ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 10:1 - អាល់គីតាប

សាំយូ‌អែល​យក​ដប​ប្រេង​មក ហើយ​ចាក់​ប្រេង​លើ​ក្បាល​លោក​សូល រួច​គាត់​ឱប​លោក​សូល ទាំង​និយាយ​ថា៖ «អុលឡោះ‌តាអាឡា​បាន​ចាក់​ប្រេង​តែង‌តាំង​អ្នក ឲ្យ​ដឹក​នាំ​ប្រជា‌ជន​ផ្ទាល់​របស់​ទ្រង់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​សាំយូ‌អែល​បាន​យក​ប្រេង​មួយ​ដប ហើយ​ចាក់​លើ​ក្បាល​លោក​សូល រួច​ថើប​គាត់​ដោយពោល​ថា៖ «តើ​ព្រះ‌យេហូវ៉ា​មិន​បាន​ចាក់​ប្រេង​តាំង​អ្នក ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​អ៊ីស្រា‌អែល​ទេ​ឬ? អ្នក​នឹង​គ្រប់​គ្រង​លើ​ប្រជា​រាស្រ្ត​របស់​ព្រះ‌យេហូវ៉ា ហើយ​អ្នក​នឹង​សង្គ្រោះ​គេ​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ដែល​នៅ​ជុំ​វិញ ទី​សម្គាល់នេះ​អ្នក​នឹង​ដឹង​ថា ព្រះ‌យេហូវ៉ា​ពិត​ជា​បាន​តែង​តាំង​អ្នក ឲ្យ​ធ្វើ​ជា​មេ​គ្រប់​គ្រង លើ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​មែន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​សាំយូ‌អែល​យក​ដប​ប្រេង​មក ហើយ​ចាក់​ប្រេង​លើ​ក្បាល​លោក​សូល រួច​លោក​ឱប​លោក​សូល ទាំង​មាន​ប្រសាសន៍​ថា៖ «ព្រះ‌អម្ចាស់​បាន​ចាក់​ប្រេង*​អភិសេក​លោក ឲ្យ​ដឹក​នាំ​ប្រជា‌ជន​ផ្ទាល់​របស់​ព្រះអង្គ ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​សាំយូ‌អែល​ក៏​យក​ដប​ប្រេង ចាក់​ទៅ​លើ​ក្បាល​សូល រួច​ថើប​គាត់​ដោយ​ពាក្យ​ថា ឯ​ព្រះ‌យេហូវ៉ា​តើ​ទ្រង់​មិន​បាន​ចាក់​ប្រេង​តាំង​អ្នក ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង​លើ​មរដក​ទ្រង់​ទេ​ឬ​អី

សូមមើលជំពូក



១ សាំ‌យូ‌អែល 10:1
38 ការដាក់ឲ្យឆ្លើយតបគ្នា  

ទត​មាន​ប្រសាសន៍​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ហ៊ាន​លើក​ដៃ​សម្លាប់​ស្តេច ដែលអុលឡោះ‌តាអាឡា​បាន​តែង​តាំង?»។


ពេល​ប្រជា‌ជន​ទាំង​មូល​ឆ្លង​ទន្លេ​យ័រ‌ដាន់​ហើយ ទត​ក៏​ឆ្លង​ទៅ​ដែរ។ ស្តេច​ទត​ឱប​លោក​បាស៊ី‌ឡៃ ព្រម​ទាំង​ប្រទាន​ពរ​ដល់​គាត់​ផង។ បន្ទាប់​មក គាត់​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​គាត់​វិញ។


ក្រុង​របស់​យើង​ខ្ញុំ​ជា​ក្រុង​មួយ​ចង់​បាន​តែ​សេចក្តី​សុខ និង​ស្មោះ​ត្រង់​ជាង​គេ​ក្នុង​ស្រុក​អ៊ីស្រ‌អែល។ រីឯ​លោក​វិញ លោក​ចង់​បំផ្លាញ​ក្រុង​នេះ ដែល​ជា​ក្រុង​ដ៏​សំខាន់ ក្នុង​ស្រុក​អ៊ីស្រ‌អែល! ហេតុ​អ្វី​បាន​ជា​លោក​ចង់​បំផ្លាញ​ក្រុង​ជា​មត៌ក​របស់អុលឡោះ‌តាអាឡា​ដូច្នេះ?»។


កាល​ពី​មុន នៅ​គ្រា​ដែល​ស្តេច​សូល​គ្រង​រាជ្យ​លើ​ពួក​ខ្ញុំ ស្តេច​ធ្លាប់​ដឹក​នាំ​កង‌ទ័ព​អ៊ីស្រ‌អែល​ចេញ​ទៅ​ធ្វើ​សឹក ហើយអុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ស្តេច​ថា “អ្នក​នឹង​គ្រប់‌គ្រង​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង អ្នក​នឹង​ដឹក​នាំ​ពួក​គេ”»។


នៅ​ទី​នោះ អ៊ីមុាំ​សាដុក និង​ណាពី​ណាថាន ត្រូវ​តែង‌តាំង​ស៊ូ‌ឡៃម៉ាន ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល ហើយ​ឲ្យ​គេ​ផ្លុំ​ត្រែ​ឡើង ទាំង​ស្រែក​ថា “ជយោ​ស្តេច​ស៊ូឡៃ‌ម៉ាន!”


ប៉ុន្តែ យើង​នឹង​ទុក​ជីវិត​មនុស្ស​ប្រាំ​ពីរ​ពាន់​នាក់​នៅ​ស្រុក​អ៊ីស្រ‌អែល គឺ​អស់​អ្នក​ដែល​ពុំ​បាន​លុត​ជង្គង់​ថ្វាយ‌បង្គំ​ព្រះ​បាល ហើយ​មិន​បាន​ថើប​ព្រះ​នេះ​ទេ»។


«ចូរ​វិល​ទៅ​ជម្រាប​ស្តេច​ហេ‌សេគា ជា​អ្នក​ដឹក​នាំ​ប្រជា‌រាស្ត្រ​របស់​យើង​ថា: អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ស្តេច​ទត​ដែល​ជា​អយ្យ‌កោ​របស់​ស្តេច ទ្រង់​មាន​បន្ទូល​ដូច​ត​ទៅ: “យើង​ឮ​ពាក្យ​អង្វរ​របស់​អ្នក ហើយ​យើង​ក៏​បាន​ឃើញ​ទឹក​ភ្នែក​របស់​អ្នក​ដែរ។ យើង​នឹង​ប្រោស​អ្នក​ឲ្យ​បាន​ជា ហើយ​នៅ​ថ្ងៃ​ទី​បី​អ្នក​នឹង​ឡើង​ទៅ​កាន់​ដំណាក់អុលឡោះ‌តាអាឡា។


ណាពី​អេលី‌យ៉ាសាក់​បាន​ហៅ​បុរស​ម្នាក់​ដែល​ជា​សមាជិក​ក្រុម​ណាពី​មក រួច​មាន​ប្រសាសន៍​ថា៖ «ចូរ​ក្រោក​ឡើង ចេញ​ដំណើរ​ទៅ​កាន់​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ ហើយ​យក​ដប​ប្រេង​ទៅ​ជា​មួយ​ផង។


ពួក​មេ‌ទ័ព​តប​ថា៖ «លោក​និយាយ​មិន​ពិត​ទេ! សូម​ប្រាប់​ពួក​យើង​ឲ្យ​ត្រង់​មក!»។ គាត់​ឆ្លើយ​ថា៖ «ណាពី​នោះ​ប្រាប់​ខ្ញុំ​ថា អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ត​ទៅ: “យើង​តែង‌តាំង​អ្នក ជា​ស្តេច​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល”»។


អុលឡោះ‌តាអាឡា​បាន​ជ្រើស​រើស​ពូជ‌ពង្ស​របស់​យ៉ាកកូប ហើយ​ទ្រង់​យក​ជន‌ជាតិ​អ៊ីស្រ‌អែល ធ្វើ​ជា​ប្រជា‌ជន​ផ្ទាល់​របស់​ទ្រង់។


ចូរ​គោរព​បុត្រា​ ក្រែង​អុលឡោះ‌តាអាឡា​ខឹង ហើយ​អ្នក​រាល់​គ្នា​ត្រូវ​វិនាស​អន្តរាយ ក្នុង​មាគ៌ា​របស់​អ្នក​រាល់​គ្នា ដ្បិត​កំហឹង​របស់​ទ្រង់ នឹង​ឆេះ‌ឆួល​ឡើង​យ៉ាង​ឆាប់ៗ។ អ្នក​ណា​ជ្រក​កោន​ក្រោម​ម្លប់​បារមី​ទ្រង់ អ្នក​នោះ​មាន​សុភ‌មង្គល​ហើយ!


ទ្រង់​បាន​យក​ស្ដេច​ចេញ​ពី​ហ្វូង​ចៀម​មក ដើម្បី​ឲ្យ​ឃ្វាល​ពូជ‌ពង្ស​របស់​យ៉ាកកូប គឺ​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​ជា​ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ទ្រង់។


«ចូរ​យក​គ្រឿង​ក្រអូប​ដែល​មាន​គុណ‌ភាព​ល្អ​បំផុត គឺ​ជ័រ​ល្វីង​ទេស​ទម្ងន់​ដប់​ពីរ​នាល ប្រេង​ទេព្វិរូ​ប្រាំ​មួយ​នាល ប្រេង​សម្បុរ​ល្វែង​ប្រាំ​មួយ​នាល


រីឯ​អុលឡោះ​ជា​ម្ចាស់​របស់​យ៉ាកកូប​វិញ​មិន​ដូច្នោះ​ទេ ទ្រង់​បាន​បង្កើត​អ្វីៗ​ទាំង​អស់ ទ្រង់​បាន​ជ្រើស​រើស​អ៊ីស្រ‌អែល ធ្វើ​ជា​ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ទ្រង់ ទ្រង់​មាន​នាម​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល។


នាង​ពាក់​សុទ្ធ​តែ​មាស និង​ប្រាក់ ស្លៀក​សម្លៀក‌បំពាក់​ដ៏​ល្អ​ប្រណីត ធ្វើ​អំពី​សូត្រ និង​ក្រណាត់​ប៉ាក់​ដ៏​មាន​តម្លៃ។ នាង​បរិភោគ​សុទ្ធ​តែ​ម្ហូប​អាហារ​ឆ្ងាញ់​ពិសេស គឺ​ម្ហូប​ធ្វើ​ពី​ម្សៅ​ម៉ដ្ដ ទឹក​ឃ្មុំ និង​ប្រេង​ដ៏​មាន​តម្លៃ។ នាង​មាន​រូប​ឆោម​លោម​ពណ៌​កាន់​តែ​ស្អាត​ឡើងៗ ហើយ​ទទួល​ឋានៈ​ជា​មហា‌ក្សត្រិ‌យានី។


ឥឡូវ​នេះ ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប ដោយ​យក​ប្រាក់​មក​សូន​ធ្វើ​រូប​បដិមា តាម​ទេព‌កោសល្យ​របស់​ខ្លួន សម្រាប់​ថ្វាយ‌បង្គំ។ រូប​ទាំង​នោះ​សុទ្ធ​តែ​ជា​ស្នាដៃ​របស់​ជាង ប៉ុន្តែ ពួក​គេ​នាំ​គ្នា​ពោល​ថា “យើង​ត្រូវ​ធ្វើ​យញ្ញ‌បូជា​មនុស្ស​ជូន​ព្រះ​នេះ!” តើ​មនុស្ស​អាច​ថើប​រូប​គោ​ដូច្នេះ​កើត​ឬ?


បន្ទាប់​មក​ទៀត គេ​បាន​នាំ​គ្នា​សូម​ស្ដេច​មួយ​នាក់ អុលឡោះ​ក៏​ប្រទាន​ស្តេច​សូល​ជា​កូន​របស់​លោក​គីស ក្នុង​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន ឲ្យ​គ្រង​រាជ្យ​អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ។


អុលឡោះ‌តាអាឡា​បាន​ជ្រើស​រើស​អ៊ីស្រ‌អែល ទុក​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ទ្រង់​ជ្រើស​រើស​កូន​ចៅ​យ៉ាកកូប ទុក​ជា​ចំណែក​មត៌ក​របស់​ទ្រង់​ផ្ទាល់។


សូម​ជម្រាប​សួរ​ពួក​បង​ប្អូន​ទាំង​អស់ ដោយ​ស្និទ្ធ‌ស្នាល។


អ្វីៗ​ទាំង​អស់​មាន​ជីវិត​ដោយ‌សារ​អុលឡោះ និង​សម្រាប់​ទ្រង់​គាប់​ចិត្ត​នឹង​នាំ​បុត្រ​ធីតា​ជា​ច្រើន​ឲ្យ​ទទួល​សិរី‌រុង‌រឿង ដូច្នេះ គួរ​គប្បី​ទ្រង់ ប្រោស​ប្រទាន​ឲ្យ​ម្ចាស់​នៃ​ការ​សង្គ្រោះបាន​គ្រប់​លក្ខណៈ​ដោយ​រង‌ទុក្ខ​លំបាក។


កាល​កូន​ចៀម​បាន​ទទួល​ក្រាំង​រួច​ហើយ សត្វ​មាន​ជីវិត​ទាំង​បួន និង​ពួក​អះលី‌ជំអះ​ទាំង​ម្ភៃ​បួន​នាក់​នាំ​គ្នា​ក្រាប​ចុះ​នៅ​មុខ​កូន​ចៀម ម្នាក់ៗ​កាន់​ពិណ​មួយ និង​កាន់​ពែង​មាស ពេញ​ទៅ​ដោយ​គ្រឿង​ក្រអូប ដែល​ជា​ពាក្យ​ទូរអា​របស់​ប្រជា‌ជន​ដ៏‌បរិសុទ្ធ។


ឥឡូវ​នេះ ខ្ញុំ​ឈរ​នៅ​មុខ​អ្នក​រាល់​គ្នា​ស្រាប់​ហើយ សូម​ចោទ​ប្រកាន់​ខ្ញុំ នៅ​ចំពោះអុលឡោះ‌តាអាឡា និង​នៅ​ចំពោះ​ស្តេច ដែល​ទ្រង់​តែង​តាំង​ចុះ​ថា តើ​ខ្ញុំ​ដែល​យក​គោ ឬ​លា​របស់​អ្នក​ណា​ខ្លះ? តើ​ខ្ញុំ​បាន​កេង​ប្រវ័ញ្ច និង​សង្កត់‌សង្កិន​នរណា​ខ្លះ? តើ​ខ្ញុំ​បាន​ទទួល​សំណូក​ពី​នរណា ហើយ​បិទ​ភ្នែក​បណ្តោយ​ឲ្យ​គេ​ធ្វើ​តាម​ចិត្ត? ប្រសិន​បើ​ខ្ញុំ​បាន​ធ្វើ​ដូច្នោះ​មែន ខ្ញុំ​នឹង​សង​ទៅ​គេ​វិញ»។


ឥឡូវ​នេះ រាជ្យ​របស់​លោក​មិន​អាច​គង់​វង្ស​បាន​ឡើយ អុលឡោះ‌តាអាឡា​ស្វែង​រក​មនុស្ស​ម្នាក់ ដែល​បំពេញ​តាម​បំណង​ទាំង​ប៉ុន្មាន​របស់ទ្រង់ រួច​តែង‌តាំង​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ព្រោះ​លោក​មិន​បាន​ធ្វើ​តាម​បទ​បញ្ជា ដែលអុលឡោះ‌តាអាឡា​បាន​បង្គាប់​មក​ទេ»។


សាំយូ‌អែល​ជម្រាប​ស្តេច​សូល​ថា៖ «អុលឡោះ‌តាអាឡា​បាន​ចាត់​ខ្ញុំ ឲ្យ​មក​តែង​តាំង​អ្នក ជា​ស្តេច​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់។ ឥឡូវ​នេះ សូម​ស្តេច​ស្តាប់​សេចក្តី​ដែលអុលឡោះ‌តាអាឡា​មាន​បន្ទូល។


សាំយូ‌អែល​ប្រាប់​ថា៖ «ទោះ​បី​ស្តេច​យល់​ថា​ខ្លួន​ជា​មនុស្ស​ទន់​ទាប​ក្តី ក៏​ស្តេច​នៅ​តែ​ជា​អ្នក​ដឹក​នាំ​លើ​កុល‌សម្ព័ន្ធ​នានា​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ដែរ ដ្បិតអុលឡោះ‌តាអាឡា​បាន​តែង​តាំង​អ្នក ជា​ស្តេច​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល​រួច​ហើយ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​សាំយូ‌អែល​ថា៖ «តើ​អ្នក​នៅ​តែ​យំ​សោក​ស្តាយ​សូល​ដល់​ណា​ទៀត? យើង​បោះ​បង់​គេ​ចោល លែង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទៀត​ហើយ។ ចូរ​យក​ស្នែង​មក​ចាក់​ប្រេង​ឲ្យ​ពេញ រួច​ធ្វើ​ដំណើរ​ទៅ។ យើង​ចាត់​អ្នក​ឲ្យ​ទៅ​ផ្ទះ​លោក​អ៊ីសាយ​នៅ​ភូមិ​បេថ្លេ‌ហិម ដ្បិត​ក្នុង​ចំណោម​កូន​ប្រុស​របស់​គាត់ យើង​ជ្រើស​រើស​យក​ម្នាក់​ឲ្យ​ធ្វើ​ជា​ស្តេច​ដែល​ត្រូវ​ចិត្ត​យើង»។


សាំយូ‌អែល​យក​ស្នែង​ប្រេង​មក ហើយ​តែង​តាំង​ទត នៅ​ចំពោះ​មុខ​បងៗ។ រស​របស់អុលឡោះ‌តាអាឡា​មក​សណ្ឋិត​លើ​ទត ចាប់​តាំង​ពី​ពេល​នោះ​មក។ បន្ទាប់​មក សាំយូ‌អែល​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ភូមិ​រ៉ាម៉ា​វិញ។


អស់​អ្នក​ដែល​ប្រឆាំង​នឹងអុលឡោះ‌តាអាឡា មុខ​ជា​ត្រូវ​អន្តរាយ ទ្រង់​ធ្វើ​ឲ្យ​មាន​រន្ទះ​ពី​លើ​មេឃ បាញ់​ចំ​ពួក​គេ។ អុលឡោះ‌តាអាឡា​នឹង​វិនិច្ឆ័យ​ទោស​ផែនដី​ទាំង​មូល ទ្រង់​ប្រទាន​កម្លាំង​ដល់​ស្តេច ដែល​ទ្រង់​ជ្រើស‌រើស ព្រម​ទាំង​ប្រទាន​អំណាច​ដល់​ស្តេច ដែល​ទ្រង់​បាន​តែង​តាំង»។


ទត​មាន​ប្រសាសន៍​ទៅ​កាន់​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់​ថា៖ «សូមអុលឡោះ‌តាអាឡា​ទប់​ខ្ញុំ​កុំ​ឲ្យ​សម្លាប់​ចៅ‌ហ្វាយ​របស់​ខ្ញុំ ដែលអុលឡោះ‌តាអាឡា​បាន​តែង​តាំង​ជា​ស្តេច​នេះ​ឡើយ គឺ​ខ្ញុំ​មិន​ត្រូវ​លើក​ដៃ​ប្រហារ​ស្តេច​ដែលអុលឡោះ‌តាអាឡា​បាន​តែង‌តាំង​ទេ»។


ប៉ុន្តែ សូមអុលឡោះ‌តាអាឡា​ឃាត់​ខ្ញុំ កុំ​ឲ្យ​លើក​ដៃ​ប្រហារ​ស្តេច​ដែល​ទ្រង់​បាន​តែង​តាំង​នោះ​ឡើយ! ដូច្នេះ ចូរ​យក​តែ​លំពែង​ដែល​នៅ​ក្បាល​ដំណេក​របស់​ស្តេច និង​ក្អម​ទឹក​ប៉ុណ្ណោះ រួច​យើង​ចេញ​ទៅ​វិញ!»។


ប៉ុន្តែ ទត​មាន​ប្រសាសន៍​ទៅ​លោក​អប៊ី‌សាយ​ថា៖ «ទេ! កុំ​សម្លាប់​ស្តេច ដ្បិត​អ្នក​ណា​លើក​ដៃ​ប្រហារ​ស្តេច​ដែលអុលឡោះ‌តាអាឡា​តែង​តាំង អ្នក​នោះ​មិន​អាច​រួច​ខ្លួន​ឡើយ»។


ប៉ុន្តែ ប្រជា‌ជន​មិន​ព្រម​ស្តាប់ តាម​ពាក្យ​របស់​សាំយូ‌អែល​ទេ។ ពួក​គេ​ប្រកែក​ថា៖ «ទេ! យើង​ចង់​បាន​ស្តេច​ម្នាក់​សោយ​រាជ្យ​លើ​យើង


ដូច្នេះ ចូរ​ស្តាប់​តាម​ពាក្យ​សំដី​ពួក​គេ​ឥឡូវ​នេះ​ចុះ ប៉ុន្តែ ចូរ​ព្រមាន​ពួក​គេ​យ៉ាង​ម៉ឺង‌ម៉ាត់​ជា​មុន ព្រម​ទាំង​ពន្យល់​ពួក​គេ​ថា ស្តេច​ដែល​នឹង​សោយ​រាជ្យ​លើ​ពួក​គេ​នោះ​មាន​សិទ្ធិ​យ៉ាង​ណាៗ​ខ្លះ»។


ដោយ​មាន​បន្ទូល​ថា៖ «ស្អែក ពេល​ថ្មើរ​ហ្នឹង យើង​នឹង​ចាត់​បុរស​ម្នាក់​ពី​ស្រុក​ពុន‌យ៉ាមីន​ឲ្យ​មក​ជួប​អ្នក។ អ្នក​ត្រូវ​ចាក់​ប្រេង​តែង‌តាំង​អ្នក​នោះ ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​អ៊ីស្រ‌អែល ជា​ប្រជា‌ជន​របស់​យើង។ អ្នក​នោះ​នឹង​រំដោះ​ប្រជា‌ជន​យើង ឲ្យ​រួច​ផុត​ពី​កណ្តាប់​ដៃ​របស់​ជន‌ជាតិ​ភីលី‌ស្ទីន ដ្បិត​យើង​បាន​ឃើញ​ទុក្ខ​វេទនា​នៃ​ប្រជា‌ជន​របស់​យើង ហើយ​យើង​ក៏​បាន​ឮ​សំរែក​របស់​ពួក​គេ​ដែរ»។


កាល​ធ្វើ​ដំណើរ​ទៅ​ដល់​ចុង​ភូមិ សាំយូ‌អែល​និយាយ​ទៅ​កាន់​លោក​សូល​ថា៖ «សូម​ប្រាប់​អ្នក​បម្រើ​របស់​អ្នក​ឲ្យ​ដើរ​ទៅ​មុន​យើង​ចុះ»។ អ្នក​បម្រើ​ក៏​ដើរ​ទៅ​មុន រួច​សាំយូ‌អែល​និយាយ​ទៀត​ថា៖ «ឥឡូវ​នេះ សូម​អ្នក​ឈប់​សិន ខ្ញុំ​នឹង​ជម្រាប​អ្នក​ឲ្យ​ដឹង​ពី​បន្ទូល​របស់​អុលឡោះ»។