Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 44:18 - អាល់គីតាប

18 ពេល​នោះ យូដា​ខិត​ចូល​ទៅ​ជិត​យូសុះ​អង្វរ​ថា៖ «ចៅ‌ហ្វាយ​អើយ សូម​មេត្តា​ប្រោស​ប្រណី សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ជម្រាប​ជូន​ចៅ‌ហ្វាយ​ស្តាប់​មួយ​ម៉ាត់​សិន សូម​កុំ​ខឹង​នឹង​ខ្ញុំ​ឡើយ ដ្បិត​ចៅ‌ហ្វាយ​មាន​អំណាច​ស្មើ​នឹង​ស្តេច​ហ្វៀរ៉អ៊ូន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 យូដា​ក៏​ចូលទៅជិត​យ៉ូសែប ហើយ​និយាយថា​៖ “ឱ​លោកម្ចាស់​នៃខ្ញុំ​អើយ! សូមឲ្យ​បាវបម្រើ​របស់លោក​និយាយ​ពាក្យ​មួយ​ម៉ាត់​នឹង​ត្រចៀក​របស់​លោកម្ចាស់​នៃខ្ញុំ​ផង ហើយ​សូម​កុំឲ្យ​កំហឹង​របស់​លោកម្ចាស់​ឆេះឡើង​ទាស់នឹង​បាវបម្រើ​របស់លោក​ឡើយ ដ្បិត​លោកម្ចាស់​ក៏​ដូចជា​ផារ៉ោន​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ពេល​នោះ យូដា​ចូល​ទៅ​ជិត​លោក​យ៉ូសែប អង្វរ​ថា៖ «ឱ​លោក​ម្ចាស់​ខ្ញុំប្របាទ​អើយ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្របាទ​ជា​បាវ​បម្រើ​របស់​លោក ជម្រាប​ជូន​លោក​ម្ចាស់​ស្តាប់​មួយ​ម៉ាត់​សិន សូម​កុំ​ខឹង​ក្តៅ​នឹង​ខ្ញុំ​ប្របាទ​ឡើយ ដ្បិត​លោក​ម្ចាស់​ក៏​ដូច​ជា​ផារ៉ោន​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ពេល​នោះ លោក​យូដា​ខិត​ចូល​ទៅ​ជិត​លោក​យ៉ូសែប​អង្វរ​ថា៖ «លោក​ម្ចាស់​អើយ សូម​មេត្តា​ប្រោស‌ប្រណី សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្របាទ​ជម្រាប​ជូន​លោក​ម្ចាស់​ស្ដាប់​មួយ​ម៉ាត់​សិន សូម​កុំ​ខឹង​នឹង​ខ្ញុំ​ប្របាទ​ឡើយ ដ្បិត​លោក​ម្ចាស់​មាន​អំណាច​ស្មើ​នឹង​ព្រះចៅ​ផារ៉ោន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 យូដា​គាត់​ក៏​ចូល​ទៅ​ជិត​អង្វរ​យ៉ូសែប​ថា ឱ​លោក​ម្ចាស់​ខ្ញុំ​ប្របាទ​អើយ សូម​បើក​ឲ្យ​ខ្ញុំ​ប្របាទ​ជា​បាវ​លោក​ជំរាប​ជូន​លោក​ស្តាប់​១​ម៉ាត់​សិន សូម​កុំ​ខឹង​ក្តៅ​នឹង​ខ្ញុំ​ប្របាទ​ជា​អ្នក​បំរើ​លោក​ឡើយ ពី​ព្រោះ​លោក​ក៏​ដូច​ជា​ផារ៉ោន​ហើយ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 44:18
19 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីព្រហ៊ីម​មាន​ប្រសាសន៍​ថា៖ «សូម​អុលឡោះ‌ជាអម្ចាស់​មេត្តា​កុំ​ខឹង​នឹង​ខ្ញុំ​ធ្វើ​អ្វី ខ្ញុំ​សូម​អង្វរ​ម្តង​ទៀត។ ប្រហែល​ជា​មាន​តែ​សាម‌សិប​នាក់»។ ទ្រង់​មាន​បន្ទូល​ថា៖ ព្រោះ​តែ​អ្នក​ទាំង​សាម‌សិប​នោះ យើង​នឹង​មិន​ធ្វើ​អ្វី​ឡើយ»។


អ៊ីព្រហ៊ីម​មាន​ប្រសាសន៍​ថា៖ «សូម​អុលឡោះ‌ជាអម្ចាស់​មេត្តា​កុំ​ខឹង​នឹង​ខ្ញុំ ខ្ញុំ​សូម​អង្វរ​តែ​ម្តង​ទៀត​ទេ។ ប្រហែល​ជា​មាន​តែ​ដប់​នាក់​ប៉ុណ្ណោះ»។ ទ្រង់​មាន​បន្ទូល​ថា៖ «ព្រោះ​តែ​អ្នក​ទាំង​ដប់​នោះ យើង​នឹង​មិន​រំលាយ​ទី​ក្រុង​ឡើយ»។


គាត់​ប្រាប់​ពួក​គេ​ថា៖ «សូម​បងៗ​ស្តាប់​សុបិន​របស់​ខ្ញុំ


គឺ​ខ្ញុំ​បាន​យល់​សប្តិ​ឃើញ​យើង​ទាំង​អស់​គ្នា​កំពុង​តែ​ចង​កណ្តាប់​ស្រូវ​នៅ​វាល​ស្រែ ពេល​នោះ ស្រាប់​តែ​កណ្តាប់​របស់​ខ្ញុំ​ងើប​ឈរ​ឡើង​យ៉ាង​ត្រង់ រីឯ​កណ្តាប់​របស់​បងៗ បាន​មក​ព័ទ្ធ​ជុំ​វិញ​កណ្តាប់​ខ្ញុំ ហើយ​នាំ​គ្នា​ក្រាប​គោរព​ទៀត​ផង»។


បងៗ​ពោល​មក​គាត់​វិញ​ថា៖ «តើ​ឯង​មាន​គំនិត​ចង់​សោយ​រាជ្យ​លើ​យើង​ឬ? ឬ​មួយ​ក៏​ឯង​មាន​គំនិត​ចង់​ធ្វើ​ជា​ម្ចាស់​គ្រប់​គ្រង​លើ​យើង?»។ ពួក​គេ​រឹត​តែ​នាំ​គ្នា​ស្អប់​គាត់ ជាង​មុន​ទៅ​ទៀត ព្រោះ​តែ​សុបិន​ដែល​គាត់​យក​មក​តំណាល​ប្រាប់​ពួក​គេ។


ដូច្នេះ យើង​សុំ​តែង​តាំង​អ្នក​ឲ្យ​គ្រប់​គ្រង​លើ​ស្រុក​អេស៊ីប ហើយ​ប្រជា‌រាស្ត្រ​របស់​យើង​ទាំង​មូល​នឹង​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​អ្នក។ មាន​តែ​បល្ល័ង្ក​មួយ​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​យើង​មាន​ឋានៈ​ខ្ពស់​ជាង​អ្នក»។


ស្តេច​ហ្វៀរ៉អ៊ូន​ប្រាប់​យូសុះ​ទៀត​ថា៖ «យើង​ជា​ស្តេច​ហ្វៀរ៉អ៊ូន! តែ​ក្នុង​ស្រុក​អេស៊ីប​ទាំង​មូល គ្មាន​នរណា​ម្នាក់​មាន​សិទ្ធិ​ធ្វើ​អ្វី​មួយ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អ្នក​ជា​មុន​នោះ​ឡើយ»។


យូសុះ​ប្រកែក​ថា៖ «ទេ ខ្ញុំ​ធ្វើ​ដូច្នោះ​មិន​កើត​ទេ គឺ​មាន​តែ​ម្ចាស់​បាវ​ដែល​គេ​រក​ឃើញ​ពែង​ប៉ុណ្ណោះ នឹង​ទៅ​ជា​ទាសករ​របស់​ខ្ញុំ។ រីឯ​អ្នក​រាល់​គ្នា ចូរ​វិល​ត្រឡប់​ទៅ​រក​ឪពុក​របស់​អ្នក​រាល់​គ្នា​វិញ ដោយ​សុខ‌សាន្ត​ចុះ»។


នាង​នោះ​និយាយ​ទៀត​ថា៖ «សូម​ស្តេច​មេត្តា​ប្រោស​ឲ្យ​ខ្ញុំ​ជម្រាប​ជូន​ថែម​មួយ​ម៉ាត់​ទៀត»។ ទត​មាន​ប្រសាសន៍​ថា៖ «ចូរ​និយាយ​មក!»។


ប៉ុន្តែ មហា‌ក្សត្រិ‌យានី​ពុំ​ព្រម​មក តាម​បញ្ជា​របស់​ស្ដេច ដែល​ពួក​មហា‌តលិក​បាន​ជម្រាប​ជូន​ឡើយ។ ពេល​នោះ ស្តេច​ខឹង​យ៉ាង​ខ្លាំង។


អៃយ៉ូប​អើយ សូម​ត្រង‌ត្រាប់​ស្ដាប់​ពាក្យ​ខ្ញុំ! សូម​អ្នក​នៅ​ស្ងៀម​ទៅ ទុក​ឲ្យ​ខ្ញុំ​និយាយ​ម្ដង!


អុលឡោះ‌តាអាឡា​អើយ តើ​ទ្រង់​ខឹង នឹង​យើង​ខ្ញុំ​ដូច្នេះ រហូត​ដល់​កាល​ណា? តើ​ទ្រង់​នៅ​តែ​មាន​ចិត្ត ក្ដៅ​ឆេះ‌ឆួល​នឹង​យើង​ខ្ញុំ​ដល់​កាល​ណា​ទៀត?​


ហារូន​តប​ថា៖ «សូម​លោក​ម្ចាស់​កុំ​ខឹង​អី អ្នក​ក៏​ជ្រាប​ហើយ​ថា ប្រជា‌ជន​នេះ​ចូល​ចិត្ត​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់។


កំហឹង​របស់​ស្ដេច​ប្រៀប​ដូច​ជា​ស្នូរ​គ្រហឹម​របស់​សត្វ​តោ តែ​សេចក្ដី​សប្បុរស​របស់​ស្ដេច​ប្រៀប​ដូច​ទឹក​សន្សើម​ធ្លាក់​លើ​ស្មៅ។


ឥឡូវ​នេះ ចូរ​ប្រុង​ប្រៀប​ខ្លួន​ទៅ! ពេល​ពួក​អ្នក​ឮ​សំឡេង​ស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី គែន និង​តន្ត្រី​គ្រប់​យ៉ាង ពួក​អ្នក​ត្រូវ​តែ​អោន​កាយ​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិមា​ដែល​យើង​បាន​កសាង​នេះ ប្រសិន​បើ​ពួក​អ្នក​មិន​ក្រាប​ថ្វាយ‌បង្គំ​ទេ យើង​នឹង​ឲ្យ​គេ​បោះ​ពួក​អ្នក​ភ្លាម ទៅ​ក្នុង​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ គ្មាន​ព្រះ​ណា​អាច​ជួយ​ពួក​អ្នក​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​បាន​ឡើយ!»។


ព្រោះ​តែ​ភាព​ឧត្តុង្គ‌ឧត្ដម ដែល​អុលឡោះ​ប្រទាន​ឲ្យ​នេះ​ហើយ បាន​ជា​ប្រជា‌ជន ប្រជា‌ជាតិ និង​មនុស្ស​គ្រប់​ភាសា​ទាំង​អស់ នាំ​គ្នា​គោរព​កោត​ខ្លាច និង​ភ័យ​ញាប់‌ញ័រ​នៅ​ចំពោះ​មុខ​ស្តេច​នេប៊ូ‌ក្នេសា។ គាត់​ប្រហារ​ជីវិត​នរណា​ក៏​បាន ហើយ​ទុក​ជីវិត​ឲ្យ​នរណា​ក៏​បាន គាត់​លើក​នរណា​ឡើង​ក៏​បាន ហើយ​ទម្លាក់​នរណា​ចុះ​ក៏​បាន​ដែរ។


អុលឡោះ​ជា​បិតា​មិន​ដាក់​ទោស​នរណា​ឡើយ គឺ​ទ្រង់​បាន​ប្រគល់​អំណាច​ដាក់​ទោស​ទាំង​អស់​ឲ្យ​បុត្រា​វិញ


«បង​ប្អូន​អើយ! ខ្ញុំ​សូម​ជម្រាប​បង​ប្អូន​ឲ្យ​បាន​ច្បាស់​អំពី​ទត ជា​បុព្វ‌បុរស​របស់​យើង​នោះ​ថា គាត់​បាន​ស្លាប់​ផុត​ទៅ​ហើយ គេ​បាន​បញ្ចុះ​សព​របស់​គាត់ រីឯ​ផ្នូរ​របស់​គាត់​ក៏​ស្ថិត​នៅ​ជា​មួយ​យើង​រហូត​ដល់​សព្វ​ថ្ងៃ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម