Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 19:39 - អាល់គីតាប

39 ពេល​ប្រជា‌ជន​ទាំង​មូល​ឆ្លង​ទន្លេ​យ័រ‌ដាន់​ហើយ ទត​ក៏​ឆ្លង​ទៅ​ដែរ។ ស្តេច​ទត​ឱប​លោក​បាស៊ី‌ឡៃ ព្រម​ទាំង​ប្រទាន​ពរ​ដល់​គាត់​ផង។ បន្ទាប់​មក គាត់​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​គាត់​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

39 ដូច្នេះ ប្រជាជន​បាន​ឆ្លង​ទន្លេ​យ័រ‌ដាន់​ផុត​ទៅ រួច​ស្ដេច​ក៏​ឆ្លង​ទៅ​ដែរ ទ្រង់​ថើប​បារស៊ី‌ឡាយ ហើយ​ប្រទាន​ពរ​ដល់​លោក រួច​លោក​ក៏​ត្រឡប់​ទៅ​ឯ​ទី​លំ‌នៅ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

39 ពេល​ប្រជា‌ជន​ទាំង​មូល​ឆ្លង​ទន្លេ​យ័រដាន់​ហើយ ស្ដេច​ក៏​ឆ្លង​ទៅ​ដែរ។ ព្រះ‌បាទ​ដាវីឌ​ឱប​លោក​បា‌ស៊ី‌ឡៃ ព្រម​ទាំង​ប្រទាន​ពរ​ដល់​លោក​ផង។ បន្ទាប់​មក លោក​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​លោក​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

39 ដូច្នេះ បណ្តាជន​ទាំង‌ឡាយ​បាន​ឆ្លង​ទន្លេ​យ័រដាន់​ផុត​ទៅ រួច​ស្តេច​ទ្រង់​ក៏​ឆ្លង​ទៅ​ដែរ ទ្រង់​ថើប​បារស៊ី‌ឡាយ ហើយ​ប្រទាន​ពរ​ដល់​លោក រួច​លោក​ក៏​ត្រឡប់​ទៅ​ឯ​ទី​លំនៅ​វិញ។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 19:39
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​បាន​ឲ្យ​ពរ​អ៊ីប្រាំ​ថា៖ «សូម​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ប្រទាន​ពរ​ដល់​អ៊ីប្រាំ


សូម​អុលឡោះ​ដ៏​មាន​អំណាច​ខ្ពង់​ខ្ពស់​បំផុត ប្រទាន​ពរ​កូន ឲ្យ​មាន​កូន​ចៅ​ជា​ច្រើន និង​កើន​ចំនួន​ឡើង​បាន​ទៅ​ជា​ប្រជា‌ជាតិ​មួយ​ចំនួន​ធំ!


ឡាបាន់​ក្រោក​ឡើង​តាំង​ពី​ព្រលឹម គាត់​ថើប​កូន​ប្រុស កូន​ស្រី​របស់​គាត់ ថែម​ទាំង​ឲ្យ​ពរ​គេ​ទៀត​ផង។ បន្ទាប់​មក ឡាបាន់​ធ្វើ​ដំណើរ​វិល​ត្រឡប់​ទៅ​ស្រុក​គាត់​វិញ។


បន្ទាប់​មក គាត់​ថើប​បងៗ​ទាំង​អស់ ទាំង​យំ​ទៀត​ផង។ រួច​ហើយ បង‌ប្អូន​គាត់​ក៏​និយាយ​សំណេះ​សំណាល​ជា​មួយ​គាត់។


យ៉ាកកូប​ជូន​ពរ​ស្តេច​ហ្វៀរ៉អ៊ូន​សា​ជា​ថ្មី រួច​ចាក​ចេញ​ទៅ។


យូសុះ​នាំ​យ៉ាកកូប ជា​ឪពុក​មក​ជួប​ស្តេច​ហ្វៀរ៉អ៊ូន​ដែរ។ យ៉ាកកូប​បាន​ជូន​ពរ​ដល់​ស្តេច​ហ្វៀរ៉អ៊ូន។


ស្តេច​ទត​មាន​ប្រសាសន៍​ថា៖ «ទេ កូន​អើយ យើង​មិន​ទៅ​ចូល​រួម​ទាំង​អស់​គ្នា​ទេ ក្រែង​នាំ​ឲ្យ​កូន​ពិបាក»។ សម្តេច​អាប់‌សាឡុម​បាន​ទទូច​អង្វរ​ទត តែ​ទត​ប្រកែក​មិន​ព្រម​ទៅ​ទេ គឺ​គាត់​គ្រាន់​តែ​ប្រទាន​ពរ​ឲ្យ​កូន​ប៉ុណ្ណោះ។


លោក​យ៉ូអាប់​នាំ​ពាក្យ​របស់​សម្តេច​អាប់‌សាឡុម​ទៅ​ជម្រាប​ទត។ ទត​ហៅ​សម្តេច​អាប់‌សាឡុម សម្តេច​ក៏​ចូល​ទៅ​ជួប​ទត រួច​ទត​ក៏​ឱប​សម្តេច​អាប់‌សាឡុម។


ទត​មាន​ប្រសាសន៍​ថា៖ «ឲ្យ​គីម‌ហាំ​ទៅ​ជា​មួយ​ខ្ញុំ​ចុះ ខ្ញុំ​នឹង​ប្រព្រឹត្ត​ចំពោះ​គាត់ តាម​បំណង​របស់​លោក។ អ្វីៗ​ដែល​លោក​ចង់​បាន ខ្ញុំ​នឹង​បំពេញ​ជូន​ទាំង​អស់»។


លុះ​បាន​ធ្វើ​គូរបាន​ដុត និង​គូរបាន​មេត្រី‌ភាព​រួច​ហើយ ស្តេច​ទត​ក៏​ប្រទាន​ពរ​ដល់​ប្រជា‌ជន​ក្នុង​នាមអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល។


ស្តេច​ទត​វិល​ទៅ​ដំណាក់​វិញ ដើម្បី​ប្រទាន​ពរ​ដល់​រាជ‌វង្ស។ នាង​មិកាល់​ជា​បុត្រី​របស់​ស្តេច​សូល ចេញ​មក​ទទួល​ទត​ទាំង​ពោល​ថា៖ «ថ្ងៃ​នេះ ស្តេច​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​រុង‌រឿង​ណាស់! ព្រោះ​ស្តេច​បង្ហាញ​ខ្លួន​ទទេ​នៅ​មុខ​អ្នក​បម្រើ​ទាំង​ប្រុស​ទាំង​ស្រី ដូច​មនុស្ស​វិកល​ចរិត!»។


អេលី‌យ៉ាសាក់​ទុក​គោ​ចោល ហើយ​រត់​ទៅ​តាម​អេលី‌យ៉េស​ជម្រាប​ថា៖ «សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​លា​បិតា‌ម្តាយ​របស់​ខ្ញុំ​សិន រួច​ខ្ញុំ​នឹង​ទៅ​តាម​លោក»។ អេលី‌យ៉េស​ឆ្លើយ​ថា៖ «ទៅ​វិញ​ចុះ ខ្ញុំ​មិន​ឃាត់​អ្នក​ទេ!»។


បាឡាម​ក្រោក​ឡើង វិល​ត្រឡប់​ទៅ​ស្រុក​របស់​គាត់​វិញ រីឯ​ស្តេច​បាឡាក់​ក៏​ចាក​ចេញ​ទៅ​ដែរ។


លោក​ស៊ីម្មាន​ជូន​ពរ​អ្នក​ទាំង​ពីរ ហើយ​និយាយ​ទៅ​កាន់​នាង​ម៉ារីយំ ជា​ម្តាយ​ថា៖ «អុលឡោះ​បាន​ចាត់​កូន​នេះ​មក ដើម្បី​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​ច្រើន​នាក់​ដួល ឬ​ងើប​ឡើង​វិញ។ កូន​នេះ​ជា​ទី​សំគាល់​មួយ​បង្ហាញ​អំពី​ការ​សង្គ្រោះ​របស់​អុលឡោះ តែ​មាន​មនុស្ស​ជា​ច្រើន​នឹង​ជំទាស់​ប្រឆាំង។


ពួក​អះលី‌ជំអះ​ទាំង​នោះ នាំ​គ្នា​ទ្រហោ​យំ​អោប​ក​លោក​ប៉ូល ហើយ​ថើប​គាត់​ទៀត​ផង


សូម​ជម្រាប​សួរ​ពួក​បង​ប្អូន​ទាំង​អស់ ដោយ​ស្និទ្ធ‌ស្នាល។


ពេល​នោះ កូន​ប្រសា​ទាំង​ពីរ​នាក់​ទ្រហោ​យំ​សា​ជា​ថ្មី។ នាង​អ៊រប៉ា​ក៏​ថើប​លា​ម្តាយ​ក្មេក​ទៅ រីឯ​នាង​រស់​វិញ នាង​សម្រេច​ចិត្ត​នៅ​ជា​មួយ​ម្តាយ​ក្មេក។


ទត​ក៏​ស្បថ​ជូន​ស្តេច។ បន្ទាប់​មក ស្តេច​សូល​វិល​ទៅ​កាន់​‌ម៉ាស្ទិទ​វិញ ចំណែក​ឯ​ទត និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់ ក៏​វិល​ទៅ​កន្លែង​លាក់​ខ្លួន​វិញ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម