ម៉ាឡាគី 4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ថ្ងៃដ៏អស្ចារ្យរបស់ព្រះយេហូវ៉ា 1 ដ្បិតថ្ងៃនោះកំពុងតែមកដល់ ថ្ងៃនោះឆេះធ្លោ ដូចជាគុកភ្លើង នោះអស់ពួកអ្នកឆ្មើងឆ្មៃ និងពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់ គេនឹងដូចជាជញ្ជ្រាំង ហើយថ្ងៃដែលត្រូវមកដល់នោះ នឹងឆេះបន្សុសគេទាំងអស់ ឥតទុកឲ្យគេមានឫស ឬមែកនៅសល់ឡើយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។ 2 ប៉ុន្តែ ព្រះអាទិត្យនៃសេចក្ដីសុចរិតនឹងរះឡើង មានទាំងអំណាចប្រោសឲ្យជានៅក្នុងចំអេងស្លាប សម្រាប់អ្នករាល់គ្នាដែលកោតខ្លាចដល់យើង នោះអ្នករាល់គ្នានឹងចេញទៅ លោតកព្ឆោងដូចជាកូនគោ ដែលលែងចេញពីក្រោល។ 3 ហើយព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា នៅថ្ងៃដែលធ្វើការនោះ អ្នករាល់គ្នានឹងជាន់ឈ្លីពួកមនុស្សអាក្រក់ ដ្បិតគេនឹងដូចជាផេះនៅក្រោមបាទជើងរបស់អ្នករាល់គ្នា។ 4 ចូរនឹកចាំពីក្រឹត្យវិន័យរបស់លោកម៉ូសេ ជាអ្នកបម្រើរបស់យើង ដែលយើងបានបង្គាប់ដល់លោកនៅលើភ្នំហោរែប សម្រាប់ពួកអ៊ីស្រាអែលទាំងអស់គ្នា គឺក្រឹត្យក្រម និងបញ្ញត្តិច្បាប់ទាំងប៉ុន្មាននោះ។ 5 មើល៍! មុនដែលថ្ងៃដ៏ធំ ហើយគួរស្ញែងខ្លាចរបស់ព្រះយេហូវ៉ាមកដល់ យើងនឹងចាត់អេលីយ៉ាឲ្យមកជួបអ្នករាល់គ្នា 6 លោកនឹងបង្វែរចិត្តឪពុកមករកកូន និងចិត្តកូនមករកឪពុកវិញ ក្រែងយើងមកវាយផែនដីដោយបណ្ដាសា »។:៚ សញ្ញាចាស់ចប់ប៉ុណ្ណេះ |
© 2016 United Bible Societies
Bible Society in Cambodia