អេសាយ 55:11 - អាល់គីតាប11 រីឯពាក្យរបស់យើងក៏ដូច្នោះដែរ គឺពាក្យដែលចេញពីមាត់របស់យើង នឹងមិនវិលត្រឡប់មករកយើងវិញឡើយ ដរាបណាទាល់តែបានសម្រេច តាមបំណងរបស់យើងជាមុនសិន គឺបំពេញកិច្ចការដែលយើងចាត់ឲ្យមកធ្វើរួចរាល់សព្វគ្រប់។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល11 ពាក្យរបស់យើងដែលចេញពីមាត់យើងទៅក៏យ៉ាងនោះដែរ គឺមិនត្រឡប់មករកយើងវិញដោយទទេឡើយ ផ្ទុយទៅវិញ វានឹងបំពេញអ្វីដែលយើងប្រាថ្នា ហើយសម្រេចអ្វីដែលយើងចាត់វាឲ្យទៅនោះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 នោះពាក្យរបស់យើង ដែលចេញពីមាត់យើងទៅ ក៏មិនដែលវិលមកឯយើងវិញ ដោយឥតកើតផលយ៉ាងដូច្នោះដែរ គឺនឹងធ្វើសម្រេចតាមសេចក្ដីប៉ងប្រាថ្នានៅក្នុងចិត្តយើង ហើយនឹងចម្រើនកើនឡើង ក្នុងការអ្វី ដែលយើងចាត់ទៅធ្វើនោះ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 រីឯពាក្យរបស់យើងក៏ដូច្នោះដែរ គឺពាក្យដែលចេញពីមាត់របស់យើង នឹងមិនវិលត្រឡប់មករកយើងវិញឡើយ ដរាបណាទាល់តែបានសម្រេច តាមបំណងរបស់យើងជាមុនសិន គឺបំពេញកិច្ចការដែលយើងចាត់ឲ្យមកធ្វើ រួចរាល់សព្វគ្រប់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 នោះពាក្យអញ ដែលចេញពីមាត់អញទៅ ក៏មិនដែលវិលមកឯអញវិញ ដោយឥតកើតផលយ៉ាងដូច្នោះដែរ គឺនឹងធ្វើសំរេចតាមសេចក្ដីប៉ងប្រាថ្នានៅក្នុងចិត្តអញ ហើយនឹងចំរើនកើនឡើង ក្នុងការអ្វី ដែលអញចាត់ទៅធ្វើនោះ សូមមើលជំពូក |
អុលឡោះតាអាឡាមានបន្ទូលទៀតថា៖ «រីឯសម្ពន្ធមេត្រី ដែលយើងចងជាមួយអ្នកទាំងនោះមានដូចតទៅ: រសរបស់យើងសណ្ឋិតលើអ្នកហើយ យើងឲ្យអ្នកប្រកាសបន្ទូលរបស់យើងចាប់ពីពេលនេះរហូតអស់កល្បតទៅ។ យើងនឹងមិនដកបន្ទូលនេះចេញពីមាត់អ្នក មាត់កូនចៅ និងពូជពង្សរបស់អ្នកឡើយ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ដូនតារបស់អ្នករាល់គ្នាឮពាក្យរបស់យើង និងហ៊ូកុំដែលយើងបានបង្គាប់ដល់ពួកណាពីជាអ្នកបម្រើរបស់យើង។ ដូនតារបស់អ្នករាល់គ្នាបានវិលមកវិញ ហើយពោលថា “អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលប្រព្រឹត្តចំពោះពួកយើង ដូចទ្រង់បានសម្រេចស្របតាមមារយាទ និងអំពើដែលពួកយើងប្រព្រឹត្ត”»។
ហេតុនេះហើយបានជាយើងចេះតែអរគុណអុលឡោះជានិច្ច ព្រោះនៅពេលដែលយើងនាំដំណឹងល្អមកជូនបងប្អូនស្ដាប់ បងប្អូនបានទទួលយក ដោយពុំចាត់ទុកថាជាពាក្យសំដីរបស់មនុស្សទេ គឺទុកដូចជាបន្ទូលរបស់អុលឡោះ តាមពិតជាបន្ទូលរបស់ទ្រង់មែន ហើយបន្ទូលនេះកំពុងតែបង្កើតផលក្នុងបងប្អូនជាអ្នកជឿ។