អេភេសូរ 1:11 - អាល់គីតាប អុលឡោះបានជ្រើសរើសយើងទុកដោយឡែក ក្នុងអាល់ម៉ាហ្សៀស ទ្រង់បានតំរូវយើងទុកជាមុនដូច្នេះ ស្របតាមផែនការរបស់ទ្រង់ ដែលសម្រេចគ្រប់កិច្ចការទាំងអស់តាមបំណងរបស់ទ្រង់ ព្រះគម្ពីរខ្មែរសាកល នៅក្នុងព្រះអង្គ យើងបានទទួលមរតកដែរ ដោយព្រះអង្គបានកំណត់ទុកមុន ស្របតាមគោលបំណងរបស់ព្រះអង្គដែលធ្វើសកម្មភាពទាំងអស់តាមគម្រោងនៃបំណងព្រះហឫទ័យរបស់អង្គទ្រង់ Khmer Christian Bible ហើយនៅក្នុងព្រះអង្គដែរ យើងបានត្រលប់ជាអ្នកស្នងមរតក ដែលបានកំណត់ទុកជាមុនស្របតាមគម្រោងការរបស់ព្រះអង្គ ដែលធ្វើការទាំងអស់ស្របតាមការសម្រេចព្រះហឫទ័យរបស់ព្រះអង្គ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងព្រះគ្រីស្ទយើងក៏បានមត៌កដែរ ដោយព្រះអង្គបានតម្រូវយើងទុកជាមុន ស្របតាមគោលបំណងរបស់ព្រះអង្គ ដែលធ្វើឲ្យគ្រប់ការទាំងអស់បានសម្រេច ស្របតាមព្រះហឫទ័យរបស់ព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់បានជ្រើសរើសយើងទុកដោយឡែក ក្នុងអង្គព្រះគ្រិស្ត ព្រះអង្គបានតម្រូវយើងទុកជាមុនដូច្នេះ ស្របតាមផែនការរបស់ព្រះអង្គ ដែលសម្រេចគ្រប់កិច្ចការទាំងអស់តាមព្រះហឫទ័យរបស់ព្រះអង្គ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឲ្យរួមគ្នាមកក្នុងទ្រង់ ដែលយើងរាល់គ្នាបានកេរ្តិ៍អាករក្នុងទ្រង់ដែរ ដោយទ្រង់បានដំរូវយើងទុកជាមុន តាមដំរិះសំរេចរបស់ព្រះ ដែលទ្រង់ធ្វើគ្រប់ការទាំងអស់ តាមដែលគាប់ព្រះហឫទ័យទ្រង់ |
អុលឡោះតាអាឡាយកចិត្តទុកដាក់ នឹងជីវិតរបស់មនុស្សឥតសៅហ្មង ទ្រង់នឹងថែរក្សាទឹកដីរបស់គេ ឲ្យបានគង់វង្សរហូតតទៅ។
អុលឡោះតាអាឡាអើយ ទ្រង់ជាម្ចាស់នៃខ្ញុំ ខ្ញុំសូមកោតសរសើរ និងលើកតម្កើង កិត្តិនាមរបស់ទ្រង់ ដ្បិតទ្រង់បានធ្វើកិច្ចការដ៏អស្ចារ្យ។ គម្រោងការដែលទ្រង់រៀបចំទុក តាំងពីយូរយារណាស់មកហើយនោះ សុទ្ធតែនៅជាប់លាប់ ឥតប្រែប្រួលឡើយ។
គាត់ចេះធ្វើការទាំងនេះមកពី អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលណែនាំ ដំបូន្មានរបស់ទ្រង់គួរឲ្យកោតសរសើរ ហើយប្រាជ្ញាញាណរបស់ទ្រង់ ប្រសើរឧត្ដុង្គឧត្ដមក្រៃលែង។
ពួកគេពោលថា «សូមអុលឡោះតាអាឡាបំពេញ កិច្ចការរបស់ទ្រង់ឲ្យឆាប់ៗទៅ ដើម្បីឲ្យយើងបានឃើញផង! សូមឲ្យគម្រោងការរបស់អុលឡោះដ៏វិសុទ្ធ ជាម្ចាស់នៃជនជាតិអ៊ីស្រអែលបានសម្រេចឆាប់ៗ ដើម្បីឲ្យយើងបានស្គាល់ផង!»។
ក្នុងចំណោមអ្នកទាំងនោះ តើនរណាបានរួមប្រជុំជាមួយអុលឡោះតាអាឡា? តើនរណាបានឃើញ និងស្ដាប់បន្ទូលរបស់ទ្រង់? តើនរណាយកចិត្តទុកដាក់ស្ដាប់ បន្ទូលរបស់ទ្រង់?
គម្រោងការរបស់ទ្រង់ប្រសើរពន់ពេកក្រៃ ហើយទ្រង់អាចនឹងសម្រេចគម្រោងការទាំងនោះបាន។ ទ្រង់ពិនិត្យមើលកិរិយាមារយាទទាំងអស់របស់មនុស្សលោក ហើយទ្រង់សងទៅគេវិញ តាមកិរិយាមារយាទរបស់គេរៀងៗខ្លួន និងតាមអំពើដែលគេប្រព្រឹត្ត។
គឺគាត់នោះហើយដែលនឹងសង់ម៉ាស្ជិទ របស់អុលឡោះតាអាឡា។ គាត់នឹងពាក់គ្រឿងឥស្សរិយយស ដ៏ថ្កុំថ្កើងរុងរឿង គាត់អង្គុយគ្រងរាជ្យលើបល្ល័ង្ករបស់គាត់។ អ៊ីមុាំមួយនាក់អង្គុយលើបល្ល័ង្កមួយទៀត ហើយអ្នកទាំងពីរមានទំនាក់ទំនង យ៉ាងជិតស្និទ្ធជាមួយគ្នា។
កាលសាសន៍ដទៃឮដូច្នោះ គេមានអំណររីករាយ ហើយនាំគ្នាលើកតម្កើងបន្ទូលរបស់អុលឡោះជាអម្ចាស់។ រីឯអស់អ្នកដែលអុលឡោះតំរូវឲ្យទទួលជីវិតអស់កល្បជានិច្ច ក៏នាំគ្នាជឿដែរ។
បងប្អូនបានចាប់បញ្ជូនអ៊ីសានេះ ទៅឲ្យពួកជនពាលឥតសាសនាឆ្កាងគាត់ ដូចអុលឡោះបានកំណត់ទុក ដោយទ្រង់ជ្រាបជាមុន។
ដ្បិតខ្ញុំបានជម្រាបបងប្អូន អំពីគម្រោងការទាំងមូលរបស់អុលឡោះរួចហើយ ឥតមានលាក់លៀមត្រង់ណាសោះ
ឥឡូវនេះ ខ្ញុំសូមផ្ញើបងប្អូននឹងអុលឡោះ ហើយផ្ញើនឹងបន្ទូលនៃអុលឡោះស្ដីអំពីគុណរបស់ទ្រង់។ មានតែទ្រង់ទេ ដែលអាចកសាងបងប្អូនឡើងជាក្រុមជំអះ ព្រមទាំងឲ្យបងប្អូនទទួលមត៌ករួមជាមួយប្រជាជនដ៏បរិសុទ្ធ។
ដើម្បីបើកភ្នែកគេឲ្យភ្លឺ ឲ្យគេងាកចេញពីសេចក្ដីងងឹតបែរមករកពន្លឺ និងងាកចេញពីអំណាចរបស់អ៊ីព្លេសហ្សៃតន បែរមករកអុលឡោះវិញ ព្រមទាំងទទួលការអត់ទោសឲ្យរួចពីបាប និងទទួលមត៌ករួមជាមួយអស់អ្នកដែលអុលឡោះប្រោសឲ្យបានបរិសុទ្ធ ដោយមានជំនឿលើខ្ញុំ”។
គេនាំគ្នាប្រព្រឹត្ដដូចអុលឡោះបានកំណត់ទុកជាមុន តាមអំណាច និងតាមតម្រិះរបស់ទ្រង់។
ប្រសិនបើយើងពិតជាបុត្រមែន នោះយើងមុខជាទទួលមត៌កពុំខាន។ យើងនឹងទទួលមត៌កពីអុលឡោះ គឺទទួលមត៌ករួមជាមួយអាល់ម៉ាហ្សៀស។ ដោយយើងរងទុក្ខលំបាករួមជាមួយអាល់ម៉ាហ្សៀសដូច្នេះ យើងក៏នឹងទទួលសិរីរុងរឿងរួមជាមួយគាត់ដែរ។
យើងដឹងទៀតថា អ្វីៗទាំងអស់ផ្សំគ្នាឡើង ដើម្បីឲ្យអស់អ្នកស្រឡាញ់ទ្រង់ បានទទួលផលល្អ គឺអ្នកដែលទ្រង់បានត្រាស់ហៅមក ស្របតាមគម្រោងការរបស់ទ្រង់
ដ្បិតអស់អ្នកដែលទ្រង់បានជ្រើសរើស ទ្រង់ក៏បានតំរូវគេទុកជាមុនឲ្យមានលក្ខណៈដូចបុត្រារបស់ទ្រង់ដែរ ដើម្បីឲ្យបុត្រាបានទៅជារៀមច្បង ក្នុងបណ្ដាបងប្អូនជាច្រើន។
អស់អ្នកដែលអុលឡោះបានតំរូវទុកជាមុននោះ ទ្រង់ក៏បានត្រាស់ហៅ ហើយអ្នកដែលអុលឡោះបានត្រាស់ហៅនោះ ទ្រង់ក៏រាប់ឲ្យគេបានសុចរិត រីឯអស់អ្នកដែលទ្រង់រាប់ឲ្យបានសុចរិត ទ្រង់ក៏ប្រទានឲ្យគេមានសិរីរុងរឿងដែរ។
អុលឡោះមានគម្រោងការជ្រើសរើសមនុស្ស ដោយមិនគិតពីអំពើដែលគេប្រព្រឹត្ដនោះទេ គឺជ្រើសរើសតាមចិត្តរបស់ទ្រង់ដែលត្រាស់ហៅ។ ដើម្បីឲ្យបានស្របតាមគម្រោងការនេះ នៅពេលកូនភ្លោះនៅក្នុងផ្ទៃ ពុំទាន់បានប្រព្រឹត្ដអំពើល្អ ឬអាក្រក់នៅឡើយផងនោះ
ប្រសិនបើអុលឡោះប្រទានមត៌កមកមនុស្ស ព្រោះគេប្រព្រឹត្ដតាមហ៊ូកុំ បានសេចក្ដីថា គេមិនទទួលមត៌កនោះតាមបន្ទូលសន្យានៃអុលឡោះទៀតឡើយ។ ក៏ប៉ុន្ដែ អុលឡោះប្រទានមត៌កមកអ៊ីព្រហ៊ីម ដោយសារបន្ទូលសន្យានៃទ្រង់។
អុលឡោះប្រទានរសរបស់ទ្រង់នេះ មកបញ្ចាំចិត្ដយើងឲ្យដឹងថា យើងនឹងទទួលមត៌ក នៅពេលទ្រង់លោះប្រជារាស្ដ្ររបស់ទ្រង់ ជាស្ថាពរ ដើម្បីឲ្យគេលើកតម្កើងសិរីរុងរឿងរបស់ទ្រង់។
សូមអុលឡោះជាបិតាបំភ្លឺចិត្ដគំនិតបងប្អូនឲ្យយល់ថា ដោយទ្រង់ត្រាស់ហៅបងប្អូន បងប្អូនមានសេចក្ដីសង្ឃឹមយ៉ាងណា និងយល់ថា ដោយបងប្អូនទទួលមត៌ករួមជាមួយប្រជាជនដ៏បរិសុទ្ធ បងប្អូននឹងមានសិរីរុងរឿងដ៏ប្រសើរលើសលប់យ៉ាងណាដែរ!។
អុលឡោះបានតំរូវយើងទុកជាមុន ឲ្យធ្វើជាបុត្ររបស់ទ្រង់ ដោយសារអ៊ីសាអាល់ម៉ាហ្សៀស ស្របនឹងបំណងដ៏សប្បុរសរបស់ទ្រង់
អុលឡោះប្រណីសន្ដោសយើងយ៉ាងខ្លាំងបំផុត គឺទ្រង់ប្រទានឲ្យយើងមានតម្រិះ និងប្រាជ្ញាដ៏វាងវៃគ្រប់យ៉ាង។
អុលឡោះបានប្រោសឲ្យយើងស្គាល់គម្រោងការដ៏លាក់កំបាំងនៃចិត្តរបស់ទ្រង់ តាមបំណងដ៏សប្បុរស ដែលទ្រង់បានសម្រេចទុកជាមុនដោយទ្រង់ផ្ទាល់។
តាមផែនការដែលទ្រង់បានគ្រោងទុក តាំងពីអស់កល្បជានិច្ចរៀងមក ហើយទ្រង់បានសម្រេចដោយសារអាល់ម៉ាហ្សៀសអ៊ីសាជាអម្ចាស់នៃយើង។
ចំណែកឯអ្នករាល់គ្នាវិញ អុលឡោះតាអាឡា បាននាំអ្នករាល់គ្នាចេញពីទាសភាព នៅស្រុកអេស៊ីប ដើម្បីឲ្យអ្នករាល់គ្នាធ្វើជាប្រជាជនរបស់ទ្រង់ផ្ទាល់ ដូចសព្វថ្ងៃនេះ។
ចូរអរគុណអុលឡោះជាបិតា ដោយចិត្ដរីករាយ ព្រោះទ្រង់បានប្រោសប្រទានឲ្យបងប្អូន មានសមត្ថភាពអាចទទួលចំណែកមត៌ក រួមជាមួយប្រជាជនដ៏បរិសុទ្ធនៅក្នុងពន្លឺ។
ដោយដឹងថា បងប្អូនមុខជាទទួលមត៌កពីអ៊ីសាជាអម្ចាស់ទុកជាកំរៃមិនខាន។ ម្ចាស់ដ៏ពិតប្រាកដ គឺអាល់ម៉ាហ្សៀស ចូរបម្រើគាត់ទៅ។
អ៊ីសាបានលះបង់ជីវិតរបស់គាត់ផ្ទាល់សម្រាប់យើង ដើម្បីលោះយើងឲ្យរួចផុតពីអំពើទុច្ចរិតគ្រប់យ៉ាង និងជម្រះប្រជារាស្ដ្រមួយទុកសម្រាប់គាត់ផ្ទាល់ជាប្រជារាស្ដ្រដែលខ្នះខ្នែងប្រព្រឹត្ដអំពើល្អ។
ដើម្បីឲ្យយើងបានសុចរិតដោយសារគុណរបស់ទ្រង់ ហើយឲ្យយើងបានទទួលជីវិតអស់កល្បជានិច្ចជាមត៌ក តាមសេចក្ដីសង្ឃឹមរបស់យើង។
អុលឡោះក៏ពេញចិត្តបង្ហាញឲ្យអស់អ្នកដែលទទួលមត៌កតាមបន្ទូលសន្យា បានដឹងរឹតតែច្បាស់ថា បើទ្រង់សម្រេចចិត្តយ៉ាងណាហើយនោះ ទ្រង់មិនប្រែប្រួលទេ។ ហេតុនេះ ទ្រង់មានបន្ទូលស្បថថែមលើបន្ទូលសន្យាទៀត។
បងប្អូនជាទីស្រឡាញ់អើយសូមស្ដាប់ខ្ញុំ អុលឡោះបានជ្រើសរើសអ្នកក្រក្នុងលោកនេះ ឲ្យទៅជាអ្នកមានផ្នែកខាងជំនឿ និងឲ្យទទួលនគរដែលទ្រង់បានសន្យាថា ប្រទានឲ្យអស់អ្នកស្រឡាញ់ទ្រង់ទុកជាមត៌ក។
ហើយយើងនឹងទទួលមត៌កដែលមិនចេះរលួយ មិនចេះសៅហ្មង មិនចេះស្រពោន។ អុលឡោះបម្រុងទុកមត៌កនេះឲ្យបងប្អូននៅសូរ៉កា
កុំប្រព្រឹត្ដអំពើអាក្រក់ តបនឹងអំពើអាក្រក់ កុំជេរប្រមាថតបនឹងអ្នកដែលជេរប្រមាថបងប្អូន គឺត្រូវជូនពរគេវិញ ដ្បិតអុលឡោះបានត្រាស់ហៅបងប្អូនឲ្យប្រព្រឹត្ដដូច្នេះឯង ដើម្បីឲ្យបងប្អូនបានទទួលពររបស់ទ្រង់តាមបន្ទូលសន្យានៃទ្រង់។