Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 6:41 - ព្រះគម្ពីរខ្មែរសាកល

41 នៅពេល​យក​នំប៉័ង​ប្រាំ និង​ត្រី​ពីរ​នោះ ព្រះយេស៊ូវ​ទ្រង់​ងើយមើល​ទៅ​មេឃ ហើយ​ប្រទានពរ រួច​កាច់​នំប៉័ង​ទាំងនោះ​ប្រទាន​ដល់​ពួក​សិស្ស ដើម្បីឲ្យ​ពួកគេ​ចែក​ឲ្យ​ហ្វូងមនុស្ស​។ ព្រះអង្គ​ក៏​បាន​បែងចែក​ត្រី​ពីរ​នោះ​ដល់​មនុស្ស​គ្រប់គ្នា​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

41 បន្ទាប់​ពី​យក​នំប៉័ង​ប្រាំ​ដុំ​ និង​ត្រី​ពីរ​កន្ទុយ​មក​ ព្រះអង្គ​ក៏​ងើយ​មើល​ទៅ​ឯ​ស្ថាន​សួគ៌​ ទាំង​អរ​ព្រះគុណ​ រួច​កាច់​នំប៉័ង​ឲ្យ​ទៅ​សិស្ស​ ដើម្បី​រៀប​ចំ​នៅ​មុខ​គេ​ ហើយ​ចែក​ត្រី​ពីរ​នោះ​ដល់​គេ​ទាំង​អស់​គ្នា​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

41 ព្រះ‌អង្គ​យក​នំបុ័ង​ប្រាំ​ដុំ និង​ត្រី​ពីរ​កន្ទុយ​នោះ​មក ងើប​ព្រះ​ភក្ត្រ​ទៅ​ស្ថាន​សួគ៌ អរ​ព្រះ​គុណ ហើយ​កាច់​នំបុ័ង​ប្រទាន​ឲ្យ​ពួក​សិស្ស ដើម្បី​ចែក​ឲ្យ​បណ្ដា​ជន ហើយ​ព្រះ‌អង្គ​ក៏​ចែក​ត្រី​ពីរ​កន្ទុយ​នោះ​ទៅ​គេ​ទាំង​អស់​គ្នា​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

41 ព្រះ‌យេស៊ូ​យក​នំប៉័ង​ទាំង​ប្រាំ​ដុំ និង​ត្រី​ពីរ​កន្ទុយ​នោះ​មក​កាន់ ព្រះអង្គ​ងើប​ព្រះ‌ភ័ក្ត្រ​ឡើង សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់ ហើយ​កាច់​នំប៉័ង​ប្រទាន​ឲ្យ​ពួក​សិស្ស ដើម្បី​ឲ្យ​គេ​ចែក​បណ្ដា‌ជន​បរិ‌ភោគ ព្រះអង្គ​ក៏​ចែក​ត្រី​ពីរ​កន្ទុយ​នោះ​ឲ្យ​គេ​ទាំង​អស់​គ្នា​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

41 រួច​ទ្រង់​យក​នំបុ័ង​៥ នឹង​ត្រី​២​នោះ ងើប​ទត​ទៅ​លើ​មេឃ​ប្រទាន​ពរ ហើយ​កាច់​នំបុ័ង​ប្រទាន​ដល់​ពួក​សិស្ស ឲ្យ​លើក​ទៅ​ឲ្យ​គេ ក៏​បែង​ភាគ​ត្រី​២​នោះ ចែក​ទៅ​មនុស្ស​ទាំង​អស់​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

41 អ៊ីសា​យក​នំបុ័ង​ទាំង​ប្រាំ​ដុំ និង​ត្រី​ពីរ​កន្ទុយ​នោះ​មក​កាន់ អ៊ីសា​ងើប​មុខ​ឡើង សរសើរ​តម្កើង​អុលឡោះ ហើយ​កាច់​នំបុ័ង​ឲ្យ​ពួក​សិស្ស ដើម្បី​ឲ្យ​គេ​ចែក​បណ្ដា‌ជន​បរិភោគ អ៊ីសា​ចែក​ត្រី​ពីរ​កន្ទុយ​នោះ​ឲ្យ​គេ​ទាំង​អស់​គ្នា​ដែរ។

សូមមើលជំពូក ចម្លង




ម៉ាកុស 6:41
22 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់មក ព្រះអង្គ​បង្គាប់​ហ្វូងមនុស្ស​ឲ្យ​អង្គុយ​លើ​ស្មៅ​។ នៅពេល​យក​នំប៉័ង​ប្រាំ និង​ត្រី​ពីរ​នោះ ព្រះយេស៊ូវ​ទ្រង់​ងើយមើល​ទៅ​មេឃ ហើយ​ប្រទានពរ រួច​កាច់​នំប៉័ង​ទាំងនោះ​ប្រទាន​ដល់​ពួក​សិស្ស ហើយ​ពួក​សិស្ស​ក៏​ចែក​ឲ្យ​ហ្វូងមនុស្ស​។


នៅពេល​យក​នំប៉័ង​ប្រាំពីរ និង​ត្រី​ទាំងនោះ ព្រះអង្គ​ក៏​អរព្រះគុណ រួច​កាច់​ប្រទាន​ដល់​ពួក​សិស្ស ហើយ​ពួក​សិស្ស​ក៏​ចែក​ឲ្យ​ហ្វូងមនុស្ស​។


នៅពេល​ពួកគេ​កំពុង​ហូប ព្រះយេស៊ូវ​ក៏​យក​នំប៉័ង ប្រទានពរ ហើយ​កាច់ រួច​ប្រទាន​ដល់​ពួក​សិស្ស ទាំង​មានបន្ទូលថា​៖“ចូរ​ទទួលយក​ហូប​ចុះ នេះ​ជា​រូបកាយ​របស់ខ្ញុំ”។


នៅពេល​ពួកគេ​កំពុង​ហូប ព្រះយេស៊ូវ​ក៏​យក​នំប៉័ង ប្រទានពរ ហើយ​កាច់ រួច​ប្រទាន​ដល់​ពួកសិស្ស ទាំង​មានបន្ទូលថា​៖“ចូរ​ទទួលយកចុះ នេះ​ជា​រូបកាយ​របស់ខ្ញុំ”។


គេ​ក៏​អង្គុយ​ជា​ក្រុមៗ ក្រុមខ្លះ​មួយរយ​នាក់ ក្រុមខ្លះ​ហាសិប​នាក់​។


ពួកគេ​ទាំងអស់គ្នា​បាន​ហូប​ឆ្អែត​។


បន្ទាប់មក ព្រះអង្គ​ទ្រង់​ងើយមើល​ទៅ​មេឃ ដកដង្ហើមធំ រួច​មានបន្ទូល​នឹង​គាត់​ថា៖“អិបផាថា!” ដែល​មានអត្ថន័យប្រែថា“ចូរ​បើកឡើង”។


នៅពេល​ខ្ញុំ​កាច់​នំប៉័ង​ប្រាំ​ឲ្យ​ប្រាំពាន់​នាក់ តើ​អ្នករាល់គ្នា​ប្រមូល​បំណែក​នំប៉័ង​បាន​ពេញ​ប៉ុន្មាន​កន្ត្រក?”។ ពួកគេ​ទូល​ឆ្លើយថា​៖ “ដប់ពីរ​កន្ត្រក”។


ខណៈដែល​រួមតុអាហារ​ជាមួយ​ពួកគេ ព្រះយេស៊ូវ​ទ្រង់​យក​នំប៉័ង ហើយ​ប្រទានពរ រួច​កាច់​ប្រទាន​ដល់​ពួកគេ​។


នៅពេល​យក​នំប៉័ង​ប្រាំ និង​ត្រី​ពីរ​នោះ ព្រះយេស៊ូ​វ​ទ្រង់​ងើយ​មើល​ទៅ​មេឃ ហើយ​ប្រទានពរ រួច​កាច់​ប្រទាន​ដល់​ពួក​សិស្ស ដើម្បីឲ្យ​ពួកគេ​ចែក​ឲ្យ​ហ្វូងមនុស្ស​។


ដូច្នេះ ពួកគេ​ក៏​យក​ថ្ម​ចេញ​។ ព្រះយេស៊ូវ​ទ្រង់​ងើបព្រះនេត្រ​ទៅលើ ហើយ​មានបន្ទូលថា​៖“ព្រះ​បិតា​អើយ ទូលបង្គំ​សូម​អរព្រះគុណ​ព្រះអង្គ​ដែល​ព្រះអង្គ​ទ្រង់​សណ្ដាប់​ទូលបង្គំ​។


ព្រះយេស៊ូវ​មានបន្ទូល​សេចក្ដីទាំងនេះ​ហើយ ព្រះអង្គ​ក៏​ងើបព្រះនេត្រ​ទៅ​មេឃ ហើយ​ទូលថា​៖ “ព្រះ​បិតា​អើយ ពេលវេលា​មក​ដល់​ហើយ​! សូម​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះបុត្រា​របស់ព្រះអង្គ​ផង ដើម្បីឲ្យ​ព្រះបុត្រា​បាន​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះអង្គ


បន្ទាប់មក ព្រះយេស៊ូវ​ទ្រង់​យក​នំប៉័ង ហើយ​អរព្រះគុណ រួច​ចែក​ឲ្យ​ពួក​អ្នក​ដែល​កំពុង​អង្គុយ​ទាំងនោះ តាមដែល​ពួកគេ​ចង់បាន រីឯ​ត្រី ក៏​ព្រះអង្គ​ធ្វើ​ដូច្នោះ​ដែរ​។


មាន​ទូកតូច​ផ្សេងៗ​មក​ពី​ទីបេរាស ជិត​កន្លែង​ដែល​គេ​បាន​ហូប​នំប៉័ង ក្រោយពី​ព្រះអម្ចាស់​បាន​អរព្រះគុណ​។


កាល​និយាយ​ដូច្នេះ​ហើយ ប៉ូល​ក៏​យក​នំប៉័ង អរព្រះគុណ​ដល់​ព្រះ​នៅមុខ​ទាំងអស់គ្នា រួច​កាច់​នំប៉័ងនោះ ហើយ​ចាប់ផ្ដើម​ហូប​។


អ្នក​ដែល​ប្រកាន់​ថ្ងៃ ក៏​ប្រកាន់​ដើម្បី​ព្រះអម្ចាស់ រីឯ​អ្នក​ដែល​ហូប ក៏​ហូប​ដើម្បី​ព្រះអម្ចាស់​ដែរ ដ្បិត​គេ​អរព្រះគុណ​ដល់​ព្រះ​។ អ្នក​ដែល​មិន​ហូប ក៏​មិន​ហូប​ដើម្បី​ព្រះអម្ចាស់ ព្រមទាំង​អរព្រះគុណ​ដល់​ព្រះ​ផង​។


ដោយហេតុនេះ ទោះបីជា​អ្នករាល់គ្នា​ហូប ឬ​ផឹក ឬ​ធ្វើ​អ្វីក៏ដោយ ចូរ​ធ្វើ​អ្វីៗ​ទាំងអស់​ដើម្បី​សិរីរុងរឿង​របស់​ព្រះ​។


អ្វីក៏ដោយដែល​អ្នករាល់គ្នា​ធ្វើ មិនថា​ជា​ពាក្យសម្ដី​ក្ដី ជា​ការប្រព្រឹត្ត​ក្ដី ចូរ​ធ្វើ​ទាំងអស់​ក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់​យេស៊ូវ ទាំង​អរព្រះគុណ​ដល់​ព្រះដែលជាព្រះបិតា​តាមរយៈ​ព្រះអង្គ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម