Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 37:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 តើ​អ្នក​បាន​ប្រកួត ហើយ​ប្រមាថ​ដល់​អ្នក​ណា? តើ​ទាស់​នឹង​អ្នក​ណា ដែល​អ្នក​បាន​ដំឡើង​សំឡេង ហើយ​ងើប​ភ្នែក​ឡើង​ជា​ខ្ពស់​ដូច្នេះ គឺ​ទាស់​នឹង​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទេ​តើ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

23 តើ​អ្នក​បាន​ត្មះតិះដៀល ហើយ​ជេរប្រមាថ​អ្នកណា​? តើ​អ្នក​បាន​បន្លឺ​សំឡេង ហើយ​ងើបភ្នែកឡើង​ទៅ​ស្ថានដ៏ខ្ពស់​ទាស់នឹង​អ្នកណា​? គឺ​ទាស់នឹង​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​នោះឯង​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 តើ​អ្នក​បាន​ជេរ និង​ត្មះ‌តិះ‌ដៀល​នរណា? តើ​អ្នក​ស្រែក​ក្ដែងៗ​ប្រឆាំង​នឹង​នរណា? គឺ​អ្នក​ហ៊ាន​ព្រហើន​ដាក់​ព្រះ​ដ៏វិសុទ្ធ របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 តើ​ឯង​បាន​ប្រកួត ហើយ​ប្រមាថ​ដល់​អ្នក​ណា តើ​ទាស់​នឹង​អ្នក​ណា ដែល​ឯង​បាន​ដំឡើង​សំឡេង ហើយ​ងើប​ភ្នែក​ឡើង​ជា​ខ្ពស់​ដូច្នេះ គឺ​ទាស់​នឹង​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល​ទេ​តើ

សូមមើលជំពូក ចម្លង

អាល់គីតាប

23 តើ​អ្នក​បាន​ជេរ និង​ត្មះ‌តិះ‌ដៀល​នរណា? តើ​អ្នក​ស្រែក​ក្ដែងៗ​ប្រឆាំង​នឹង​នរណា? គឺ​អ្នក​ហ៊ាន​ព្រហើន​ដាក់​អុលឡោះ​ដ៏‌វិសុទ្ធ ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល។

សូមមើលជំពូក ចម្លង




អេសាយ 37:23
42 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​អ្នក​បាន​ប្រកួត ហើយ​ប្រមាថ​ដល់​អ្នក​ណា? តើ​អ្នក​ដំឡើង​សំឡេង​ទាស់​នឹង​អ្នក​ណា? ហើយ​ងើប​ភ្នែក​ឡើង​ខ្ពស់​ដូច្នេះ គឺ​ទាស់​នឹង​ព្រះ​ដ៏​បរិសុទ្ធ នៃ​សាសន៍​អ៊ីស្រា‌អែល​ហើយ។


ប្រហែល​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​លោក ព្រះ‌អង្គ​នឹង​ឮ​អស់​ពាក្យ​ទាំង​ប៉ុន្មាន​របស់​រ៉ាបសា‌កេ​នេះ ដែល​ស្តេច​អាស‌ស៊ើរ​ជា​ចៅ‌ហ្វាយ​គេ បាន​ចាត់​ឲ្យ​មក​ប្រកួត​នឹង​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​នឹង​បន្ទោស​ដល់​គេ ដោយ​ព្រោះ​ពាក្យ​ទាំង​នេះ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​លោក បាន​ឮ​ហើយ​ទេ​ដឹង ដូច្នេះ សូម​អធិ‌ស្ឋាន​ឲ្យ​សំណល់​ដែល​នៅ​សល់​ចុះ»។


ក៏​ធ្វើ​សំបុត្រ​មួល​បង្កាច់​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រម​ទាំង​ពោល​ទាស់​នឹង​ព្រះ ដោយ​ថា៖ «ព្រះ​របស់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន នៅ​ស្រុក​ផ្សេងៗ មិន​បាន​ជួយ​ប្រជា‌រាស្ត្រ​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​យើង​យ៉ាង​ណា នោះ​ព្រះ​របស់​ហេ‌សេ‌គា ក៏​មិន​អាច​នឹង​ជួយ​ប្រជា‌រាស្ត្រ​ខ្លួន ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​យើង​បាន​ដូច្នោះ​ដែរ»។


ដោយ​ព្រោះ​សំឡេង​របស់​ពួក​អ្នក ដែល​ប្រមាថ​មើល‌ងាយ នៅ​ចំពោះ​ខ្មាំង​សត្រូវ និង​ពួក​អ្នក​ដែល​សង​សឹង។


គេ​តាំង​មាត់​របស់​គេ​ទាស់​នឹង​ស្ថាន‌សួគ៌ ហើយ​អណ្ដាត​គេ​បង្វិល​ទៅ​មក​ពេញ​លើ​ផែនដី។


ឱ​ព្រះ​អើយ តើ​ឲ្យ​បច្ចា‌មិត្ត‌ត្មះតិះ​ដៀល ដល់​ពេល​ណា? តើ​ឲ្យ​ខ្មាំង​សត្រូវ​ប្រមាថ​ព្រះ‌នាម​ព្រះ‌អង្គ​រហូត​ឬ?


៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូមទ្រង់​នឹក​ចាំ​ថា ខ្មាំង​សត្រូវ​បាន​ត្មះ‌តិះ‌ដៀល ហើយ​សាសន៍​មួយ​ដែល​ល្ងី‌ល្ងើ បាន​ប្រមាថ​ព្រះ‌នាម​ព្រះ‌អង្គ។


សូម​កុំ​ភ្លេច​សម្រែកនៃ​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ គឺ​សូរ​ទ្រហឹង​អឺង‌កង​របស់​អស់​អ្នក​ដែល​លើក​គ្នា ទាស់​នឹង​ព្រះ‌អង្គ ដែល​ចេះ​តែ​ឮ​ឡើងឥត​ឈប់​ឈរ។


ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​មាន​ព្រះ​ណា​ដូច​ព្រះ‌អង្គ តើ​មាន​អ្នក​ណា ដែល​មាន​ភាព​បរិសុទ្ធ​ដ៏​វិសេស​ដូច​ព្រះ‌អង្គ ដែល​គួរ​សរសើរ​តម្កើង ហើយ​ក៏​ធ្វើ​ការ​អស្ចារ្យ?


ប៉ុន្ដែ ផារ៉ោន​តប​ថា៖ «តើ​ព្រះ‌យេហូវ៉ា​ជា​អ្នក​ណា​ដែល​យើង​ត្រូវ​ស្តាប់​តាម ហើយ​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​ចេញ​ទៅ​នោះ? យើង​មិន​ស្គាល់​ព្រះ‌យេហូវ៉ា​ទេ ហើយ​មិន​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​ចេញ​ទៅ​ឡើយ»។


ក៏​ប៉ុន្ដែ អ្នក​នៅ​តែ​តម្កើង​ខ្លួន​ទាស់​នឹង​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​មិន​ព្រម​បើក​ឲ្យ​គេ​ចេញ​ទៅ​ទេ។


មាន​សម័យ​មួយដែល​មនុស្ស មាន​ឫក​ខ្ពស់​យ៉ាង​ណា​ហ្ន៎ ហើយ​មាន​ភ្នែក​ឆ្មើង‌ឆ្មៃ​ផង។


ពេល​ព្រះ​យេហូវ៉ា​បាន​សម្រេច​កិច្ច​ការទាំង​ប៉ុន្មាន របស់​ព្រះ‌អង្គ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន និង​ក្រុង​យេរូ‌សាឡិម​រួច​ហើយ ព្រះ‌អង្គ​នឹង​ដាក់​ទោស​ស្តេច​អាស‌ស៊ើរ ដែល​មាន​ចិត្ត​អំនួត ហើយ​វាយ​ឫក​ខ្ពស់។


ឯ​ពន្លឺ​នៃ​សាសន៍​អ៊ីស្រា‌អែល នោះ​នឹង​បាន​សម្រាប់​ជា​ភ្លើង ហើយ​ព្រះ​ដ៏​បរិសុទ្ធ​របស់​គេ​ជា​អណ្ដាត​ភ្លើង ភ្លើង​នោះ​នឹង​ឆេះ​ឡើង បន្សុស​បន្លា និង​អញ្ចាញ​របស់​គេ​នៅ​ថ្ងៃ​តែ​មួយ។


នៅ​ថ្ងៃ​នោះ សំណល់​ពួក​សាសន៍​អ៊ីស្រា‌អែល និង​អស់​អ្នក​ក្នុង​ពូជ‌ពង្ស​យ៉ាកុប​ដែល​បាន​រួច​ខ្លួន​មក គេ​នឹង​លែង​ពឹង​ផ្អែក​មនុស្ស​ដែល​បាន​វាយ​គេ​ត​ទៅ ហើយ​នឹង​ផ្អែក​លើ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសាន៍​អ៊ីស្រា‌អែល​ដោយ​ពិត​ត្រង់​វិញ


ឱ​ពួក​អ្នក​នៅ​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​បន្លឺ​សំឡេង​ឡើង ហើយ​ស្រែក​ហ៊ោ​ដោយ​អំណរ​ចុះ ដ្បិត​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​ធំ​ប្រសើរ​នៅ​កណ្ដាល​អ្នក​រាល់​គ្នា។


នៅ​គ្រា​នោះ មនុស្ស​ទាំង​ពួង​នឹង​បែរ​ទៅ​រក​ព្រះ​ដែល​បាន​បង្កើត​ខ្លួន ហើយ​ភ្នែក​របស់​គេ​នឹង​មើល​ចំ​ទៅ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល


ឫក​ខ្ពស់​របស់​មនុស្ស​នឹង​ត្រូវ​បន្ទាប​ចុះ ហើយ​ចិត្ត​ឆ្មើង‌ឆ្មៃ​របស់​មនុស្ស នឹង​ត្រូវ​បង្ឱន​ទាប​វិញ នៅ​គ្រា​នោះ​មាន​តែ​ព្រះ‌យេហូវ៉ា មួយ​អង្គ​ប៉ុណ្ណោះ​ទេ ដែល​នឹង​បាន​តម្កើង​ឡើង។


ប្រហែល​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​នឹង​ឮ​អស់​ទាំង​ពាក្យ​របស់​រ៉ាបសា‌កេ​នេះ​ទេ​ដឹង ជា​ពាក្យ​ដែល​ស្តេច​អាស‌ស៊ើរ ជា​ចៅ‌ហ្វាយ​គេ បាន​ចាត់​ឲ្យ​មក​ប្រកួត​នឹង​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ព្រះ‌អង្គ​នឹង​បន្ទោស​ដល់​គេ ដោយ​ព្រោះ​ពាក្យ​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​បាន​ឮ​ហើយ ដូច្នេះ សូម​អធិ‌ស្ឋាន​ឲ្យ​សំណល់​ដែល​នៅ​សល់​ចុះ"»។


ឱ​យ៉ាកុប​ជា​ដង្កូវ​អើយ កុំ​ឲ្យ​ខ្លាច​ឡើយ ហើយ​អ្នក​រាល់​គ្នា ជា​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ដែរ ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ជួយ​អ្នក ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​ជា​អ្នក​ប្រោស​លោះ​អ្នក។


អ្នក​នឹង​រោយ​គេ ហើយ​ខ្យល់​នឹង​ផាត់​បាត់​ទៅ ឯ​ខ្យល់​កួច នឹង​កម្ចាត់‌កម្ចាយ​គេ​អស់​ទៅ​ដែរ អ្នក​នឹង​មាន​សេចក្ដី​រីក‌រាយ​ក្នុង​ព្រះ‌យេហូវ៉ា អ្នក​នឹង​យក​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល ជា​ទី​អួត​របស់​អ្នក។


ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ប្រោស​លោះ​អ្នក​រាល់​គ្នា គឺ​ជា​ព្រះ​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា ដោយ​យល់​ដល់​អ្នក​រាល់​គ្នា នោះ​យើង​ចាត់​មនុស្ស​ទៅ​ឯ​ក្រុង​បាប៊ី‌ឡូន ហើយ​នឹង​ទម្លាក់​គេ​ទាំង​អស់​គ្នា គេ​នឹង​រត់​រតាក់‌រតាយ​ទៅ សូម្បី​តែ​ពួក​ខាល់ដេ​នៅ​ក្នុង​នាវា ដែល​គេ​យក​ជា​ទី​សប្បាយ​នោះ​ដែរ។


ដ្បិត​យើង​នេះ គឺ​យេហូវ៉ា ជា​ព្រះ​របស់​អ្នក យើង​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល គឺ​ជា​ព្រះ​សង្គ្រោះ​របស់​អ្នក យើង​បាន​ឲ្យ​ស្រុក​អេស៊ីព្ទ​ទុក​ជា​ថ្លៃ​លោះ​អ្នក ព្រម​ទាំង​ស្រុក​អេធី‌យ៉ូពី និង​ស្រុក​សេបា ជំនួស​អ្នក​ផង។


មនុស្ស​ជាន់​ទាប​ត្រូវ​ឱន​ចុះ ហើយ​មនុស្ស​ជាន់​ខ្ពស់​ក៏​ត្រូវ​បន្ទាប​ដែរ ឯ​ភ្នែក​របស់​អ្នក​មាន​ឫក​ខ្ពស់​នឹង​ត្រូវ​សំយុង​ជ្រប់។


វេទនា​ដល់​ពួក​អ្នក​ដែល​រាប់​ខ្លួន ជា​មាន​ប្រាជ្ញា ហើយ​ស្មាន​ថា​ខ្លួន​គេ​មាន​គំនិត​ស្រួច


ម៉ូអាប់​នឹង​ត្រូវ​បំផ្លាញ​ចេញ​ពី​ដំណែង​ជា​សាសន៍ ពី​ព្រោះ​គេ​បាន​តម្កើង​ខ្លួន​ទាស់​នឹង​ព្រះ‌យេហូវ៉ា។


«កូន​មនុស្ស​អើយ ចូរ​ប្រាប់​ដល់​ម្ចាស់​ដ៏​ធំ​នៃ​ក្រុង​ទីរ៉ុស​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដោយ​ព្រោះ​អ្នក​កើត​មាន​ចិត្ត​ធំ ហើយ​បាន​ពោល​ថា យើង​ជា​ព្រះ យើង​អង្គុយ​លើ​បល្ល័ង្ក​របស់​ព្រះ​នៅ​កណ្ដាល​សមុទ្រ ប៉ុន្តែ អ្នក​ជា​មនុស្ស​ទេ មិន​មែន​ជា​ព្រះ​ឡើយ ទោះ​បើ​អ្នក​បាន​តាំង​ចិត្ត​ដូច​ជា​ព្រះ‌ហឫ‌ទ័យ​ព្រះ​ក៏​ដោយ។


នៅ​គ្រា​នោះ តើ​អ្នក​នៅ​តែ​ពោល នៅ​មុខ​អ្នក​ដែល​សម្លាប់​អ្នក​ថា យើង​ជា​ព្រះ​ទៀត​ឬ? ប៉ុន្តែ នៅ​ក្នុង​កណ្ដាប់​ដៃ​អ្នក​ដែល​សម្លាប់​អ្នក នោះ​អ្នក​ជា​មនុស្ស មិន​មែន​ជា​ព្រះ​ឡើយ។


ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​តម្កើង​ខ្លួន​ទាស់​នឹង​យើង ដោយ‌សារ​មាត់​អ្នក ព្រម​ទាំង​ចម្រើន​ពាក្យ​របស់​អ្នក​ទាស់​នឹង​យើង​ផង យើង​បាន​ឮ​ហើយ។


យើង​នឹង​ឲ្យ​មនុស្ស​ស្គាល់​ឈ្មោះ​ដ៏​បរិសុទ្ធ​របស់​យើង នៅ​កណ្ដាល​ពួក​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​យើង ក៏​មិន​ឲ្យ​ឈ្មោះ​បរិសុទ្ធ​របស់​យើង​ត្រូវ​បង្អាប់​ទៀត ដូច្នេះ អស់​ទាំង​សាសន៍​នឹង​ដឹង​ថា យើង​ជា​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល


ស្តេច​នោះ​នឹង​ពោល​ពាក្យ​ទាស់​នឹង​ព្រះ​ដ៏​ខ្ពស់​បំផុត ហើយ​នឹង​ធ្វើ​ទុក្ខ​បុក​ម្នេញ ដល់​ពួក​បរិសុទ្ធ​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ហើយ​មាន​បំណង​ចង់​ផ្លាស់​ប្ដូរ ពេល​កំណត់ និង​ច្បាប់ ហើយ​គេ​នឹង​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្តេច​នោះ អស់​រយៈ​ពេល​មួយ​ខួប ពីរ​ខួប និង​កន្លះ​ខួប។


វា​តម្កើង​ខ្លួន​ឡើង រហូត​ដល់​ស្មើ​នឹង​ព្រះ‌អម្ចាស់​នៃ​ពួក​ពល​បរិវារ ក៏​ដក​មិនឲ្យ​ថ្វាយ​តង្វាយ​ដុត​‌ប្រចាំ​ថ្ងៃ​ដល់​ព្រះ‌អង្គ ព្រម​ទាំង​ធ្វើ​ឲ្យ​ទី​បរិសុទ្ធ​របស់​ព្រះ‌អង្គ​អាប់‌ឱន។


ដែល​ប្រឆាំង ហើយ​លើក​ខ្លួន​ឡើង​ខ្ពស់ លើស​ជាង​អស់​ទាំង​អ្វីៗដែល​ហៅ​ថា​ព្រះ ឬវត្ថុ​ដែល​គេ​ថ្វាយ​បង្គំ រហូត​ដល់​ទៅ​ហ៊ាន​អង្គុយ​នៅ​ក្នុង​ព្រះ​វិហារ​របស់​ព្រះ ទាំង​ប្រកាស​ថា​ខ្លួនឯង​ជា​ព្រះ​ទៀត​ផង។


ដូច្នេះ ដាវីឌ​ក៏​សួរ​ដល់​ពួក​អ្នក​ឈរ​នៅ​ជិត​ថា៖ «តើ​អ្នក​ដែល​នឹង​សម្លាប់​សាសន៍​ភីលី‌ស្ទីន​នេះ ហើយ​ដក​សេចក្ដី​ដំណៀល​ពី​អ៊ីស្រា‌អែល ទទួល​បាន​អ្វី​ខ្លះ? ដ្បិត​តើ​សាសន៍​ភីលី‌ស្ទីន​ដែល​ឥត​កាត់​ស្បែក​នេះ​ជា​អ្វី បាន​ជា​ហ៊ាន​ប្រកួត​នឹង​ពល​ទ័ព​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​ដូច្នេះ?»


ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ បាន​ប្រហារ​ទាំង​សត្វ​សិង្ហ និង​ខ្លា​ឃ្មុំ​ផង ដូច្នេះ សាសន៍​ភីលី‌ស្ទីន​ដែល​ឥត​កាត់​ស្បែក​នេះ នឹង​ដូច​ជា​សត្វ​មួយ​នោះ​ដែរ ដ្បិត​វា​បាន​ប្រកួត​នឹង​ពល​ទ័ព​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​ហើយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម