Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 58:1 - ព្រះគម្ពីរខ្មែរសាកល

1 “ចូរ​ស្រែក​អស់ពី​បំពង់ក កុំ​ទប់​ឡើយ​! ចូរ​បន្លឺ​សំឡេង​របស់អ្នក​ឡើង​ដូចជា​ស្នែង ចូរ​ប្រកាស​ដល់​ប្រជារាស្ត្រ​របស់យើង​នូវ​ការបំពាន​របស់ពួកគេ និង​ដល់​វង្សត្រកូល​យ៉ាកុប​នូវ​បាប​របស់ពួកគេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ចូរ​ស្រែក​ឲ្យ​ពេញ​បំពង់​ក កុំ​សំចៃ​ឡើយ ចូរ​បន្លឺ​សំឡេង​ឡើង​ដូច​ជា​ត្រែ ហើយ​ប្រកាស​ប្រាប់​ដល់​ប្រជា‌រាស្ត្រ​របស់​យើង ពី​អំពើ​រំលង​របស់​គេ និង​ដល់​ពូជ‌ពង្ស​នៃ​យ៉ាកុប​ពី​អំពើ​បាប​របស់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ចូរ​ស្រែក​ឲ្យ​អស់​ទំហឹង កុំ​ញ‌ញើត​ឡើយ! ចូរ​បន្លឺ​សំឡេង​ឲ្យ​លាន់​រំពង​ដូច​ត្រែ ចូរ​ប្រាប់​ប្រជា‌ជន​របស់​យើង​ឲ្យ ស្គាល់​ការ​បះ‌បោរ​របស់​ខ្លួន ចូរ​ប្រាប់​កូន​ចៅ​លោក​យ៉ាកុប ឲ្យ​ស្គាល់​អំពើ​បាប​របស់​គេ​ផង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ចូរ​ស្រែក​ឲ្យ​ពេញ​បំពង់​ក កុំ​សំចៃ​ឡើយ ចូរ​បន្លឺ​សំឡេង​ឡើង​ដូច​ជា​ត្រែ ហើយ​ប្រកាស​ប្រាប់​ដល់​រាស្ត្រ​អញ​ពី​អំពើ​រំលង​របស់​គេ នឹង​ដល់​ពូជ‌ពង្ស​នៃ​យ៉ាកុប​ពី​អំពើ​បាប​របស់​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: ចូរ​ស្រែក​ឲ្យ​អស់​ទំហឹង កុំ​ញ‌ញើត​ឡើយ! ចូរ​បន្លឺ​សំឡេង​ឲ្យ​លាន់​រំពង​ដូច​ត្រែ ចូរ​ប្រាប់​ប្រជា‌ជន​របស់​យើង​ឲ្យ ស្គាល់​ការ​បះ‌បោរ​របស់​ខ្លួន ចូរ​ប្រាប់​កូន​ចៅ​យ៉ាកកូប ឲ្យ​ស្គាល់​អំពើ​បាប​របស់​គេ​ផង!

សូមមើលជំពូក ចម្លង




អេសាយ 58:1
37 ការដាក់ឲ្យឆ្លើយតបគ្នា  

វង្សត្រកូល​យ៉ាកុប​អើយ មក៍! យើង​នាំគ្នា​ដើរ​ក្នុង​ពន្លឺ​នៃ​ព្រះយេហូវ៉ា​!


នៅ​ថ្ងៃ​នោះ ស្នែង​ធំ​នឹង​ត្រូវបាន​ផ្លុំឡើង នោះ​ពួកអ្នកដែល​បាត់​នៅក្នុង​ដែនដី​អាស្ស៊ីរី និង​ពួកអ្នកដែល​ត្រូវគេ​បណ្ដេញ​ទៅ​ដែនដី​អេហ្ស៊ីប​នឹង​មក ហើយ​ថ្វាយបង្គំ​ព្រះយេហូវ៉ា​នៅលើ​ភ្នំ​ដ៏វិសុទ្ធ​នៅ​យេរូសាឡិម​៕


មាន​សំឡេង​មួយ​និយាយថា​៖ “ចូរ​ស្រែកប្រកាស​ចុះ​!” ខ្ញុំ​ក៏​សួរថា​៖ “តើ​ខ្ញុំ​ត្រូវ​ស្រែកប្រកាស​ថា​ដូចម្ដេច​?”។ “មនុស្ស​ទាំងអស់​ប្រៀបដូចជា​ស្មៅ ហើយ​អស់ទាំង​លម្អ​របស់ពួកគេ​ក៏​ប្រៀបដូចជា​ផ្កា​នៅ​ទីវាល​ដែរ​។


ឪពុក​ដើម​របស់អ្នក​បាន​ប្រព្រឹត្តបាប ពួក​អ្នកកណ្ដាល​របស់អ្នក​បាន​បះបោរ​ទាស់នឹង​យើង​។


ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​៖ “លិខិតលែងលះ​របស់​ម្ដាយ​អ្នករាល់គ្នា​ដែល​យើង​បាន​បណ្ដេញ​នាង​ចេញ​នោះ តើ​នៅ​ឯណា​? តើ​យើង​បាន​លក់​អ្នករាល់គ្នា​ទៅ​ម្ចាស់បំណុល​មួយណា​? មើល៍! អ្នករាល់គ្នា​ត្រូវបាន​លក់​ទៅ ដោយព្រោះ​សេចក្ដីទុច្ចរិត​របស់អ្នករាល់គ្នា​ទេ ហើយ​ម្ដាយ​របស់អ្នករាល់គ្នា​ត្រូវបាន​បណ្ដេញចេញ ក៏​ដោយព្រោះ​ការបំពាន​របស់អ្នករាល់គ្នា​ដែរ​។


ពួក​អ្នកយាម​របស់អ៊ីស្រាអែល​ខ្វាក់ភ្នែក ពួកគេ​សុទ្ធតែ​គ្មានចំណេះដឹង ពួកគេ​សុទ្ធតែ​ជា​ឆ្កែ​គ​ដែល​ព្រុស​មិនបាន ពួកគេ​តែងតែ​ស្រមើស្រមៃ ពួកគេ​ចេះតែ​ដេក ហើយ​ចូលចិត្ត​ដេករលីវ​។


យើង​នឹង​លាតត្រដាង​អ្វីដែល​អ្នក​ហៅថា ‘ភាពសុចរិត’ និង​ទង្វើ​របស់អ្នក ប៉ុន្តែ​វា​មិនមែន​ជាប្រយោជន៍​ដល់​អ្នក​ទេ​!


ដ្បិត​ការបំពាន​របស់យើងខ្ញុំ​បាន​កើនឡើង​នៅចំពោះ​ព្រះអង្គ ហើយ​បាប​របស់យើងខ្ញុំ​ក៏​ធ្វើបន្ទាល់​ទាស់នឹង​យើងខ្ញុំ​; ការបំពាន​របស់យើងខ្ញុំ​នៅជាប់នឹង​យើងខ្ញុំ ហើយ​យើងខ្ញុំ​ស្គាល់​អំពើទុច្ចរិត​របស់យើងខ្ញុំ


ចូរ​ប្រាប់​សេចក្ដីទាំងនេះ ហើយ​ជំរុញទឹកចិត្ត និង​ស្ដីប្រដៅ​ដោយ​សិទ្ធិអំណាច​យ៉ាងពេញលេញ​។ កុំឲ្យអ្នកណា​មើលងាយ​អ្នក​ឡើយ​៕


នៅ​ថ្ងៃ​របស់ព្រះអម្ចាស់ ខ្ញុំ​បាន​លង់ក្នុង​វិញ្ញាណ ក៏​ឮ​សំឡេង​មួយ​យ៉ាងខ្លាំង​ដូច​សំឡេង​ត្រែ នៅ​ខាងក្រោយ​ខ្ញុំ


បន្ទាប់ពីការទាំងនេះ ខ្ញុំ​បាន​សង្កេតមើល ហើយ​មើល៍! មាន​ទ្វារ​មួយ​បើកចំហ​នៅ‍លើមេឃ​។ សំឡេង​ដំបូង​ដែល​ខ្ញុំ​បាន​ឮ​ដូចជា​សំឡេង​ត្រែ និយាយ​មក​ខ្ញុំ​ថា​៖“ចូរ​ឡើងមក​ទីនេះ​! យើង​នឹង​បង្ហាញឲ្យ​អ្នក​ឃើញ​អ្វីដែល​ត្រូវតែ​កើតឡើង បន្ទាប់ពីការទាំងនេះ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម