Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 17:12 - អាល់គីតាប

12 ពួក​គេ​នាំ​គ្នា​គោរព​បម្រើ​ព្រះ​ក្លែង‌ក្លាយ ជា​អំពើ​ដែលអុលឡោះ‌តាអាឡា​ហាម​មិន​ឲ្យ​ធ្វើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 គេ​គោរព​ប្រតិ‌បត្តិ​តាម​រូប​ព្រះ​ដែល​ព្រះ‌យេហូវ៉ា​ហាម​ថា អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​យ៉ាង​នោះ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ពួក​គេ​នាំ​គ្នា​គោរព​បម្រើ​ព្រះ​ក្លែង‌ក្លាយ ជា​អំពើ​ដែល​ព្រះ‌អម្ចាស់​ហាម​មិន​ឲ្យ​ធ្វើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 គេ​គោរព​ប្រតិ‌បត្តិ​តាម​រូប​ព្រះ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ហាម​ថា ឯង​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​យ៉ាង​នោះ​ឡើយ

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 17:12
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​បាន​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម ដោយ​គោរព​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ ដូច​ជន‌ជាតិ​អាម៉ូ‌រី ដែលអុលឡោះ‌តាអាឡា​បាន​បណ្តេញ​ចេញ​ពី​មុខ​ប្រជា‌ជន​អ៊ីស្រ‌អែល។


នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ទាំង​អស់ ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​ដុត​គ្រឿង​ក្រអូប ដូច​ប្រជា‌ជាតិ​នានា ដែលអុលឡោះ‌តាអាឡា​បាន​បណ្តេញ​ចេញ​ពី​មុខ​ពួក​គេ។ ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ធ្វើ​ឲ្យអុលឡោះ‌តាអាឡា​ខឹង។


ប៉ុន្តែ ពួក​គេ​ពុំ​ស្តាប់​តាម​ទេ គឺ​ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​តាម​ទំនៀម​ទម្លាប់​ដើម​របស់​ខ្លួន​ដដែល។


«យើងអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក យើង​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប ជា​ស្រុក​ដែល​អ្នក​ធ្វើ​ជា​ទាសករ។


មិន​ត្រូវ​ក្រាប​ថ្វាយ‌បង្គំ​អ្វី​ទៀត​ឡើយ ដ្បិត​យើង​ជាអុលឡោះ‌តាអាឡា យើង​មិន​ចង់​ឲ្យ​អ្នក​ជំពាក់​ចិត្ត​នឹង​អី្វ​ផ្សេង​ជា​ដាច់​ខាត។


យើង​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ទឹក​ដី ដែល​យើង​បាន​លើក​ដៃ​សច្ចា​ថា ប្រគល់​ឲ្យ​ពួក​គេ។ ប៉ុន្តែ ពួក​គេ​បែរ​ជា​ផ្ដោត​ចិត្ត​ទៅ​រក​ទួល​ខ្ពស់ៗ ព្រម​ទាំង​ដើម​ឈើ​ទាំង​ប៉ុន្មាន​ដែល​មាន​ស្លឹក​ពាស‌ពេញ។ ពួក​គេ​នាំ​គ្នា​ធ្វើ​យញ្ញ‌បូជា​នៅ​ទី​នោះ ព្រម​ទាំង​ច្រួច‌ស្រា​បណ្ដាល​ឲ្យ​យើង​ខឹង។ ពួក​គេ​សែន​សំណែន​ដ៏​មាន​ក្លិន​ឈ្ងុយ‌ឈ្ងប់ និង​ច្រួច‌ស្រា​សែន​ព្រះ​ក្លែង‌ក្លាយ។


«អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​រូប​ព្រះ​ក្លែង​ក្លាយ មិន​ត្រូវ​ធ្វើ​រូប​បដិមា‌ករ ឬ​ស្តូប ហើយ​ក៏​មិន​ត្រូវ​បញ្ឈរ​ថ្ម​រចនា​នៅ​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា​សម្រាប់​ថ្វាយ‌បង្គំ​ឡើយ ដ្បិត​យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា។


ក្នុង​ការ​គោរព​បម្រើអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា មិន​ត្រូវ​យក​តម្រាប់​តាម​ជាតិ​សាសន៍​ទាំង​នោះ​ឡើយ។


មិន​ត្រូវ​ពាក់​ព័ន្ធ​នឹង​ប្រជា‌ជាតិ​ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​អង្វរ​រក​ព្រះ​របស់​គេ ឬ​យក​ឈ្មោះ​ព្រះ​ទាំង​នោះ​មក​ស្បថ​ឡើយ ហើយ​កុំ​គោរព​បម្រើ និង​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ​ជា​ដាច់​ខាត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម