Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 27:21 - អាល់គីតាប

21 ហារូន និង​កូន​របស់​គាត់ ត្រូវ​មើល​ថែ​ទាំ​ចង្កៀង​នៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា។ ចង្កៀង​នេះ​ត្រូវ​ស្ថិត​នៅ​ខាង​មុខ​វាំង​នន​ដែល​បាំង​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា ហើយ​ត្រូវ​ឲ្យ​ឆេះ​នៅ​ចំពោះ​មុខ​យើង​ជា​និច្ច ពី​ល្ងាច​រហូត​ទល់​ព្រឹក។ នេះ​ជា​ហ៊ូកុំ​ដែល​កូន​ចៅ​អ៊ីស្រ‌អែល​គ្រប់​ជំនាន់ ត្រូវ​តែ​អនុវត្ត​តាម​រហូត​តទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ចង្កៀង​នោះ ត្រូវ​ឲ្យ​អើរ៉ុន និង​កូន​របស់​គាត់​មើល​ថែ​ឲ្យ​ឆេះជានិច្ច​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា តាំង​ពី​ល្ងាច​រហូត​ដល់​ព្រឹក នៅ​ខាង​ក្រៅ​វាំង‌នន​ក្នុង​ត្រសាល​ជំនុំ ត្រង់​មុខ​ហិប​នៃ​សេចក្ដី​សញ្ញា ។ នេះ​ជា​ច្បាប់​អស់​កល្ប​ជានិច្ច ដែល​កូន​ចៅ​អ៊ីស្រា‌អែល​ត្រូវ​កាន់​តាម គ្រប់​ជំនាន់​តរៀង​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 អើរ៉ុន និង​កូន​របស់​គាត់ ត្រូវ​មើល​ថែ​ទាំ​ចង្កៀង​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់។ ចង្កៀង​នេះ​ត្រូវ​ស្ថិត​នៅ​ខាង​មុខ​វាំងនន ដែល​បាំង​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា ហើយ​ត្រូវ​ឲ្យ​ឆេះ​នៅ​ចំពោះ​មុខ​យើង​ជានិច្ច ពី​ល្ងាច​រហូតទល់​ព្រឹក។ នេះ​ជា​ច្បាប់​ដែល​កូន​ចៅ​អ៊ីស្រា‌អែល​គ្រប់​ជំនាន់ ត្រូវ​តែ​អនុវត្ត​តាម​រហូត​ត​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ឯ​ចង្កៀង​នោះ ត្រូវ​ឲ្យ​អើរ៉ុន នឹង​កូន​លោក​ថែ​ឲ្យ​ឆេះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ចាប់​តាំង​ពី​ល្ងាច​ដល់​ព្រឹក នៅ​ខាង​ក្រៅ​វាំង‌នន​ក្នុង​ត្រសាល​ជំនុំ​ត្រង់​មុខ​ទី​បន្ទាល់ នេះ​ជា​ច្បាប់​សំរាប់​អស់​‌កល្ប​ជានិច្ច ដល់​ពូជ​ដំណ​នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ត​រៀង​ទៅ។

សូមមើលជំពូក ចម្លង




និក្ខមនំ 27:21
44 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ​ហៅ​ពន្លឺ​ថា “ថ្ងៃ” និង​ហៅ​ភាព​ងងឹត​ថា “យប់”។ ពេល​នោះ មាន​ល្ងាច​មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​មួយ។


អុលឡោះ​ហៅ​លំហ​ដ៏​រឹង​មាំ​នោះ​ថា “មេឃ”។ ពេល​នោះ មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​ពីរ។


ពួក​ធ្វើ​គូរបាន​ដុត និង​គ្រឿង​ក្រអូប​ចំពោះអុលឡោះ‌តាអាឡា រាល់​ព្រឹក រាល់​ល្ងាច។ ពួក​គេ​ក៏​តម្កល់​នំបុ័ង​នៅ​លើ​តុ​ដ៏​វិសុទ្ធ ព្រម​ទាំង​អុជ​ចង្កៀង​ដែល​ស្ថិត​នៅ​លើ​ជើង​ចង្កៀង​មាស​ជា​រៀង​រាល់​ល្ងាច។ ពួក​យើង​ប្រណិ‌ប័តន៍​តាម​សេចក្តី​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​បាន​បង្គាប់។ ចំណែក​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ទ្រង់។


អស់​អ្នក​ដែល​បម្រើ​អុលឡោះ‌តាអាឡា ហើយ​ស្ថិត​នៅ​ក្នុង​ដំណាក់ របស់​ទ្រង់​នា​ពេល​យប់​អើយ ចូរ​នាំ​គ្នា​មក​សរសើរ​តម្កើង​អុលឡោះ‌តាអាឡា!


អ្នក​រាល់​គ្នា​ត្រូវ​យក​ថ្ងៃ​នេះ ធ្វើ​ជា​ថ្ងៃ​បុណ្យ​រំលឹក​អំពី​ព្រឹត្ត‌ការណ៍​ដែល​កើត​មាន ដើម្បី​លើក​តម្កើងអុលឡោះ‌តាអាឡា នេះ​ជា​ហ៊ូកុំ​ដែល​ត្រូវ​អនុវត្ត​ជា​រៀង​រហូត​តទៅ​ឥត​ប្រែ​ប្រួល​បាន​ឡើយ។


ហារូន​ក៏​តម្កល់​ថូ​នៅ​មុខ​ហិប​នៃ​សម្ពន្ធ‌មេត្រី ដើម្បី​រក្សា​ទុក ស្រប​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បង្គាប់​ម៉ូសា។


ចូរ​ដាក់​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា​របស់​សម្ពន្ធ‌មេត្រី ដែល​យើង​ឲ្យ​ដល់​អ្នក​ក្នុង​ហិប​នេះ។


ហារូន និង​កូន​ប្រុស​របស់​គាត់​ត្រូវ​ស្លៀក​សម្លៀក​បំពាក់​ទាំង​នេះ នៅ​ពេល​ដែល​ពួក​គេ​ចូល​ទៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា ឬ​នៅ​ពេល​ចូល​ទៅ​កាន់​អាសនៈ ដើម្បី​បំពេញ​មុខ​ងារ​ក្នុង​ទី​សក្ការៈ។ ដូច្នេះ ពួក​គេ​នឹង​គ្មាន​កំហុស ហើយ​មិន​ត្រូវ​ស្លាប់​ឡើយ។ នេះ​ជា​ហ៊ូកុំ​ដែល​ហារូន និង​ពូជ‌ពង្ស​ត្រូវ​អនុវត្ត​តាម​រហូត​តទៅ។


ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ពេល​ដែល​ជន‌ជាតិ​អ៊ីស្រ‌អែល​ធ្វើ​គូរបាន​មេត្រី‌ភាព សាច់​ដែល​គេ​ញែក​ជូនអុលឡោះ‌តាអាឡា នឹង​បាន​ទៅ​ជា​ចំណែក​របស់​ហារូន និង​កូន​របស់​គាត់។ នេះ​ជា​ហ៊ូកុំ​ដែល​ត្រូវ​អនុវត្ត​តាម​រហូត​តទៅ។


នេះ​ជា​គូរបាន​ដុត​ជា​និច្ច​និរន្តរ៍ ដែល​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​គ្រប់​ជំនាន់​ត្រូវ​ជូនអុលឡោះ‌តាអាឡា នៅ​ត្រង់​មាត់​ទ្វារ​ជំរំ​ជួប​ទ្រង់។ នៅ​ទី​នេះ យើង​នឹង​មក​ជួប​អ្នក​រាល់​គ្នា ហើយ​និយាយ​ជា​មួយ​អ្នក។


យើង​នឹង​ញែក​ជំរំ​ជួប​អុលឡោះ‌តាអាឡា ព្រម​ទាំង​អាសនៈ​ឲ្យ​បាន​បរិសុទ្ធ។ យើង​ក៏​ញែក​ហារូន ព្រម​ទាំង​កូន​ប្រុស​របស់​គាត់​ឲ្យ​បាន​បរិសុទ្ធ​ដែរ ដើម្បី​ឲ្យ​ពួក​គេ​បំពេញ​មុខ​ងារ​ជា​អ៊ីមុាំ​បម្រើ​យើង។


ពួក​គេ​ត្រូវ​តែ​ធ្វើ​ពិធី​លាង​ដៃ និង​លាង​ជើង ដើម្បី​កុំ​ឲ្យ​ស្លាប់។ នេះ​ជា​ហ៊ូកុំ​ដែល​ហារូន និង​ពូជ‌ពង្ស​របស់​គាត់​ត្រូវ​អនុវត្ត​តាម​រហូត​តទៅ»។


ត្រូវ​យក​គ្រឿង​ក្រអូប​មួយ​ចំណែក​ទៅ​កិន​ឲ្យ​ម៉ដ្ត ដើម្បី​ដាក់​ពី​មុខ​ហិប​ដែល​មាន​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា នៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា ជា​កន្លែង​ដែល​យើង​មក​ជួប​ជា​មួយ​អ្នក។ អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ម្សៅ​នេះ ជា​ម្សៅ​សក្ការៈ​បំផុត។


រៀង​រាល់​ល្ងាច ក្នុង​ពេល​ដែល​គាត់​អុជ​ចង្កៀង គាត់​ក៏​ត្រូវ​ដុត​គ្រឿង​ក្រអូប​ដែរ។ គ្រឿង​ក្រអូប​នេះ​ត្រូវ​តែ​ដុត​ជូនអុលឡោះ‌តាអាឡា ជា​និច្ច​និរន្តរ៍ គ្រប់​ជំនាន់​តរៀង​ទៅ។


ចូរ​តម្កល់​ហិប​ដាក់​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា រួច​យក​វាំង​នន​មក​បាំង។


«មុន​ពេល​ចូល​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា អ្នក និង​កូន​របស់​អ្នក​មិន​ត្រូវ​ផឹក​ស្រា​ទំពំាង​បាយ​ជូរ ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ ក្រែង​លោ​អ្នក​រាល់​គ្នា​ត្រូវ​ស្លាប់។ នេះ​ជា​ហ៊ូកុំ​សម្រាប់​អ្នក​រាល់​គ្នា​គ្រប់​ដំណត​រៀង​ទៅ ឥត​ប្រែ​ប្រួល​ឡើយ។


នេះ​ជា​ហ៊ូកុំ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់​រហូត​ត​ទៅ ឥត​ប្រែ​ប្រួល​បាន​ឡើយ ដើម្បី​ឲ្យ​រៀង​រាល់​ឆ្នាំ​ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​រួច​ផុត​ពី​អំពើ​បាប​ទាំង​ប៉ុន្មាន»។ គេ​ក៏​ធ្វើ​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា។


ធ្វើ​ដូច្នេះ ពួក​គេ​នឹង​លែង​ក្បត់​យើង​ដោយ​ធ្វើ​គូរបាន​ទៅ​ព្រះ​ក្លែង​ក្លាយ ដែល​មាន​រូប​រាង​ដូច​ពពែ​ឈ្មោល​ទៀត​ហើយ។ នេះ​ជា​ហ៊ូកុំ​ដែល​ពួក​គេ និង​ពូជ‌ពង្ស​របស់​ពួក​គេ​ត្រូវ​កាន់ រហូត​ត​ទៅ​ឥត​ប្រែ​ប្រួល​ឡើយ។


អ្នក​រាល់​គ្នា​អាច​បរិភោគ​នំ​បុ័ង លាជ ឬ​ស្រូវ​ថ្មី​បាន លុះ​ត្រា​ណា​តែ​អ្នក​រាល់​គ្នា នាំ​យក​ជំនូន​មក​ជូន​អុលឡោះ​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា តាម​ពេល​កំណត់​ជា​មុន​សិន។ នេះ​ជា​ហ៊ូកុំ​ដែល​ត្រូវ​អនុវត្ត​តាម​រហូត​ត​ទៅ​នៅ​គ្រប់​ជំនាន់ និង​គ្រប់​ទី​កន្លែង​ដែល​អ្នក​រាល់​គ្នា​រស់​នៅ។


នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​ជួប​ជុំ​គ្នា​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ​ហត់​ឡើយ។ នេះ​ជា​ហ៊ូកុំ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​អនុវត្ត​តាម​រហូត​ត​ទៅ​នៅ​គ្រប់​ជំនាន់ និង​គ្រប់​ទីក​ន្លែង​ដែល​អ្នក​រាល់​គ្នា​រស់​នៅ។


«ចូរ​បង្គាប់​កូន​ចៅ​អ៊ីស្រ‌អែល​ឲ្យ​យក​ប្រេង​អូលីវ​ដ៏​ល្អ​បំផុត មក​សម្រាប់​ដុត ដើម្បី​ឲ្យ​ចង្កៀង​នៅ​ឆេះ​រហូត។


ហារូន​ត្រូវ​តម្កល់​ចង្កៀង​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា ខាង​មុខ​វាំង​នន​នៃ​បន្ទប់​ដែល​គេ​តម្កល់​ហិប​នៃ​សន្ធិ​សញ្ញា ហើយ​ទុក​ឲ្យ​ចង្កៀង​នោះ​ឆេះ​រហូត តាំង​ពី​ល្ងាច​ទល់​ព្រឹក នៅ​ចំពោះអុលឡោះ‌តាអាឡា។ នេះ​ជា​ហ៊ូកុំ​ដែល​ត្រូវ​អនុវត្ត​តាម​គ្រប់​ជំនាន់​រហូត​ត​ទៅ។


នំបុ័ង​ទាំង​នោះ​ត្រូវ​បាន​ទៅ​លើ​ហារូន និង​កូនៗ​របស់​គាត់។ ពួក​គេ​បរិភោគ​នំបុ័ង​ទាំង​នោះ​នៅ​ក្នុង​កន្លែង​ដ៏​សក្ការៈ ព្រោះ​ជា​ជំនូន​បរិសុទ្ធ​បំផុត យក​ចេញ​ពី​ជំនូន​ដែល​គេ​ដុត​នៅ​ចំពោះអុលឡោះ‌តាអាឡា ហើយ​បាន​ជា​ចំណែក​របស់​ពួក​គេ​រហូត​ត​ទៅ»។


នេះ​ជា​ហ៊ូកុំ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​អនុវត្ត​តាម​គ្រប់​ជំនាន់​រហូត​ត​ទៅ គឺ​អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​ខ្លាញ់ ឬ​ឈាម​សត្វ​សោះ​ឡើយ ទោះ​បី​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ​កន្លែង​ណា​ក៏​ដោយ»។


គេ​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​សត្វ​ដែល​ជា​ជំនូន​របស់​ខ្លួន ហើយ​អារ​ក​វា​នៅ​មុខ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។ បន្ទាប់​មក ពួក​អ៊ីមុាំ​ដែល​ជា​កូន​របស់​ហារូន យក​ឈាម​ប្រោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។


អ៊ីមុាំ​មួយ​នាក់​យក​ម្សៅ​ម៉ដ្ត​មួយ​ក្តាប់ ព្រម​ទាំង​ប្រេង និង​គ្រឿង​ក្រអូប​ទាំង​អស់ រួច​ដុត​នៅ​លើ​អាសនៈ​ទុក​ជា​ទី​រំលឹក ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា។


អុលឡោះ‌តាអាឡា​បង្គាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ឲ្យ​ប្រគល់​ចំណែក​ទាំង​នេះ​ដល់​ពួក​គេ ចាប់​តាំង​ពី​ថ្ងៃ​ដែល​ពួក​គេ​បាន​ទទួល​ការ​តែង‌តាំង​ជា​អ៊ីមុាំ។ នេះ​ជា​ហ៊ូកុំ​ដែល​ត្រូវ​តែ​អនុវត្ត​តាម​គ្រប់​ជំនាន់​ត​រៀង​ទៅ ឥត​ប្រែ​ប្រួល​បាន​ឡើយ»។


ពាក្យ​សំដី​របស់​អ៊ីមុាំ​បង្រៀន​មនុស្ស ឲ្យ​ស្គាល់​អុលឡោះ ហើយ​ហ៊ូកុំ​ក៏​ហូរ​ចេញ​ពី​មាត់​អ៊ីមុាំ​ដែរ ព្រោះ​គាត់​ជា​អ្នក​នាំ​បន្ទូល​របស់ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល។


ពួក​លេវី​ដែល​បម្រើ​ការងារ​នៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា នឹង​ទទួល​ខុស​ត្រូវ​លើ​កំហុស​ដែល​ខ្លួន​ប្រព្រឹត្ត។ នេះ​ជា​ហ៊ូកុំ​ដែល​ត្រូវ​ណែនាំ​ឲ្យ​ពួក​លេវី​គ្រប់​ជំនាន់​ដឹង​ថា ពួក​គេ​នឹង​មិន​ទទួល​ចំណែក​មត៌ក​អ្វី​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រ‌អែល​ឡើយ។


អ្នក​រាល់​គ្នា​មើល​ខុស​ត្រូវ​ទី​សក្ការៈ និង​ថែ​រក្សា​អាសនៈ។ ធ្វើ​ដូច្នេះ​ជន‌ជាតិ​អ៊ីស្រ‌អែល​មិន​ធ្វើ​ឲ្យ​យើង​មាន​កំហឹង​នឹង​ពួក​គេ​ឡើយ។


នេះ​ជា​ហ៊ូកុំ​ដែល​ពួក​គេ​ត្រូវ​ប្រតិ‌បត្តិ​តាម​រហូត​ត​ទៅ គឺ​អ្នក​ដែល​ធ្វើ​ពិធី​ប្រោះទឹក​ឲ្យ​គេ ត្រូវ​បោក​សម្លៀក​បំពាក់ ហើយ​អ្នក​ដែល​ប៉ះ​ពាល់​ទឹក​សម្រាប់​ប្រោះ​លើ​អ្នក​សៅ‌ហ្មង ក៏​នឹង​ត្រូវ​សៅ‌ហ្មង​រហូត​ដល់​ល្ងាច។


អ្នក​រាល់​គ្នា​ត្រូវ​អនុវត្ត​តាម​ហ៊ូកុំ​នេះ ទុក​ជា​ហ៊ូកុំ​គ្រប់​ជំនាន់ និង​គ្រប់​ទី​កន្លែង​ដែល​អ្នក​រាល់​គ្នា​រស់​នៅ។


ចូរ​នាំ​ពួក​លេវី​ឲ្យ​ចូល​មក​ជិត​ជំរំ​ជួប​អុលឡោះ‌តាអាឡា ហើយ​ប្រមូល​ផ្តុំ​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល។


ប្រជា‌ជន​ដែល​អង្គុយ​នៅ​ក្នុង​ទី​ងងឹត បាន​ឃើញ​ពន្លឺ​មួយ​ដ៏​ភ្លឺ​ខ្លាំង ហើយ​មាន​ពន្លឺ​មួយ លេច​ឡើង បំភ្លឺ​ពួក​អ្នក​រស់​ក្នុង​ស្រុក​ដែល ស្ថិត​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់»។


«ចូរ​ប្រុង​ប្រៀប​ខ្លួន ហើយ​ទុក​ឲ្យ​ចង្កៀង​របស់​អ្នក​រាល់​គ្នា​នៅ​ឆេះ។


យ៉ះយ៉ា​នេះ​ប្រៀប​បាន​នឹង​ចង្កៀង​ដែល​កំពុង​ឆេះ​បំភ្លឺ ហើយ​អ្នក​រាល់​គ្នា​ក៏​ចង់​រីក‌រាយ​នឹង​ពន្លឺ​នោះ មួយ​ស្របក់​ដែរ។


អុលឡោះ​ដែល​មាន​បន្ទូល​ថា «ចូរ​ឲ្យ​មាន​ពន្លឺ​ភ្លឺ​ចេញ​ពី​ងងឹត!» ទ្រង់​ក៏​បាន​បំភ្លឺ​ចិត្ដ​គំនិត​របស់​យើង​ឲ្យ​ស្គាល់​យ៉ាង​ច្បាស់ នូវ​សិរី‌រុង‌រឿង​របស់​អុលឡោះ ដែល​ភ្លឺ​ចាំង​ពី​មុខ​របស់​អាល់ម៉ា‌ហ្សៀស​ដែរ។


យើង​ក៏​មាន​ពាក្យ​ណាពី​បាន​ថ្លែង​ទុក​មក​ផង​ដែរ ដែល​ជា​គោល​មួយ​ដ៏​មាំ‌មួន។ បើ​បង​ប្អូន​ផ្ចង់​ចិត្ដ​ទៅ​កាន់​ពាក្យ​នេះ ពិត​ជា​ត្រឹម​ត្រូវ​ហើយ ព្រោះ​ពាក្យ​នេះ​ប្រៀប​បាន​នឹង​ចង្កៀង​ដែល​បំភ្លឺ​ក្នុង​ទី​ងងឹត រហូត​ដល់​ថ្ងៃ​រះ និង​រហូត​ដល់​ផ្កាយ​ព្រឹក​រះ​ឡើង​ក្នុង​ចិត្ដ​បង​ប្អូន។


«ចូរ​សរសេរ​ទៅ​កាន់​ម៉ាឡា‌អ៊ីកាត់​របស់​ក្រុម‌ជំអះ នៅ​ក្រុង​អេភេ‌សូ ដូច​ត​ទៅ៖ គាត់​ដែល​កាន់​ផ្កាយ​ទាំង​ប្រាំ​ពីរ​នៅ​ដៃ​ស្ដាំ ហើយ​ដែល​នៅ​កណ្ដាល​ជើង​ចង្កៀង​មាស​ទាំង​ប្រាំ​ពីរ គាត់​និយាយ​ថាៈ


រីឯ​ចង្កៀង​ដែល​គេ​ដុត​ក្នុង​ទី​សក្ការៈ មិន​ទាន់​រលត់​នៅ​ឡើយ ហើយ​កុមារ​សាំយូ‌អែល​ដេក​ក្នុង​ម៉ាស្ជិទ​របស់អុលឡោះ‌តាអាឡា ត្រង់​កន្លែង​តម្កល់​ហិប​នៃ​សម្ពន្ធ‌មេត្រីរបស់​អុលឡោះ។


ពាក្យ​ដែល​ទត​ថ្លែង​នេះ ជា​ហ៊ូកុំ និង​ជា​វិន័យ​មួយ ដែល​ជន‌ជាតិ​អ៊ីស្រ‌អែល​អនុវត្ត​តាម ចាប់​តាំង​ពី​ថ្ងៃ​នោះ​ត​រៀង​មក រហូត​ដល់​សព្វ​ថ្ងៃ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម