Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 23:14 - អាល់គីតាប

14 អ្នក​រាល់​គ្នា​អាច​បរិភោគ​នំ​បុ័ង លាជ ឬ​ស្រូវ​ថ្មី​បាន លុះ​ត្រា​ណា​តែ​អ្នក​រាល់​គ្នា នាំ​យក​ជំនូន​មក​ជូន​អុលឡោះ​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា តាម​ពេល​កំណត់​ជា​មុន​សិន។ នេះ​ជា​ហ៊ូកុំ​ដែល​ត្រូវ​អនុវត្ត​តាម​រហូត​ត​ទៅ​នៅ​គ្រប់​ជំនាន់ និង​គ្រប់​ទី​កន្លែង​ដែល​អ្នក​រាល់​គ្នា​រស់​នៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិ‌ភោគ​នំបុ័ង ស្រូវ​លីង ឬ​អង្ករ​ថ្មី រហូត​ដល់​ថ្ងៃ​នេះ​ឯង ទាល់​តែ​បាន​យក​តង្វាយ​មក​ថ្វាយ​ព្រះ​របស់​អ្នក​សិន នេះ​ហើយ​ជា​ច្បាប់​សម្រាប់​អ្នក​រាល់​គ្នា នៅ​គ្រប់​ទី​កន្លែង​ដែល​នឹង​តាំង​ទី​លំ‌នៅ នៅ​អស់‌កល្ប​ជា‌និច្ច ដល់​អស់​ទាំង​តំណ​ត​រៀង​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 អ្នក​រាល់​គ្នា​អាច​បរិភោគ​នំប៉័ង លាជ ឬ​ស្រូវ​ថ្មី​បាន លុះ​ត្រា​ណា​តែ​អ្នក​រាល់​គ្នា​នាំ​យក​តង្វាយ​មក​ថ្វាយ​ព្រះ​របស់​អ្នក​រាល់​គ្នា តាម​ពេល​កំណត់​ជា​មុន​សិន។ នេះ​ជា​ច្បាប់​ដែល​ត្រូវ​អនុវត្ត​តាម​រហូត​ត​ទៅ នៅ​គ្រប់​ជំនាន់ និង​គ្រប់​ទី​កន្លែង​ដែល​អ្នក​រាល់​គ្នា​រស់​នៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ឯ​ឯង​រាល់​គ្នា មិន​ត្រូវ​បរិភោគ​នំបុ័ង ឬ​ស្រូវ​លីង ឬ​អង្ករ​ថ្មី ដរាប​ដល់​ថ្ងៃ​នេះ​ឯង ទាល់​តែ​បាន​យក​ដង្វាយ​មក​ថ្វាយ​ព្រះ​នៃ​ឯង​សិន នេះ​ហើយ​ជា​ច្បាប់​សំរាប់​ឯង​រាល់​គ្នា នៅ​គ្រប់​ទី​កន្លែង​ដែល​នឹង​តាំង​ទី​លំនៅ នៅ​អស់‌កល្ប‌ជានិច្ច ដល់​អស់​ទាំង​ដំណ​ត​រៀង​ទៅ។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 23:14
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ប្រទាន​ឲ្យ​ពួក​គេ​ស្គាល់ ថ្ងៃ​ឈប់​សម្រាក​ដ៏‌វិសុទ្ធ​របស់​ទ្រង់ ហើយ​ប្រទាន​បទ‌បញ្ជា ច្បាប់ ព្រម​ទាំង ហ៊ូកុំ​មក​ពួក​គេ តាម​រយៈ​ម៉ូសា ជា​អ្នក​បម្រើ​របស់​ទ្រង់។


ឱវាទ​របស់​អុលឡោះ‌តាអាឡា​សុទ្ធ​តែ​ត្រឹម​ត្រូវ ធ្វើ​ឲ្យ​ចិត្ត​មាន​អំណរ​សប្បាយ បទ‌បញ្ជា​របស់​អុលឡោះ‌តាអាឡា ល្អ​ត្រចះ‌ត្រចង់ បំភ្លឺ​ចិត្ត​គំនិត​ឲ្យ​បាន​យល់។


ហារូន និង​កូន​របស់​គាត់ ត្រូវ​មើល​ថែ​ទាំ​ចង្កៀង​នៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា។ ចង្កៀង​នេះ​ត្រូវ​ស្ថិត​នៅ​ខាង​មុខ​វាំង​នន​ដែល​បាំង​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា ហើយ​ត្រូវ​ឲ្យ​ឆេះ​នៅ​ចំពោះ​មុខ​យើង​ជា​និច្ច ពី​ល្ងាច​រហូត​ទល់​ព្រឹក។ នេះ​ជា​ហ៊ូកុំ​ដែល​កូន​ចៅ​អ៊ីស្រ‌អែល​គ្រប់​ជំនាន់ ត្រូវ​តែ​អនុវត្ត​តាម​រហូត​តទៅ។


ចូរ​នាំ​យក​ភោគ​ផល​ដំបូង​បង្អស់​នៃ​ដំណាំ​របស់​អ្នក​រាល់​គ្នា មក​ឲ្យ​ក្នុង​ដំណាក់​នៃអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក។ មិន​ត្រូវ​ស្ងោរ​កូន​ពពែ​ក្នុង​ទឹក​ដោះ​របស់​មេ​វា​ឡើយ»។


ហើយ​អ្នក​រាល់​គ្នា​អាច​បង្រៀន​ជន‌ជាតិ​អ៊ីស្រ‌អែល នូវ​ហ៊ូកុំ​ទាំង​ប៉ុន្មាន​ដែល​យើង​ប្រគល់​ឲ្យ​ពួក​គេ​តាម​រយៈ​ម៉ូសា»។


ប្រសិន​បើ​អ្នក​យក​ផល​ដំបូង​នៃ​ចម្រូត​របស់​អ្នក​មក​ជូនអុលឡោះ‌តាអាឡា ត្រូវ​យក​គ្រាប់​ស្រូវ​ទៅ​លីង រួច​បុក​គ្រាប់​ស្រូវ​នោះ ទុក​ជា​ជំនូន​ផល​ដំបូង។


អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ។ នេះ​ជា​ហ៊ូកុំ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​អនុវត្ត​តាម​រហូត​ត​ទៅ នៅ​គ្រប់​ជំនាន់ និង​គ្រប់​ទីក​ន្លែង​ដែល​អ្នក​រាល់​គ្នា​រស់​នៅ។


រៀង​រាល់​ឆ្នាំ ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​នេះ​ជូនអុលឡោះ‌តាអាឡា​ចំនួន​ប្រាំ‌ពីរ​ថ្ងៃ។ នេះ​ជា​ហ៊ូកុំ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​អនុវត្ត​តាម​គ្រប់​ជំនាន់ រហូត​ត​ទៅ គឺ​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​នេះ​នៅ​ខែទី​ប្រាំ‌ពីរ។


នេះ​ជា​ហ៊ូកុំ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​អនុវត្ត​តាម​គ្រប់​ជំនាន់​រហូត​ត​ទៅ គឺ​អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​ខ្លាញ់ ឬ​ឈាម​សត្វ​សោះ​ឡើយ ទោះ​បី​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ​កន្លែង​ណា​ក៏​ដោយ»។


ត្រូវ​ចង​ចាំ​ថា​អ្នក​ធ្លាប់​ធ្វើ​ជា​ទាសករ​នៅ​ស្រុក​អេស៊ីប។ ដូច្នេះ ចូរ​កាន់ និង​ប្រតិបត្តិ​តាម​ហ៊ូកុំ​ទាំង​នេះ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម