Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 38:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ដូច្នេះ កូន​មនុស្ស​អើយ ចូរ​ថ្លែង​ទំនាយ​ចុះ ហើយ​ប្រាប់​សាសន៍​កុក​ថា៖ «ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ នៅ​ថ្ងៃ​នោះ កាល​ណា​អ៊ីស្រា‌អែល ជាប្រជា​រាស្ត្រ​របស់​យើង បាន​នៅ​ដោយ​សុខ‌សាន្ត នោះ​តើ​អ្នក​មិន​បាន​ដឹង​ទេ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 កូន​មនុស្ស​អើយ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង ប្រាប់​ស្ដេច​កុក​ដូច​ត​ទៅ៖ «ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: នៅ​ថ្ងៃ​ដែល​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង កំពុង​រស់​នៅ​យ៉ាង​សុខ‌សាន្ត​នោះ អ្នក​ក៏​បាន​ទទួល​ដំណឹង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ដូច្នេះ កូន​មនុស្ស​អើយ ចូរ​ទាយ​ចុះ ហើយ​ប្រាប់​កុក​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ នៅ​ថ្ងៃ​នោះ កាល​ណា​អ៊ីស្រាអែល ជា​រាស្ត្រ​អញ បាន​នៅ​ដោយ​សុខ‌សាន្ត នោះ​តើ​ឯង​មិន​បាន​ដឹង​ទេ​ឬ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 កូន​មនុស្ស​អើយ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង ប្រាប់​ស្ដេច​កុក​ដូច​ត​ទៅ៖ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ថា: នៅ​ថ្ងៃ​ដែល​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង កំពុង​រស់​នៅ​យ៉ាង​សុខ‌សាន្ត​នោះ អ្នក​ក៏​បាន​ទទួល​ដំណឹង

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 38:14
10 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​របស់​ស្ដេច​នោះ ពួក​យូដា​នឹង​បាន​សង្គ្រោះ ហើយ​ពួក​អ៊ីស្រា‌អែល​នឹង​នៅ​ដោយ​សន្តិ‌សុខ ឯ​ព្រះ‌នាម​ដែល​គេ​នឹង​ហៅ​ទ្រង់ នោះ​គឺ "ព្រះ‌យេហូវ៉ា​ដ៏​ជា​សេចក្ដី​សុចរិត​នៃ​យើង​រាល់​គ្នា"។


អស់​ទាំង​សាសន៍​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា ដែល​ញែក​ពួក​អ៊ីស្រា‌អែល​ជា​បរិសុទ្ធ គឺ​ក្នុង​កាល​ដែល​ទី​បរិសុទ្ធ​របស់​យើង​បាន​តាំង​នៅ​កណ្ដាល​គេ ឲ្យ​បាន​នៅ​អស់​កល្ប​ជា‌និច្ច»។


អ្នក​នឹង​ថា យើង​នឹង​ឡើង​ទៅ​ស្រុក​ដែល​នៅ​ចំហ យើង​នឹង​ទៅ​ឯ​ពួក​មនុស្ស ដែល​នៅ​ដោយ​ឥត​កង្វល់ ហើយ​ដោយ​សុខ‌សាន្ត ដែល​ទាំង​អស់​គ្នា​នៅ​ដោយ​ឥត​មាន​កំផែង ឬ​ទ្វារ ឬ​រនុក​ឡើយ


«កូន​មនុស្ស​អើយ ចូរបែរ​មុខ​ទៅ​ខាង​សាសន៍​កុក​នៃ​ស្រុក​ម៉ាកុក ជា​ចៅ‌ហ្វាយ​នៃ​ពួក​រ៉ុស ពួក​មែសេក និង​ពួក​ទូបាល ត្រូវ​ថ្លែង​ទំនាយ​ទាស់​នឹង​វា​ថា


ក្រោយ​យូរ​ថ្ងៃ​ទៅ នោះ​អ្នក​នឹង​បាន​តាំង​ឡើង ឯ​ដល់​ជាន់​ក្រោយ​បង្អស់ នោះ​អ្នក​នឹង​ចូល​មក​ក្នុង​ស្រុក ដែល​បាន​ប្រោស​ឲ្យ​រួច​ពី​ដាវ​មក​វិញ គឺ​ដែល​បាន​ប្រមូល​ចេញ​រួច​ពី​សាសន៍​ជា​ច្រើន មក​នៅ​លើ​អស់​ទាំង​ភ្នំ​នៃ​ស្រុក​អ៊ីស្រា‌អែល ជា​ស្រុក​ត្រូវ​ខូច‌បង់​នៅ​ជា‌និច្ច តែ​បាន​នាំ​ចេញ​ពី​គ្រប់​សាសន៍ គេ​នឹង​រស់​នៅ​ដោយ​សុខ‌សាន្ត​ទាំង​អស់​គ្នា។


ដ្បិត​មើល៍ នៅ​គ្រា​នោះ និង​នៅ​វេលា​នោះ កាល​យើង​បាន​ស្ដារ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម ដូច​ដើម​ឡើង​វិញ


ហេតុ​នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ ចូរ​រង់‌ចាំ​យើង គឺ​រង់​ចាំ​ថ្ងៃ​ដែល​យើង​ក្រោក​ឡើង​សង្គ្រុប​លើ​គេ។ ដ្បិត​យើង​សម្រេច​នឹង​ប្រមូល​អស់​ទាំង​សាសន៍ ដើម្បី​ប្រជុំ​អស់​ទាំង​នគរ ប្រយោជន៍​នឹង​ចាក់​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​យើង គឺ​ជា​សេចក្ដី​ក្រេវ‌ក្រោធ​ដ៏​សហ័ស​របស់​យើង​ទៅ​លើ​គេ ដ្បិត​ផែន‌ដី​ទាំង​មូល​នឹង​ត្រូវ​ឆេះ ដោយ​ភ្លើង​នៃ​សេចក្ដី​ប្រចណ្ឌ​របស់​យើង។


ដ្បិត​យើង​នឹង​ធ្វើ​ជា​កំផែង​ភ្លើង​ដល់​ទី​ក្រុង​នៅ​ព័ទ្ធ​ជុំ‌វិញ និង​ជា​សិរី‌ល្អ​នៅ​កណ្ដាល​នេះ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា»។


ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ (ក្រោយ​ពី​សិរី‌ល្អ​របស់ព្រះ‌អង្គ បាន​ចាត់​យើង) ទៅ​សាសន៍​ដទៃ ដែល​ប្លន់​ឯង​រាល់​គ្នា ព្រោះ​អ្នក​ណា​ដែល​ពាល់​ឯង​រាល់​គ្នា នោះ​គឺ​ពាល់​ដល់​ប្រស្រី​ព្រះ‌នេត្រ​របស់​យើង ហើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម