ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 10:12 - អាល់គីតាប

នៅ​ថ្ងៃ​ដែលអុលឡោះ‌តាអាឡា ប្រទាន​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​មាន​ជ័យ​ជំនះ​លើ​ជន‌ជាតិ​អាម៉ូរី យ៉ូស្វេ​សូមអុលឡោះ‌តាអាឡា ហើយ​និយាយ​នៅ​ចំពោះ​មុខ​ប្រជា‌ជន​អ៊ីស្រ‌អែល​ថា៖ «ព្រះ‌អាទិត្យ​អើយ ចូរ​ឈប់​ស្ងៀម នៅ​លើ​ក្រុង​គីបៀន​ទៅ! ព្រះ​ច័ន្ទ​អើយ ចូរ​ឈប់​ស្ងៀម នៅ​លើ​ជ្រលង​ភ្នំ​អៃយ៉ា‌ឡូន​ទៅ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ពួក​សាសន៍​អាម៉ូរី​មក​ក្នុង​កណ្ដាប់​ដៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល លោក​យ៉ូស្វេ​ទូល​ព្រះ‌យេហូវ៉ា​នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា៖ «ព្រះ​អាទិត្យ​អើយ ចូរ​ឈប់​ស្ងៀម​នៅ​លើ​ក្រុង​គីបៀន​ទៅ ហើយ​ព្រះ​ច័ន្ទ​ក៏​ដែរ ចូរឈប់​ស្ងៀម​នៅលើ​ជ្រលង​ភ្នំ​អាយ៉ា‌ឡូន​ទៅ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ជ័យ‌ជម្នះ​លើ​ជន‌ជាតិ​អាម៉ូរី លោក​យ៉ូស្វេ​ទូល​ទៅ​ព្រះ‌អម្ចាស់ ហើយ​មាន​ប្រសាសន៍​នៅ​ចំពោះ​មុខ​ប្រជា‌ជន​អ៊ីស្រា‌អែល​ថា៖ «ព្រះ‌អាទិត្យ​អើយ ចូរ​ឈប់​ស្ងៀម នៅ​លើ​ក្រុង​គីបៀន​ទៅ! ព្រះ​ច័ន្ទ​អើយ ចូរ​ឈប់​ស្ងៀម នៅ​លើ​ជ្រលង​ភ្នំ​អាយ៉ា‌ឡូន​ទៅ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​នៅ​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រគល់​ពួក​សាសន៍​អាម៉ូរី​នោះ មក​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល នោះ​យ៉ូស្វេ​លោក​ទូល​ទៅ​ព្រះ‌យេហូវ៉ា នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា ថ្ងៃ​អើយ ចូរ​ឈប់​ទ្រឹង​នៅ​ពី​លើ​ក្រុង​គីបៀន​ចុះ ហើយ​ខែ​ក៏​ដែរ ចូរ​ទ្រឹង​នៅ​ត្រង់​ច្រក​ភ្នំ​អាយ៉ា‌ឡូន​ចុះ

សូមមើលជំពូក



យ៉ូស្វេ 10:12
29 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អប៊ី‌នើរ​ជា​កូន​របស់​លោក​នើរ និង​ជា​អ្នក​បម្រើ​របស់​ស្តេច​អ៊ីស‌បូសែត ជា​បុត្រ​របស់​ស្តេច​សូល បាន​ចាក​ចេញ​ពី​ក្រុង​ម៉ាហា‌ណែម ឆ្ពោះ​ទៅ​ក្រុង​គីបៀន។


ស្តេច​ហេ‌សេគា​មាន​ប្រសាសន៍​ថា៖ «ស្រមោល​ដើរ​ទៅ​មុខ​ដប់​កាំ​ជា​ការ​ងាយ​ស្រួល​ទេ។ ដូច្នេះ​សូម​ឲ្យ​ស្រមោល​ដើរ​ថយ​ក្រោយ​ដប់​កាំ​វិញ»។


ពេល​នោះ ណាពី​អេសាយ​ទូរអា‌អង្វរអុលឡោះ‌តាអាឡា ទ្រង់​ក៏​ធ្វើ​ឲ្យ​ស្រមោល​ដែល​ជះ​ទៅ​លើ​រង្វាស់​ម៉ោង​របស់​ស្តេច​អហាស ដើរ​ថយ​ក្រោយ​ដប់​កាំ។


ណាពី​អេសាយ​ជម្រាប​ស្តេច​ថា៖ «នេះ​ជា​ទី​សំគាល់​ដែលអុលឡោះ‌តាអាឡាប្រទាន​មក​ស្តេច ដើម្បី​ឲ្យ​ស្តេច​ជ្រាប​ថា អុលឡោះ‌តាអាឡា​នឹង​សម្រេច​តាម​បន្ទូល​របស់​ទ្រង់។ តើ​ស្រមោល​ថ្ងៃ​ដែល​ជះ​ទៅ​លើ​រង្វាស់​ម៉ោង នឹង​ដើរ​ទៅ​មុខ​ដប់​កាំ ឬ​ថយ​ក្រោយ​ដប់​កាំ?»។


លោក​បេរា និង​សេម៉ា ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​គេ ក្នុង​ចំណោម​អ្នក​ស្រុក​អាយ៉ា‌ឡូន បាន​វាយ​អ្នក​ក្រុង​កាថ​ឲ្យ​បាក់​ទ័ព។


សូរ៉ាស់ អាយ៉ា‌ឡូន និង​ហេប្រូន។ ក្រុង​ទាំង​នោះ​សុទ្ធ​តែ​ជា​ក្រុង​របស់​ស្រុក​យូដា និង​ពុន‌យ៉ាមីន។


ទ្រង់​មាន​បន្ទូល​ទៅ​កាន់​ថ្ងៃ នោះ​ថ្ងៃ​មិន​រះ​ទេ ទ្រង់​ក៏​ឃាត់​ផ្កាយ​មិន​ឲ្យ​ចាំង​ពន្លឺ​ដែរ។


ព្រះ‌អាទិត្យ និង​ព្រះ‌ច័ន្ទ​អើយ ចូរ​សរសើរ​តម្កើង​ទ្រង់! ផ្កាយ​ដ៏​ភ្លឺ​ទាំង​ប៉ុន្មាន​អើយ ចូរ​សរសើរ​តម្កើង​ទ្រង់!


ប៉ុន្តែ សេចក្ដី​ថ្លា​ថ្លែង​របស់​វា ត្រាច់‌ចរ​លើ​ផែនដី​ទាំង​មូល ហើយ​សំឡេង​របស់​វា​លាន់​ឮ​រហូត​ដល់​ជើង​មេឃ​ ជា​កន្លែង​ដែល​អុលឡោះ​បាន​ដំឡើង​ជំរំ​សម្រាប់ ព្រះ‌អាទិត្យ។


ទ្រង់​ជា​ម្ចាស់​លើ​ថ្ងៃ ជា​ម្ចាស់​លើ​យប់ ទ្រង់​បាន​បង្កើត​ព្រះ‌ច័ន្ទ និង​ព្រះ‌អាទិត្យ។


អុលឡោះ‌តាអាឡា​នឹង​មក ដូច​កាល​ទ្រង់​មក​នៅ​ភ្នំ​ពេរ៉ា‌ស៊ីម និង​វាល​ទំនាប​គីបៀន​ដែរ ទ្រង់​ក្រោក​ឡើង​សំដែង​អំណាច ដែល​ជា​អំណាច​ដ៏​ចម្លែក ទ្រង់​បំពេញ​កិច្ចការ​របស់​ទ្រង់ ដែល​ជា​កិច្ចការ​ខុស​ប្លែក​ពី​ធម្មតា។


គឺ​ទ្រង់​នឹង​ធ្វើ​ឲ្យ​ស្រមោល​ថ្ងៃ ដែល​ជះ​ទៅ​លើ​រង្វាស់​ម៉ោង​របស់​ស្តេច​អហាស ដើរ​ថយ​ក្រោយ​ដប់​កាំ»។ ពេល​នោះ ស្រមោល​ដែល​ជ្រេ​ទៅ​ហើយ​ក៏​ថយ​ក្រោយ​វិញ​ដប់​កាំ​មែន។


ពន្លឺ​ថ្ងៃ​របស់​អ្នក​នឹង​មិន​អស្ដង្គត​ទៀត​ឡើយ ពន្លឺ​ព្រះ‌ច័ន្ទ​របស់​អ្នក​ក៏​មិន​លិច​បាត់​ទៅ​វិញ​ដែរ ដ្បិតអុលឡោះ‌តាអាឡា​នឹង​ធ្វើ​ជា​ពន្លឺ​បំភ្លឺ​អ្នក រហូត​ត​រៀង​ទៅ រីឯ​ពេល​វេលា​ដែល​អ្នក​កាន់​ទុក្ខ ក៏​ចប់​សព្វ​គ្រប់​ហើយ។


ក្នុង​ឆ្នាំ​ដដែល នៅ​ដើម​រជ្ជកាល​ស្តេច​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា គឺ​នៅ​ខែ​ទី​ប្រាំ ក្នុង​ឆ្នាំ​ទី​បួន លោក​ហាណា‌នា ជា​កូន​របស់​លោក​អស៊ើរ ដែល​ជា​ណាពី​នៅ​ភូមិ​គីបៀន ពោល​មក​ខ្ញុំ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា នៅ​ចំពោះ​មុខ​ក្រុម​អ៊ីមុាំ និង​ប្រជា‌ជន​ទាំង​មូល​ថា៖


រីឯ​យើង​វិញ យើង​បាន​បំផ្លាញ​អ្នក​ស្រុក​អាម៉ូរី ដែល​មាន​កំពស់​ដូច​ដើម​គគីរ និង​មាន​កម្លាំង​ដូច​ដើម​ម៉ៃ‌សាក់ ឲ្យ​វិនាស​សាប‌សូន្យ​នៅ​មុខ​ពួក​គេ គឺ​យើង​បាន​បំផ្លាញ​ទាំង​ដើម ទាំង​ឫស។


នៅ​ថ្ងៃ​នោះ យើង​នឹង​ធ្វើ​ឲ្យ​ព្រះ‌អាទិត្យ​លិច នៅ​ពេល​ថ្ងៃ​ត្រង់ ហើយ​ឲ្យ​ផែនដី​ងងឹត​សូន្យ​នៅ​ពេល​ថ្ងៃ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។


ផ្ទុយ​ទៅ​វិញ អុលឡោះ‌តាអាឡា​នៅ​ក្នុង​ម៉ាស្ជិទ ដ៏‌វិសុទ្ធ​របស់​ទ្រង់ ចូរ​ឲ្យ​ផែនដី​ទាំង​មូល​ស្ងៀម​ស្ងាត់​នៅ ចំពោះ​ទ្រង់!


ក្រោម​រស្មី​នៃ​ព្រួញ និង​ពន្លឺ​ដ៏​ចិញ្ចែង‌ចិញ្ចាច នៃ​លំពែង​របស់​ទ្រង់ ព្រះ‌អាទិត្យ និង​ព្រះ‌ច័ន្ទ​ឈប់​នៅ​នឹង​កន្លែង។


សត្វ​លោក​ទាំង‌ឡាយ​ត្រូវ​ស្ងៀម‌ស្ងាត់ ចំពោះអុលឡោះ‌តាអាឡា ដ្បិត​ទ្រង់​ក្រោក​ឡើង ហើយ​ចេញ​ពី ដំណាក់​ដ៏‌វិសុទ្ធ​របស់​ទ្រង់។


ទៅ​គោរព​បម្រើ​ព្រះ​ដទៃ ហើយ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ ឬ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អាទិត្យ ព្រះ‌ច័ន្ទ និង​ហ្វូង​តារា​ទាំង​ប៉ុន្មាន ផ្ទុយ​ពី​សេចក្តី​ដែល​ខ្ញុំបាន​បង្គាប់។


ពេល​ណា​អ្នក​ងើយ​សម្លឹង​ទៅ​លើ​មេឃ​ឃើញ​ថ្ងៃ លោក​ខែ និង​ផ្កាយ​ទាំង​ឡាយ ព្រម​ទាំង​កញ្ចុំ​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ មិន​ត្រូវ​បណ្តោយ​ខ្លួន​ឲ្យ​ក្រាប​ថ្វាយ‌បង្គំ​របស់​ទាំង​នោះ​ទុក​ជា​ព្រះ​ឡើយ។ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា បាន​បណ្តោយ​ឲ្យ​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី ក្រាប​ថ្វាយ‌បង្គំ​ផ្កាយ​ទាំង​នោះ។


ពេល​នោះ ព្រះ‌អាទិត្យ​ក៏​ឈប់​ស្ងៀម ហើយ​ព្រះ‌ច័ន្ទ​ក៏​នៅ​ស្ងៀម​ដែរ រហូត​ទាល់​តែ​ប្រជា‌ជាតិ​អ៊ីស្រ‌អែល​វាយ​ឈ្នះ ខ្មាំង​សត្រូវ​របស់​ខ្លួន។ ហេតុ‌ការណ៍​ទាំង​នេះ​មាន​ចែង​ទុក​ក្នុង​ក្រាំង «ជន​សុចរិត» គឺ​ព្រះ​អាទិត្យ​ឈប់​ស្ងៀម​នៅ​លើ​មេឃ ហើយ​ក្នុង​រយៈ​ពេល​ជិត​មួយ​ថ្ងៃ​នោះ ព្រះ‌អាទិត្យ​មិន​ប្រញាប់​លិច​ទេ។


សាឡា‌ប៊ីន អាយ៉ា‌ឡូន យីត-ឡា


ក្រុង​អាយ៉ា‌ឡូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ព្រម​ទាំង​ក្រុង​កាថ-រីម៉ូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ គឺ​មាន​ទាំង​អស់​ក្រុង​បួន។


រួច​គាត់​ក៏​ស្លាប់​ទៅ ហើយ​គេ​បញ្ចុះ​សព​គាត់​នៅ​ភូមិ​អាយ៉ា‌ឡូន ក្នុង​ទឹក​ដី​សាប់‌យូឡូន។


ផ្កាយ​ទាំង‌ឡាយ​បាន​ជួយ​ច្បាំង​ពី​លើ​មេឃ ផ្កាយ​ទាំង​នោះ​គោចរ​តាម​ផ្លូវ​របស់​វា មក​ច្បាំង​ជា​មួយ​ស៊ីសេ‌រ៉ា។


សាំយូ‌អែល​សូម​អង្វរអុលឡោះ‌តាអាឡា ហើយ​នៅ​ថ្ងៃ​ដដែល​នោះ ទ្រង់​ធ្វើ​ឲ្យ​មាន​ផ្គរ មាន​ភ្លៀង។ ប្រជា‌ជន​ទាំង​មូល​ស្ញែង​ខ្លាចអុលឡោះ‌តាអាឡា និង​សាំយូ‌អែល​យ៉ាង​ខ្លាំង។


នៅ​ថ្ងៃ​នោះ ពួក​គេ​វាយ​ប្រហារ​ពួក​ភីលី‌ស្ទីន​ចាប់​តាំង​ពី​មីក‌ម៉ាស់ រហូត​ដល់​អាយ៉ា‌ឡូន។ ពួក​ទាហាន​មាន​ការ​ហេវ​ហត់​យ៉ាង​ខ្លាំង