ប៉ុន្តែ មិនត្រូវបរិភោគសត្វដែលនៅមានជីវិតឡើយ ពោលគឺមិនត្រូវបរិភោគសាច់ ដែលមានជាប់ឈាមរបស់វាជាដាច់ខាត។
លេវីវិន័យ 3:17 - អាល់គីតាប នេះជាហ៊ូកុំដែលអ្នករាល់គ្នាត្រូវអនុវត្តតាមគ្រប់ជំនាន់រហូតតទៅ គឺអ្នករាល់គ្នាមិនត្រូវបរិភោគខ្លាញ់ ឬឈាមសត្វសោះឡើយ ទោះបីអ្នករាល់គ្នាទៅរស់នៅកន្លែងណាក៏ដោយ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាច្បាប់នៅអស់កល្បជានិច្ច ដល់អស់ទាំងតំណរបស់អ្នករាល់គ្នាតទៅ នៅគ្រប់ទីកន្លែងណាដែលអ្នករាល់គ្នាតាំងទីលំនៅ គឺថា អ្នករាល់គ្នាមិនត្រូវបរិភោគខ្លាញ់ ឬឈាមឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នេះជាច្បាប់ដែលអ្នករាល់គ្នាត្រូវអនុវត្តតាម គ្រប់ជំនាន់រហូតតទៅ គឺអ្នករាល់គ្នាមិនត្រូវបរិភោគខ្លាញ់ ឬឈាមសត្វសោះឡើយ ទោះបីអ្នករាល់គ្នាទៅរស់នៅកន្លែងណាក៏ដោយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាច្បាប់នៅអស់កល្បជានិច្ច ដល់អស់ទាំងដំណឯងរាល់គ្នាតទៅ នៅគ្រប់ទីកន្លែងណាដែលឯងរាល់គ្នាតាំងនៅទីលំនៅ គឺថា មិនត្រូវឲ្យឯងរាល់គ្នាបរិភោគខ្លាញ់ឬឈាមឡើយ។ |
ប៉ុន្តែ មិនត្រូវបរិភោគសត្វដែលនៅមានជីវិតឡើយ ពោលគឺមិនត្រូវបរិភោគសាច់ ដែលមានជាប់ឈាមរបស់វាជាដាច់ខាត។
មួយវិញទៀត ក្រៅពីចំនួនគូរបានដុតដ៏ច្រើន រួមទាំងស្រាដែលច្រួចជាមួយនោះ គេក៏ត្រូវជូនខ្លាញ់របស់សត្វ ដែលធ្វើជាគូរបានមេត្រីភាពនៅលើអាសនៈដែរ។ ដូច្នេះគេបានចាត់ចែង ឲ្យមានពិធីគោរពបម្រើអុលឡោះតាអាឡា នៅក្នុងដំណាក់របស់ទ្រង់ឡើងវិញ។
លោកអែសរ៉ាមានប្រសាសន៍ទៀតថា៖ «ចូរនាំគ្នាត្រឡប់ទៅពិសាសាច់ និងស្រាដ៏ឆ្ងាញ់ៗ ហើយយកមួយចំណែកឲ្យអស់អ្នកដែលមិនទាន់រៀបចំបរិភោគនោះផង ដ្បិតថ្ងៃនេះជាថ្ងៃដ៏សក្ការៈជូនអុលឡោះតាអាឡាជាម្ចាស់នៃយើង មិនត្រូវកើតទុក្ខព្រួយឡើយ ព្រោះអំណរដែលមកពីអុលឡោះតាអាឡា ជាកម្លាំងរបស់អ្នករាល់គ្នា»។
ហារូន និងកូនរបស់គាត់ ត្រូវមើលថែទាំចង្កៀងនៅក្នុងជំរំជួបអុលឡោះតាអាឡា។ ចង្កៀងនេះត្រូវស្ថិតនៅខាងមុខវាំងននដែលបាំងបន្ទះថ្មនៃសន្ធិសញ្ញា ហើយត្រូវឲ្យឆេះនៅចំពោះមុខយើងជានិច្ច ពីល្ងាចរហូតទល់ព្រឹក។ នេះជាហ៊ូកុំដែលកូនចៅអ៊ីស្រអែលគ្រប់ជំនាន់ ត្រូវតែអនុវត្តតាមរហូតតទៅ។
ហារូន និងកូនប្រុសរបស់គាត់ត្រូវស្លៀកសម្លៀកបំពាក់ទាំងនេះ នៅពេលដែលពួកគេចូលទៅក្នុងជំរំជួបអុលឡោះតាអាឡា ឬនៅពេលចូលទៅកាន់អាសនៈ ដើម្បីបំពេញមុខងារក្នុងទីសក្ការៈ។ ដូច្នេះ ពួកគេនឹងគ្មានកំហុស ហើយមិនត្រូវស្លាប់ឡើយ។ នេះជាហ៊ូកុំដែលហារូន និងពូជពង្សត្រូវអនុវត្តតាមរហូតតទៅ។
ចូរប្រាប់ពួកគេថា អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: អ្នករាល់គ្នាបរិភោគសាច់ដែលមានជាប់ឈាម អ្នករាល់គ្នាគោរពព្រះក្លែងក្លាយ ហើយបង្ហូរឈាមមនុស្ស តើអ្នករាល់គ្នាស្មានថា ខ្លួនកាន់កាប់ស្រុកនេះបានឬ?
រីឯក្រុមអ៊ីមុាំនៃកុលសម្ព័ន្ធលេវី ជាកូនចៅរបស់លោកសាដុកវិញ ក្នុងពេលដែលជនជាតិអ៊ីស្រអែលវង្វេងចេញឆ្ងាយពីយើងនោះ ពួកគេនៅតែបម្រើយើងក្នុងទីសក្ការៈ។ ដូច្នេះ ពួកគេនឹងចូលមកបម្រើយើង ពួកគេនឹងស្ថិតនៅក្បែរយើង ដើម្បីជូនខ្លាញ់ និងឈាម -នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
ពេលអ្នករាល់គ្នាយកអាហារ គឺខ្លាញ់ និងឈាម មកជូនយើង អ្នករាល់គ្នានាំជនបរទេសដែលជាសាសន៍មិនខតាន់ និងជាសាសន៍មិនគោរពយើងចូលមក ធ្វើឲ្យម៉ាស្ជិទរបស់យើងទៅជាសៅហ្មង។ អ្នករាល់គ្នាផ្ដាច់សម្ពន្ធមេត្រីជាមួយយើង ដោយប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើមគ្រប់យ៉ាង។
ពេលជនជាតិអ៊ីស្រអែលយកខ្លាញ់មកដុតជូនអុលឡោះតាអាឡា ពួកគេត្រូវយកសាច់ភ្លៅ និងសាច់ទ្រូងលើកជូនអុលឡោះតាអាឡា រួចប្រគល់ឲ្យបង និងកូនៗរបស់បងទុកជាចំណែកដែលបងត្រូវទទួលរហូតតរៀងទៅ ដូចអុលឡោះតាអាឡាបានបង្គាប់»។
«មុនពេលចូលក្នុងជំរំជួបអុលឡោះតាអាឡា អ្នក និងកូនរបស់អ្នកមិនត្រូវផឹកស្រាទំពំាងបាយជូរ ឬគ្រឿងស្រវឹងណាឡើយ ក្រែងលោអ្នករាល់គ្នាត្រូវស្លាប់។ នេះជាហ៊ូកុំសម្រាប់អ្នករាល់គ្នាគ្រប់ដំណតរៀងទៅ ឥតប្រែប្រួលឡើយ។
នេះជាហ៊ូកុំដែលអ្នករាល់គ្នាត្រូវកាន់រហូតតទៅ ឥតប្រែប្រួលបានឡើយ។ នៅថ្ងៃទីដប់ ខែទីប្រាំពីរអ្នករាល់គ្នាត្រូវតមអាហារ ហើយអ្នករាល់គ្នាមិនត្រូវធ្វើការអ្វីឡើយ គឺទាំងអ្នករាល់គ្នាដែលជាម្ចាស់ស្រុក ទាំងជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នា
នេះជាហ៊ូកុំដែលអ្នករាល់គ្នាត្រូវកាន់រហូតតទៅ ឥតប្រែប្រួលបានឡើយ ដើម្បីឲ្យរៀងរាល់ឆ្នាំជនជាតិអ៊ីស្រអែលបានរួចផុតពីអំពើបាបទាំងប៉ុន្មាន»។ គេក៏ធ្វើតាមបន្ទូលដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា។
ធ្វើដូច្នេះ ពួកគេនឹងលែងក្បត់យើងដោយធ្វើគូរបានទៅព្រះក្លែងក្លាយ ដែលមានរូបរាងដូចពពែឈ្មោលទៀតហើយ។ នេះជាហ៊ូកុំដែលពួកគេ និងពូជពង្សរបស់ពួកគេត្រូវកាន់ រហូតតទៅឥតប្រែប្រួលឡើយ។
អ្នករាល់គ្នាមិនត្រូវបរិភោគសាច់សត្វណាដែលនៅមានឈាមឡើយ។ មិនត្រូវប្រព្រឹត្តអំពើមន្តអាគម ហើយក៏មិនត្រូវគន់គូរមើលជោគរាសីដែរ។
អ្នករាល់គ្នាអាចបរិភោគនំបុ័ង លាជ ឬស្រូវថ្មីបាន លុះត្រាណាតែអ្នករាល់គ្នា នាំយកជំនូនមកជូនអុលឡោះជាម្ចាស់របស់អ្នករាល់គ្នា តាមពេលកំណត់ជាមុនសិន។ នេះជាហ៊ូកុំដែលត្រូវអនុវត្តតាមរហូតតទៅនៅគ្រប់ជំនាន់ និងគ្រប់ទីកន្លែងដែលអ្នករាល់គ្នារស់នៅ។
នៅថ្ងៃនោះ អ្នករាល់គ្នាជួបជុំគ្នាថ្វាយបង្គំអុលឡោះតាអាឡា មិនត្រូវធ្វើការអ្វីនឿយហត់ឡើយ។ នេះជាហ៊ូកុំដែលអ្នករាល់គ្នាត្រូវអនុវត្តតាមរហូតតទៅនៅគ្រប់ជំនាន់ និងគ្រប់ទីកន្លែងដែលអ្នករាល់គ្នារស់នៅ។
ហារូនត្រូវតម្កល់ចង្កៀងក្នុងជំរំជួបអុលឡោះតាអាឡា ខាងមុខវាំងនននៃបន្ទប់ដែលគេតម្កល់ហិបនៃសន្ធិសញ្ញា ហើយទុកឲ្យចង្កៀងនោះឆេះរហូត តាំងពីល្ងាចទល់ព្រឹក នៅចំពោះអុលឡោះតាអាឡា។ នេះជាហ៊ូកុំដែលត្រូវអនុវត្តតាមគ្រប់ជំនាន់រហូតតទៅ។
នំបុ័ងទាំងនោះត្រូវបានទៅលើហារូន និងកូនៗរបស់គាត់។ ពួកគេបរិភោគនំបុ័ងទាំងនោះនៅក្នុងកន្លែងដ៏សក្ការៈ ព្រោះជាជំនូនបរិសុទ្ធបំផុត យកចេញពីជំនូនដែលគេដុតនៅចំពោះអុលឡោះតាអាឡា ហើយបានជាចំណែករបស់ពួកគេរហូតតទៅ»។
អ៊ីមុាំដុតចំណែកទាំងនោះនៅលើអាសនៈ។ នេះជាអាហារដុតដែលមានក្លិនឈ្ងុយ។ ខ្លាញ់ទាំងអស់ជាចំណែករបស់អុលឡោះតាអាឡា។
អ៊ីមុាំមួយនាក់យកម្សៅម៉ដ្តមួយក្តាប់ ព្រមទាំងប្រេង និងគ្រឿងក្រអូបទាំងអស់ រួចដុតនៅលើអាសនៈទុកជាទីរំលឹក ដែលមានក្លិនឈ្ងុយជាទីគាប់ចិត្តអុលឡោះតាអាឡា។
មានតែប្រុសៗក្នុងចំណោមកូនចៅរបស់ហារូនប៉ុណ្ណោះ ដែលមានសិទ្ធិបរិភោគនំបុ័ងនេះ។ នេះជាចំណែកដែលត្រូវញែកចេញពីជំនូនរបស់អុលឡោះតាអាឡា ទុកសម្រាប់ពួកគេរហូតតទៅ។ អ្វីៗដែលប៉ះជំនូនទាំងនេះនឹងបានបរិសុទ្ធ»។
កូនរបស់ហារូន ដែលទទួលការតែងតាំងជាមូស្ទីបន្តពីគាត់ត្រូវជូនជំនូននេះដែរ គឺជាជំនូនដែលត្រូវតែដុតទាំងអស់ ជូនអុលឡោះតាអាឡាជារៀងរហូត។
«ចូរប្រាប់ជនជាតិអ៊ីស្រអែលដូចតទៅ: “អ្នករាល់គ្នាមិនត្រូវបរិភោគខ្លាញ់គោខ្លាញ់ចៀម ឬខ្លាញ់ពពែជាដាច់ខាត។
យើងនឹងយកសាច់ទ្រូងដែលគេលើកជូន និងភ្លៅដែលគេរំលែកពីគូរបានមេត្រីភាពរបស់ជនជាតិអ៊ីស្រអែលប្រគល់ឲ្យអ៊ីមុាំហារូន និងកូនចៅរបស់គាត់។ ជនជាតិអ៊ីស្រអែលត្រូវប្រគល់ចំណែកទាំងនេះជូនអ៊ីមុាំ រហូតតរៀងទៅ។
អុលឡោះតាអាឡាបង្គាប់ជនជាតិអ៊ីស្រអែលឲ្យប្រគល់ចំណែកទាំងនេះដល់ពួកគេ ចាប់តាំងពីថ្ងៃដែលពួកគេបានទទួលការតែងតាំងជាអ៊ីមុាំ។ នេះជាហ៊ូកុំដែលត្រូវតែអនុវត្តតាមគ្រប់ជំនាន់តរៀងទៅ ឥតប្រែប្រួលបានឡើយ»។
នេះជាហ៊ូកុំដែលពួកគេត្រូវប្រតិបត្តិតាមរហូតតទៅ គឺអ្នកដែលធ្វើពិធីប្រោះទឹកឲ្យគេ ត្រូវបោកសម្លៀកបំពាក់ ហើយអ្នកដែលប៉ះពាល់ទឹកសម្រាប់ប្រោះលើអ្នកសៅហ្មង ក៏នឹងត្រូវសៅហ្មងរហូតដល់ល្ងាច។
បន្ទាប់មក អ៊ីសាបានប្រាប់ទៅកាន់ពួកសិស្សថា៖ «បើអ្នកណាចង់មកតាមក្រោយខ្ញុំ ត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំចុះ
នេះជាឈាមរបស់ខ្ញុំ គឺឈាមនៃសម្ពន្ធមេត្រីដែលត្រូវបង្ហូរ ដើម្បីលើកលែងទោសមនុស្សទាំងអស់ឲ្យរួចពីបាប។
យើងគ្រាន់តែសុំឲ្យបងប្អូនចៀសវាងកុំប្រព្រឹត្ដដូចតទៅនេះ គឺកុំបរិភោគម្ហូបអាហារដែលសែនរូបសំណាក កុំបរិភោគឈាម កុំបរិភោគសាច់សត្វដែលគេសម្លាប់ ដោយច្របាច់ក និងកុំរួមរស់ជាមួយគ្នាដោយមិនរៀបការ។ ប្រសិនបើបងប្អូនប្រតិបត្ដិដូច្នេះបាននោះប្រពៃហើយ។ សូមឲ្យបងប្អូនបានប្រកបដោយសេចក្ដីសុខ»។
ដោយយើងរួមក្នុងអាល់ម៉ាហ្សៀសនេះ អុលឡោះបានលោះយើង ដោយឈាមរបស់អ៊ីសា និងលើកលែងទោសឲ្យយើងបានរួចពីបាប ស្របតាមគុណដ៏លើសលប់របស់ទ្រង់។
ដើម្បីប្រោសឲ្យក្រុមជំអះបានទៅជាវិសុទ្ធ ទាំងជម្រះឲ្យបានស្អាតបរិសុទ្ធ ដោយលាងក្នុងទឹក និងដោយសារបន្ទូលរបស់អុលឡោះ។
ប៉ុន្តែ មិនត្រូវបរិភោគឈាមជាដាច់ខាត ដ្បិតឈាមជាជីវិត។ ដូច្នេះ មិនត្រូវបរិភោគជីវិតជាមួយសាច់ឡើយ។
គោញី និងពពែញីផ្តល់ទឹកដោះឲ្យពួកគេ ពួកគេមានសាច់សត្វដ៏ធាត់ៗបរិភោគ គឺកូនចៀម និងចៀមឈ្មោលនៅស្រុកបាសាន ព្រមទាំងពពែឈ្មោល ពួកគេបរិភោគនំបុ័ងធ្វើពីម្សៅដ៏ល្អៗ ហើយផឹកស្រាទំពាំងបាយជូរដ៏ឆ្ងាញ់ពិសា។
អ្វីៗដែលអុលឡោះបានបង្កើតមកសុទ្ធតែល្អទាំងអស់ មិនត្រូវចោលណាមួយឡើយ គឺត្រូវទទួលទាំងអរគុណវិញ