Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេភេសូរ 1:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ក្នុង​ព្រះគ្រីស្ទ​យើង​ក៏​បាន​មត៌ក​ដែរ ដោយ​ព្រះ‌អង្គ​បាន​តម្រូវ​យើង​ទុក​ជា​មុន ស្រប​តាម​គោល​បំណង​របស់​ព្រះ‌អង្គ ដែល​ធ្វើ​ឲ្យ​គ្រប់​ការ​ទាំង​អស់​បាន​សម្រេច ស្រប​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 នៅក្នុង​ព្រះអង្គ យើង​បាន​ទទួលមរតក​ដែរ ដោយ​ព្រះអង្គ​បាន​កំណត់ទុកមុន ស្របតាម​គោលបំណង​របស់​ព្រះអង្គ​ដែល​ធ្វើសកម្មភាព​ទាំងអស់​តាម​គម្រោង​នៃ​បំណង​ព្រះហឫទ័យ​របស់​អង្គទ្រង់

សូមមើលជំពូក ចម្លង

Khmer Christian Bible

11 ហើយ​នៅ​ក្នុង​ព្រះអង្គ​ដែរ​ យើង​បាន​ត្រលប់​ជា​អ្នក​ស្នង​មរតក​ ដែល​បាន​កំណត់​ទុក​ជា​មុន​ស្រប​តាម​គម្រោង​ការ​របស់​ព្រះអង្គ​ ដែល​ធ្វើ​ការ​ទាំង​អស់​ស្រប​តាម​ការ​សម្រេច​ព្រះហឫទ័យ​របស់​ព្រះអង្គ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ព្រះ‌ជាម្ចាស់​បាន​ជ្រើស‌រើស​យើង​ទុក​ដោយ​ឡែក ក្នុង​អង្គ​ព្រះ‌គ្រិស្ត ព្រះអង្គ​បាន​តម្រូវ​យើង​ទុក​ជា​មុន​ដូច្នេះ ស្រប​តាម​ផែន​ការ​របស់​ព្រះអង្គ ដែល​សម្រេច​គ្រប់​កិច្ចការ​ទាំង​អស់​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ឲ្យ​រួម​គ្នា​មក​ក្នុង​ទ្រង់ ដែល​យើង​រាល់​គ្នា​បាន​កេរ្តិ៍‌អាករ​ក្នុង​ទ្រង់​ដែរ ដោយ​ទ្រង់​បាន​ដំរូវ​យើង​ទុក​ជា​មុន តាម​ដំរិះ​សំរេច​របស់​ព្រះ ដែល​ទ្រង់​ធ្វើ​គ្រប់​ការ​ទាំង​អស់ តាម​ដែល​គាប់​ព្រះ‌ហឫទ័យ​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

11 អុលឡោះ​បាន​ជ្រើស‌រើស​យើង​ទុក​ដោយ​ឡែក ក្នុង​អាល់ម៉ា‌ហ្សៀស ទ្រង់​បាន​តំរូវ​យើង​ទុក​ជា​មុន​ដូច្នេះ ស្រប​តាម​ផែន​ការ​របស់​ទ្រង់ ដែល​សម្រេច​គ្រប់​កិច្ចការ​ទាំង​អស់​តាម​បំណង​របស់​ទ្រង់

សូមមើលជំពូក ចម្លង




អេភេសូរ 1:11
40 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ព្រះ​មាន​ទាំង​ប្រាជ្ញា និង​ឥទ្ធិ‌ឫទ្ធិ​ផង ព្រះ‌អង្គ​ក៏​មាន​ព្រះ‌តម្រិះ និង​យោបល់​ដែរ។


មើល៍! ព្រះ​ធ្វើ​ការ​ទាំង​នេះដល់​មនុស្ស ចំនួន​ពីរ​ដង ហើយ​បី​ដង​ផង


៙ ព្រះ‌យេហូវ៉ា​ជ្រាប​អស់​ទាំង​ថ្ងៃ របស់​មនុស្ស​ទៀង​ត្រង់ ហើយ​មត៌ក​របស់​គេ​នឹង​នៅ​ជាប់​ជា​ដរាប


ការ​ជួយ​គំនិត​ជា​របស់​ផង​យើង ព្រម​ទាំង​ការ​ទាំង​អស់​ដែល​មាន​ប្រ‌យោជន៍​ផង យើង​ជា​តួ​យោបល់ ក៏​មាន​ឥទ្ធិ‌ឫទ្ធិ​ដែរ


ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូល‌បង្គំ ទូល‌បង្គំ​នឹង​លើក​តម្កើង​ព្រះ‌អង្គ​ឡើង ទូល‌បង្គំ​នឹង​សរសើរ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ពី​ព្រោះ​ព្រះ‌អង្គ​បាន​ធ្វើ​ការ​យ៉ាង​អស្ចារ្យ គឺ​ជា​ការ​ដែល​បាន​គិត​សម្រេច​នឹង​ធ្វើ​តាំង​ពី​បុរាណ​មក ដោយ​សេចក្ដី​ស្មោះ‌ត្រង់​ពិត​ប្រាកដ។


តម្រិះ​នេះ​ក៏​មក​ពី​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល​បរិវារ ដែល​ព្រះ‌អង្គ​ប្រឹក្សា​យ៉ាង​អស្ចារ្យ ហើយ​មាន​ប្រាជ្ញា​យ៉ាង​វិសេស​ផង។


ជា​ពួក​អ្នក​ដែល​ថា ចូរ​ឲ្យ​ព្រះ‌អង្គ​ប្រញាប់​ឡើង ឲ្យ​ព្រះ‌អង្គ​បង្ហើយ​ការ​ឲ្យ​ឆាប់​ចុះ ដើម្បី​ឲ្យ​យើង​បាន​ឃើញ​នឹង​ភ្នែក ចូរ​ឲ្យ​គំនិត​របស់​ព្រះ​ដ៏​បរិសុទ្ធ នៃ​សាសន៍​អ៊ីស្រា‌អែល​ចូល​មក​ជិត ហើយ​មក​ដល់​ចុះ ឲ្យ​យើង​បាន​ស្គាល់​ផង។


ដ្បិត​តើ​អ្នក​ណា​បាន​ឈរ​ក្នុង​ពួក​ប្រឹក្សា​នៃ​ព្រះ‌យេហូវ៉ា ឲ្យ​បាន​ឃើញ ហើយ​ឮ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ? តើ​អ្នក​ណា​បាន​ប្រុង​ស្តាប់ ហើយ​ឮ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ?


ព្រះ‌អង្គ​ប្រសប់​ក្នុង​ការ​ជួយ​គំនិត ហើយ​ក៏​មាន​ឫទ្ធិ​ធ្វើ​ការ​ផ្សេងៗ ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ទត​ឃើញ​យើង ទាំង​ផ្លូវ​របស់​ពួក​មនុស្ស​ជាតិ ដើម្បី​នឹង​សង​គ្រប់​គ្នា​តាម​ផ្លូវ​គេ​ប្រព្រឹត្ត ហើយ​តាម​ផល​នៃ​កិរិយា​របស់​គេ​រៀង​ខ្លួន។


គឺ​អ្នក​នោះ​នឹង​សង់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​នឹង​តាំង​សិរី‌ល្អ​ទី​នោះ​ឡើង ក៏​នឹង​អង្គុយ​គ្រប់‌គ្រង​នៅ​លើ​បល្ល័ង្ក​របស់​ខ្លួន អ្នក​នោះ​នឹង​ធ្វើ​ជា​សង្ឃ​នៅ​លើ​បល្ល័ង្ក​របស់​ខ្លួន ហើយ​ទាំង​ពីរ​នាក់​មាន​មេត្រី​ភាព​នឹង​គ្នា។


កាល​ពួក​សាសន៍​ដទៃ​បាន​ឮ​ដូច្នេះ គេ​មានចិត្ត​រីក​រាយ ហើយ​លើក​តម្កើង​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ រីឯ​អស់​អ្នក​ដែល​ព្រះ​បាន​តម្រូវ​ឲ្យ​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច ក៏​បាន​ជឿ។


តាម​រយៈ​គម្រោង‌ការ​ដែល​បាន​កំណត់​ទុក និង​បុព្វ‌ញាណ​របស់​ព្រះ ព្រះ‌អង្គ​នោះ​ត្រូវ​បញ្ជូន​មក​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​បាន​ឆ្កាង និង​ធ្វើ​គុត​ព្រះ‌អង្គ ដោយ​សារ​ដៃ​មនុស្ស​ទទឹង​ច្បាប់។


ដ្បិត​ខ្ញុំ​មិន​បាន​ខាន​នឹង​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា ពី​បំណង​ទាំង​មូល​របស់​ព្រះ​ឡើយ។


ឥឡូវនេះ ខ្ញុំ​សូម​ផ្ញើ​អ្នក​រាល់​គ្នា​ទុក​នឹង​ព្រះ និង​ព្រះ‌បន្ទូល​នៃ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ ដែល​អាច​នឹង​ស្អាង​ចិត្ត ហើយ​ឲ្យ​អ្នក​រាល់​គ្នា​មាន​មត៌ក​ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​ញែក​ជា​បរិសុទ្ធ។


ដើម្បី​បំភ្លឺ​ភ្នែក​គេ ឲ្យ​បាន​បែរ​ចេញ​ពី​សេចក្តី​ងងឹត មក​រក​ពន្លឺ និង​ពី​អំណាច​របស់​អារក្ស‌សាតាំង បែរ​មក​រក​ព្រះ​វិញ ដើម្បី​ឲ្យ​គេ​បាន​រួច​ពី​បាប ហើយ​បាន​ទទួល​មត៌ករួម​ជា‌មួយ​អស់​អ្នក​ដែល​បាន​ញែក​ជា​បរិសុទ្ធ ដោយ​សារមាន​ជំនឿ​ដល់​ខ្ញុំ"។


ដើម្បី​ធ្វើ​អ្វីៗ​ដែល​ព្រះ‌ហស្ត​ព្រះ‌អង្គ និង​គម្រោង‌ការ​របស់​ព្រះ‌អង្គ បាន​កំណត់​ទុក​ឲ្យ​កើត​ឡើង។


ដ្បិត​តើ​អ្នក​ណា​បាន​ស្គាល់​គំនិត​របស់​ព្រះ‌អម្ចាស់? ឬ​តើ​អ្នក​ណា​បាន​ធ្វើ​ជា​អ្នក​ជួយ​គំនិត​ដល់​ព្រះ‌អង្គ?


ហើយ​ប្រសិន‌បើ​យើង​ពិត​ជា​កូន​មែន នោះ​យើង​ជា​អ្នក​គ្រង​មត៌ក គឺ​ជា​អ្នក​គ្រង​មត៌ក​របស់​ព្រះ​រួម​ជា​មួយ​ព្រះ‌គ្រីស្ទ។ ពិត​មែន បើ​យើង​រង​ទុក្ខ​លំបាក​ជា​មួយ​ព្រះ‌អង្គ នោះ​យើង​ក៏​នឹង​ទទួល​សិរីល្អ​ជា​មួយ​ព្រះ‌អង្គ​ដែរ។


យើង​ដឹង​ថា គ្រប់​ការ​ទាំង​អស់ ផ្សំ​គ្នា​ឡើង​សម្រាប់​ជា​សេចក្តី​ល្អ ដល់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​អស់​អ្នក​ដែល​ព្រះ‌អង្គ​ត្រាស់​ហៅ ស្រប​តាម​គម្រោង​ការ​របស់​ព្រះ‌អង្គ។


ដ្បិត​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ស្គាល់​ជា​មុន ទ្រង់​ក៏​តម្រូវ​ទុក​ជា​មុន ឲ្យ​បាន​ត្រឡប់​ដូច​ជា​រូប​អង្គ​នៃ​ព្រះ‌រាជ‌បុត្រា​ព្រះ‌អង្គ ដើម្បី​ឲ្យ​ព្រះ‌រាជ‌បុត្រា​បាន​ធ្វើ​ជា​កូន​ច្បង ក្នុង​ចំណោម​បង‌ប្អូន​ជា​ច្រើន។


ឯ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​តម្រូវ​ទុក​ជា​មុន ទ្រង់​ក៏​បាន​ត្រាស់​ហៅ ហើយ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ ទ្រង់​ក៏​រាប់​ជា​សុចរិត ហើយ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​រាប់​ជា​សុចរិត ទ្រង់​ក៏​លើក​តម្កើង។


ទោះ​ជា​កូន​ទាំង​ពីរ​មិន​ទាន់​កើត ហើយ​មិន​ទាន់​បាន​ធ្វើ​អ្វី​ល្អ ឬ​អាក្រក់​នៅ​ឡើយ​ក៏​ដោយ (ដើម្បី​ឲ្យ​គម្រោង​ការ​ជ្រើស​រើស​របស់​ព្រះ​បាន​ជាប់​នៅ


ដ្បិត​ប្រសិន‌បើ​មត៌ក​នោះ​បាន​មក​ដោយ​អាង​លើក្រឹត្យ‌វិន័យ នោះ​មិន​អាង​លើ​សេចក្ដី​សន្យា​ទេ តែ​ព្រះ​បាន​ប្រទាន​មត៌ក​នោះ​ដល់​លោក​អ័ប្រា‌ហាំ តាម​សេចក្ដី​សន្យា​វិញ។


គឺ​ព្រះ‌វិញ្ញាណ​នេះ​ហើយ​ជា​ទី​បញ្ចាំ​ចិត្ត សម្រាប់​មត៌ក​របស់​យើង រហូត​ទាល់​តែ​យើង​បាន​របស់​នោះ​ពេញ​លេញ​ជា​កម្ម​សិទ្ធិ សម្រាប់​ជា​ការ​សរសើរ​ដល់​សិរី​ល្អ​របស់​ព្រះ‌អង្គ។


ឲ្យ​ភ្នែក​ចិត្ត​របស់​អ្នក​រាល់​គ្នា​បាន​ភ្លឺ​ឡើង ដើម្បី​ឲ្យ​បាន​ដឹង​ថា សេចក្ដី​សង្ឃឹម​ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា​ជា​យ៉ាង​ណា ហើយ​ថា សម្បត្តិ​ជា​មត៌ក​ដ៏​មាន​សិរី​ល្អ​របស់​ព្រះ‌អង្គ​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​ជា​យ៉ាង​ណា


ព្រះ‌អង្គ​បាន​តម្រូវ​យើង​ទុក​ជា​មុន សម្រាប់​ឲ្យ​ទ្រង់​បាន​ទទួល​យើង​ជា​កូន តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ស្រប​តាម​បំណង​ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ


ដែល​ព្រះ‌អង្គ​បាន​ផ្តល់​មក​យើង​ជា​បរិបូរ។


ព្រះ‌អង្គ​បាន​សម្ដែង​ឲ្យ​យើង​ស្គាល់​អាថ៌​កំបាំង​នៃ​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ ដោយ​ប្រាជ្ញា និង​ការ​យល់​ដឹង​គ្រប់​យ៉ាង ស្រប​តាម​បំណង​ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​សម្រេច​ទុក​ក្នុង​ព្រះ‌គ្រីស្ទ


សេចក្តី​នេះ​ស្រប​តាម​ផែន​ការ​ដ៏​អស់​កល្ប ដែល​ព្រះ‌អង្គ​បាន​សម្រេច​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង


ប៉ុន្ដែ ព្រះ‌យេហូវ៉ា​បាន​នាំ​យក​អ្នក​រាល់​គ្នា​ចេញ​ពី​គុក​រំលាយ​ដែក​នៅ​ស្រុក​អេស៊ីព្ទ​មក ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​ប្រជា‌រាស្ត្រ ជា​មត៌ក​របស់​ព្រះ‌អង្គ​ផ្ទាល់ ដូច​ជា​ថ្ងៃ​នេះ។


ទាំង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌វរបិតា ដែល​ព្រះ‌អង្គ​បាន​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចំណែក​ទទួល​មត៌ក​ក្នុង​ពួក​បរិសុទ្ធ នៅ​ក្នុង​ពន្លឺ។


ដោយ​ដឹង​ថា អ្នក​រាល់​គ្នា​នឹង​ទទួល​រង្វាន់​ជា​មត៌ក​ពី​ព្រះ‌អម្ចាស់ ដ្បិត​អ្នក​រាល់​គ្នា​បម្រើ​ព្រះ‌គ្រីស្ទ​ជា​ព្រះ‌អម្ចាស់។


ដែល​ទ្រង់​បាន​ថ្វាយ​ព្រះ​អង្គ​ទ្រង់​ជំនួស​យើង ដើម្បី​លោះ​យើង​ឲ្យ​រួច​ពី​គ្រប់​ទាំង​សេចក្ដី​ទទឹង​ច្បាប់ ហើយ​សម្អាត​មនុស្ស​មួយ​ពួក ទុក​ជា​ប្រជា‌រាស្ត្រ​មួយ​របស់​ព្រះ‌អង្គ​ផ្ទាល់ ដែល​មាន​ចិត្ត​ខ្នះ​ខ្នែង​ធ្វើ​ការ​ល្អ។


ដើម្បី​ឲ្យ​យើង​បាន​រាប់​ជា​សុចរិត​ដោយ‌សារ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ ហើយ​ឲ្យ​យើង​បាន​ត្រឡប់​ជា​អ្នក​គ្រង​មត៌ក តាម​សេចក្ដី​សង្ឃឹម​នៃ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច។


ដូច្នេះ នៅ​ពេល​ព្រះ‌សព្វ​ព្រះ‌ហឫទ័យ​ចង់​បង្ហាញ​ឲ្យ​បាន​រឹត​តែ​ច្បាស់ ដល់​អស់​អ្នក​ដែល​ត្រូវ​ទទួល​សេចក្ដី​សន្យា​ទុក​ជា​មត៌ក អំពី​បំណង​ដែល​មិន​ចេះ​ប្រែ​ប្រួល​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​ធានា​សេចក្ដី​សន្យា​នោះ ដោយ​ពាក្យ​សម្បថ


បង‌ប្អូន​ស្ងួន‌ភ្ងា​អើយ ចូរ​ស្តាប់​ចុះ តើ​ព្រះ​មិន​បាន​រើស​អ្នក​ក្រក្នុង​លោក​នេះ ឲ្យ​ទៅ​ជា​អ្នក​មាន​ខាង​ជំនឿ ហើយ​ជា​អ្នក​ទទួល​មត៌ក​ក្នុង​ព្រះរាជ្យ ដែល​ព្រះ‌អង្គ​បាន​សន្យា​ដល់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ​ទេ​ឬ?


ហើយ​ឲ្យ​បាន​មត៌ក ដែល​មិន​ចេះ​ពុក​រលួយ ឥត​សៅ‌ហ្មង ក៏​មិន​ចេះ​ស្រពោន ជា​មត៌ក​ដែល​បម្រុង​ទុក​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ស្ថាន‌សួគ៌។


កុំ​ធ្វើ​ការ​អាក្រក់​ស្នង​នឹង​ការ​អាក្រក់ ឬ​ពាក្យ​ប្រមាថ​ស្នង​នឹង​ពាក្យ​ប្រមាថ​ឡើយ គឺ​ត្រូវ​ឲ្យ​ពរ​វិញ ដោយ​ដឹង​ថា ព្រះ​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា​ឲ្យ​ប្រព្រឹត្ត​ដូច្នេះ​ឯង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌ពរ​ជា​មត៌ក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម