Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 11:43 - ព្រះគម្ពីរខ្មែរសាកល

43 នៅពេល​មានបន្ទូល​សេចក្ដីទាំងនេះ​ហើយ ព្រះអង្គ​ទ្រង់​ស្រែកឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា​៖“ឡាសារ​អើយ ចេញ​មក​!”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

43 ពេល​ព្រះអង្គ​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​ហើយ​ ក៏​បន្លឺ​សំឡេង​ខ្លាំងៗ​ថា៖​ «ឡាសារ​អើយ!​ ចេញ​មក!»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

43 ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ហើយ ទ្រង់​បន្លឺ​ព្រះ​សូរសៀង​យ៉ាង​ខ្លាំង​ថា៖ «ឡាសារ​អើយ ចេញ​មក!»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

43 លុះ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ហើយ ព្រះអង្គ​បន្លឺ​ព្រះ‌សូរសៀង​ខ្លាំងៗ​ថា៖ «ឡាសារ​អើយ! ចេញ​មក!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

43 កាល​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ហើយ ក៏​បន្លឺ​វាចា​ថា ឡាសារ​អើយ ចូរ​ចេញ​មក

សូមមើលជំពូក ចម្លង

អាល់គីតាប

43 លុះ​អ៊ីសា​មាន​ប្រសាសន៍​ដូច្នេះ​ហើយ អ៊ីសា​បន្លឺ​សំឡេង​ខ្លាំងៗ​ថា៖ «ឡាសារ​អើយ! ចេញ​មក!»។

សូមមើលជំពូក ចម្លង




យ៉ូហាន 11:43
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​ភ័យខ្លាច​យ៉ាងខ្លាំង ហើយ​និយាយ​គ្នាទៅវិញទៅមក​ថា៖ “ចុះ​តើ​លោកនេះ​ជា​នរណា​? សូម្បីតែ​ខ្យល់ និង​រលក​ក៏​ស្ដាប់បង្គាប់​លោក​ដែរ!”៕


ទូលបង្គំ​ដឹង​រួចហើយ​ថា ព្រះអង្គ​ទ្រង់​សណ្ដាប់​ទូលបង្គំ​ជានិច្ច ប៉ុន្តែ​ដោយសារតែ​ហ្វូងមនុស្ស​ដែល​ឈរនៅជុំវិញ បានជា​ទូលបង្គំ​ទូល​ដូច្នេះ ដើម្បីឲ្យ​ពួកគេ​ជឿ​ថា ព្រះអង្គ​បាន​ចាត់​ទូលបង្គំ​ឲ្យមក”។


អ្នក​ដែល​ស្លាប់​នោះ​ក៏​ចេញមក ទាំងមាន​សំពត់ស្នប​រុំ​ដៃ និង​ជើង ហើយ​មុខ​គាត់​ក៏​មាន​កន្សែង​រុំ​ដែរ​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ចូរ​ស្រាយ​គាត់ ហើយ​ឲ្យ​គាត់​ទៅ​ចុះ”។


ប្រាំមួយ​ថ្ងៃ​មុន​បុណ្យរំលង ព្រះយេស៊ូវ​យាង​មក​ដល់​បេថានី ជា​កន្លែងដែល​ឡាសារ​នៅ​។ គាត់​ជា​អ្នក​ដែល​ព្រះអង្គ​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​។


ហ្វូងមនុស្ស​មួយក្រុម​ធំ​ក្នុង​ជនជាតិយូដា​ដឹង​ថា ព្រះអង្គ​គង់នៅ​ទីនោះ​។ ពួកគេ​ក៏​មក មិនមែន​ដោយសារតែ​ព្រះយេស៊ូវ​ប៉ុណ្ណោះទេ គឺ​ដើម្បី​មើល​ឡាសារ​ដែល​ព្រះអង្គ​បាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​ផង​។


កាល​ឃើញ​ដូច្នេះ ពេត្រុស​ក៏​តប​នឹង​ប្រជាជន​ថា​៖ “អស់លោក​ដែលជា​ជនជាតិអ៊ីស្រាអែល​អើយ​! ហេតុអ្វីបានជា​អ្នករាល់គ្នា​ភ្ញាក់ផ្អើល​នឹង​ការនេះ​? ហេតុអ្វីបានជា​អ្នករាល់គ្នា​សម្លឹងមើល​មក​ពួកយើង ហាក់ដូចជា​ពួកយើង​ធ្វើឲ្យ​បុរសនេះ​ដើរ​បាន​ដោយ​មហិទ្ធិឫទ្ធិ ឬ​គុណានុភាព​របស់ពួកយើង​ទៅវិញ​?


ប៉ុន្តែ​ពេត្រុស​និយាយថា​៖ “ប្រាក់ និង​មាស ខ្ញុំ​គ្មានទេ ប៉ុន្តែ​ខ្ញុំ​នឹង​ឲ្យ​អ្នក​នូវ​អ្វីដែល​ខ្ញុំ​មាន​: ក្នុង​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អ្នកណាសារ៉ែត ចូរ​ក្រោកឡើង ហើយ​ដើរ​ទៅចុះ​!”។


ពេត្រុស​និយាយ​នឹង​គាត់​ថា​៖ “អេនាស​អើយ ព្រះយេស៊ូវ​គ្រីស្ទ​ប្រោស​អ្នក​ឲ្យជា​ហើយ​។ ចូរ​ក្រោកឡើង រៀបចំគ្រែ​ដោយ​ខ្លួនឯង​ចុះ​!”។ អេនាស​ក៏​ក្រោកឡើង​ភ្លាម​។


នៅពេល​ឲ្យ​ពួកគេ​ទាំងអស់គ្នា​ចេញទៅ​ខាងក្រៅ ពេត្រុស​ក៏​លុតជង្គង់​អធិស្ឋាន រួច​បែរមក​រក​សព និយាយថា​៖ “តេប៊ីថា​អើយ ចូរ​ក្រោកឡើង​!”។ ពេលនោះ នាង​ក៏​បើក​ភ្នែក ហើយ​នៅពេល​ឃើញ​ពេត្រុស នាង​ក៏​ក្រោកអង្គុយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម