ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សាស្តា 3:7 - អាល់គីតាប

មាន​ពេល​ហែក មាន​ពេល​ដេរ​ភ្ជិត​ឡើង​វិញ មាន​ពេល​នៅ​ស្ងៀម មាន​ពេល​និយាយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពេល​សម្រាប់​ហែកចោល និង​ពេល​សម្រាប់​ដេរភ្ជាប់​; ពេល​សម្រាប់​នៅស្ងៀម និង​ពេល​សម្រាប់​និយាយ​;

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មាន​ពេល​សម្រាប់​ហែក​ចោល ពេល​សម្រាប់​ដេរ​ភ្ជាប់ មាន​ពេល​ដែល​គួរ​នៅ​ស្ងៀម និង​ពេល​សម្រាប់​និយាយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មាន​ពេល​ហែក មាន​ពេល​ដេរ​ភ្ជិត​ឡើង​វិញ មាន​ពេល​នៅ​ស្ងៀម មាន​ពេល​និយាយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មាន​ពេល​សំរាប់​ហែក​ចោល ហើយ​ពេល​សំរាប់​ដេរ​ភ្ជាប់ មាន​ពេល​ដែល​គួរ​នៅ​ស្ងៀម ហើយ​ពេល​សំរាប់​និយាយ

សូមមើលជំពូក



សាស្តា 3:7
32 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​រូបេន​ត្រឡប់​មក​ដល់​អណ្តូង​វិញ គាត់​មិន​ឃើញ​យូសុះ​នៅ​ក្នុង​នោះ​ទៀត​ទេ គាត់​ក៏​ហែក​សម្លៀក​បំពាក់​របស់​ខ្លួន


យ៉ាកកូប​បាន​ហែក​សម្លៀក​បំពាក់​របស់​គាត់ និង​យក​បាវ​មក​ស្លៀក រួច​គាត់​កាន់​ទុក្ខ​កូន​ជា​យូរ​ថ្ងៃ។


ពេល​នោះ យូដា​ខិត​ចូល​ទៅ​ជិត​យូសុះ​អង្វរ​ថា៖ «ចៅ‌ហ្វាយ​អើយ សូម​មេត្តា​ប្រោស​ប្រណី សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ជម្រាប​ជូន​ចៅ‌ហ្វាយ​ស្តាប់​មួយ​ម៉ាត់​សិន សូម​កុំ​ខឹង​នឹង​ខ្ញុំ​ឡើយ ដ្បិត​ចៅ‌ហ្វាយ​មាន​អំណាច​ស្មើ​នឹង​ស្តេច​ហ្វៀរ៉អ៊ូន​ដែរ។


ប្រសិន​បើ​ប្អូន​ពៅ​មិន​ទៅ​ជា​មួយ ខ្ញុំ​មិន​អាច​ទៅ​ជួប​មុខ​ឪពុក​វិញ​បាន​ទេ ដ្បិត​ខ្ញុំ​មិន​ចង់​ឃើញ​ឪពុក​ខ្ញុំ​មាន​ទុក្ខ​វេទនា​ឡើយ»។


ទត​ទាញ​សម្លៀក‌បំពាក់​របស់​គាត់​មក​ហែក ហើយ​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់​ក៏​ធ្វើ​ដូច​គាត់​ដែរ។


ស្តេច​ទត​បញ្ជា​ទៅ​កាន់​លោក​យ៉ូអាប់ និង​ប្រជា‌ជន​ទាំង​មូល​ដែល​នៅ​ជា​មួយ​គាត់​ថា៖ «ចូរ​ហែក​សម្លៀក‌បំពាក់​រួច​ស្លៀក​បាវ ហើយ​កាន់​ទុក្ខ​សព​របស់​លោក​អប៊ី‌នើរ​ទៅ»។ ស្តេច​ទត​តាម​ក្រោយ​មឈូស។


កាល​ស្តេច​អហាប់​ឮ​បន្ទូល​ទាំង​នោះ​ហើយ គាត់​ហែក​អាវ​ចោល រួច​ស្លៀក​បាវ និង​តម​អាហារ។ ពេល​ដេក ក៏​ស្តេច​ស្លៀក​បាវ​ដែរ ហើយ​ដើរ​យឺតៗ។


ប្រជា‌ជន​នៅ​ស្ងៀម​ស្ងាត់​ទាំង​អស់​គ្នា គ្មាន​នរណា​ឆ្លើយ​ទៅ​មេ‌ទ័ព​អាស្ស៊ី‌រី​ឡើយ ដ្បិត​ស្តេច​ហេ‌សេគា​បាន​បង្គាប់​ពួក​គេ​មិន​ឲ្យ​ឆ្លើយ​តប​នឹង​មេ‌ទ័ព​នោះ​ជា​ដាច់​ខាត។


កាល​ស្តេច​ស្រុក​អ៊ីស្រ‌អែល​អាន​សំបុត្រ​នេះ​ចប់ គាត់​ហែក​អាវ ហើយ​សួរ​ថា៖ «តើ​យើង​នេះ​ជា​អុលឡោះ​ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ និង​រស់​កើត​ឬ បាន​ជា​ស្តេច​បញ្ជូន​មនុស្ស​ឃ្លង់​មក​ឲ្យ​យើង​ព្យាបាល​ដូច្នេះ? សូម​ជួយ​ពិចារណា​មើល​ចុះ! ស្តេច​ស្រុក​ស៊ីរី​ពិត​ជា​រក​លេស បង្ក​ជម្លោះ​ជា​មួយ​យើង​ហើយ!»។


កាល​ស្តេច​ឮ​ពាក្យ​របស់​ស្ត្រី​នោះ ស្តេច​ក៏​ហែក​អាវ។ ពេល​នោះ ស្តេច​កំពុង​តែ​ដើរ​នៅ​លើ​កំពែង​ក្រុង ដូច្នេះ ប្រជា‌ជន​ឃើញ​ស្តេច​ស្លៀក​បាវ។


ដ្បិត​គេ​បាន​លក់​ខ្ញុំ និង​ប្រជា‌ជន​របស់​ខ្ញុំ ដើម្បី​យក​ទៅ​ប្រល័យ​ឲ្យ​បាត់​បង់​ជីវិត​សូន្យ! ប្រសិន​បើ​គេ​លក់​យើង​ខ្ញុំ ទាំង​ប្រុស ទាំង​ស្រី ជា​ទាសករ​នោះ ប្រហែល​ជា​ខ្ញុំ​សុខ​ចិត្ត​នៅ​ស្ងៀម ព្រោះ​មិន​ចាំ‌បាច់​ឲ្យ​ស្តេច​ខ្វល់​ខ្វាយ​ឡើយ»។


អ្នក​ទាំង​បី​អង្គុយ​ផ្ទាល់​នឹង​ដី​ជា​មួយ​គាត់ អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ ប្រាំ‌ពីរ​យប់ ឥត​និយាយ​អ្វី​មួយ​ម៉ាត់​ទៅ​កាន់​គាត់​ឡើយ ព្រោះ​ពួក​គេ​ឃើញ​គាត់​ឈឺ​ចាប់​ឥត​ឧបមា។


ខ្ញុំ​បិទ​មាត់​នៅ​ស្ងៀម គឺ​ទោះ​បី​ការ​ល្អ​ក៏​ខ្ញុំ​មិន​និយាយ​ដែរ! ដូច្នេះ ខ្ញុំ​កាន់​តែ​ឈឺ​ចុក​ចាប់​ឥត​ឧបមា!។


មាន​ពេល​ស្វែង​រក មាន​ពេល​បាត់​បង់ មាន​ពេល​ថែ​ទាំ មាន​ពេល​បោះ​ចោល។


ប្រជា‌ជន​នៅ​ស្ងៀម​ស្ងាត់​ទាំង​អស់​គ្នា គ្មាន​នរណា​ឆ្លើយ​ទៅ​មេ‌ទ័ព​អាស្ស៊ីរី​ឡើយ ដ្បិត​ស្តេច​ហេ‌សេគា បង្គាប់​ពួក​គេ​មិន​ឲ្យ​ឆ្លើយ​តប​នឹង​មេ‌ទ័ព​នោះ​ជា​ដាច់​ខាត។


ស្តេច និង​នាម៉ឺន​សព្វ​មុខ​មន្ត្រី បាន​ឮ​បន្ទូល​ទាំង​នោះ តែ​គ្មាន​នរណា​ភ័យ​ញ័រ​រន្ធត់ ឬ​ហែក​សម្លៀក‌បំពាក់​របស់​ខ្លួន​ទេ។


«ហេតុ​អ្វី​បាន​ជា​នាំ​គ្នា​អង្គុយ​ស្ងៀម​ដូច្នេះ ចូរ​ប្រមែ‌ប្រមូល​គ្នា​មក ពួក​យើង​នឹង​ទៅ​ទីក្រុង​ដែល​មាន​កំពែង​រឹង‌មាំ ហើយ​សំងំ​ចាំ​ស្លាប់​នៅ​ទី​នោះ ដ្បិតអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង ធ្វើ​ឲ្យ​យើង​វិនាស ទ្រង់​ឲ្យ​យើង​ផឹក​ទឹក​ដែល​មាន​ពិស‌ពុល ព្រោះ​យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង ទ្រង់។


ពេល​ណា​ទ្រង់​ធ្វើ​ទោស យើង​ត្រូវ​អង្គុយ​យ៉ាង​ស្ងៀម​ស្ងាត់ ដាច់​ឡែក​តែ​ឯង


ចូរ​កែ​ប្រែ​ចិត្ត​គំនិត កុំ​ហែក​តែ​សម្លៀក‌បំពាក់​ប៉ុណ្ណោះ! ចូរ​វិល​មក​រកអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​វិញ ដ្បិត​ទ្រង់​តែងតែ​ប្រណី​សន្ដោស ទ្រង់​មាន​ចិត្ត​អាណិត‌អាសូរ ទ្រង់​មាន​ចិត្ត​អត់‌ធ្មត់ ពោរ‌ពេញ​ដោយ​ចិត្ត​មេត្តា‌ករុណា ទ្រង់​មិន​ពេញ​ចិត្ត​ដាក់​ទោស​ទេ។


បច្ចុប្បន្ន‌កាល​នេះ​ជា​គ្រា​មួយ​ដ៏​លំបាក ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​មាន​ប្រាជ្ញា សុខ​ចិត្ត​នៅ​ស្ងៀម»។


នៅ​ថ្ងៃ​នោះ សំរែក​ថ្ងូរ​នឹង​មក​ជំនួស ចំរៀង​សប្បាយ​នៅ​ក្នុង​ម៉ាស្ជិទ។ មាន​សាក‌សព​ពាស‌ពេញ ហើយ​មាន​ភាព​ស្ងាត់​ជ្រងំ​នៅ​គ្រប់​ទី​កន្លែង» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។


កុំ​ជឿ​មិត្ត​សម្លាញ់ កុំ​ទុក​ចិត្ត​ញាតិ‌សន្ដាន សូម្បី​នៅ​មុខ​ប្រពន្ធ​របស់​អ្នក ក៏​មិន​ត្រូវ​ហា​មាត់​និយាយ​អ្វី​ឡើយ។


យើង​ខ្ញុំ​ឈប់​និយាយ​អំពី​ហេតុ‌ការណ៍​ដែល​យើង​ខ្ញុំ​បាន​ឃើញ​បាន​ឮ​នោះ​ពុំ​កើត​ទេ»។


ពេត្រុស​ក៏​ចេញ​ដំណើរ​មក​ជា​មួយ​អ្នក​ទាំង​ពីរ​នោះ​ភ្លាម។ ពេល​គាត់​មក​ដល់ គេ​បាន​អញ្ជើញ​គាត់​ឡើង​ទៅ​បន្ទប់​ខាង​លើ ស្ដ្រី​មេម៉ាយ​ទាំង​ប៉ុន្មាន​បាន​នាំ​គ្នា​ចូល​មក​ជិត​គាត់ ទាំង​យំ​សោក និង​បង្ហាញ​អាវ​វែង អាវ​ក្រៅ​ដែល​នាង​ឌ័រកាស​បាន​ដេរ កាល​នាង​រស់​នៅ​ជា​មួយ​គេ​នៅ​ឡើយ។


លោក​សូល​តប​ទៅ​ឪពុក​មា​វិញ​ថា៖ «គាត់​បញ្ជាក់​ប្រាប់​ពួក​ខ្ញុំ​ថា លា​ទាំង​នោះ គេ​រក​ឃើញ​ហើយ»។ លោក​សូល​មិន​បាន​រៀប​រាប់​ប្រាប់​ឪពុក​មា​អំពី​ការ​គ្រង‌រាជ្យ ដែល​សាំយូ‌អែល​មាន​ប្រសាសន៍​នោះ​ឡើយ។