ហូសេ 13:2 - អាល់គីតាប2 ឥឡូវនេះ ពួកគេនៅតែប្រព្រឹត្តអំពើបាប ដោយយកប្រាក់មកសូនធ្វើរូបបដិមា តាមទេពកោសល្យរបស់ខ្លួន សម្រាប់ថ្វាយបង្គំ។ រូបទាំងនោះសុទ្ធតែជាស្នាដៃរបស់ជាង ប៉ុន្តែ ពួកគេនាំគ្នាពោលថា “យើងត្រូវធ្វើយញ្ញបូជាមនុស្សជូនព្រះនេះ!” តើមនុស្សអាចថើបរូបគោដូច្នេះកើតឬ? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ឥឡូវនេះ គេនៅតែប្រព្រឹត្តអំពើបាប គេសិតធ្វើរូបសម្រាប់ខ្លួនគេ គឺគេយកប្រាក់របស់គេមកសិតធ្វើរូប តាមទេពកោសល្យរបស់ខ្លួន ដែលរូបទាំងនោះ សុទ្ធតែជាស្នាដៃរបស់ពួកជាង ហើយគេប្រកាសពីរូបទាំងនោះថា "ចូរឲ្យអស់អ្នកដែលថ្វាយយញ្ញបូជា មកថើបរូបកូនគោនេះទៅ!"។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ឥឡូវនេះ ពួកគេនៅតែប្រព្រឹត្តអំពើបាប ដោយយកប្រាក់មកសូនធ្វើរូបបដិមា តាមទេពកោសល្យរបស់ខ្លួន សម្រាប់ថ្វាយបង្គំ។ រូបទាំងនោះសុទ្ធតែជាស្នាដៃរបស់ជាង ប៉ុន្តែ ពួកគេនាំគ្នាពោលថា “យើងត្រូវធ្វើយញ្ញបូជាមនុស្សថ្វាយព្រះនេះ!” តើមនុស្សអាចថើបរូបគោដូច្នេះកើតឬ? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ហើយឥឡូវនេះ គេធ្វើបាបរឹតតែច្រើនឡើងជានិច្ច គេបានយកប្រាក់របស់គេសិតធ្វើជារូប គឺជារូបព្រះតាមយោបល់របស់ខ្លួន សុទ្ធតែជាស្នាដៃនៃពួកជាង ហើយគេប្រកាសពីរូបទាំងនោះថា ចូរឲ្យអស់អ្នកដែលថ្វាយយញ្ញបូជា មកថើបរូបកូនគោនេះចុះ សូមមើលជំពូក |
ពីដើម ប្រជាជនអ៊ីស្រអែល ប្រៀបដូចជាចម្ការទំពាំងបាយជូរ ដែលដុះទ្រុបទ្រុល ហើយបង្កើតផ្លែជាច្រើន។ ប៉ុន្តែ ផ្លែចំរើនឡើងយ៉ាងណា ចំនួនអាសនៈសម្រាប់ព្រះក្លែងក្លាយ ក៏កើនឡើងច្រើនយ៉ាងនោះដែរ។ ស្រុករបស់គេកាន់តែល្អយ៉ាងណា គេក៏តុបតែងស្ដូបសម្រាប់ព្រះក្លែងក្លាយ កាន់តែល្អឡើងៗយ៉ាងនោះដែរ។