Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 11:35 - ព្រះគម្ពីរខ្មែរសាកល

35 ព្រះយេស៊ូវ​ទ្រង់​បង្ហូរទឹកព្រះនេត្រ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

35 ព្រះយេស៊ូ​ក៏​សម្រក់​ទឹកភ្នែក​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 ព្រះ‌យេស៊ូវ​ទ្រង់​ព្រះ‌កន្សែង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 ពេល​នោះ ព្រះ‌យេស៊ូ​ទ្រង់​ព្រះ‌កន្សែង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 ព្រះ‌យេស៊ូវ​ក៏​ទ្រង់​ព្រះ‌កន្សែង

សូមមើលជំពូក ចម្លង

អាល់គីតាប

35 ពេល​នោះ អ៊ីសា​បាន​យំ។

សូមមើលជំពូក ចម្លង




យ៉ូហាន 11:35
17 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ូសែប​ក៏​ប្រញាប់​ចេញទៅ​រក​កន្លែង​យំ ពីព្រោះ​រំភើបចិត្ត​នឹង​ប្អូនប្រុស​របស់គាត់ ហើយ​គាត់​ចូលទៅ​ក្នុង​បន្ទប់ផ្ទាល់ខ្លួន រួច​យំ​នៅ​ទីនោះ​។


ភ្នែក​របស់ទូលបង្គំ​បង្ហូរ​ជា​ទន្លេ​នៃ​ទឹកភ្នែក ពីព្រោះ​ពួកគេ​មិន​កាន់តាម​ក្រឹត្យវិន័យ​របស់ព្រះអង្គ​។


លោក​ត្រូវបាន​មើលងាយ ហើយ​ត្រូវបាន​បដិសេធ​ពី​មនុស្ស ក៏ជា​មនុស្ស​នៃ​ការឈឺចាប់ ហើយ​ធ្លាប់ស្គាល់​រោគា​; លោក​ត្រូវបាន​មើលងាយ​ដូចជា​អ្នកដែល​លាក់​មុខ​ពី​គេ ហើយ​ពួកយើង​ក៏​មិន​បាន​ឲ្យតម្លៃ​លោក​សោះ​។


នៅក្នុង​គ្រប់ទាំង​ទុក្ខវេទនា​របស់ពួកគេ ព្រះអង្គ​ក៏​រងទុក្ខវេទនា​ដែរ ហើយ​ទូតសួគ៌​ដែល​នៅចំពោះ​ព្រះអង្គ បាន​សង្គ្រោះ​ពួកគេ​។ ព្រះអង្គ​បាន​ប្រោសលោះ​ពួកគេ​ដោយ​សេចក្ដីស្រឡាញ់ និង​ដោយ​ព្រះហឫទ័យអាណិតអាសូរ​របស់ព្រះអង្គ ព្រះអង្គ​បាន​លើក​ពួកគេ ក៏​បី​ពួកគេ​ក្នុង​អស់ទាំង​ថ្ងៃ​ពីបុរាណ​។


ខណៈដែល​គេ​កំពុងតែ​ស្ដាប់​សេចក្ដីទាំងនេះ ព្រះយេស៊ូវ​មានបន្ទូល​បន្ថែម​ជា​ពាក្យឧបមា​មួយ​ទៀត ពីព្រោះ​ព្រះអង្គ​យាង​ជិតដល់​យេរូសាឡិម​ហើយ ហើយ​គេ​កំពុង​គិត​ថា​អាណាចក្រ​របស់​ព្រះ​រៀបនឹង​លេចមក​ភ្លាមៗ​។


នៅពេល​ព្រះយេស៊ូវ​យាង​មកជិត​យេរូសាឡិម ហើយ​ទត​ឃើញ​ទីក្រុង ព្រះអង្គ​ក៏​ព្រះកន្សែងអាណិត​ទីក្រុងនោះ


នៅពេល​ព្រះយេស៊ូវ​ទត​ឃើញ​ម៉ារា​យំ និង​ពួក​ជនជាតិយូដា​ដែល​មកជាមួយ​នាង​យំ ព្រះអង្គ​ក៏​រំជួល​ក្នុង​វិញ្ញាណ ហើយ​មានអំពល់​ក្នុង​អង្គទ្រង់


រួច​មានបន្ទូលថា​៖“តើ​អ្នករាល់គ្នា​ដាក់​ឡាសារ​នៅ​ឯណា​?”។ ពួកគេ​ទូលថា​៖ “ព្រះអម្ចាស់​អើយ សូមអញ្ជើញ​មក​មើល​ចុះ”។


ដ្បិត​មហាបូជាចារ្យ​ដែល​យើង​មាន មិនមែន​មិន​ចេះ​អាណិតអាសូរ​ដល់​ភាពខ្សោយ​របស់យើង​នោះ​ទេ ផ្ទុយទៅវិញ ព្រះអង្គ​ត្រូវបាន​ល្បងល​ក្នុង​គ្រប់ជំពូក​ដូច​យើង​ដែរ ប៉ុន្តែព្រះអង្គ​មិន​បានប្រព្រឹត្ត​បាប​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម