Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 42:20 - ព្រះគម្ពីរខ្មែរសាកល

20 អ្នក​បាន​ឃើញ​ការ​ជាច្រើន ប៉ុន្តែ​មិន​យកចិត្តទុកដាក់​ទេ ត្រចៀក​នៅចំហ ប៉ុន្តែ​ស្ដាប់មិនឮសោះ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 អ្នកនោះ​ឃើញ​ការ​ជា​ច្រើន​យ៉ាង តែ​មិន​ពិចារ‌ណា​ទេ ត្រចៀក​នៅ​ចំហ តែ​ស្តាប់​មិន​ឮ​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 អ្នក​បាន​ឃើញ​ហេតុ‌ការណ៍​ជា​ច្រើន តែ​អ្នក​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​ចង​ចាំ​ទេ អ្នក​ផ្ទៀង​ត្រចៀក​ស្ដាប់ តែ​ពុំ​ឮ​អ្វី​សោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ឯង​ឃើញ​ការ​ជា​ច្រើន​យ៉ាង តែ​មិន​ពិចារណា​ទេ ត្រចៀក​នៅ​ចំហ តែ​ស្តាប់​មិន​ឮ​សោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 អ្នក​បាន​ឃើញ​ហេតុ‌ការណ៍​ជា​ច្រើន តែ​អ្នក​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​ចង​ចាំ​ទេ អ្នក​ផ្ទៀង​ត្រចៀក​ស្ដាប់ តែ​ពុំ​ឮ​អ្វី​សោះ​ឡើយ។

សូមមើលជំពូក ចម្លង




អេសាយ 42:20
20 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​នរណា​មានប្រាជ្ញា​? ចូរឲ្យ​អ្នកនោះ​យកចិត្តទុកដាក់​នឹង​សេចក្ដីទាំងនេះ ហើយ​យល់ច្បាស់​នូវ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់​ព្រះយេហូវ៉ា​ចុះ​!​៕


គោ​ស្គាល់​ម្ចាស់​របស់វា ហើយ​លា​ក៏​ស្គាល់​ស្នូក​របស់​ម្ចាស់​វា​ដែរ ប៉ុន្តែ​អ៊ីស្រាអែល​មិន​ស្គាល់​សោះ ប្រជារាស្ត្រ​របស់យើង​មិន​យល់ច្បាស់​ទេ”។


យ៉ាងណាមិញ ពួកគេ​ស្វែងរក​យើង​ជា​រៀងរាល់ថ្ងៃ ហើយ​ពេញចិត្ត​នឹង​ចំណេះដឹង​នៃ​មាគ៌ា​របស់យើង ហាក់ដូចជា​ប្រជាជាតិ​មួយ​ដែល​ប្រព្រឹត្តតាម​សេចក្ដីសុចរិត ឥត​បោះបង់ចោល​សេចក្ដីវិនិច្ឆ័យ​នៃ​ព្រះ​របស់ខ្លួន​; ពួកគេ​សុំ​សេចក្ដីវិនិច្ឆ័យ​ដ៏សុចរិតយុត្តិធម៌​ពី​យើង ក៏​ពេញចិត្ត​នឹង​ការដែលចូលទៅជិត​ព្រះ​ផង​។


ព្រះអង្គ​មានបន្ទូលថា​៖ “ចូរ​ទៅ​ចុះ ហើយ​ប្រាប់​ប្រជាជន​នេះ​ថា​: ‘ចូរ​ស្ដាប់ហើយស្ដាប់ទៀត ប៉ុន្តែ​កុំ​យល់​ឡើយ​; ចូរ​មើលហើយមើលទៀត ប៉ុន្តែ​កុំ​ចាប់ភ្លឹក​ឡើយ’។


នេះជាហេតុដែល​ខ្ញុំ​និយាយ​នឹង​ពួកគេ​ជា​ពាក្យឧបមា គឺ​ដោយសារ​ពួកគេ​មើល ប៉ុន្តែ​មិន​ឃើញ​; ពួកគេ​ស្ដាប់ ប៉ុន្តែ​មិន​ឮ ហើយក៏មិន​យល់​ដែរ​។


ចុះ​ខ្លួនអ្នក​ដែល​បង្រៀន​អ្នក​ដទៃ តើ​មិន​បង្រៀន​ខ្លួនឯង​ទេ​ឬ​? អ្នក​ដែល​ប្រកាស​កុំឲ្យ​លួច តើ​ខ្លួនអ្នក​លួច​ដែរឬ​?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម