Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 11:34 - អាល់គីតាប

34 តើ​នរណា​ស្គាល់​គំនិត​របស់​អុលឡោះ‌ជាអម្ចាស់? តើ​នរណា​បាន​ជូន​យោបល់​ទៅ​អុលឡោះ​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

34 “តើ​នរណា​បាន​ស្គាល់​គំនិត​របស់​ព្រះអម្ចាស់​? តើ​នរណា​បាន​ធ្វើជា​ទីប្រឹក្សា​របស់​ព្រះអង្គ​?

សូមមើលជំពូក ចម្លង

Khmer Christian Bible

34 តើ​មាន​អ្នកណា​ស្គាល់​គំនិត​របស់​ព្រះអម្ចាស់​ ឬ​ធ្លាប់​ធ្វើ​ជា​អ្នក​ផ្ដល់​យោបល់​ដល់​ព្រះអង្គ​ដែរ​ឬទេ?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 ដ្បិត​តើ​អ្នក​ណា​បាន​ស្គាល់​គំនិត​របស់​ព្រះ‌អម្ចាស់? ឬ​តើ​អ្នក​ណា​បាន​ធ្វើ​ជា​អ្នក​ជួយ​គំនិត​ដល់​ព្រះ‌អង្គ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 តើ​នរណា​ស្គាល់​គំនិត​របស់​ព្រះ‌អម្ចាស់? តើ​នរណា​បាន​ថ្វាយ​យោបល់​ទៅ​ព្រះអង្គ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 តើ​អ្នក​ណា​បាន​ស្គាល់​គំនិត​នៃ​ព្រះ‌អម្ចាស់ ឬ​ធ្វើ​ជា​អ្នក​ជួយ​គំនិត​ទ្រង់​បាន

សូមមើលជំពូក ចម្លង




រ៉ូម 11:34
6 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​អ្នក​បាន​ឮ​គម្រោង‌ការ​របស់​អុលឡោះ ហើយ​មាន​តែ​អ្នក​ម្នាក់​ឬ​ដែល​មាន​ប្រាជ្ញា?


គ្មាន​នរណា​អាច​បង្រៀន​អុលឡោះ ឲ្យ​ចេះ​ដឹង​បាន​ឡើយ ដ្បិត​សូម្បី​តែ​អស់​អ្នក​ដែល​នៅ​ស្ថាន​ដ៏​ខ្ពស់ ក៏​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ទ្រង់​ដែរ។


អុលឡោះ​សំដែង​ភាព​ឧត្តុង្គ‌ឧត្ដម តាម​រយៈ​អំណាច​របស់​ទ្រង់ តើ​នរណា​ចេះ​ប្រៀន‌ប្រដៅ​ដូច​ទ្រង់?


តើ​អ្នក​ណា​ស្គាល់​គំនិត​របស់អុលឡោះ‌តាអាឡា តើ​នរណា​ធ្វើ​ជា​ទី​ប្រឹក្សា​ជូន​យោបល់​ទ្រង់?


ក្នុង​ចំណោម​អ្នក​ទាំង​នោះ តើ​នរណា​បាន​រួម​ប្រជុំ​ជា​មួយអុលឡោះ‌តាអាឡា? តើ​នរណា​បាន​ឃើញ និង​ស្ដាប់​បន្ទូល​របស់​ទ្រង់? តើ​នរណា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់ បន្ទូល​របស់​ទ្រង់?


ដ្បិត​ក្នុង​គីតាប​មាន​ចែង​ថា៖ «តើ​អ្នក​ណា​ស្គាល់​គំនិត​របស់​អុលឡោះ‌តាអាឡា? តើ​អ្នក​ណា​អាច​ជូន​យោបល់ ទ្រង់​បាន?»។ រីឯ​យើង​វិញ យើង​មាន​គំនិត​របស់​អាល់ម៉ា‌ហ្សៀស​ហើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម