Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 44:34 - អាល់គីតាប

34 ប្រសិន​បើ​ប្អូន​ពៅ​មិន​ទៅ​ជា​មួយ ខ្ញុំ​មិន​អាច​ទៅ​ជួប​មុខ​ឪពុក​វិញ​បាន​ទេ ដ្បិត​ខ្ញុំ​មិន​ចង់​ឃើញ​ឪពុក​ខ្ញុំ​មាន​ទុក្ខ​វេទនា​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

34 ដូច្នេះ តើ​ខ្ញុំ​នឹង​ឡើងទៅ​ឯ​ឪពុក​របស់ខ្ញុំ​ដូចម្ដេចកើត ប្រសិនបើ​ក្មេងប្រុស​នេះ​មិន​នៅជាមួយ​ខ្ញុំ​? ក្រែងលោ​ខ្ញុំ​ឃើញ​ការ​អាក្រក់​ដែល​នឹង​កើតឡើង​ដល់​ឪពុក​របស់ខ្ញុំ”៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 ដ្បិត​បើ​ក្មេង​នេះ​មិន​បាន​ទៅ​ជា‌មួយ​ទេ ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​ប្របាទ​ឡើង​ទៅ​ជួប​ឪពុក​វិញ​បាន? ខ្ញុំ​ប្របាទ​ខ្លាច​ក្រែង​ឃើញ​សេចក្ដី​អាក្រក់​ដែល​នឹង​កើត​ដល់​ឪពុក​ខ្ញុំ​ប្របាទ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 ប្រសិន​បើ​ប្អូន​ពៅ​មិន​ទៅ​ជា​មួយ ខ្ញុំ​ប្របាទ​មិន​អាច​ទៅ​ជួប​មុខ​ឪពុក​វិញ​បាន​ទេ ដ្បិត​ខ្ញុំ​ប្របាទ​មិន​ចង់​ឃើញ​ឪពុក​ខ្ញុំ​ប្របាទ​មាន​ទុក្ខ​វេទនា​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 ដ្បិត​បើ​ក្មេង​នេះ​មិន​បាន​ទៅ​ជា​មួយ​ហើយ នោះ​ធ្វើ​ដូច​ម្តេច​ឡើយ​ឲ្យ​ខ្ញុំ​ប្របាទ​ឡើង​ទៅ​ឯ​ឪពុក​របស់​ខ្ញុំ​ប្របាទ​បាន ខ្លាច​ក្រែង​ខ្ញុំ​ឃើញ​សេចក្ដី​អាក្រក់​ដែល​នឹង​កើត​ដល់​ឪពុក​ខ្ញុំ​ប្របាទ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 44:34
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ សូម​ចៅ‌ហ្វាយ​មេត្តា​អនុញ្ញាត​ឲ្យ​ខ្ញុំ​ធ្វើ​ជា​ទាសករ​របស់​ចៅ‌ហ្វាយ​នៅ​ទី​នេះ​ជំនួស​ប្អូន។ សូម​ចៅ‌ហ្វាយ​អនុញ្ញាត​ឲ្យ​វា​វិល​ទៅ​វិញ​ជា​មួយ​បងៗ ដោយ​អនុ‌គ្រោះ​ផង។


ដោយ​យូសុះ​ពុំ​អាច​ទប់​ចិត្ត នៅ​ចំពោះ​មុខ​អស់​អ្នក​ដែល​នៅ​ជុំ​វិញ​គាត់ គាត់​ក៏​បញ្ជា​ឲ្យ​ពួក​គេ​ចេញ​ទៅ។ ពេល​យូសុះ​បង្ហាញ​ឲ្យ​បងៗ​ស្គាល់​គាត់​នោះ គ្មាន​អ្នក​ឯ​ទៀតៗ​នៅ​ជា​មួយ​ទេ។


យើង​នឹង​ឲ្យ​អ្នក​ទៅ​ជួប‌ជុំ​ដូន‌តា​របស់​អ្នក អ្នក​នឹង​ស្លាប់​ទៅ​ដោយ​សុខ‌សាន្ត គេ​នឹង​បញ្ចុះ​សព​អ្នក។ អ្នក​នឹង​ពុំ​ឃើញ​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន​ដែល​យើង​នឹង​ធ្វើ​ឲ្យ​កើត​មាន​ដល់​ទី‌ក្រុង និង​ប្រជា‌ជន​នេះ​ឡើយ»។ ពួក​អ្នក​បម្រើ​ក៏​នាំ​យក​ចម្លើយ​នេះ​ទៅ​ជម្រាប​ស្តេច​វិញ។


ខ្ញុំ​ពុំ​អាច​នៅ​ស្ងៀម មិន​អើ​ពើ​នឹង​ទុក្ខ​វេទនា​ដែល​កើត​មាន​ដល់​ប្រជា‌ជន​របស់​ខ្ញុំ​បែប​នេះ​បាន​ទេ។ ពិត​មែន​ហើយ ខ្ញុំ​ពុំ​អាច​នៅ​ស្ងៀម មិន​អើ​ពើ​នឹង​ការ​វិនាស​នៃ​ពូជ‌សាសន៍​របស់​ខ្ញុំ​បាន​ឡើយ!»។


ខ្ញុំ​មិន​ដែល​សប្បាយ​ចិត្ត ពេល​ឃើញ​សត្រូវ​ខ្ញុំ​រង​ទុក្ខ​វេទនា ហើយ​ខ្ញុំ​ក៏​មិន​ដែល​លោត​កព្ឆោង ពេល​ឃើញ​គេ​ជួប​អន្តរាយ​ឡើយ។


មច្ចុរាជ​បាន​រួប‌រឹត​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​អន្ទះ‌អន្ទែង​ភ័យ​ខ្លាច​ស្លាប់ ខ្ញុំ​រង​ទុក្ខ​លំបាក ហើយ​ឈឺ​ចុក​ចាប់​ពន់​ប្រមាណ។


ខ្ញុំ​កើត​ទុក្ខ​អន្ទះ‌អន្ទែង​ជា​ខ្លាំង តែ​បទ​បញ្ជា​របស់​ទ្រង់ ធ្វើ​ឲ្យ​ខ្ញុំ​មាន​អំណរ។


ម៉ូសា​រៀប​រាប់​ប្រាប់​ឪពុក​ក្មេក​អំពី​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែលអុលឡោះ‌តាអាឡា​បាន​ធ្វើ​ចំពោះ​ស្តេច‌ហ្វៀរ៉អ៊ូន និង​ជន‌ជាតិ​អេស៊ីប ដើម្បី​ជួយ​អ៊ីស្រ‌អែល។ គាត់​ក៏​រៀប​រាប់​អំពី​ការ​ដែលអុលឡោះ‌តាអាឡា បាន​ជួយ​ប្រជា‌ជន​អ៊ីស្រ‌អែល ឲ្យ​រួច​ពី​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន ដែល​ពួក​គេ​ជួប​ប្រទះ​នៅ​តាម​ផ្លូវ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម