ពួកចៅហ្វាយ 6:10 - អាល់គីតាប10 យើងបានប្រាប់អ្នករាល់គ្នារួចហើយថា យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា អ្នករាល់គ្នាមិនត្រូវគោរពកោតខ្លាចព្រះរបស់ជនជាតិអាម៉ូរី ក្នុងស្រុកដែលអ្នករាល់គ្នាមករស់នៅនេះទេ តែអ្នករាល់គ្នាមិនបានស្តាប់យើងសោះ”»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 យើងបានប្រាប់អ្នករាល់គ្នាថា យើងជាព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា អ្នករាល់គ្នាមិនត្រូវខ្លាចព្រះទាំងប៉ុន្មានរបស់សាសន៍អាម៉ូរី ដែលអ្នករាល់គ្នារស់នៅក្នុងស្រុកគេនោះឡើយ" តែអ្នករាល់គ្នាមិនបានស្តាប់តាមបង្គាប់យើងសោះ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 យើងបានប្រាប់អ្នករាល់គ្នារួចហើយថា យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា អ្នករាល់គ្នាមិនត្រូវគោរពកោតខ្លាចព្រះរបស់ជនជាតិអាម៉ូរី ក្នុងស្រុកដែលអ្នករាល់គ្នាមករស់នៅនេះទេ តែអ្នករាល់គ្នាមិនបានស្ដាប់យើងសោះ”»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 អញបានប្រាប់ឯងថា អញជាព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នា មិនត្រូវឲ្យឯងខ្លាចដល់អស់ទាំងព្រះរបស់សាសន៍អាម៉ូរី ដែលឯងនៅស្រុកគេនោះឡើយ តែឯងរាល់គ្នាមិនបានស្តាប់តាមបង្គាប់អញសោះ។ សូមមើលជំពូក |
សេចក្ដីអាម៉ាស់ធ្វើឲ្យយើងខ្ញុំងើបមុខមិនរួច ការបាក់មុខគ្របសង្កត់លើយើងខ្ញុំ។ តាំងពីក្មេងរហូតមកទល់សព្វថ្ងៃនេះ យើងខ្ញុំ និងដូនតារបស់យើងខ្ញុំ បានប្រព្រឹត្តអំពើបាបទាស់នឹងអុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំ យើងខ្ញុំពុំបានស្ដាប់បន្ទូល របស់អុលឡោះតាអាឡាជាម្ចាស់នៃយើងខ្ញុំឡើយ”»។
ប៉ុន្តែ បើអ្នករាល់គ្នាមិនពេញចិត្តគោរពបម្រើអុលឡោះតាអាឡាទេ ចូរជ្រើសរើសយកព្រះណាមួយ ដែលអ្នករាល់គ្នាពេញចិត្តនឹងគោរពបម្រើនៅថ្ងៃនេះទៅ គឺមានព្រះដែលបុព្វបុរសរបស់អ្នករាល់គ្នាធ្លាប់គោរពបម្រើនៅខាងនាយទន្លេអឺប្រាត ឬព្រះរបស់ជនជាតិអាម៉ូរី នៅក្នុងស្រុកដែលអ្នករាល់គ្នាស្នាក់នៅនេះជាដើម។ រីឯខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំវិញ យើងនឹងគោរពបម្រើអុលឡោះតាអាឡា»។
អុលឡោះតាអាឡាព្រមានជនជាតិអ៊ីស្រអែល និងជនជាតិយូដាតាមរយៈណាពី និងអ្នកទាយឆុតទាំងអស់ថា «ចូរបោះបង់ចោលផ្លូវអាក្រក់ ហើយកាន់តាមបទបញ្ជា និងហ៊ូកុំរបស់យើង ព្រមទាំងប្រព្រឹត្តតាមទាំងស្រុងនូវហ៊ូកុំ ដែលយើងបានប្រគល់ឲ្យដូនតារបស់អ្នករាល់គ្នា និងអ្នករាល់គ្នាផ្ទាល់ តាមរយៈពួកណាពី ជាអ្នកបម្រើរបស់យើង»។
ទ្រង់បានដាស់តឿនពួកគេឲ្យវិលមក កាន់តាមហ៊ូកុំរបស់ទ្រង់វិញ តែពួកគេមានចិត្តរឹងចចេស មិនព្រមស្ដាប់តាមបទបញ្ជារបស់ទ្រង់ទេ។ វិន័យរបស់ទ្រង់តែងតែផ្ដល់ជីវិត ឲ្យមនុស្សដែលប្រតិបត្តិតាម ប៉ុន្តែ ពួកគេបែរជាប្រព្រឹត្តអំពើបាបខុស នឹងវិន័យទាំងនេះវិញ។ ពួកគេមានចិត្តមានះ និងរឹងចចេស មិនព្រមស្ដាប់បង្គាប់ឡើយ។