អុលឡោះតាអាឡាមានបន្ទូលប្រឆាំងនឹងស្តេចបាសាតាមរយៈណាពីយេហ៊ូវ ជាកូនរបស់លោកហាណានីថា៖
២ ពង្សាវតារក្សត្រ 17:13 - អាល់គីតាប អុលឡោះតាអាឡាព្រមានជនជាតិអ៊ីស្រអែល និងជនជាតិយូដាតាមរយៈណាពី និងអ្នកទាយឆុតទាំងអស់ថា «ចូរបោះបង់ចោលផ្លូវអាក្រក់ ហើយកាន់តាមបទបញ្ជា និងហ៊ូកុំរបស់យើង ព្រមទាំងប្រព្រឹត្តតាមទាំងស្រុងនូវហ៊ូកុំ ដែលយើងបានប្រគល់ឲ្យដូនតារបស់អ្នករាល់គ្នា និងអ្នករាល់គ្នាផ្ទាល់ តាមរយៈពួកណាពី ជាអ្នកបម្រើរបស់យើង»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ព្រះយេហូវ៉ាបានធ្វើបន្ទាល់ដល់ពួកអ៊ីស្រាអែល និងពួកយូដា តាមរយៈពួកហោរាជាច្រើន និងអ្នកមើលឆុតថា ចូរអ្នករាល់គ្នាបែរចេញពីផ្លូវអាក្រក់របស់ឯងទៅ ហើយកាន់តាមក្រឹត្យក្រម និងបញ្ញត្តិយើងទាំងប៉ុន្មាន តាមច្បាប់ទាំងអស់ដែលយើងបានបង្គាប់ដល់បុព្វបុរសឯង ហើយដែលយើងបានផ្ញើមកអ្នករាល់គ្នា តាមរយៈពួកហោរា ជាអ្នកបម្រើរបស់យើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ព្រមានជនជាតិអ៊ីស្រាអែល និងជនជាតិយូដា តាមរយៈព្យាការី និងគ្រូទាយឆុតទាំងអស់ថា «ចូរបោះបង់ចោលផ្លូវអាក្រក់ ហើយកាន់តាមបទបញ្ជា និងច្បាប់របស់យើង ព្រមទាំងប្រព្រឹត្តតាមទាំងស្រុងនូវក្រឹត្យវិន័យ ដែលយើងបានប្រគល់ឲ្យដូនតារបស់អ្នករាល់គ្នា និងអ្នករាល់គ្នាផ្ទាល់ តាមរយៈពួកព្យាការី ជាអ្នកបម្រើរបស់យើង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែព្រះយេហូវ៉ាទ្រង់បានធ្វើបន្ទាល់ ដល់ពួកអ៊ីស្រាអែល នឹងពួកយូដា ដោយសារគ្រប់ទាំងពួកហោរា នឹងអ្នកមើលឆុតថា ចូរឲ្យឯងរាល់គ្នាបែរចេញពីផ្លូវអាក្រក់របស់ឯងទៅ ហើយកាន់តាមក្រិត្យក្រម នឹងបញ្ញត្តអញទាំងប៉ុន្មាន តាមច្បាប់ទាំងអស់ដែលអញបានបង្គាប់ដល់ពួកឰយុកោឯង ហើយដែលអញបានផ្ញើមកឯងរាល់គ្នា ដោយសារពួកហោរា ជាពួកអ្នកបំរើរបស់អញ |
អុលឡោះតាអាឡាមានបន្ទូលប្រឆាំងនឹងស្តេចបាសាតាមរយៈណាពីយេហ៊ូវ ជាកូនរបស់លោកហាណានីថា៖
អុលឡោះតាអាឡាធ្លាប់មានបន្ទូលមកកាន់ស្តេចបាសា ព្រមទាំងរាជវង្សតាមរយៈណាពីយេហ៊ូវ ជាកូនរបស់លោកហាណានីដែរ ព្រោះស្តេចប្រព្រឹត្តអំពើអាក្រក់គ្រប់យ៉ាងមិនគាប់បំណងអុលឡោះតាអាឡា ដែលបណ្តាលឲ្យទ្រង់ខឹង។ ស្តេចបាសាបានប្រព្រឹត្តអំពើបាបដូចរាជវង្សរបស់ស្តេចយេរ៉ូបោមដែរ។ មួយវិញទៀត ស្តេចបានសម្លាប់រង្គាលរាជវង្សរបស់ស្តេចយេរ៉ូបោម។
ហេតុនេះអុលឡោះតាអាឡាបណ្តេញជនជាតិអ៊ីស្រអែល ចេញឆ្ងាយពីទ្រង់ ស្របតាមបន្ទូលដែលទ្រង់ថ្លែងតាមរយៈណាពីទាំងអស់ជាអ្នកបម្រើរបស់ទ្រង់។ ជនជាតិអ៊ីស្រអែលត្រូវគេកៀរ ចេញឆ្ងាយពីទឹកដីរបស់ខ្លួន នាំទៅស្រុកអាស្ស៊ីរីរហូតដល់សព្វថ្ងៃ។
ស្តេចជំពាក់ចិត្តលើអុលឡោះតាអាឡា ដោយឥតងាករេឡើយ។ ស្តេចកាន់តាមបទបញ្ជាទាំងឡាយ ដែលអុលឡោះតាអាឡាបង្គាប់មកតាមរយៈណាពីម៉ូសា។
កិច្ចការរបស់ស្តេចទតតាំងពីដើមរហូតដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅកិច្ចការរបស់ណាពីសាំយូអែល ជាអ្នកទាយ សៀវភៅកិច្ចការរបស់លោកណាថាន ជាណាពី និងសៀវភៅកិច្ចការរបស់លោកកាដ ជាអ្នកទាយដែរ។
ប្រសិនបើអ្នកបោះបង់ចោលអំពើអាក្រក់ ដែលអ្នកប្រព្រឹត្ត ហើយដកអំពើទុច្ចរិតចេញពីលំនៅរបស់អ្នក
ទ្រង់ជួយគេឲ្យយកចិត្តទុកដាក់ ស្ដាប់ដំបូន្មាន ទ្រង់ណែនាំគេឲ្យលះបង់អំពើទុច្ចរិត។
«អ្នករាល់គ្នាដែលជាប្រជារាស្ដ្ររបស់យើងអើយ ចូរនាំគ្នាស្ដាប់ពាក្យយើងនិយាយ! អ៊ីស្រអែលអើយ យើងនឹងព្រមានអ្នករាល់គ្នា។ យើងជាអុលឡោះជាម្ចាស់របស់អ្នករាល់គ្នា។
ដ្បិតយើងបានទូន្មានបុព្វបុរសរបស់អ្នករាល់គ្នា តាំងពីថ្ងៃដែលយើងនាំពួកគេចេញពីស្រុកអេស៊ីប រហូតមកទល់ថ្ងៃនេះ គឺតាំងពីដើមរៀងមក យើងតែងតែដាស់តឿនថា “ចូរនាំគ្នាស្ដាប់ពាក្យរបស់យើង!”។
ឥឡូវនេះ យេរេមាអើយ ចូរប្រាប់អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមថា អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: “យើងកំពុងរៀបចំគម្រោងការដាក់ទោសអ្នករាល់គ្នា គឺយើងនឹងនាំគ្រោះកាចមួយមកលើអ្នករាល់គ្នា។ ដូច្នេះ ម្នាក់ៗត្រូវងាកចេញពីផ្លូវអាក្រក់របស់ខ្លួន ហើយកែប្រែកិរិយាមារយាទឈប់ប្រព្រឹត្តបែបនេះតទៅមុខទៀត!”។
ចាប់ពីឆ្នាំទីដប់បីនៃរជ្ជកាលស្តេចយ៉ូសៀស បុត្ររបស់ស្តេចអាំម៉ូន ជាស្ដេចស្រុកយូដា មកទល់ថ្ងៃនេះ អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំបានម្ភៃបីឆ្នាំហើយ ហើយខ្ញុំក៏បាននាំបន្ទូលនេះមកប្រាប់អ្នករាល់គ្នា គឺខ្ញុំបានប្រកាសប្រាប់អ្នករាល់គ្នាជារៀងរហូតមក តែអ្នករាល់គ្នាពុំបានស្ដាប់ទេ។
យើងគិតថា ពេលណានាងប្រព្រឹត្តអំពើទាំងនោះរួចហើយ នាងមុខជាវិលមករកយើងវិញមិនខាន។ ប៉ុន្តែ អ៊ីស្រអែលពុំបានវិលត្រឡប់មកវិញទេ យូដាជាប្អូនដែលផិតក្បត់ ក៏បានឃើញដែរ។
“ប្រាំពីរឆ្នាំម្ដង អ្នករាល់គ្នាត្រូវតែដោះលែងជនជាតិហេប្រឺ ដែលអ្នករាល់គ្នាទិញយកមកធ្វើជាទាសករ។ គេនៅបម្រើអ្នកប្រាំមួយឆ្នាំ បន្ទាប់មក ត្រូវដោះលែងគេឲ្យមានសេរីភាព”។ ប៉ុន្តែ បុព្វបុរសរបស់អ្នករាល់គ្នាពុំស្ដាប់បង្គាប់យើងទេ គឺពួកគេពុំត្រងត្រាប់ស្ដាប់ពាក្យរបស់យើងឡើយ។
យើងបានចាត់ណាពីទាំងប៉ុន្មាន ដែលជាអ្នកបម្រើរបស់យើង ឲ្យមកប្រាប់អ្នករាល់គ្នាជារៀងរហូតថា: “ចូរងាកចេញពីអំពើអាក្រក់ ហើយកែប្រែកិរិយាមារយាទឈប់រត់ទៅតាមព្រះដទៃ ដើម្បីគោរពថ្វាយបង្គំព្រះទាំងនោះទៀត ទើបអ្នករាល់គ្នាអាចរស់នៅលើទឹកដីដែលយើងបានប្រគល់ឲ្យអ្នករាល់គ្នា និងបុព្វបុរសរបស់អ្នករាល់គ្នា”។
ជនជាតិយូដាដែលនៅសេសសល់អើយ អុលឡោះតាអាឡាមានបន្ទូលមកអ្នករាល់គ្នាថា កុំទៅស្រុកអេស៊ីបឡើយ! ចូរដឹងឲ្យច្បាស់ថា ថ្ងៃនេះ ខ្ញុំនិយាយយ៉ាងដាច់អហង្ការជាមួយអ្នករាល់គ្នា។
ចូរបោះបង់ចោលអំពើទុច្ចរិតទាំងអស់ ដែលអ្នករាល់គ្នាបានប្រព្រឹត្ត។ ចូរមានចិត្តគំនិតថ្មី និងវិញ្ញាណថ្មី! ជនជាតិអ៊ីស្រអែលអើយ អ្នករាល់គ្នាមិនគួរស្លាប់ឡើយ
ផ្ទុយទៅវិញ បើអ្នកទូន្មានមនុស្សអាក្រក់ តែគេមិនងាកចេញពីផ្លូវអាក្រក់របស់ខ្លួនទេ ជនអាក្រក់នោះត្រូវស្លាប់ ព្រោះតែអំពើបាបរបស់ខ្លួន រីឯអ្នកវិញ អ្នកនឹងបានរួចជីវិត។
យើងខ្ញុំពុំបានយកចិត្តទុកដាក់ស្ដាប់សំឡេងរបស់អុលឡោះតាអាឡា ជាម្ចាស់របស់យើងខ្ញុំទេ យើងខ្ញុំក៏ពុំបានធ្វើតាមវិន័យដែលទ្រង់ប្រទានមកយើងខ្ញុំ តាមរយៈពួកណាពី ជាអ្នកបម្រើរបស់ទ្រង់ឡើយ។
យើងបានហៅគេមកយ៉ាងណា គេក៏ងាកចេញឆ្ងាយពីយើងយ៉ាងនោះដែរ។ ប្រជាជនរបស់យើងនាំគ្នាធ្វើយញ្ញបូជា សែនព្រះបាលទាំងឡាយ ហើយដុតគ្រឿងក្រអូបជាសក្ការៈបូជា ចំពោះរូបបដិមា។
«ប៉ុន្តែ យើងជាអុលឡោះតាអាឡា យើងជាម្ចាស់របស់អ្នកតាំងពីស្រុកអេស៊ីបមក។ យើងនឹងនាំអ្នកឲ្យទៅរស់នៅតាមខ្ទម សាជាថ្មី ដូចគ្រាពិធីបុណ្យដ៏សំខាន់។
យើងបាននិយាយទៅកាន់ពួកណាពី យើងបានសំដែងនិមិត្តហេតុដ៏អស្ចារ្យជាច្រើន ហើយយើងក៏បានចោទជាប្រស្នា តាមរយៈពួកណាពីដែរ»។
អ៊ីស្រអែលអើយ! ចូរវិលត្រឡប់មករកអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកវិញ ដ្បិតអំពើបាបរបស់អ្នក ធ្វើឲ្យអ្នកដួល។
អ៊ីស្រអែលអើយ ប្រសិនបើអ្នកប្រព្រឹត្ត អំពើពេស្យាចារដូច្នេះ មិនគប្បីឲ្យយូដាធ្វើខុសដូចអ្នកទេ កុំទៅគីលកាល់ កុំឡើងទៅបេតអាវេន ឬក៏ស្បថក្នុងនាម អុលឡោះតាអាឡាជាម្ចាស់ដ៏នៅអស់កល្បដែរ។
ខ្ញុំបានធ្វើជាបន្ទាល់ឲ្យទាំងសាសន៍យូដាទាំងសាសន៍ក្រិក កែប្រែចិត្ដគំនិតមករកអុលឡោះ និងមានជំនឿលើអ៊ីសាជាអម្ចាស់របស់យើងផង។
នៅពេលដែលមហន្តរាយ និងទុក្ខវេទនាជាច្រើន កើតមានដល់ពួកគេ បទចំរៀងនេះធ្វើជាសាក្សីទាស់នឹងពួកគេ សូម្បីតែពូជពង្សរបស់ពួកគេ ចេះច្រៀងបទនេះដែរ។ មុនពេលយើងនាំពួកគេចូលទៅក្នុងទឹកដីដែលយើងសន្យាយ៉ាងម៉ឺងម៉ាត់ថា ប្រគល់ឲ្យពួកគេ យើងដឹងជាមុនថា ចិត្តរបស់ពួកគេប្រែប្រួល»។
ថ្ងៃនេះ ខ្ញុំយកមេឃ និងដីធ្វើជាសាក្សីប្រឆាំងនឹងអ្នករាល់គ្នា។ បើអ្នករាល់គ្នាធ្វើដូច្នោះ អ្នករាល់គ្នានឹងវិនាសសូន្យបាត់ពីស្រុក ដែលអ្នករាល់គ្នាឆ្លងទន្លេយ័រដាន់ចូលទៅកាន់កាប់នោះ ដោយការស្លាប់យ៉ាងទាន់ហន់។ អ្នករាល់គ្នាពុំអាចមានអាយុវែងឡើយ ដ្បិតអ្នករាល់គ្នានឹងវិនាសសូន្យទាំងអស់គ្នា។
ប្រសិនបើអ្នកបំភ្លេចអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ទៅជំពាក់ចិត្តនឹងព្រះដទៃ ប្រសិនបើអ្នកគោរពបម្រើ និងថ្វាយបង្គំព្រះទាំងនោះ ខ្ញុំសូមប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់នៅថ្ងៃនេះថា អ្នករាល់គ្នាមុខជាវិនាសសូន្យពុំខាន។
ប្រសិនបើអ្នករាល់គ្នាផ្តាច់សម្ពន្ធមេត្រីដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាបានបង្គាប់ឲ្យអ្នករាល់គ្នាកាន់តាម ហើយប្រសិនបើអ្នករាល់គ្នាបែរទៅគោរពបម្រើ និងថ្វាយបង្គំព្រះដទៃ នោះអុលឡោះតាអាឡានឹងខឹងចំពោះអ្នករាល់គ្នា ធ្វើឲ្យអ្នករាល់គ្នាវិនាសសូន្យយ៉ាងឆាប់ពីទឹកដីដ៏ល្អ ដែលទ្រង់ប្រទានឲ្យអ្នករាល់គ្នា»។
អ៊ីសាជាអម្ចាស់នឹងមក តាមពាក្យសន្យារបស់គាត់ ឥតបង្អែរបង្អង់ ដូចអ្នកខ្លះនឹកស្មាននោះឡើយ។ គាត់សំដែងចិត្តអត់ធ្មត់ចំពោះបងប្អូន ព្រោះគាត់មិនពេញចិត្តឲ្យនរណាម្នាក់ត្រូវវិនាសទេ គឺគាត់ពេញចិត្តឲ្យមនុស្សលោកគ្រប់ៗគ្នាកែប្រែចិត្ដគំនិតវិញ។
យើងបានប្រាប់អ្នករាល់គ្នារួចហើយថា យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា អ្នករាល់គ្នាមិនត្រូវគោរពកោតខ្លាចព្រះរបស់ជនជាតិអាម៉ូរី ក្នុងស្រុកដែលអ្នករាល់គ្នាមករស់នៅនេះទេ តែអ្នករាល់គ្នាមិនបានស្តាប់យើងសោះ”»។
ទ្រង់ក៏ចាត់ណាពីមួយនាក់ឲ្យមកប្រាប់ពួកគេថា៖ «អុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែលមានបន្ទូលដូចតទៅ: “យើងបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប គឺយើងបានរំដោះអ្នករាល់គ្នា ចេញពីកន្លែងដែលអ្នករាល់គ្នាជាប់ជាទាសករ។
ពីដើម នៅស្រុកអ៊ីស្រអែល កាលណាគេទៅទូរអាសូមអ្វីពីអុលឡោះគេតែងពោលថា «មក៍! យើងទៅរកអ្នកទាយ!» ដ្បិតអ្នកដែលយើងហៅថា ណាពីសព្វថ្ងៃនេះ នៅជំនាន់ដើម គេតែងហៅថា «អ្នកទាយ»។