Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 58:3 - ព្រះគម្ពីរខ្មែរសាកល

3 ពួកគេពោលថា​: ‘យើងខ្ញុំ​បាន​តមអាហារ​ហើយ ម្ដេចក៏​ព្រះអង្គ​មិន​ទត​ឃើញ​? យើងខ្ញុំ​បាន​ធ្វើទុក្ខ​ដល់​ចិត្ត​របស់ខ្លួន​ហើយ ម្ដេចក៏​ព្រះអង្គ​មិន​ចាប់អារម្មណ៍​ដូច្នេះ​?’។ មើល៍! នៅ​ថ្ងៃ​នៃ​ការតមអាហារ​របស់អ្នករាល់គ្នា អ្នករាល់គ្នា​រកបាន​ការសប្បាយ ហើយ​សង្កត់សង្កិន​កម្មករ​ទាំងអស់​របស់អ្នករាល់គ្នា​;

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 គេ​ពោល​ថា យើង​ខ្ញុំ​បាន​តម​អត់ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​មិន​ឃើញ​សោះ? យើង​ខ្ញុំ​បាន​បញ្ឈឺ​ចិត្ត​ខ្លួន ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​មិន​យក​ចិត្ត​ទុក​ដាក់​ដូច្នេះ? នេះ​ព្រោះ​តែ​នៅ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​តម​អត់​នោះ គឺ​អ្នក​ធ្វើ​ដើម្បី​ជា​ប្រយោជន៍​ដល់​ខ្លួន ហើយ​ក៏​សង្កត់‌សង្កិន​ពួក​កម្មករ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ពួក​គេ​តែង​ពោល​ថា “យើង​តម​អាហារ​បាន​ប្រយោជន៍​អ្វី បើ​ព្រះអង្គ​មិន​ទត​មើល​ផង​នោះ!។ យើង​បន្ទាប​ខ្លួន​បាន​ប្រយោជន៍​អ្វី បើ​ព្រះអង្គ​មិន​ចាប់​អារម្មណ៍​ផង​នោះ!”។ យើង​ប្រាប់​ពួក​គេ​ឲ្យ​ដឹង​វិញ​ថា «នៅ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​តម​អាហារ អ្នក​រាល់​គ្នា​តែងតែ​ឆ្លៀត​រក​ផល​ប្រយោជន៍ អ្នក​រាល់​គ្នា​វាយ​ធ្វើ​បាប​កម្មករ​ទាំង​អស់ របស់​ខ្លួន​ថែម​ទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 គេ​ពោល​ថា យើង​ខ្ញុំ​បាន​តម​អត់ ហេតុ​អ្វី​បាន​ជា​ទ្រង់​មិន​ឃើញ​សោះ យើង​ខ្ញុំ​បាន​បញ្ឈឺ​ចិត្ត​ខ្លួន ហេតុ​អ្វី​បាន​ជា​ទ្រង់​មិន​យក​ចិត្ត​ទុក​ដាក់​ដូច្នេះ នេះ​ពី​ព្រោះ​តែ​នៅ​ថ្ងៃ​ដែល​ឯង​រាល់​គ្នា​តម​អត់​នោះ គឺ​ឯង​ធ្វើ​ដើម្បី​ជា​ប្រយោជន៍​ដល់​ខ្លួន​វិញ ហើយ​ក៏​សង្កត់‌សង្កិន​ពួក​អ្នក​ដែល​ធ្វើ​ការ​ឈ្នួល​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ពួក​គេ​តែង​ពោល​ថា “យើង​តម​អាហារ​បាន​ប្រយោជន៍​អ្វី បើ​ទ្រង់​មិន​មើល​ផង​នោះ!។ យើង​បន្ទាប​ខ្លួន​បាន​ប្រយោជន៍​អ្វី បើ​ទ្រង់​មិន​ចាប់​អារម្មណ៍​ផង​នោះ!”។ យើង​ប្រាប់​ពួក​គេ​ឲ្យ​ដឹង​វិញ​ថា «នៅ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​តម​អាហារ អ្នក​រាល់​គ្នា​តែងតែ​ឆ្លៀត​រក​ផល​ប្រយោជន៍ អ្នក​រាល់​គ្នា​វាយ​ធ្វើ​បាប​កម្មករ​ទាំង​អស់ របស់​ខ្លួន​ថែម​ទៀត​ផង។

សូមមើលជំពូក ចម្លង




អេសាយ 58:3
23 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ទូលបង្គំ​បាន​យំសោក ហើយធ្វើទុក្ខ​ព្រលឹង​របស់ទូលបង្គំ​ដោយ​ការតមអាហារ វា​ក៏​ក្លាយទៅជា​ការត្មះតិះដៀល​ដល់​ទូលបង្គំ​វិញ​។


អ្នកដែល​បែរ​ត្រចៀក​របស់ខ្លួន​ចេញ​មិន​ស្ដាប់​ក្រឹត្យវិន័យ សូម្បីតែ​សេចក្ដីអធិស្ឋាន​របស់គេ​ក៏​ជា​ទីស្អប់ខ្ពើម​ដែរ​។


នៅ​ថ្ងៃ​នោះ ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ បាន​ហៅ​អ្នករាល់គ្នា​មក ឲ្យ​យំសោក ឲ្យ​ទួញសោក ឲ្យ​កោរសក់ និង​ឲ្យ​ក្រវាត់​ក្រណាត់ធ្មៃ​។


ផ្ទុយទៅវិញ មើល៍! មាន​ការសប្បាយរីករាយ ការ​សម្លាប់​គោ និង​ការ​សម្លាប់​ចៀម ការ​ស៊ី​សាច់ និង​ការ​ផឹក​ស្រា ទាំងពោលថា​៖ “ចូរឲ្យ​យើង​ស៊ីផឹក​ទៅ ដ្បិត​ថ្ងៃស្អែក​យើង​ស្លាប់​ហើយ”។


យើង​បាន​ខឹង​នឹង​ប្រជារាស្ត្រ​របស់យើង ក៏​បាន​បន្ទាបបន្ថោក​មរតក​របស់យើង ព្រមទាំង​ប្រគល់​ពួកគេ​ទៅក្នុង​កណ្ដាប់ដៃ​របស់អ្នក​។ ប៉ុន្តែ​អ្នក​មិន​បាន​បង្ហាញ​សេចក្ដីមេត្តា​ដល់​ពួកគេ​ទេ ក៏​បាន​ធ្វើឲ្យ​នឹម​របស់អ្នក​ធ្ងន់​ក្រៃលែង​លើ​មនុស្ស​ចំណាស់​ផង​។


អ្នករាល់គ្នា​ពោលថា​: ‘ការ​បម្រើ​ព្រះ​ជា​ការឥតប្រយោជន៍​ទេ​។ ដែល​ពួកយើង​កាន់តាម​សេចក្ដីបង្គាប់​របស់ព្រះអង្គ ហើយ​ដើរ​ទាំង​កាន់ទុក្ខ​នៅចំពោះ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ដូច្នេះ តើ​ចំណេញ​អ្វី​?


ប៉ុន្តែ​គាត់​តប​នឹង​ឪពុក​ថា​: ‘មើល៍! ខ្ញុំ​បាន​បម្រើ​លោកឪពុក​ច្រើន​ឆ្នាំ​យ៉ាងនេះហើយ មិនដែល​រំលង​ពាក្យបង្គាប់​របស់លោកឪពុក​ឡើយ ប៉ុន្តែ​លោកឪពុក​មិនដែល​ឲ្យ​កូនពពែ​មួយ​ដល់​ខ្ញុំ ដើម្បីឲ្យ​ខ្ញុំ​អបអរ​ជាមួយ​ពួក​មិត្តភក្ដិ​របស់ខ្ញុំ​សោះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម