ហូសេ 14:1 - អាល់គីតាប1 អ៊ីស្រអែលអើយ! ចូរវិលត្រឡប់មករកអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកវិញ ដ្បិតអំពើបាបរបស់អ្នក ធ្វើឲ្យអ្នកដួល។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ឱអ៊ីស្រាអែលអើយ ចូរវិលមករកព្រះយេហូវ៉ា ជាព្រះរបស់អ្នកវិញ ដ្បិតអ្នកបានជំពប់ដួល ព្រោះតែអំពើទុច្ចរិតរបស់អ្នក។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 អ៊ីស្រាអែលអើយ! ចូរវិលត្រឡប់មករកព្រះអម្ចាស់ ជាព្រះរបស់អ្នកវិញ ដ្បិតអំពើបាបរបស់អ្នក ធ្វើឲ្យអ្នកដួល។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ឱអ៊ីស្រាអែលអើយ ចូរវិលមកឯព្រះយេហូវ៉ាជាព្រះនៃឯងវិញចុះ ដ្បិតឯងបានភ្លាត់ដួលទៅ ដោយអំពើទុច្ចរិតរបស់ឯង សូមមើលជំពូក |
ចូរឆ្លើយទៅពួកគេវិញថា: យើងជាអុលឡោះដែលមានជីវិតអស់កល្ប! យើងមិនសប្បាយចិត្តនឹងឲ្យមនុស្សអាក្រក់ស្លាប់ទេ តែយើងចង់ឃើញគេកែប្រែកិរិយាមារយាទ ដើម្បីឲ្យបានរស់រានមានជីវិត។ ពូជពង្សអ៊ីស្រអែលអើយ ចូរនាំគ្នាវិលត្រឡប់មកវិញ ចូរលះបង់កិរិយាមារយាទអាក្រក់ទៅ អ្នករាល់គ្នាមិនគួរស្លាប់ឡើយ! - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
លោកហាសែលសួរណាពីថា៖ «ហេតុអ្វីបានជាលោកម្ចាស់យំ?»។ អេលីយ៉ាសាក់ឆ្លើយថា៖ «ខ្ញុំយំ ព្រោះខ្ញុំដឹងពីអំពើអាក្រក់ ដែលអ្នកនឹងប្រព្រឹត្តទៅលើជនជាតិអ៊ីស្រអែល គឺអ្នកនឹងដុតបំផ្លាញទីក្រុងរបស់គេ អ្នកនឹងសម្លាប់ពួកយុវជនដោយមុខដាវ អ្នកនឹងបោកសម្លាប់កូនក្មេង ព្រមទាំងវះពោះស្ត្រីមានផ្ទៃពោះផង»។