នៅគ្រានោះ ស្តេចអប៊ីម៉ាឡិចមកជួបអ៊ីព្រហ៊ីម ដោយមានភីកុល ជាមេទ័ពរបស់គាត់មកជាមួយដែរ។ ស្តេចមានប្រសាសន៍ទៅគាត់ដូចតទៅ៖ «អុលឡោះនៅជាមួយអ្នកក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ។
១ សាំយូអែល 3:19 - អាល់គីតាប សាំយូអែលមានវ័យចំរើនធំឡើង អុលឡោះតាអាឡានៅជាមួយគាត់ ហើយគ្រប់សេចក្តីដែលគាត់ថ្លែងក្នុងនាមរបស់ទ្រង់សុទ្ធតែបានសម្រេចទាំងអស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សាំយូអែលកាន់តែធំឡើង ព្រះយេហូវ៉ាក៏គង់ជាមួយ ហើយមិនឲ្យពាក្យទំនាយណាមួយរបស់លោកជ្រុះធ្លាក់បាត់ឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សាំយូអែលមានវ័យចម្រើនធំឡើង ព្រះអម្ចាស់គង់ជាមួយលោក ហើយគ្រប់សេចក្ដីដែលលោកថ្លែងក្នុងព្រះនាមរបស់ព្រះអង្គ សុទ្ធតែបានសម្រេចទាំងអស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សាំយូអែលកាន់តែធំឡើង ព្រះយេហូវ៉ាទ្រង់ក៏គង់នៅជាមួយ ហើយមិនឲ្យពាក្យទំនាយណាមួយរបស់លោកជ្រុះធ្លាក់បាត់ឡើយ |
នៅគ្រានោះ ស្តេចអប៊ីម៉ាឡិចមកជួបអ៊ីព្រហ៊ីម ដោយមានភីកុល ជាមេទ័ពរបស់គាត់មកជាមួយដែរ។ ស្តេចមានប្រសាសន៍ទៅគាត់ដូចតទៅ៖ «អុលឡោះនៅជាមួយអ្នកក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ។
ចំពោះយើងផ្ទាល់ យើងនឹងស្ថិតនៅជាមួយអ្នក យើងនឹងថែរក្សាអ្នក គ្រប់ទីកន្លែងដែលអ្នកទៅ ហើយយើងនឹងនាំអ្នកត្រឡប់មកទឹកដីនេះវិញ ដ្បិតយើងមិនបោះបង់ចោលអ្នកឡើយ គឺយើងនឹងសម្រេចអ្វីទាំងអស់ តាមពាក្យដែលយើងសន្យានេះ»។
អុលឡោះតាអាឡានៅជាមួយយូសុះ ការអ្វីដែលគាត់ធ្វើ សុទ្ធតែបានលទ្ធផលល្អទាំងអស់។ គាត់រស់នៅក្នុងផ្ទះម្ចាស់របស់គាត់ ដែលជាជនជាតិអេស៊ីបនោះ។
ម្ចាស់របស់គាត់ឃើញថា អុលឡោះតាអាឡានៅជាមួយគាត់ ហើយការអ្វីដែលគាត់ធ្វើ អុលឡោះប្រោសប្រទានឲ្យបានលទ្ធផលល្អទាំងអស់។
«សូមអរគុណអុលឡោះតាអាឡា ដែលប្រោសប្រទានឲ្យជនជាតិអ៊ីស្រអែល ជាប្រជារាស្ត្ររបស់ទ្រង់បានសុខសាន្ត ស្របតាមបន្ទូលសន្យារបស់ទ្រង់។ ទ្រង់សម្រេចតាមបន្ទូលដ៏ថ្លៃថ្លា ដែលទ្រង់បានថ្លែងតាមរយៈម៉ូសា ជាអ្នកបម្រើរបស់ទ្រង់ឥតខ្វះត្រង់ណាឡើយ។
ដូច្នេះ សូមអ្នករាល់គ្នាជ្រាបថា បន្ទូលទាំងប៉ុន្មាន ដែលអុលឡោះតាអាឡាថ្លែងប្រឆាំងនឹងរាជវង្សរបស់ស្តេចអហាប់ សុទ្ធតែបានសម្រេចឥតខ្វះត្រង់ណាឡើយ! អុលឡោះតាអាឡាបានសម្រេចតាមសេចក្តីទាំងប៉ុន្មានដែលទ្រង់មានបន្ទូលតាមរយៈណាពីអេលីយ៉េស ជាអ្នកបម្រើរបស់ទ្រង់»។
ហេតុការណ៍នេះកើតមាន ស្របតាមបន្ទូលដែលអុលឡោះតាអាឡាថ្លែងមកកាន់ស្តេចយេហ៊ូវថា៖ «កូនចៅរបស់អ្នកនឹងគ្រងរាជ្យលើជនជាតិអ៊ីស្រអែលបានបួនតំណ»។
អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: “យើងនឹងធ្វើឲ្យទុក្ខវេទនាកើតមានដល់ក្រុងនេះព្រមទាំងប្រជាជន ស្របតាមសេចក្តីទាំងប៉ុន្មាន ដូចមានចែងទុកក្នុងគីតាបដែលស្តេចស្រុកយូដាបានអាន។
ប្រសិនបើអ្នកឆ្លងសមុទ្រ យើងនៅជាមួយអ្នក ប្រសិនបើអ្នកឆ្លងព្រែក អ្នកមិនលង់ឡើយ។ ប្រសិនបើអ្នកដើរកាត់ភ្លើង អ្នកមិនរលាកទេ អណ្ដាតភ្លើងក៏មិនឆាបឆេះអ្នកដែរ
យើងបំពេញតាមពាក្យសំដីអ្នកបម្រើរបស់យើង ហើយធ្វើឲ្យគម្រោងការរបស់អស់អ្នកដែល យើងចាត់ឲ្យមកនោះ បានសម្រេច។ យើងថ្លែងអំពីក្រុងយេរូសាឡឹមថា ចូរឲ្យមានប្រជាជនរស់នៅក្នុងក្រុងនេះវិញ យើងថ្លែងអំពីក្រុងនានាក្នុងស្រុកយូដាថា ចូរសង់ក្រុងទាំងនោះឡើងវិញ យើងនឹងធ្វើឲ្យអ្វីៗដែលបាក់បែក មានរូបរាងឡើងវិញ។
រីឯពាក្យរបស់យើងក៏ដូច្នោះដែរ គឺពាក្យដែលចេញពីមាត់របស់យើង នឹងមិនវិលត្រឡប់មករកយើងវិញឡើយ ដរាបណាទាល់តែបានសម្រេច តាមបំណងរបស់យើងជាមុនសិន គឺបំពេញកិច្ចការដែលយើងចាត់ឲ្យមកធ្វើរួចរាល់សព្វគ្រប់។
«មើល! ស្ដ្រីព្រហ្មចារីនឹងមានផ្ទៃពោះ នាងនឹងសំរាលបានបុត្រាមួយដែលគេនឹងដាក់ ឈ្មោះថា “អេម៉ាញូអែល”» ប្រែថា «អុលឡោះនៅជាមួយយើង»។
ម៉ាឡាអ៊ីកាត់ចូលទៅក្នុងផ្ទះនាងម៉ារីយំ ហើយពោលទៅកាន់នាងថា៖ «ចូរមានអំណរសប្បាយឡើង! អុលឡោះជាអម្ចាស់គាប់ចិត្តនឹងនាងហើយ ទ្រង់នៅជាមួយនាង»។
កុមារយ៉ះយ៉ាមានវ័យចំរើនឡើងជាលំដាប់ ទាំងខាងរូបកាយ ទាំងខាងវិញ្ញាណ។ គាត់រស់នៅតែក្នុងវាលរហោស្ថាន រហូតដល់ថ្ងៃដែលគាត់បង្ហាញខ្លួនឲ្យប្រជារាស្ដ្រអ៊ីស្រអែលឃើញ។
កុមារអ៊ីសាមានវ័យចំរើនឡើងជាលំដាប់ មានកម្លាំងកាន់តែមាំមួនឡើង និងពោរពេញទៅដោយប្រាជ្ញាញាណ។ អុលឡោះគាប់ចិត្តនឹងអ៊ីសាណាស់។
អ៊ីសាមានវ័យចំរើនឡើង ហើយមានប្រាជ្ញាកាន់តែវាងវៃ ជាទីគាប់ចិត្តអុលឡោះ និងជាទីពេញចិត្តមនុស្សផងទាំងពួង។
នៅទីបញ្ចប់ បងប្អូនអើយ ចូរមានអំណរឡើង ចូរខំប្រឹងឲ្យបានគ្រប់លក្ខណៈ ចូរលើកទឹកចិត្ដគ្នា ចូរមានចិត្ដគំនិតតែមួយ ចូររស់នៅដោយសុខសាន្ដជាមួយគ្នា នោះអុលឡោះដែលជាប្រភពនៃសេចក្ដីស្រឡាញ់ និងសេចក្ដីសុខសាន្ដ មុខជានៅជាមួយបងប្អូនមិនខាន។
ពេលណាពីណាម្នាក់ ថ្លែងបន្ទូលក្នុងនាមរបស់អុលឡោះតាអាឡា តែមិនឃើញមានហេតុការណ៍អ្វីកើតឡើងដូចពាក្យគេប្រកាសទេ បានសេចក្តីថា ពាក្យនោះមិនមែនជាបន្ទូលរបស់អុលឡោះតាអាឡាទេ។ ណាពីនោះហ៊ាននិយាយដោយចិត្តឯង ដូច្នេះ កុំខ្លាចគេឲ្យសោះ»។
សូមអ៊ីសាជាអម្ចាស់នៅជាមួយវិញ្ញាណរបស់អ្នក! សូមឲ្យបងប្អូនប្រកបដោយសេចក្តីប្រណីសន្តោស! អាម៉ីន។
ហេតុនេះ បន្ទូលដ៏ប្រសើរដែលអុលឡោះតាអាឡាសន្យាជាមួយប្រជាជនអ៊ីស្រអែលបានសម្រេចជាស្ថាពរ ឥតមានខ្វះត្រង់ណាឡើយ។
ភរិយារបស់លោកម៉ាណូអា បង្កើតបានកូនប្រុសមួយដែលគាត់ដាក់ឈ្មោះថា សាំសុន។ កូននោះមានវ័យចំរើនធំឡើង ហើយអុលឡោះតាអាឡាប្រទានពរគាត់។
កាលណាអ្នកឃើញទីសំគាល់ទាំងនោះកើតមាន កិច្ចការទាំងប៉ុន្មានដែលអ្នកយល់ថាត្រូវធ្វើ សូមធ្វើចុះ ដ្បិតអុលឡោះនៅជាមួយអ្នកហើយ។
អំណើះតទៅស្តេចនោះនឹងដឹកនាំអ្នករាល់គ្នា រីឯខ្ញុំវិញ ខ្ញុំចាស់ជរាហើយ កូនប្រុសរបស់ខ្ញុំក៏នៅជាមួយអ្នករាល់គ្នាដែរ។ ខ្ញុំបានដឹកនាំអ្នករាល់គ្នាតាំងពីក្មេងរហូតមកដល់សព្វថ្ងៃ។
អ្នកបម្រើម្នាក់ប្រាប់ថា៖ «ខ្ញុំស្គាល់យុវជនម្នាក់ ជាកូនរបស់លោកអ៊ីសាយ អ្នកភូមិបេថ្លេហិម។ គេចេះលេងភ្លេង ជាអ្នកក្លាហានអង់អាច ជាអ្នកចំបាំងដ៏ខ្លាំងក្លា ឈ្លាសវៃក្នុងការនិយាយស្តី មានរូបសម្បត្តិល្អស្អាត ហើយអុលឡោះតាអាឡាក៏នៅជាមួយដែរ»។
គ្រប់សមរភូមិដែលស្តេចសូលចាត់ឲ្យទៅ ទតតែងតែទទួលជោគជ័យជានិច្ច។ ស្តេចសូលតែងតាំងទតឲ្យធ្វើជាមេទ័ព ហើយប្រជាជនទាំងមូល និងអ្នកបម្រើរបស់ស្តេចសូល ពេញចិត្តនឹងគាត់គ្រប់ៗគ្នា។
អុលឡោះតាអាឡាប្រោសប្រណីដល់នាងហាណា នាងក៏មានផ្ទៃពោះជាបន្តបន្ទាប់ ហើយសំរាលបានកូនប្រុសបីនាក់ និងស្រីពីរនាក់។ រីឯកុមារសាំយូអែលមានវ័យចំរើនធំឡើងនៅចំពោះអុលឡោះតាអាឡា។
រីឯកុមារសាំយូអែលមានវ័យចំរើនធំឡើងជាទីគាប់ចិត្តអុលឡោះតាអាឡា និងជាទីពេញចិត្តរបស់មនុស្សម្នាទាំងឡាយ។
អ្នកបម្រើឆ្លើយតបថា៖ «នៅភូមិខាងមុខនេះ មានអ្នកជំនិតម្នាក់របស់អុលឡោះជាមនុស្សដែលគេគោពរាប់អាន។ អ្វីៗដែលគាត់និយាយសុទ្ធតែសម្រេចទាំងអស់។ ដូច្នេះ យើងទៅរកគាត់មើល៍ ប្រហែលជាគាត់នឹងប្រាប់យើងពីផ្លូវដែលត្រូវទៅ»។