ព្រះអង្គសង្គ្រោះមនុស្សដែលបន្ទាបខ្លួន តែព្រះនេត្ររបស់ព្រះអង្គទតមើលពួកឆ្មើងឆ្មៃ ដើម្បីបន្ទាបគេចុះ។
អេសាយ 2:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឫកខ្ពស់របស់មនុស្សនឹងត្រូវបន្ទាបចុះ ហើយចិត្តឆ្មើងឆ្មៃរបស់មនុស្ស នឹងត្រូវបង្ឱនទាបវិញ នៅគ្រានោះមានតែព្រះយេហូវ៉ា មួយអង្គប៉ុណ្ណោះទេ ដែលនឹងបានតម្កើងឡើង។ ព្រះគម្ពីរខ្មែរសាកល ភ្នែកក្រអឺតក្រទមរបស់មនុស្សនឹងត្រូវបានបន្ទាបចុះ ភាពឆ្មើងឆ្មៃរបស់មនុស្សនឹងត្រូវបានបង្អោនចុះ នោះមានតែព្រះយេហូវ៉ាប៉ុណ្ណោះដែលត្រូវបានលើកតម្កើងនៅថ្ងៃនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គនឹងបន្ទាបមនុស្សមានចិត្តព្រហើន ព្រះអង្គនឹងពង្រាបមនុស្សមានចិត្តអួតអាង។ នៅថ្ងៃនោះ មានតែព្រះអម្ចាស់មួយអង្គទេ ដែលមនុស្សត្រូវលើកតម្កើង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឫកខ្ពស់របស់មនុស្សនឹងត្រូវបន្ទាបចុះ ហើយចិត្តឆ្មើងឆ្មៃរបស់មនុស្សនឹងត្រូវបង្អោនទាបវិញ នៅគ្រានោះមានតែព្រះយេហូវ៉ា១អង្គប៉ុណ្ណោះទេ ដែលនឹងបានដំកើងឡើង អាល់គីតាប ទ្រង់នឹងបន្ទាបមនុស្សមានចិត្តព្រហើន ទ្រង់នឹងពង្រាបមនុស្សមានចិត្តអួតអាង។ នៅថ្ងៃនោះ មានតែអុលឡោះតាអាឡាមួយគត់ ដែលមនុស្សត្រូវលើកតម្កើង |
ព្រះអង្គសង្គ្រោះមនុស្សដែលបន្ទាបខ្លួន តែព្រះនេត្ររបស់ព្រះអង្គទតមើលពួកឆ្មើងឆ្មៃ ដើម្បីបន្ទាបគេចុះ។
ដ្បិតព្រះអង្គអុជប្រទីបទូលបង្គំឲ្យភ្លឺឡើង ព្រះយេហូវ៉ាជាព្រះនៃទូលបង្គំ ព្រះអង្គបំភ្លឺសេចក្ដីងងឹតរបស់ទូលបង្គំ។
«ចូរស្ងប់ស្ងៀម ហើយដឹងថា យើងជាព្រះ យើងនឹងបានថ្កើងឡើង នៅកណ្ដាលជាតិសាសន៍នានា យើងនឹងបានថ្កើងឡើងនៅផែនដី!»
ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គគង់នៅជាមួយយើង ព្រះរបស់លោកយ៉ាកុប ជាទីពឹងជ្រករបស់យើង។ –បង្អង់
អស់អ្នកណាដែលមានចិត្តឆ្មើងឆ្មៃ នោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា ទោះបើព្រួតដៃគ្នា គង់តែគេមិនរួចពីទោសឡើយ។
ពេលព្រះយេហូវ៉ាបានសម្រេចកិច្ចការទាំងប៉ុន្មាន របស់ព្រះអង្គនៅលើភ្នំស៊ីយ៉ូន និងក្រុងយេរូសាឡិមរួចហើយ ព្រះអង្គនឹងដាក់ទោសស្តេចអាសស៊ើរ ដែលមានចិត្តអំនួត ហើយវាយឫកខ្ពស់។
នៅគ្រានោះ អ្នកនឹងពោលថា៖ ឱព្រះយេហូវ៉ាអើយ ទូលបង្គំនឹងអរព្រះគុណដល់ព្រះអង្គ ដ្បិតទោះបើព្រះអង្គបានខ្ញាល់នឹងទូលបង្គំក៏ដោយ តែឥឡូវនេះ សេចក្ដីក្រោធនោះបានបែរចេញទៅហើយ ព្រះអង្គបានកម្សាន្តចិត្តទូលបង្គំវិញ។
ហើយនៅគ្រានោះ អ្នករាល់គ្នានឹងពោលថា៖ ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ចូរអំពាវនាវដល់ព្រះនាមព្រះអង្គ ចូរសរសើរពីកិច្ចការទាំងប៉ុន្មានរបស់ព្រះអង្គចុះ នៅកណ្ដាលប្រជាជនទាំងឡាយ ចូរប្រកាសប្រាប់ថា ព្រះនាមព្រះអង្គខ្ពស់វិសេស។
យើងនឹងធ្វើទោសដល់លោកីយ ដោយព្រោះអំពើអាក្រក់របស់គេ ព្រមទាំងមនុស្សដែលប្រព្រឹត្តបទអាក្រក់ ដោយព្រោះអំពើទុច្ចរិតរបស់គេដែរ យើងនឹងបំបាត់សេចក្ដីឆ្មើងឆ្មៃរបស់ពួកអំនួត ហើយនឹងបន្ទាបបន្ថោកឫកខ្ពស់ របស់មនុស្សកាចអាក្រក់។
តែអ្នកបានត្រូវទម្លាក់ចុះដល់ស្ថាន ឃុំព្រលឹងមនុស្សស្លាប់វិញ គឺដល់ទីជម្រៅនៃជង្ហុកធំ។
នោះសណ្ឋានខ្ពស់របស់មនុស្ស នឹងត្រូវបង្ឱនទាប ឯសេចក្ដីឆ្មើងឆ្មៃរបស់មនុស្ស ក៏នឹងត្រូវបន្ទាបចុះ នៅគ្រានោះ នឹងមានតែព្រះយេហូវ៉ា មួយអង្គប៉ុណ្ណោះទេ ដែលនឹងបានតម្កើងឡើង។
គឺព្រះយេហូវ៉ានៃពួកពលបរិវារ ដែលបានសម្រេចនឹងធ្វើការនេះទេ ដើម្បីនឹងបង្អាប់សេចក្ដីអំនួត របស់គ្រប់ទាំងការរុងរឿងឧត្តម ហើយនឹងបន្ទាបបណ្ដាសក្តិទាំងប៉ុន្មាន ដែលនៅផែនដីផង។
នៅគ្រានោះ ព្រះយេហូវ៉ា នឹងផ្ចាញ់ផ្ចាលនៅលើមេឃ ចំពោះពួកពលបរិវារនៃស្ថានខ្ពស់ ព្រមទាំងពួកស្តេចនៃលោកីយនៅផែនដីដែរ។
នៅគ្រានោះ គេនឹងពោលថា៖ មើល៍ នេះគឺជាព្រះនៃយើងរាល់គ្នា យើងបានរង់ចាំព្រះអង្គ ហើយព្រះអង្គនឹងជួយសង្គ្រោះយើង នេះគឺជាព្រះយេហូវ៉ាហើយ យើងបានរង់ចាំព្រះអង្គ យើងនឹងមានចិត្តរីករាយ ហើយត្រេកអរ ដោយសេចក្ដីសង្គ្រោះរបស់ព្រះអង្គ។
នៅគ្រានោះ គេនឹងច្រៀងបទនេះនៅក្នុងស្រុកយូដាថា៖ យើងមានទីក្រុងមួយដ៏មាំមួន ព្រះអង្គនឹងតម្រូវឲ្យមានសេចក្ដីសង្គ្រោះ ទុកជាកំផែង ហើយជាទីការពារយើង។
នៅគ្រានោះ ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គនឹងជាមកុដដ៏រុងរឿង ហើយជាគ្រឿងលម្អដល់សំណល់នៃប្រជារាស្ត្រព្រះអង្គ
នៅគ្រានោះ មនុស្សត្រចៀកថ្លង់នឹងឮព្រះបន្ទូលក្នុងគម្ពីរ ហើយភ្នែករបស់មនុស្សខ្វាក់នឹងមើលឃើញ ពីក្នុងសភាពជាងងឹត ហើយសូន្យសុង។
ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ារង់ចាំឱកាស នឹងផ្តល់ព្រះគុណដល់អ្នករាល់គ្នាដែរ ហើយទោះបើយ៉ាងនោះក៏ដោយ គង់តែព្រះអង្គនឹងចាំអ្នកលើកតម្កើងព្រះអង្គឡើង ដើម្បីឲ្យព្រះអង្គមានសេចក្ដីអាណិតមេត្តាដល់អ្នក ពីព្រោះព្រះយេហូវ៉ាជាព្រះដ៏ប្រកបដោយយុត្តិធម៌។ មានពរហើយ អស់អ្នកណាដែលរង់ចាំព្រះអង្គ
យ៉ាងនោះ ព្រះអង្គនឹងប្រទានឲ្យមានភ្លៀងធ្លាក់មកសម្រាប់ពូជអ្នក ដើម្បីឲ្យអ្នកបានសាបព្រោះនៅដី ហើយអាហារជាផលចម្រើនពីដី នោះនឹងមានឱជារស ហើយសម្បូរ។ នៅគ្រានោះ ហ្វូងសត្វរបស់អ្នកនឹងរកស៊ីនៅវាលស្មៅធំទូលាយ។
តើអ្នកបានប្រកួត ហើយប្រមាថដល់អ្នកណា? តើទាស់នឹងអ្នកណា ដែលអ្នកបានដំឡើងសំឡេង ហើយងើបភ្នែកឡើងជាខ្ពស់ដូច្នេះ គឺទាស់នឹងព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលទេតើ
នៅគ្រានោះ ស្រីប្រាំពីរនាក់ នឹងជាប់នៅជាមួយប្រុសម្នាក់ ដោយពោលថា៖ យើងនឹងបរិភោគអាហាររបស់យើង ហើយនឹងរកប្រដាប់ស្លៀកពាក់ ដោយខ្លួនយើងដែរ សូមតែឲ្យយើងបានឈ្មោះជាប្រពន្ធរបស់អ្នកចុះ ដើម្បីនឹងដោះសេចក្ដីដំណៀលចេញពីយើង។
ព្រះអង្គទម្លាក់ងារពួកអ្នកគ្រប់គ្រងឲ្យសូន្យទៅ ក៏ធ្វើឲ្យពួកចៅក្រមនៅផែនដីទៅជាឥតប្រយោជន៍ដែរ
ហេតុនោះ ប្រជារាស្ត្ររបស់យើងនឹងស្គាល់នាមយើង គេនឹងដឹងក្នុងថ្ងៃនោះថា គឺយើងនេះហើយ ដែលចេញវាចា គឺយើងនេះហើយ។
ប្រជាជនដែលយើងបានជ្រើសរើស ប្រព្រឹត្តប្រៀបបាននឹងត្មាតពព្លាក់ តែខ្លួនគេចោមរោមទៅដោយពពួកត្មាត។ ចូរទៅប្រមូលសត្វព្រៃមកស៊ីសាកសព របស់គេឲ្យអស់ទៅ!
ឯអ្នកដែលអួត នោះត្រូវឲ្យអួតតែពីសេចក្ដីនេះវិញ គឺថាខ្លួនមានយោបល់ ហើយក៏ស្គាល់ដល់យើងថា យើងជាព្រះយេហូវ៉ាដែលប្រោសផ្សាយសេចក្ដីសប្បុរស សេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតនៅផែនដី ដ្បិតយើងរីករាយចិត្តចំពោះសេចក្ដីទាំងនោះហើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ដូច្នេះ កូនមនុស្សអើយ ចូរថ្លែងទំនាយចុះ ហើយប្រាប់សាសន៍កុកថា៖ «ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ នៅថ្ងៃនោះ កាលណាអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង បាននៅដោយសុខសាន្ត នោះតើអ្នកមិនបានដឹងទេឬ?
ដ្បិតគឺដោយសេចក្ដីប្រចណ្ឌរបស់យើង និងភ្លើងនៃសេចក្ដីក្រោធរបស់យើង ដែលយើងបានថា ពិតប្រាកដជានៅថ្ងៃនោះ នឹងមានការកក្រើករំពើកជាខ្លាំង នៅក្នុងស្រុកអ៊ីស្រាអែល
គ្រានោះ យើងនឹងឲ្យកន្លែងមួយដល់ពួកកុក សម្រាប់ជាទីបញ្ចុះសពនៅក្នុងស្រុកអ៊ីស្រាអែល គឺនៅជ្រលងភ្នំរបស់អ្នកដំណើរ ខាងកើតសមុទ្រ។ ជ្រលងភ្នំនោះនឹងបិទខ្ទប់អ្នកដំណើរ ហើយនៅទីនោះគេនឹងកប់សាកសពពួកកុក និងប្រជាជនជាច្រើនឥតគណនាទាំងប៉ុន្មានរបស់វា គេនឹងហៅជ្រលងភ្នំនោះថា ហាមុន-កុក ។
យ៉ាងនោះពួកវង្សអ៊ីស្រាអែលនឹងដឹងថា យើងនេះជាព្រះយេហូវ៉ា គឺជាព្រះនៃគេ តាំងតែពីថ្ងៃនោះតទៅ
លុះពេលកំណត់កន្លងផុតទៅ យើងនេប៊ូក្នេសាងើបភ្នែកឡើងទៅលើមេឃ ហើយស្មារតីរបស់យើង ក៏ត្រឡប់មករកយើងវិញ។ យើងថ្វាយព្រះពរដល់ព្រះដ៏ខ្ពស់បំផុត ហើយសរសើរ និងលើកតម្កើង ព្រះដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច។ ដ្បិតអំណាចគ្រប់គ្រងរបស់ព្រះអង្គ ស្ថិតស្ថេរនៅជាដរាប ហើយរាជ្យរបស់ព្រះអង្គ ក៏នៅគង់វង្សគ្រប់ជំនាន់តរៀងទៅ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា នៅថ្ងៃនោះ នាងនឹងហៅយើងថា "លោកប្តី" គឺនាងនឹងលែងហៅយើងថា "លោកម្ចាស់" ទៀតហើយ។
នៅថ្ងៃនោះ យើងក៏នឹងតាំងសញ្ញាមួយឲ្យគេ ជាមួយសត្វព្រៃ សត្វហើរលើអាកាស និងសត្វលូនវារលើដី។ យើងនឹងបំបាត់ធ្នូ ដាវ និងសង្គ្រាមចេញពីស្រុក ហើយយើងនឹងធ្វើឲ្យអ្នកដេកយ៉ាងសុខសាន្ត។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា នៅថ្ងៃនោះ យើងនឹងឆ្លើយតប គឺយើងនឹងឆ្លើយតបដល់ផ្ទៃមេឃ ហើយផ្ទៃមេឃនឹងឆ្លើយតបដល់ផែនដី
នៅគ្រានោះ ភ្នំធំៗនឹងស្រក់ស្រាទំពាំងបាយជូរផ្អែម ហើយភ្នំតូចៗនឹងហូរដោយទឹកដោះ អស់ទាំងជ្រោះនៅស្រុកយូដានឹងមានទឹកហូរ ហើយនឹងមានក្បាលទឹកមួយ ហូរចេញពីព្រះដំណាក់របស់ព្រះយេហូវ៉ា មកស្រោចស្រពជ្រលងភ្នំស៊ីទីម។
«នៅថ្ងៃនោះ យើងនឹងលើកទីលំនៅរបស់ដាវីឌ ដែលដួលរលំនោះឡើងវិញ ហើយជួសជុលកន្លែងធ្លុះធ្លាយឲ្យជិត យើងនឹងលើកកន្លែងខូចបង់ឡើង ហើយសង់ឡើងឲ្យបានដូចដើម
នៅថ្ងៃនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា "យើងនឹងបំផ្លាញពួកអ្នកប្រាជ្ញឲ្យអស់ពីស្រុកអេដុម ហើយអ្នកចេះដឹងឲ្យអស់ពីស្រុកភ្នំរបស់អេសាវ"។
ហេតុនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «មើល៍! យើងក៏គិតគូរបង្កើតការអាក្រក់ ទាស់នឹងគ្រួសារនេះដែរ ជាការដែលឯងរាល់គ្នានឹងមិនដែល ដកកចេញបានឡើយ ឯងរាល់គ្នាក៏មិនដើរដោយវាយឫកទៀតដែរ ដ្បិតគ្រានោះនឹងបានជាគ្រាអាក្រក់។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «នៅថ្ងៃនោះ យើងនឹងប្រមូលអស់អ្នកណាដែលខ្វិន ហើយប្រមូលអស់អ្នកដែលបានបណ្តេញ ព្រមទាំងអស់អ្នកដែលយើងបានធ្វើទុក្ខឲ្យមកវិញ»។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «នៅថ្ងៃនោះ យើងនឹងកាត់អស់ទាំងសេះរបស់ឯង ហើយយើងនឹងបំផ្លាញរទេះចម្បាំងទាំងប៉ុន្មាន របស់ឯងដែរ។
នៅថ្ងៃនោះ អ្នកមិនត្រូវខ្មាស ដោយព្រោះអំពើដែលអ្នកបានប្រព្រឹត្ត ជាការដែលអ្នកបានបះបោរ ទាស់នឹងយើងទៀតនោះឡើយ ដ្បិតនៅគ្រានោះ យើងនឹងដកយកពួកអ្នកដែលអួតអាង ដោយឆ្មើងឆ្មៃ ចេញពីចំណោមអ្នក ហើយអ្នកនឹងលែងមានចិត្តអំនួត នៅលើភ្នំបរិសុទ្ធរបស់យើងទៀត។
នៅថ្ងៃនោះ នឹងមានគេពោលមកកាន់ ក្រុងយេរូសាឡិមថា កុំខ្លាចអ្វីឡើយ ឱស៊ីយ៉ូនអើយ កុំឲ្យដៃអ្នកអន់ថយឲ្យសោះ។
នៅថ្ងៃនោះ ព្រះយេហូវ៉ា ជាព្រះរបស់គេនឹងសង្គ្រោះគេ ទុកដូចជាហ្វូងចៀម ជាប្រជារាស្ត្ររបស់ព្រះអង្គ ដ្បិតគេនឹងបានដូចជាត្បូងដាំនៅមកុដដែលភ្លឺផ្លេក នៅលើស្រុករបស់ព្រះអង្គ។
ដ្បិតថ្ងៃនោះកំពុងតែមកដល់ ថ្ងៃនោះឆេះធ្លោ ដូចជាគុកភ្លើង នោះអស់ពួកអ្នកឆ្មើងឆ្មៃ និងពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់ គេនឹងដូចជាជញ្ជ្រាំង ហើយថ្ងៃដែលត្រូវមកដល់នោះ នឹងឆេះបន្សុសគេទាំងអស់ ឥតទុកឲ្យគេមានឫស ឬមែកនៅសល់ឡើយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
ខ្ញុំប្រាប់អ្នករាល់គ្នាថា កាលទៅដល់ផ្ទះ អ្នកនេះបានរាប់ជាសុចរិត ជាងអ្នកមួយនោះ ដ្បិតអស់អ្នកណាដែលលើកតម្កើងខ្លួន នោះនឹងត្រូវបន្ទាបចុះ ហើយអស់អ្នកណាដែលបន្ទាបខ្លួន នោះនឹងត្រូវបានលើកតម្កើងវិញ»។
និងគ្រប់ទាំងអំនួតដែលលើកខ្លួនឡើងទាស់នឹងចំណេះរបស់ព្រះ ព្រមទាំងនាំអស់ទាំងគំនិត ឲ្យចុះចូលស្តាប់បង្គាប់ព្រះគ្រីស្ទវិញ។
នៅពេលព្រះអង្គយាងមក ដើម្បីទទួលសិរីល្អក្នុងចំណោមពួកបរិសុទ្ធរបស់ព្រះអង្គ ហើយនៅថ្ងៃនោះ អស់អ្នកដែលជឿនឹងមានចិត្តស្ញប់ស្ញែង ព្រោះអ្នករាល់គ្នាបានជឿទីបន្ទាល់របស់យើង។
អ្នករាល់គ្នាដែលនៅក្មេងក៏ដូច្នោះដែរ ត្រូវចុះចូលនឹងពួកចាស់ទុំ។ គ្រប់គ្នាត្រូវប្រដាប់កាយដោយចិត្តសុភាពចំពោះគ្នាទៅវិញទៅមក ដ្បិត «ព្រះប្រឆាំងនឹងមនុស្សអួតខ្លួន តែទ្រង់ផ្តល់ព្រះគុណដល់មនុស្សដែលដាក់ខ្លួនវិញ» ។