Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 21:22 - អាល់គីតាប

22 នៅ​គ្រា​នោះ ស្តេច​អប៊ីម៉ា‌ឡិច​មក​ជួប​អ៊ីព្រហ៊ីម ដោយ​មាន​ភីកុល ជា​មេ‌ទ័ព​របស់​គាត់​មក​ជា​មួយ​ដែរ។ ស្តេច​មាន​ប្រសាសន៍​ទៅ​គាត់​ដូច​តទៅ៖ «អុលឡោះ​នៅ​ជា​មួយ​អ្នក​ក្នុង​គ្រប់​កិច្ច‌ការ​ដែល​អ្នក​ធ្វើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

22 កាល​នោះ​មានកើតឡើងដូច្នេះ​: អ័ប៊ីម្ម៉ាឡិច និង​ភីកុល​មេទ័ព​របស់ទ្រង់ និយាយ​នឹង​អ័ប្រាហាំ​ថា​៖ “ព្រះ​ទ្រង់គង់នៅ​ជាមួយ​អ្នក​ក្នុង​ការទាំងអស់​ដែល​អ្នក​ធ្វើ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 នៅ​គ្រា​នោះ ព្រះ‌បាទ​អ័ប៊ី‌ម៉្មា‌ឡិច និង​ភីកុល ជា​មេ‌ទ័ព​របស់​ស្ដេច ពោល​ទៅ​លោក​អ័ប្រា‌ហាំ​ថា៖ «ព្រះ‌ទ្រង់​គង់​ជា‌មួយ​អ្នក​ក្នុង​គ្រប់​កិច្ច​ការ​ដែល​អ្នក​ធ្វើ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 នៅ​គ្រា​នោះ ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​យាង​មក​ជួប​លោក​អប្រាហាំ ដោយ​មាន​លោក​ភីកុល ជា​មេ‌ទ័ព​របស់​ព្រះអង្គ​មក​ជា​មួយ​ដែរ។ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​លោក​ដូច​ត​ទៅ៖ «ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​លោក​ក្នុង​គ្រប់​កិច្ចការ​ដែល​លោក​ធ្វើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 នៅ​វេលា​នោះ អ័ប៊ី‌ម៉្មា‌ឡិច នឹង​ភីកុល ជា​មេ‌ទ័ព​ទ្រង់​ក៏​មក​និយាយ​នឹង​អ័ប្រា‌ហាំ​ថា ព្រះ‌ទ្រង់​គង់​ជា​មួយ​នឹង​អ្នក​ក្នុង​គ្រប់​ការ​ដែល​អ្នក​ធ្វើ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 21:22
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​អប៊ីម៉ា‌ឡិច​បាន​យក​ចៀម យក​គោ ពី​ក្នុង​ហ្វូង​សត្វ​របស់​ស្តេច ព្រម​ទាំង​នាំ​ខ្ញុំ​បម្រើ​ប្រុស​ស្រី​មក​ជូន​អ៊ីព្រហ៊ីម ហើយ​ក៏​បាន​ប្រគល់​សារ៉ា​ជូន​គាត់​វិញ​ដែរ។


អ៊ីព្រហ៊ីម​បាន​អង្វរ​អុលឡោះ សូម​មេត្តា​ប្រោស​ស្តេច​អប៊ីម៉ា‌ឡិច ព្រម​ទាំង​ប្រពន្ធ និង​ពួក​ស្រី​ស្នំ​របស់​ស្តេច ឲ្យ​បាន​ជា​សះ​ស្បើយ ហើយ​នាង​ទាំង​នោះ​អាច​មាន​កូន​តទៅ​ទៀត​បាន


អ៊ីព្រហ៊ីម​តែង​ប្រាប់​គេ​ថា សារ៉ា ជា​ភរិយា​របស់​គាត់​នោះ ត្រូវ​ជា​ប្អូន​ស្រី​របស់​គាត់​ទេ។ អប៊ីម៉ា‌ឡិច ជា​ស្តេច​នៅ​ក្រុង​កេរ៉ា បាន​ចាត់​គេ​ឲ្យ​ទៅ​ចាប់​សារ៉ា​មក។


ស្តេច​អប៊ីម៉ា‌ឡិច​បាន​ចេញ​ពី​ក្រុង​កេរ៉ា មក​ជួប​អ៊ីសា‌ហាក់ ដោយ​មាន​អហ៊ូ‌សាត ជា​ទី​ប្រឹក្សា​របស់​ស្តេច និង​ភីកុល ជា​មេ‌ទ័ព​របស់​ស្តេច​មក​ជា​មួយ​ផង។


ស្តេច​អប៊ីម៉ា‌ឡិច និង​អស់​លោក​ដែល​មក​ជា​មួយ​ស្តេច តប​ទៅ​គាត់​វិញ​ថា៖ «យើង​សង្កេត​ឃើញ​ថា អុលឡោះ‌តាអាឡា​ពិត​ជា​នៅ​ជា​មួយ​អ្នក​មែន។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​គិត​គ្នា​ថា យើង​គួរ​តែ​ធ្វើ​កិច្ច​សន្យា​មួយ ដោយ​យើង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​គ្នា។


ចំពោះ​យើង​ផ្ទាល់ យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក យើង​នឹង​ថែ​រក្សា​អ្នក គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ ហើយ​យើង​នឹង​នាំ​អ្នក​ត្រឡប់​មក​ទឹក​ដី​នេះ​វិញ ដ្បិត​យើង​មិន​បោះ​បង់​ចោល​អ្នក​ឡើយ គឺ​យើង​នឹង​សម្រេច​អ្វី​ទាំង​អស់ តាម​ពាក្យ​ដែល​យើង​សន្យា​នេះ»។


ឡាបាន់​តប​ទៅ​វិញ​ថា៖ «សូម​កូន​យោគ​យល់​ដល់​ពុក​ផង។ ពុក​ដឹង​យ៉ាង​ច្បាស់​ថា ព្រោះ​តែ​កូន អុលឡោះ‌តាអាឡា​បាន​ប្រទាន​ពរ​ពុក។


គាត់​និយាយ​ទៅ​ប្រពន្ធ​ទាំង​ពីរ​ថា៖ «បង​សង្កេត​ឃើញ​ថា ឪពុក​របស់​អូន​មិន​សូវ​រាប់​រក​បង ដូច​មុន​ទៀត​ហើយ។ ក៏​ប៉ុន្តែ អុលឡោះ​ជា​ម្ចាស់​នៃ​ឪពុក​របស់​បង​បាន​នៅ​ជា​មួយ​បង។


ពួក​គេ​នាំ​គ្នា​បន្ត​ដំណើរ​ទៅ​ដល់​បន្ទាយ​ក្រុង​ទីរ៉ុស និង​ក្រុង​នានា​របស់​ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​កាណាន រួច​តម្រង់​ទៅ​ក្រុង​បៀរ‌សេ‌បា ដែល​នៅ​ប៉ែក​ខាង​ត្បូង​ស្រុក​យូដា។


ស្តេច​ស៊ូឡៃ‌ម៉ាន ជា​បុត្រ​របស់​ស្តេច​ទត មាន​អំណាច​កាន់​តែ​រឹង‌មាំ​ឡើង។ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​គាត់​នៅ​ជា​មួយ ហើយ​ប្រោស​ប្រទាន​ឲ្យ​គាត់​បាន​ខ្ពង់‌ខ្ពស់​ថ្កុំ‌ថ្កើង​បំផុត។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: សម្បត្តិ​របស់​ស្រុក​អេស៊ីប និង​ភោគ​ទ្រព្យ​របស់​ស្រុក​អេត្យូ‌ពី រីឯ​ប្រជា‌ជន​មាន​មាឌ​ខ្ពស់ៗ​មក​ពី​ស្រុក​សេបា នឹង​ឆ្លង​កាត់​តាម​អ្នក ហើយ​ក្លាយ​ទៅ​ជា​ទ្រព្យ​សម្បត្តិ​របស់​អ្នក។ ប្រជា‌ជាតិ​ទាំង​នោះ​នឹង​ដើរ​តាម​ក្រោយ​អ្នក ទាំង​ជាប់​ច្រវាក់ គេ​នាំ​គ្នា​ក្រាប​នៅ​ចំពោះ​មុខ​អ្នក ហើយ​ប្រកាស​ប្រាប់​អ្នក​ថា: “អុលឡោះ​នៅ​ជា​មួយ​អស់​លោក​ពិត​មែន ក្រៅ​ពី​ទ្រង់ គ្មាន​ព្រះ​ណា​ទៀត​ទេ ដ្បិត​ព្រះ​ទាំង‌ឡាយ​សុទ្ធ​តែ​ឥត​បាន​ការ។


អ្នក​រាល់​គ្នា​រៀប‌ចំ​ផែន‌ការ តែ​ផែន‌ការ​ទាំង​នោះ​នឹង​ត្រូវ​រលាយ​សូន្យ អ្នក​រាល់​គ្នា​ចាត់​វិធាន‌ការ តែ​វិធាន‌ការ​នោះ​មិន​អាច​សម្រេច​បាន​ឡើយ ដ្បិត​អុលឡោះ​នៅ​ជា​មួយ​យើង!


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​ថា: នៅ​គ្រា​នោះ មនុស្ស​ដប់​នាក់​មក​ពី​គ្រប់​ជាតិ​សាសន៍ ដែល​និយាយ​ភាសា​ផ្សេងៗ​គ្នា នឹង​ចាប់​កាន់​ជាយ​អាវ​ជន‌ជាតិ​យូដា​ម្នាក់ ទាំង​ពោល​ថា “ពួក​យើង​នឹង​ទៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដែរ ព្រោះ​ពួក​យើង​ឮ​ថា អុលឡោះ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា”»។


«មើល! ស្ដ្រី​ព្រហ្មចារី​នឹង​មាន​ផ្ទៃ​ពោះ នាង​នឹង​សំរាល​បាន​បុត្រា​មួយ​ដែល​គេ​នឹង​ដាក់ ឈ្មោះ​ថា “អេម៉ាញូ‌អែល”» ប្រែ​ថា «អុលឡោះ​នៅ​ជា​មួយ​យើង»។


បើ​ដូច្នេះ តើ​យើង​ត្រូវ​គិត​ដូច​ម្ដេច​ទៀត​អំពី​សេចក្ដី​ទាំង​នេះ? ប្រសិន​បើ​អុលឡោះ​កាន់​ខាង​យើង​ហើយ តើ​នរណា​អាច​នឹង​ចោទ​ប្រកាន់​យើង​បាន?


ពេល​នោះ គំនិត​លាក់​កំបាំង​លេច​ចេញ​ពី​ចិត្ដ​របស់​គេ ហើយ​គេ​ក៏​ក្រាប​ចុះ ដាក់​មុខ​ដល់​ដី​ថ្វាយ‌បង្គំ​អុលឡោះ​ទាំង​ប្រកាស​ថាៈ «អុលឡោះ​ពិត​ជា​នៅ​ជា​មួយ​បង​ប្អូន​មែន!»។


កុំ​បណ្ដោយ​ខ្លួន​ឲ្យ​ឈ្លក់​នឹង​ការ​ស្រឡាញ់​ប្រាក់​ឡើយ គឺ​ត្រូវ​ស្កប់​ចិត្ដ​នឹង​ទ្រព្យ​សម្បត្តិ ដែល​បង​ប្អូន​មាន​នៅ​ពេល​នេះ ដ្បិត​អុលឡោះ​មាន​បន្ទូល​ថា៖ «យើង​នឹង​មិន​ទុក​អ្នក​ចោល ហើយ​ក៏​មិន​បោះ​បង់​អ្នក​ចោល​ដែរ»។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​យ៉ូស្វេ​ថា៖ «ថ្ងៃ​នេះ យើង​ចាប់​ផ្តើម​ពង្រឹង​អំណាច​របស់​អ្នក​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល​ឃើញ ដើម្បី​ឲ្យ​គេ​ដឹង​ថា យើង​ស្ថិត​នៅ​ជា​មួយ​អ្នក ដូច​យើង​ស្ថិត​នៅ​ជា​មួយ​ម៉ូសា​កាល​ពី​មុន​ដែរ។


យើង​នឹង​ប្រគល់​អ្នក​ខ្លះ​ពី​សាលា​ប្រជុំ​របស់​អ៊ីព្លេស‌ហ្សៃតន​មក​ឲ្យ​អ្នក។ ពួក​គេ​ថា​ខ្លួន​ជា​សាសន៍​យូដា តាម​ពិត​គេ​មិន​មែន​ជា​សាសន៍​យូដា​ទេ គឺ​គេ​និយាយ​កុហក។ យើង​នឹង​ឲ្យ​អ្នក​ទាំង​នោះ មក​ក្រាប​នៅ​ជើង​អ្នក ព្រម​ទាំង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​បាន​ស្រឡាញ់​អ្នក​មែន។


ទត​ក៏​ស្បថ​ជូន​ស្តេច។ បន្ទាប់​មក ស្តេច​សូល​វិល​ទៅ​កាន់​‌ម៉ាស្ទិទ​វិញ ចំណែក​ឯ​ទត និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់ ក៏​វិល​ទៅ​កន្លែង​លាក់​ខ្លួន​វិញ​ដែរ។


សាំយូ‌អែល​មាន​វ័យ​ចំរើន​ធំ​ឡើង អុលឡោះ‌តាអាឡានៅ​ជា​មួយ​គាត់ ហើយ​គ្រប់​សេចក្តី​ដែល​គាត់​ថ្លែង​ក្នុង​នាម​របស់​ទ្រង់​សុទ្ធ​តែ​បាន​សម្រេច​ទាំង​អស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម