លោកត្រូវបានមើលងាយ ហើយត្រូវបានបដិសេធពីមនុស្ស ក៏ជាមនុស្សនៃការឈឺចាប់ ហើយធ្លាប់ស្គាល់រោគា; លោកត្រូវបានមើលងាយដូចជាអ្នកដែលលាក់មុខពីគេ ហើយពួកយើងក៏មិនបានឲ្យតម្លៃលោកសោះ។
ម៉ាកុស 7:34 - ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ព្រះអង្គទ្រង់ងើយមើលទៅមេឃ ដកដង្ហើមធំ រួចមានបន្ទូលនឹងគាត់ថា៖“អិបផាថា!” ដែលមានអត្ថន័យប្រែថា“ចូរបើកឡើង”។ Khmer Christian Bible ព្រះអង្គសម្លឹងទៅលើមេឃ ទាំងដកដង្ហើមធំ និងមានបន្ទូលទៅគាត់ថា៖ «អិបផាថា» មានន័យថា «ចូរបើកឡើង» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ព្រះអង្គងើបព្រះភក្ត្រទតទៅលើមេឃ ដកដង្ហើមធំ ហើយមានព្រះបន្ទូលទៅគាត់ថា៖ «អិបផាថា» មានន័យថា «ចូរបើកឡើង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រួចព្រះអង្គងើបព្រះភ័ក្ត្រឡើង ទតទៅលើមេឃ ដកដង្ហើមធំ ហើយមានព្រះបន្ទូលថា «អិបផាថា» (ប្រែថា: ចូរបើកឡើង)។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលទ្រង់បានងើបទតទៅលើមេឃហើយ នោះទ្រង់ថ្ងូរ រួចមានបន្ទូលទៅគាត់ថា «អិបផាថា» គឺថា ឲ្យបើកឡើង អាល់គីតាប រួចអ៊ីសាងើបមុខឡើង មើលទៅលើមេឃ ដកដង្ហើមធំ ហើយនិយាយថា «អិបផាថា» (ប្រែថាៈ ចូរបើកឡើង)។ |
លោកត្រូវបានមើលងាយ ហើយត្រូវបានបដិសេធពីមនុស្ស ក៏ជាមនុស្សនៃការឈឺចាប់ ហើយធ្លាប់ស្គាល់រោគា; លោកត្រូវបានមើលងាយដូចជាអ្នកដែលលាក់មុខពីគេ ហើយពួកយើងក៏មិនបានឲ្យតម្លៃលោកសោះ។
ព្រះយេស៊ូវមានព្រះទ័យអាណិតអាសូរ ក៏លូកព្រះហស្តទៅពាល់គាត់ ហើយមានបន្ទូលថា៖“ខ្ញុំសុខចិត្ត! ចូរឲ្យបានបរិសុទ្ធចុះ”។
នៅម៉ោងបីរសៀល ព្រះយេស៊ូវទ្រង់ស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងថា៖“អេឡយ អេឡយ ឡាម៉ាសាបាច់ថានី?” ដែលមានអត្ថន័យប្រែថា“ព្រះរបស់ទូលបង្គំ! ព្រះរបស់ទូលបង្គំអើយ! ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំចោល?”។
ព្រះអង្គកាន់ដៃក្មេងនោះ ហើយមានបន្ទូលនឹងនាងថា៖“តាលីថាគូម!” ដែលមានអត្ថន័យប្រែថា“ក្មេងស្រីអើយ ខ្ញុំប្រាប់នាងថា ចូរក្រោកឡើង!”។
នៅពេលយកនំប៉័ងប្រាំ និងត្រីពីរនោះ ព្រះយេស៊ូវទ្រង់ងើយមើលទៅមេឃ ហើយប្រទានពរ រួចកាច់នំប៉័ងទាំងនោះប្រទានដល់ពួកសិស្ស ដើម្បីឲ្យពួកគេចែកឲ្យហ្វូងមនុស្ស។ ព្រះអង្គក៏បានបែងចែកត្រីពីរនោះដល់មនុស្សគ្រប់គ្នាដែរ។
ភ្លាមនោះ ត្រចៀករបស់គាត់ត្រូវបានបើក រីឯចំណងនៃអណ្ដាតរបស់គាត់ត្រូវបានស្រាយ ហើយគាត់ក៏និយាយបានច្បាស់។
ព្រះយេស៊ូវទ្រង់ដកដង្ហើមធំយ៉ាងវែងក្នុងវិញ្ញាណរបស់ព្រះអង្គ ហើយមានបន្ទូលថា៖“ហេតុអ្វីបានជាជំនាន់នេះទាមទារទីសម្គាល់ដូច្នេះ? ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ទីសម្គាល់នឹងមិនប្រទានឲ្យជំនាន់នេះឡើយ”។
ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“ចូរឲ្យមើលឃើញវិញចុះ! ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ”។
នៅពេលព្រះយេស៊ូវយាងមកជិតយេរូសាឡិម ហើយទតឃើញទីក្រុង ព្រះអង្គក៏ព្រះកន្សែងអាណិតទីក្រុងនោះ
ព្រះយេស៊ូវយាងចូលទៅជិតពាល់ក្ដារមឈូស រីឯពួកអ្នកសែងក៏ឈប់។ ព្រះអង្គមានបន្ទូលថា៖“អ្នកកំលោះអើយ ខ្ញុំប្រាប់អ្នកថា ចូរក្រោកឡើង!”។
នៅពេលព្រះយេស៊ូវទតឃើញម៉ារាយំ និងពួកជនជាតិយូដាដែលមកជាមួយនាងយំ ព្រះអង្គក៏រំជួលក្នុងវិញ្ញាណ ហើយមានអំពល់ក្នុងអង្គទ្រង់
ព្រះយេស៊ូវទ្រង់រំជួលក្នុងអង្គទ្រង់ម្ដងទៀត ហើយក៏យាងទៅដល់រូងផ្នូរ។ រូងផ្នូរនោះជារអាងភ្នំ មានថ្មមួយបិទនៅមាត់រូង។
ដូច្នេះ ពួកគេក៏យកថ្មចេញ។ ព្រះយេស៊ូវទ្រង់ងើបព្រះនេត្រទៅលើ ហើយមានបន្ទូលថា៖“ព្រះបិតាអើយ ទូលបង្គំសូមអរព្រះគុណព្រះអង្គដែលព្រះអង្គទ្រង់សណ្ដាប់ទូលបង្គំ។
នៅពេលមានបន្ទូលសេចក្ដីទាំងនេះហើយ ព្រះអង្គទ្រង់ស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងថា៖“ឡាសារអើយ ចេញមក!”។
ព្រះយេស៊ូវមានបន្ទូលសេចក្ដីទាំងនេះហើយ ព្រះអង្គក៏ងើបព្រះនេត្រទៅមេឃ ហើយទូលថា៖ “ព្រះបិតាអើយ ពេលវេលាមកដល់ហើយ! សូមលើកតម្កើងសិរីរុងរឿងដល់ព្រះបុត្រារបស់ព្រះអង្គផង ដើម្បីឲ្យព្រះបុត្រាបានលើកតម្កើងសិរីរុងរឿងដល់ព្រះអង្គ
ពេត្រុសនិយាយនឹងគាត់ថា៖ “អេនាសអើយ ព្រះយេស៊ូវគ្រីស្ទប្រោសអ្នកឲ្យជាហើយ។ ចូរក្រោកឡើង រៀបចំគ្រែដោយខ្លួនឯងចុះ!”។ អេនាសក៏ក្រោកឡើងភ្លាម។
នៅពេលឲ្យពួកគេទាំងអស់គ្នាចេញទៅខាងក្រៅ ពេត្រុសក៏លុតជង្គង់អធិស្ឋាន រួចបែរមករកសព និយាយថា៖ “តេប៊ីថាអើយ ចូរក្រោកឡើង!”។ ពេលនោះ នាងក៏បើកភ្នែក ហើយនៅពេលឃើញពេត្រុស នាងក៏ក្រោកអង្គុយ។
ដ្បិតមហាបូជាចារ្យដែលយើងមាន មិនមែនមិនចេះអាណិតអាសូរដល់ភាពខ្សោយរបស់យើងនោះទេ ផ្ទុយទៅវិញ ព្រះអង្គត្រូវបានល្បងលក្នុងគ្រប់ជំពូកដូចយើងដែរ ប៉ុន្តែព្រះអង្គមិនបានប្រព្រឹត្តបាបឡើយ។