Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 18:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 ដ្បិត​ព្រះ‌អង្គ​សង្គ្រោះ​មនុស្ស​រាប​សា តែ​មនុស្ស​ឆ្មើង‌ឆ្មៃ ព្រះ‌អង្គ​បន្ទាប​គេ​ចុះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

27 ដ្បិត​គឺ​ព្រះអង្គ​ហើយ ដែល​សង្គ្រោះ​ប្រជារាស្ត្រ​ដែល​បន្ទាបខ្លួន ប៉ុន្តែ​ព្រះអង្គ​បន្ទាប​អស់ទាំង​ភ្នែក​ដែល​ឆ្មើងឆ្មៃ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 ដ្បិត​ព្រះអង្គ​ហើយ​ដែល​សង្គ្រោះ​មនុស្ស​ទន់‌ទាប និង​បន្ទាប​អស់​អ្នក​ដែល​មាន​ចិត្ត​ឆ្មើង‌ឆ្មៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 ដ្បិត​ទ្រង់​នឹង​ជួយ​សង្គ្រោះ​មនុស្ស​ដែល​រង​វេទនា តែ​ឯ​មនុស្ស​ឆ្មើង‌ឆ្មៃ នោះ​ទ្រង់​នឹង​បន្ទាប​គេ​ចុះ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

27 ដ្បិត​ទ្រង់​ហើយ​ដែល​សង្គ្រោះ​មនុស្ស​ទន់‌ទាប និង​បន្ទាប​អស់​អ្នក​ដែល​មាន​ចិត្ត​ឆ្មើង‌ឆ្មៃ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 18:27
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​សង្គ្រោះ​មនុស្ស​ដែល​បន្ទាប​ខ្លួន តែ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ទត​មើល​ពួក​ឆ្មើង‌ឆ្មៃ ដើម្បី​បន្ទាប​គេ​ចុះ។


មនុស្ស​អាក្រក់​និយាយ​ទាំង​វាយ​ឫក​ខ្ពស់​ថា "ព្រះ​មិន​រវីរវល់​អ្វី​ឡើយ" ឯ​អស់​ទាំង​គំនិត​របស់​គេ​តែង​គិត​ថា "គ្មាន​ព្រះ​ណា​ទេ"។


៙ អ្នក​ណា​ដែល​មួល​បង្កាច់ អ្នក​ជិត​ខាង​ខ្លួន​ដោយ​សម្ងាត់ ទូល‌បង្គំ​នឹង​បំផ្លាញ​ចេញ។ ហើយ​អ្នក​ណា​ដែល​មាន​ឫក​ខ្ពស់ និង​ចិត្ត​ឆ្មើង‌ឆ្មៃ ទូល‌បង្គំ​នឹង​ទ្រាំ​មិន​បាន​ឡើយ។


ចិត្ត​របស់​គេ​គ្មាន​សេចក្ដី​អាណិត​អាសូរ​ទេ មាត់​របស់​គេ​ពោល​ពាក្យ​យ៉ាង​ព្រហើន។


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ក្រោក​ឡើង! សូម​ប្រឈម​មុខ​នឹង​គេ សូម​ផ្ដួល​គេ ហើយ​រំដោះ​ជីវិត​ទូល‌បង្គំ ឲ្យ​រួច​ពី​មនុស្ស​អាក្រក់ ដោយ‌សារ​ដាវ​របស់​ព្រះ‌អង្គ


មនុស្ស​សុចរិត​រង​ទុក្ខ​លំបាក​ជា​ច្រើន តែ​ព្រះ‌យេហូវ៉ា​រំដោះ​គេ​ឲ្យ​រួច ពី​ទុក្ខ​លំបាក​ទាំង​អស់។


មនុស្ស​វេទនា​នេះ​បាន​ស្រែក​ឡើង នោះ​ព្រះ‌យេហូវ៉ា​ព្រះ​សណ្ដាប់ ហើយ​សង្គ្រោះ​គេ​ឲ្យ​រួច ពីទុក្ខ​លំបាក​ទាំង​ប៉ុន្មាន​របស់​ខ្លួន។


រី​ឯ​ទូល‌បង្គំ ទូល‌បង្គំ​ក្រីក្រ ហើយ​ទុគ៌ត ប៉ុន្តែ ព្រះ‌អម្ចាស់គិត​គូរ​ដល់​ទូល‌បង្គំ។ ព្រះ‌អង្គ​ជា​ជំនួយ និង​ជា​អ្នក​រំដោះ​ទូល‌បង្គំ ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​កុំ​បង្អង់​ឡើយ!


ដ្បិត​មនុស្ស​ក្រីក្រ​មិន​ត្រូវ​គេ​ភ្លេច​រហូត​ទេ ហើយ​សេចក្ដី​សង្ឃឹម​របស់​មនុស្ស​ទ័ល‌ក្រ ក៏​មិន​ត្រូវ​វិនាស​បាត់​ជានិច្ច​ដែរ។


មាន​សម័យ​មួយដែល​មនុស្ស​មើល​ខ្លួន​ឯង ស្មាន​ថា​បរិសុទ្ធ ប៉ុន្តែ គេ​មិន​ទាន់​បាន​លាង​ជម្រះ សេចក្ដី​ស្មោក‌គ្រោក​របស់​គេ​ចេញ​នៅ​ឡើយ​ទេ។


ពេល​ព្រះ​យេហូវ៉ា​បាន​សម្រេច​កិច្ច​ការទាំង​ប៉ុន្មាន របស់​ព្រះ‌អង្គ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន និង​ក្រុង​យេរូ‌សាឡិម​រួច​ហើយ ព្រះ‌អង្គ​នឹង​ដាក់​ទោស​ស្តេច​អាស‌ស៊ើរ ដែល​មាន​ចិត្ត​អំនួត ហើយ​វាយ​ឫក​ខ្ពស់។


ទឹក​មុខ​គេ​តែង​ធ្វើ​បន្ទាល់​ទាស់​នឹង​គេ ក៏​បើក​បង្ហាញ​អំពើ​បាប​របស់​គេ ដូច​ជា​ក្រុង​សូដុម គេ​មិន​ខំ​បិទ​បាំង​ទេ។ វេទនា​ដល់​ព្រលឹង​គេ ពី​ព្រោះ​គេ​បាន​ប្រព្រឹត្ត អំពើ​អាក្រក់​ដល់​ខ្លួន​គេ​ហើយ។


ដ្បិត​ព្រះ​ដ៏​ជា​ធំ ហើយ​ខ្ពស់​បំផុត ជា​ព្រះ​ដ៏​គង់​នៅ​អស់​កល្ប​ជា‌និច្ច ដែល​ព្រះ‌នាម​ព្រះ‌អង្គ​ជា​នាម​បរិសុទ្ធ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា យើង​នៅ​ឯ​ស្ថាន​ដ៏​ខ្ពស់ ហើយ​បរិសុទ្ធ ក៏​នៅ​ជា‌មួយ​អ្នក​ណា​ដែល​មាន​ចិត្ត​សង្រេង និងទន់​ទាប ដើម្បី​ធ្វើ​ឲ្យ​ចិត្ត​របស់​មនុស្ស​ទន់​ទាប​បាន​សង្ឃឹម​ឡើង ធ្វើ​ឲ្យ​ចិត្ត​របស់​មនុស្ស​សង្រេង​បាន​សង្ឃឹម​ឡើង​ដែរ។


ដ្បិត​របស់​ទាំង​នេះ គឺ​ដៃ​យើង​ដែល​បាន​បង្កើត​មក គឺ​យ៉ាង​នោះ​ដែល​របស់​ទាំង​នេះ​បាន​កើត​មាន​ឡើង នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ប៉ុន្តែ យើង​នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស​យ៉ាង​នេះ​វិញ គឺ​ចំពោះ​អ្នក​ណា​ដែល​ក្រ​លំបាក និង​មាន​ចិត្ត​ខ្ទេច‌ខ្ទាំ ជា​អ្នក​ញាប់​ញ័រ ដោយ​ឮ​ពាក្យ​របស់​យើ​ង។


ប្រជា‌រាស្ត្រ​របស់​យើង​ត្រូវ​វិនាស​ទៅ ដោយ​ព្រោះ​មិន​ស្គាល់​យើង ដោយ​ព្រោះ​អ្នក​មិន​ព្រម​ស្គាល់​យើង នោះ​យើង​ក៏​មិន​ព្រម​ទទួល​អ្នក​ជា​សង្ឃ​ដល់​យើង​ដែរ ហើយ​ដោយ​ហេតុ​ដែល​អ្នក បាន​បំ​ភ្លេច​ច្បាប់​របស់​ព្រះ​នៃ​អ្នក យើង​ក៏​នឹង​បំភ្លេច​កូន​ចៅ​របស់​អ្នក​ដូច​គ្នា។


ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កាល​ទៅ​ដល់​ផ្ទះ អ្នក​នេះ​បាន​រាប់​ជា​សុចរិត ជាង​អ្នក​មួយ​នោះ ដ្បិត​អស់​អ្នក​ណា​ដែល​លើក​តម្កើង​ខ្លួន នោះ​នឹង​ត្រូវ​បន្ទាប​ចុះ ហើយ​អស់​អ្នក​ណា​ដែល​បន្ទាប​ខ្លួន នោះ​នឹង​ត្រូវ​បាន​លើក​តម្កើង​វិញ»។


ដ្បិត​អ្នក​រាល់​គ្នា​បាន​ស្គាល់​ព្រះ‌គុណ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង​ហើយ​ថា ទោះ​ជា​ព្រះ‌អង្គ​មាន​សម្បត្តិ​ស្ដុក​ស្តមក៏​ដោយ តែ​ព្រះ‌អង្គ​បាន​ត្រឡប់​ជា​ក្រ ដោយ​ព្រោះ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ត្រឡប់​ជា​មាន ដោយ​សារ​ភាព​ក្រីក្រ​របស់​ព្រះ‌អង្គ។


បង‌ប្អូន​ស្ងួន‌ភ្ងា​អើយ ចូរ​ស្តាប់​ចុះ តើ​ព្រះ​មិន​បាន​រើស​អ្នក​ក្រក្នុង​លោក​នេះ ឲ្យ​ទៅ​ជា​អ្នក​មាន​ខាង​ជំនឿ ហើយ​ជា​អ្នក​ទទួល​មត៌ក​ក្នុង​ព្រះរាជ្យ ដែល​ព្រះ‌អង្គ​បាន​សន្យា​ដល់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ​ទេ​ឬ?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម