Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 15:34 - ព្រះគម្ពីរខ្មែរសាកល

34 នៅ​ម៉ោងបីរសៀល ព្រះយេស៊ូវ​ទ្រង់​ស្រែកឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា៖“អេឡយ អេឡយ ឡាម៉ា​សាបាច់ថានី?” ដែល​មានអត្ថន័យប្រែថា“ព្រះ​របស់ទូលបង្គំ​! ព្រះ​របស់ទូលបង្គំ​អើយ​! ហេតុអ្វីបានជា​ព្រះអង្គ​បោះបង់​ទូលបង្គំ​ចោល​?”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

34 នៅ​ម៉ោង​បី​រសៀល​នោះ​ ព្រះយេស៊ូ​បាន​ស្រែក​ដោយ​សំឡេង​ខ្លាំងៗ​ថា៖​ «អេឡយៗ​ ឡាម៉ាសាបាច់ថានី»​ ដែល​ប្រែ​ថា៖​ «ឱ​ ព្រះជាម្ចាស់​នៃ​ខ្ញុំ​អើយ!​ ព្រះជាម្ចាស់​នៃ​ខ្ញុំ​អើយ!​ ហេតុ​អ្វី​ព្រះអង្គ​បោះ​បង់​ខ្ញុំ​ដូច្នេះ?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 នៅ​វេលា​ម៉ោង​បី ព្រះ‌យេស៊ូវ​ស្រែក​ដោយ​សំឡេង​ខ្លាំងៗ​ថា៖ «អេឡយ អេឡយ ឡា‌ម៉ា សាបាច់‌ថានី ដែល​ប្រែ​ថា ឱ​ព្រះ​នៃ​ទូល​បង្គំ ព្រះ​នៃ​ទូល​បង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​បោះ‌បង់​ទូល​បង្គំ​ចោល​ដូច្នេះ? »

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 នៅ​វេលា​ម៉ោង​បី​រសៀល ព្រះ‌យេស៊ូ​ស្រែក​អង្វរ​ខ្លាំងៗ​ថា៖ «អេឡយ អេឡយ ឡាម៉ា‌សាបាច់‌ថានី?» ពាក្យ​នេះ​ប្រែ​ថា «ឱ​ព្រះ‌នៃ​ទូលបង្គំ ព្រះ‌នៃ​ទូលបង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បោះ‌បង់​ចោល​ទូលបង្គំ​ដូច្នេះ?» ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 លុះ​វេលា​ម៉ោង​៣ នោះ​ព្រះ‌យេស៊ូវ ទ្រង់​បន្លឺ​ឧទាន​ជា​ខ្លាំង​ថា អេឡយៗ​ល៉ាម៉ាសា‌បាច់ថានី គឺ​ស្រាយ​ថា ព្រះ‌អង្គ​នៃ​ទូលបង្គំ​អើយ ឱ​ព្រះ‌អង្គ​នៃ​ទូលបង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​លះ​ចោល​ទូលបង្គំ

សូមមើលជំពូក ចម្លង

អាល់គីតាប

34 នៅ​វេលា​ម៉ោង​បី​រសៀល អ៊ីសា​ស្រែក​អង្វរ​ខ្លាំងៗ​ថា៖ «អេទ្បយ អេឡយ ឡាម៉ា‌សាបាច់‌ថានី?» ពាក្យ​នេះ​ប្រែ​ថា «ឱ​អុលឡោះ​ជាម្ចាស់នៃ​ខ្ញុំ អុលឡោះ‌ជាម្ចាស់នៃ​ខ្ញុំ​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​បោះ‌បង់​ខ្ញុំ​ចោល​ដូច្នេះ?»។

សូមមើលជំពូក ចម្លង




ម៉ាកុស 15:34
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​របស់ទូលបង្គំ​! ព្រះ​របស់ទូលបង្គំ​អើយ​! ហេតុអ្វីបានជា​ព្រះអង្គ​បោះបង់​ទូលបង្គំ​ចោល​? ហេតុអ្វីបានជា​ព្រះអង្គ​នៅឆ្ងាយ​ពី​ការសង្គ្រោះ​ទូលបង្គំ ហើយ​នៅឆ្ងាយ​ពី​ពាក្យ​ថ្ងូរ​របស់ទូលបង្គំ​ដូច្នេះ​?


សូម​កុំ​លាក់​ព្រះភក្ត្រ​របស់ព្រះអង្គ​ពី​ទូលបង្គំ​ឡើយ សូម​កុំ​បង្វែរ​បាវបម្រើ​របស់ព្រះអង្គ​ចេញ​ដោយ​ព្រះពិរោធ​ឡើយ​។ គឺ​ព្រះអង្គ​ហើយ ជា​ជំនួយ​របស់ទូលបង្គំ​! ព្រះ​នៃ​សេចក្ដីសង្គ្រោះ​របស់ទូលបង្គំ​អើយ សូម​កុំ​ចាកចោល ឬ​បោះបង់ចោល​ទូលបង្គំ​ឡើយ​។


ខ្ញុំ​នឹង​ទូល​ដល់​ព្រះ​ដែលជា​ថ្មដា​របស់ខ្ញុំ​ថា​៖ “ហេតុអ្វីបានជា​ព្រះអង្គ​ភ្លេច​ទូលបង្គំ​? ហេតុអ្វីបានជា​ទូលបង្គំ​ត្រូវ​ដើរ​ទាំង​កាន់ទុក្ខ ដោយសារតែ​ការសង្កត់សង្កិន​របស់​សត្រូវ​ដូច្នេះ​?”។


ដោយ​និយាយថា​៖ “ព្រះ​បាន​បោះបង់​វា​ចោល​ហើយ​។ ចូរ​ដេញតាម ហើយ​ចាប់​វា​ចុះ ដ្បិត​គ្មានអ្នកណា​រំដោះ​វា​ឡើយ​!”។


មនុស្ស​ទ័លក្រ និង​មនុស្ស​ខ្វះខាត​នឹង​ស្វែងរក​ទឹក ប៉ុន្តែ​គ្មានសោះ អណ្ដាត​របស់ពួកគេ​ស្ងួត​ទៅ​ដោយព្រោះ​ការស្រេកទឹក​។ យើង​ជា​យេហូវ៉ា យើង​នឹង​ឆ្លើយតប​នឹង​ពួកគេ យើងជា​ព្រះ​នៃ​អ៊ីស្រាអែល យើង​នឹង​មិន​បោះបង់ចោល​ពួកគេ​ឡើយ​។


គឺ​ខណៈដែល​ខ្ញុំ​កំពុងតែ​ទូល​ក្នុង​ការអធិស្ឋាន នោះ​មាន​បុរស​ម្នាក់ គឺ​កាពី្រយ៉ែល ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​និមិត្ត​លើកមុន បាន​ហើរយ៉ាងលឿន​មកដល់​ខ្ញុំ ប្រហែលជា​ម៉ោង​តង្វាយពេលល្ងាច​។


ចាប់ពី​ម៉ោងដប់ពីរថ្ងៃត្រង់ ភាពងងឹត​បាន​គ្របដណ្ដប់លើ​ផែនដី​ទាំងមូល រហូតដល់​ម៉ោងបីរសៀល​។


ប្រមាណជា​ម៉ោងបីរសៀល ព្រះយេស៊ូវ​ទ្រង់​ស្រែកឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា​៖“អេលី អេលី ឡាម៉ា​សាបាច់ថានី​?” ដែលមានអត្ថន័យថា“ព្រះ​របស់ទូលបង្គំ​! ព្រះ​របស់ទូលបង្គំ​អើយ​! ហេតុអ្វីបានជា​ព្រះអង្គ​បោះបង់​ទូលបង្គំ​ចោល​?”។


ពួកគេ​ឆ្កាង​ព្រះអង្គ​នៅ​ម៉ោងប្រាំបួនព្រឹក​។


អ្នកខ្លះ​ដែល​ឈរនៅទីនោះ​បាន​ឮ ក៏​ពោលថា​៖ “មើល៍! វា​កំពុង​ហៅ​អេលីយ៉ា”។


ពេលនោះ​ប្រមាណជា​ម៉ោងដប់ពីរថ្ងៃត្រង់​ហើយ ភាពងងឹត​បាន​គ្របដណ្ដប់លើ​ផែនដី​ទាំងមូល រហូតដល់​ម៉ោងបីរសៀល​។


ព្រះយេស៊ូវ​ទ្រង់​ស្រែក​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា​៖“ព្រះ​បិតា​អើយ​!ទូលបង្គំ​សូម​ប្រគល់​វិញ្ញាណ​របស់ទូលបង្គំ​ទៅក្នុង​ព្រះហស្ត​របស់ព្រះអង្គ”។ នៅពេល​មានបន្ទូល​ដូច្នេះ​ហើយ ព្រះអង្គ​ក៏​ផុតដង្ហើម​ទៅ។


ថ្ងៃ​មួយ ប្រមាណជា​ម៉ោងបីរសៀល លោក​បាន​ឃើញ​និមិត្ត​យ៉ាងច្បាស់ គឺ​ឃើញ​ទូតសួគ៌​របស់​ព្រះ​ចូលមក និយាយ​នឹង​លោក​ថា​៖ “កូនេលាស​!”។


នៅ​គ្រា​ដែល​ព្រះគ្រីស្ទ​គង់​នៅក្នុង​រូបសាច់​របស់​ព្រះអង្គ ព្រះអង្គ​បាន​ថ្វាយ​សេចក្ដីអធិស្ឋាន និង​សេចក្ដីទូលអង្វរ​ដោយ​សម្រែក​យ៉ាងខ្លាំង និង​ដោយ​ទឹកភ្នែក ដល់​ព្រះ​ដែល​អាច​សង្គ្រោះ​ព្រះអង្គ​ពី​សេចក្ដីស្លាប់​បាន ហើយ​ដោយព្រោះ​ជំនឿស៊ប់ ពាក្យ​របស់​ព្រះអង្គ​ក៏​ត្រូវបាន​សណ្ដាប់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម