Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 2:40 - អាល់គីតាប

40 កុមារ​អ៊ីសា​មាន​វ័យ​ចំរើន​ឡើង​ជា​លំដាប់ មាន​កម្លាំង​កាន់​តែ​មាំ‌មួន​ឡើង និង​ពោរ‌ពេញ​ទៅ​ដោយ​ប្រាជ្ញា​ញាណ។ អុលឡោះ​គាប់​ចិត្ត​នឹង​អ៊ីសា​ណាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

40 បុត្រតូច​នោះ​ក៏​ធំឡើង ហើយ​មាំមួន ទាំង​ពេញ​ដោយ​ប្រាជ្ញា ហើយ​ព្រះគុណ​របស់​ព្រះ​ក៏​ស្ថិតនៅ​លើ​ព្រះអង្គ​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

40 កុមារ​យេស៊ូ​បាន​ចម្រើន​វ័យ​ឡើង​ ទាំង​មាន​កម្លាំង​មាំមួន​ពោរ​ពេញ​ដោយ​ប្រាជ្ញា​ឈ្លាសវៃ​ ហើយ​ព្រះគុណ​របស់​ព្រះជាម្ចាស់​បាន​សណ្ឋិត​លើ​កុមារ​នោះ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

40 ព្រះ‌ឱរស​មាន​វ័យ​ចម្រើន​ឡើង ហើយ​មាន​កម្លាំង​ខ្លាំង ប្រកប​ដោយ​ប្រាជ្ញា​ពោរ‌ពេញ ហើយ​ព្រះ‌គុណ​នៃ​ព្រះ​ក៏​សណ្ឋិត​លើ​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

40 ព្រះ‌កុមារ​មាន​វ័យ​ចម្រើន​ឡើង​ជា​លំដាប់ មាន​កម្លាំង​កាន់​តែ​មាំ‌មួន​ឡើង និង​ពោរ‌ពេញ​ទៅ​ដោយ​ព្រះ‌ប្រាជ្ញា​ញាណ។ ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​ព្រះ‌កុមារ​នេះ​ណាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

40 ឯ​ព្រះ‌ឱរស ក៏​កាន់​តែ​មាន​វ័យ​ចំរើន​ធំ​ឡើង មាន​កំឡាំង​ខាង​វិញ្ញាណ​រឹត‌តែ​ច្រើន​ឡើង ប្រកប​ដោយ​ប្រាជ្ញា​ដ៏​ពោរ‌ពេញ ហើយ​ព្រះ‌គុណ​នៃ​ព្រះ​ក៏​សណ្ឋិត​លើ​ទ្រង់​ផង។

សូមមើលជំពូក ចម្លង




លូកា 2:40
17 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ទ្រង់​បាន​យក​ខ្ញុំ​ចេញ​ពី​ផ្ទៃ​ម្ដាយ​មក ហើយ​ទ្រង់​បាន​ផ្ញើ​ខ្ញុំ ទៅ​ឲ្យ​អ្នក​ម្ដាយ​បំបៅ។


ក្នុង​ចំណោម​បុរស​ទាំង​អស់ មាន​តែ​ស្តេច​ទេ​ដែល​រូប​សម្បត្តិ​ល្អ​ជាង​គេ ស្តេច​មាន​សំនួន‌វោហារ​ដ៏​ពូកែ ហេតុ​នេះ​ហើយ​បាន​ជា​អុលឡោះ ប្រទាន​ពរ​ដល់​អ្នក​រហូត​ត​ទៅ។


កុមារ​យ៉ះយ៉ា​មាន​វ័យ​ចំរើន​ឡើង​ជា​លំដាប់ ទាំង​ខាង​រូប​កាយ ទាំង​ខាង​វិញ្ញាណ។ គាត់​រស់​នៅ​តែ​ក្នុង​វាល​រហោ‌ស្ថាន រហូត​ដល់​ថ្ងៃ​ដែល​គាត់​បង្ហាញ​ខ្លួន​ឲ្យ​ប្រជា‌រាស្ដ្រ​អ៊ីស្រ‌អែល​ឃើញ។


អស់​អ្នក​ដែល​ស្ដាប់​អ៊ីសា នឹក​ឆ្ងល់​ពី​ពាក្យ​ឆ្លើយ​ឆ្លង​របស់​គាត់ ប្រកប​ដោយ​ប្រាជ្ញា​ញាណ។


អ៊ីសា​មាន​វ័យ​ចំរើន​ឡើង ហើយ​មាន​ប្រាជ្ញា​កាន់​តែ​វាង‌វៃ ជា​ទី​គាប់​ចិត្ត​អុលឡោះ និង​ជា​ទី​ពេញ​ចិត្ត​មនុស្ស​ផង​ទាំង​ពួង។


បន្ទូល​នៃ​អុលឡោះ​បាន​កើត​មក​ជា​មនុស្ស ហើយ​នៅក្នុង​ចំណោម​យើង​រាល់​គ្នា យើង​បាន​ឃើញ​សិរី‌រុង‌រឿង​របស់​គាត់ ជា​សិរី‌រុង‌រឿង​នៃ​បុត្រា​តែ​មួយ​គត់​ដែល​មក​ពី​អុលឡោះ​ជា​បិតា គាត់​ពោរ‌ពេញ​ទៅ​ដោយ​សេចក្តី​ប្រណី‌សន្តោស និង​សេចក្ដី​ពិត។


ក្រុម​សាវ័ក​បាន​ប្រកប​ដោយ​អំណាច​ដ៏​ខ្លាំង​ក្លា ហើយ​នាំ​គ្នា​ផ្ដល់​សក្ខី‌ភាព​អំពី​អ៊ីសា‌ជាអម្ចាស់​រស់​ឡើង​វិញ។ អុលឡោះ​បាន​សំដែង​ចិត្ត​ប្រណី‌សន្ដោស​ដ៏​លើស‌លប់ ដល់​ពួក​គេ​ទាំង​អស់​គ្នា។


មួយ​វិញ​ទៀត ចូរ​ទាញ​យក​កម្លាំង ដោយ​រួម​ជា​មួយ​អ៊ីសា‌ជាអម្ចាស់ និង​ដោយ‌សារ​អំណាច​ដ៏​ខ្លាំង​ក្លា​របស់​គាត់។


ដូច្នេះ កូន​អើយ ចូរ​មាន​កម្លាំង​ឡើង ដោយ​ពឹង​ផ្អែក​លើ​គុណ​ដែល​យើង​មាន​ដោយ​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា។


ភរិយា​របស់​លោក​ម៉ាណូ‌អា បង្កើត​បាន​កូន​ប្រុស​មួយ​ដែល​គាត់​ដាក់​ឈ្មោះ​ថា សាំ‌សុន។ កូន​នោះ​មាន​វ័យ​ចំរើន​ធំ​ឡើង ហើយអុលឡោះ‌តាអាឡា​ប្រទាន​ពរ​គាត់។


កុមារ​សាំយូ‌អែល​បំពេញ​ការ‌ងារ នៅ​ចំពោះអុលឡោះ‌តាអាឡា គាត់​ពាក់​អាវ​អេផូដ​ធ្វើ​ពី​ក្រណាត់​ទេសឯក។


អុលឡោះ‌តាអាឡា​ប្រោស​ប្រណី​ដល់​នាង​ហាណា នាង​ក៏​មាន​ផ្ទៃ​ពោះ​ជា​បន្ត​បន្ទាប់ ហើយ​សំរាល​បាន​កូន​ប្រុស​បី​នាក់ និង​ស្រី​ពីរ​នាក់។ រីឯ​កុមារ​សាំយូ‌អែល​មាន​វ័យ​ចំរើន​ធំ​ឡើង​នៅ​ចំពោះអុលឡោះ‌តាអាឡា។


រីឯ​កុមារ​សាំយូ‌អែល​មាន​វ័យ​ចំរើន​ធំ​ឡើង​ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា និង​ជា​ទី​ពេញ​ចិត្ត​របស់​មនុស្ស‌ម្នា​ទាំង‌ឡាយ។


សាំយូ‌អែល​មាន​វ័យ​ចំរើន​ធំ​ឡើង អុលឡោះ‌តាអាឡានៅ​ជា​មួយ​គាត់ ហើយ​គ្រប់​សេចក្តី​ដែល​គាត់​ថ្លែង​ក្នុង​នាម​របស់​ទ្រង់​សុទ្ធ​តែ​បាន​សម្រេច​ទាំង​អស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម