Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេភេសូរ 1:10 - អាល់គីតាប

10 អុលឡោះ​ចាត់​ចែង​គម្រោង‌ការ​នេះ​ឲ្យ​បាន​សម្រេច​នៅ​គ្រា​ចុង​ក្រោយ​បំផុត គឺ​ប្រមូល​អ្វីៗ​ទាំង​អស់​ដែល​នៅ​សូរ៉កា និង​នៅ​លើ​ផែនដី​ឲ្យ​រួម​គ្នា​នៅ​ក្នុង​អាល់ម៉ា‌ហ្សៀស ជា​ម្ចាស់​តែ​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 ដើម្បី​បង្រួបបង្រួម​អ្វីៗ​ទាំងអស់​មកក្នុង​ព្រះ​គ្រីស្ទ ទាំង​អ្វីៗ​នៅលើ​មេឃ និង​អ្វីៗ​នៅលើ​ផែនដី កាលណា​ពេលកំណត់​នៃ​ការបំពេញ​គម្រោង​នោះ​បាន​មកដល់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

10 ហើយ​ឲ្យ​គម្រោង​នោះ​បាន​សម្រេច​នៅ​ពេល​កំណត់​មក​ដល់​ ដើម្បី​ប្រមូល​អ្វីៗ​ទាំង​អស់​ឲ្យ​រួម​គ្នា​តែ​មួយ​នៅ​ក្នុង​ព្រះគ្រិស្ដ​ គឺ​ទាំង​អ្វីៗ​នៅ​ស្ថានសួគ៌​ និង​នៅ​ផែនដី​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ជា​គម្រោង​ការ​មួយ​សម្រាប់​ពេល​កំណត់​មក​ដល់ ដើម្បី​ប្រមូល​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​ព្រះ‌គ្រីស្ទ ទាំង​អ្វីៗ​នៅ​ស្ថាន‌សួគ៌ និង​អ្វីៗ​នៅ​លើ​ផែនដី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ព្រះអង្គ​ចាត់​ចែង​គម្រោង‌ការ​នេះ​ឲ្យ​បាន​សម្រេច​នៅ​គ្រា​ចុង​ក្រោយ​បំផុត គឺ​ប្រមូល​អ្វីៗ​ទាំង​អស់​ដែល​នៅ​ស្ថាន​បរម‌សុខ និង​នៅ​លើ​ផែនដី ឲ្យ​រួម​គ្នា​នៅ​ក្នុង​អង្គ​ព្រះ‌គ្រិស្ត​ជា​ម្ចាស់​តែ​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 សំរាប់​ការ​កាន់‌កាប់​ត្រួត‌ត្រា ក្នុង​កាល​ដែល​ពេល​ពេញ​កំណត់​បាន​មក​ដល់ ដើម្បី​នឹង​បំព្រួម​គ្រប់​ទាំង​អស់​ក្នុង​ព្រះ‌គ្រីស្ទ ទាំង​របស់​នៅ​ស្ថាន‌សួគ៌ នឹង​របស់​នៅ​ផែនដី​ផង

សូមមើលជំពូក ចម្លង




អេភេសូរ 1:10
29 ការដាក់ឲ្យឆ្លើយតបគ្នា  

អំណាច​នឹង​មិន​ចាក​ចេញ​ពី​យូដា​ឡើយ ពូជ‌ពង្ស​យូដា​នឹង​គ្រង​រាជ្យ​ជា​និច្ច រហូត​ទាល់​តែ​ស្តេច ដែល​ជា​ម្ចាស់​នៃ​អំណាច​នេះ​មក​ដល់ ហើយ​ប្រជា‌រាស្ត្រ​នា​នា​ត្រូវ​តែ​ចុះ​ចូល​នឹង​គាត់។


ក្នុង​រជ្ជកាល​របស់​ស្តេច​ទាំង​នោះ អុលឡោះ​ជា​ម្ចាស់​នៃ​សូរ៉កា​នឹង​ធ្វើ​ឲ្យ​រាជា‌ណាចក្រ​មួយ​ទៀត​កើត​ឡើង ដែល​មិន​រលាយ ហើយ​ក៏​មិន​ធ្លាក់​ទៅ​ក្រោម​អំណាច​គ្រប់‌គ្រង​របស់​ប្រជា‌ជាតិ​ណា​មួយ​ឡើយ។ រាជា‌ណាចក្រ​មួយ​នេះ​នឹង​កំទេច​រាជា‌ណាចក្រ​ឯ​ទៀតៗ​ទាំង​ប៉ុន្មាន ដែល​មាន​ពី​មុន​ឲ្យ​វិនាស​សូន្យ ហើយ​រាជា‌ណាចក្រ​នេះ​នឹង​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច


«នៅ​ថ្ងៃ​នោះ យើង​នឹង​លើក​ខ្ទម​របស់​ទត ដែល​ជិត​រលំ​ទៅ​ហើយ​នោះ​ឡើង​វិញ យើង​នឹង​ជួស‌ជុល​កន្លែង​ធ្លុះ‌ធ្លាយ យើង​នឹង​លើក​កន្លែង​ដែល​រលំ​បាក់​បែក ហើយ​សង់​ខ្ទម​នោះ​ឲ្យ​បាន​ល្អ​ដូច​ដើម​វិញ


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល មាន​បន្ទូល​ថា៖ «យើង​ចាត់​អ្នក​នាំ​សារ​របស់​យើង​ឲ្យ​ទៅ​មុន ដើម្បី​រៀបចំ​ផ្លូវ​សម្រាប់​យើង។ រំពេច​នោះ អុលឡោះ​ជា​អម្ចាស់​ដែល​អ្នក​រាល់​គ្នា​ស្វែង​រក នឹង​ចូល​ក្នុង​ម៉ាស្ជិទ​របស់​ទ្រង់។ រីឯ​ទូត​នៃ​សម្ពន្ធ‌មេត្រី ដែល​អ្នក​រាល់​គ្នា​រង់‌ចាំ កំពុង​តែ​មក​ហើយ»។


ពេល​នោះ មនុស្ស​គ្រប់​ជាតិ​សាសន៍​នឹង​មក​ផ្ដុំ​គ្នា​នៅ​មុខ​គាត់ គាត់​នឹង​ញែក​គេ​ចេញ​ពី​គ្នា ដូច​អ្នក​គង្វាល​ញែក​ចៀម​ចេញ​ពី​ពពែ


អ៊ីសា​មាន​ប្រសាសន៍​ថា៖ «ពេល​កំណត់​មក​ដល់​ហើយ រីឯ​នគរ​របស់​អុលឡោះ ក៏​មក​ជិត​បង្កើយ​ដែរ។ ចូរ​នាំ​គ្នា​កែ​ប្រែ​ចិត្ដ​គំនិត ហើយ​ជឿ​ដំណឹង‌ល្អ​ចុះ!»។


ហេតុ‌ការណ៍​ទាំង​នេះ​កើត​មាន​ដល់​ពួក​អ្នក​ទុក​ជា​មេរៀន ហើយ​មាន​ចែង​ទុក​ក្នុង​គីតាប ដើម្បី​ទូន្មាន​ពួក​យើង​ដែល​រស់​នៅ​ជំនាន់​ចុង​ក្រោយ​បង្អស់​នេះ។


ក៏​ប៉ុន្ដែ ខ្ញុំ​ចង់​ឲ្យ​បង​ប្អូន​ជ្រាប​ថា អាល់ម៉ា‌ហ្សៀស​នាំ​មុខ បុរស​គ្រប់​គ្នា បុរស​នាំ​មុខ​ស្ដ្រី ហើយ​អុលឡោះ​នាំ​មុខ​អាល់ម៉ា‌ហ្សៀស។


ប៉ុន្ដែ លុះ​ដល់​ពេល​កំណត់​ហើយ អុលឡោះ​ក៏​ចាត់​បុត្រា​របស់​ទ្រង់​ឲ្យ​មក​ប្រសូត​ចេញ​ពី​ស្ដ្រី ហើយ​ប្រសូត​ក្រោម​អំណាច​របស់​ហ៊ូកុំ​ផង


អុលឡោះ​បាន​បង្ក្រាប​អ្វីៗ​ទាំង​អស់ ឲ្យ​នៅ​ក្រោម​ជើង​របស់​អាល់ម៉ា‌ហ្សៀស ព្រម​ទាំង​ប្រទាន​ឲ្យ​អ៊ីសា​នៅ​លើ​អ្វីៗ​ទាំង​អស់ ធ្វើ​ជា​មេ​ដឹក​នាំ​លើ​ក្រុម‌ជំអះ


អ៊ីសា​បាន​លុប​បំបាត់​ហ៊ូកុំ​ដែល​មាន​បទ​បញ្ជា និង​ក្បួន​តម្រា​ផ្សេងៗ​ចោល ដើម្បី​បង្រួប‌បង្រួម​សាសន៍​ទាំង​ពីរ​ឲ្យ​ទៅ​ជា​មនុស្ស​ថ្មី​តែ​មួយ ក្នុង​គាត់​ផ្ទាល់​ព្រម​ទាំង​នាំ​សន្ដិភាព​មក​ផង។


ដែល​ជា​ប្រភព​នៃ​ក្រុម​គ្រួសារ​ទាំង​អស់ ទាំង​នៅ​សូរ៉កា ទាំង​នៅ​ផែនដី


បង​ប្អូន​ប្រហែល​ជា​បាន​ឮ​គេ​និយាយ​អំពី​មុខ‌ងារ​ដែល​អុលឡោះ​ប្រណី‌សន្ដោស​ឲ្យ​ខ្ញុំ​បំពេញ ដើម្បី​ជា​ប្រយោជន៍​ដល់​បង​ប្អូន​នោះ​ហើយ​មើល​ទៅ។


ដ្បិត​អុលឡោះ​បាន​បង្កើត​អ្វីៗ​សព្វ​សារពើ​នៅ​ក្នុង​អាល់ម៉ា‌ហ្សៀស ទាំង​នៅ​សូរ៉កា ទាំង​នៅ​លើ​ផែនដី ទាំង​អ្វីៗ​ដែល​មើល​ឃើញ ទាំង​អ្វីៗ​ដែល​មើល​មិន​ឃើញ ទាំង​ម៉ាឡា‌អ៊ីកាត់ ទាំង​អ្វីៗ​ដែល​មាន​បារមី​គ្រប់‌គ្រង ទាំង​វត្ថុ​ស័ក្តិ‌សិទ្ធិ និង​អំណាច​នានា អុលឡោះ​បាន​បង្កើត​ទាំង​អស់​មក ដោយ‌សារ​អាល់ម៉ា‌ហ្សៀស និង​សម្រាប់​អាល់ម៉ា‌ហ្សៀស។


អុលឡោះ​បាន​សំរុះ‌សំរួល​អ្វីៗ​ទាំង​អស់ នៅ​លើ​ផែនដី និង​នៅ​សូរ៉កា ឲ្យ​ជា​នា​នឹង​ទ្រង់​វិញ ដោយ‌សារ​អាល់ម៉ា‌ហ្សៀស និង​សម្រាប់​អាល់ម៉ា‌ហ្សៀស គឺ​អុលឡោះ​បាន​ធ្វើ​ឲ្យ​មាន​សន្ដិ‌ភាព ដោយ​បុត្រា​បង្ហូរ​ឈាម នៅ​លើ​ឈើ​ឆ្កាង។


ដូច្នេះ លែង​មាន​សាសន៍​ក្រិក ឬ​សាសន៍​យូដា ពួក​ខតាន ឬ​មិន​ខតាន់ មនុស្ស​ព្រៃ ឬ​ពួក‌ព្នង និង​លែង​មាន​អ្នក‌ងារ ឬ​អ្នក‌ជា​ទៀត​ឡើយ ដ្បិត​អាល់ម៉ា‌ហ្សៀស​បាន​បំពេញ​អ្វីៗ​ទាំង​អស់ ហើយ​គាត់​សណ្ឋិត​នៅ​ក្នុង​អ្វីៗ​ទាំង​អស់។


គ្រា​នេះ​ជា​គ្រា​ចុង​ក្រោយ​បំផុត ទ្រង់​មាន​បន្ទូល​មក​យើង​តាម​រយៈ​បុត្រា​នៃ​ទ្រង់។ ទ្រង់​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​ឲ្យ​បុត្រា​គ្រប់‌គ្រង​ជា​មត៌ក ទ្រង់​ក៏​បាន​បង្កើត​ពិភព​ទាំង​មូល​ដោយ‌សារ​បុត្រា​ដែរ។


ដោយ​អុលឡោះ​គ្រោង​ទុក​ថា​នឹង​ប្រទាន​អ្វីៗ​ដ៏​ល្អ​ប្រសើរ​មក​យើង ទ្រង់​ពុំ​បាន​ប្រោស​អ្នក​ទាំង​នោះ​ឲ្យ​បាន​គ្រប់​លក្ខណៈ​មុន​យើង​ឡើយ។


ពិធី​ទាំង​នោះ​គ្រាន់​តែ​ជា​ក្បួន​តម្រា​របស់​មនុស្ស អំពី​ម្ហូប​អាហារ​ភេសជ្ជៈ និង​អំពី​ពិធី​ជ្រមុជ​ទឹក​ផ្សេងៗ​ប៉ុណ្ណោះ ជា​ពិធី​ដែល​ប្រជា‌ជន​ត្រូវ​ធ្វើ ទំរាំ​ដល់​ពេល​អុលឡោះ​កែ​ទំរង់​អ្វីៗ​ទាំង​អស់​ឡើង​វិញ។


អុលឡោះ​បាន​ជ្រើស​តាំង​អាល់ម៉ា‌ហ្សៀស មុន​កំណើត​ពិភព​លោក​ទៅ​ទៀត ហើយ​បាន​បង្ហាញ​គាត់​ឲ្យ​មនុស្ស​លោក​ឃើញ​នៅ​គ្រា​ចុង​ក្រោយ​នេះ ព្រោះ​តែ​បង​ប្អូន។


គេ​នាំ​គ្នា​ច្រៀង​បទ​ចំរៀង​ថ្មី​សរសើរ​កូន​ចៀម​ថាៈ “អ្នក​សម​នឹង​ទទួល​ក្រាំង ហើយ​បក​ត្រា​ផង ព្រោះ​អ្នក​ត្រូវ​គេ​សម្លាប់​ធ្វើ​គូរបាន អ្នក​បាន​លោះ​មនុស្ស ពី​គ្រប់​ពូជ​គ្រប់​ភាសា គ្រប់​ប្រជា‌ជន និង​ពី​គ្រប់​ជាតិ​សាសន៍ យក​មក​ជូន​អុលឡោះ ដោយ‌សារ​ឈាម​របស់​លោក​ម្ចាស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម