Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 19:41 - ព្រះគម្ពីរខ្មែរសាកល

41 នៅពេល​ព្រះយេស៊ូវ​យាង​មកជិត​យេរូសាឡិម ហើយ​ទត​ឃើញ​ទីក្រុង ព្រះអង្គ​ក៏​ព្រះកន្សែងអាណិត​ទីក្រុងនោះ

សូមមើលជំពូក ចម្លង

Khmer Christian Bible

41 នៅ​ពេល​ព្រះអង្គ​យាង​មក​ជិត​ដល់​ក្រុង​យេរូសាឡិម​ ពេល​ព្រះអង្គ​មើល​ឃើញ​ក្រុង​ ក៏​យំ​ស្រណោះ​ក្រុង​នោះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

41 កាល​ព្រះ‌អង្គ​យាង​ទៅ​ជិត​ដល់ ទត​ឃើញ​ទី​ក្រុង​ហើយ នោះ​ទ្រង់​ក៏​ព្រះ‌កន្សែង​នឹង​ក្រុង​នោះ​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

41 កាល​ព្រះ‌យេស៊ូ​យាង​ជិត​ដល់​ក្រុង​យេរូ‌សាឡឹម ព្រះអង្គ​ទត​ឃើញ​ទីក្រុង ហើយ​ព្រះអង្គ​ព្រះ‌កន្សែង​នឹក​អាណិត​ក្រុង​នោះ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

41 កាល​ទ្រង់​យាង​ទៅ​បង្កើយ នឹង​ឃើញ​ទី​ក្រុង​ហើយ នោះ​ក៏​ទ្រង់​ព្រះ‌កន្សែង​នឹង​ក្រុង​នោះ​ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

41 កាល​អ៊ីសា​ទៅ​ជិត​ដល់​ក្រុង​យេរូ‌សាឡឹម គាត់​ឃើញ​ទី‌ក្រុង ហើយ​គាត់​យំ​នឹក​អាណិត​ក្រុង​នោះ ទាំង​និយាយ​ថា៖

សូមមើលជំពូក ចម្លង




លូកា 19:41
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ភ្នែក​របស់ទូលបង្គំ​បង្ហូរ​ជា​ទន្លេ​នៃ​ទឹកភ្នែក ពីព្រោះ​ពួកគេ​មិន​កាន់តាម​ក្រឹត្យវិន័យ​របស់ព្រះអង្គ​។


ទូលបង្គំ​មើលទៅ​ពួកមនុស្ស​ក្បត់ ទាំង​ស្អប់ខ្ពើម ពីព្រោះ​ពួកគេ​មិន​កាន់តាម​ព្រះបន្ទូល​របស់ព្រះអង្គ​ឡើយ​។


សេចក្ដីក្ដៅក្រហាយ​បាន​ចាប់​ទូលបង្គំ ដោយព្រោះ​ពួកមនុស្ស​អាក្រក់​ដែល​បោះបង់ចោល​ក្រឹត្យវិន័យ​របស់ព្រះអង្គ​។


ដោយហេតុនេះ ខ្ញុំ​និយាយថា​៖ “សូម​បែរចេញ​ពី​ខ្ញុំ សូម​ទុកឲ្យ​ខ្ញុំ​យំសោក​យ៉ាងល្វីងជូរចត់​ចុះ​! កុំ​ខំ​សម្រាលទុក្ខ​ខ្ញុំ​អំពី​ការបំផ្លាញ​កូនស្រី​ប្រជាជន​ខ្ញុំ​ឡើយ​!”។


ព្រះយេហូវ៉ា​នឹង​ក្រោកឡើង​ដូច​នៅ​ភ្នំ​ពេរ៉ាស៊ីម ព្រះអង្គ​នឹង​ព្រះពិរោធ​ដូច​នៅ​ជ្រលងភ្នំ​គីបៀន ដើម្បី​ធ្វើ​កិច្ចការ​របស់ព្រះអង្គ គឺ​កិច្ចការ​ចម្លែក​របស់ព្រះអង្គ ដើម្បី​ធ្វើ​ការងារ​របស់ព្រះអង្គ គឺ​ការងារ​ប្លែកពីធម្មតា​របស់ព្រះអង្គ​។


ទាំង​មានបន្ទូល​ថា​៖“នៅ​ថ្ងៃ​នេះ ប្រសិនបើ​អ្នក គឺ​ខ្លួនអ្នក​ហើយ បាន​ស្គាល់​សេចក្ដី​ដែល​នាំមក​នូវ​សន្តិភាព​... ប៉ុន្តែ​ឥឡូវនេះ សេចក្ដីទាំងនោះ​ត្រូវបាន​លាក់បាំង​ពី​ភ្នែក​របស់អ្នក​ហើយ​។


ព្រះយេស៊ូវ​ទ្រង់​បង្ហូរទឹកព្រះនេត្រ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម