អេសាយ 28:21 - អាល់គីតាប21 អុលឡោះតាអាឡានឹងមក ដូចកាលទ្រង់មកនៅភ្នំពេរ៉ាស៊ីម និងវាលទំនាបគីបៀនដែរ ទ្រង់ក្រោកឡើងសំដែងអំណាច ដែលជាអំណាចដ៏ចម្លែក ទ្រង់បំពេញកិច្ចការរបស់ទ្រង់ ដែលជាកិច្ចការខុសប្លែកពីធម្មតា។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល21 ព្រះយេហូវ៉ានឹងក្រោកឡើងដូចនៅភ្នំពេរ៉ាស៊ីម ព្រះអង្គនឹងព្រះពិរោធដូចនៅជ្រលងភ្នំគីបៀន ដើម្បីធ្វើកិច្ចការរបស់ព្រះអង្គ គឺកិច្ចការចម្លែករបស់ព្រះអង្គ ដើម្បីធ្វើការងាររបស់ព្រះអង្គ គឺការងារប្លែកពីធម្មតារបស់ព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦21 ព្រោះព្រះយេហូវ៉ានឹងក្រោកឈរឡើង ដូចជានៅត្រង់ភ្នំពេរ៉ាស៊ីម ព្រះអង្គនឹងមានសេចក្ដីក្រោធ ដូចជានៅក្នុងច្រកភ្នំគីបៀន ដើម្បីឲ្យព្រះអង្គបានធ្វើការរបស់ព្រះអង្គ ដែលប្លែក ហើយសម្រេចកិច្ចរបស់ព្រះអង្គ ដែលប្លែកពីធម្មតា។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥21 ព្រះអម្ចាស់នឹងយាងមក ដូចកាលព្រះអង្គយាងមកនៅភ្នំពេរ៉ាស៊ីម និងវាលទំនាបគីបៀនដែរ ព្រះអង្គក្រោកឡើងសម្តែងឫទ្ធិបារមី ដែលជាឫទ្ធិបារមីដ៏ចម្លែក ព្រះអង្គបំពេញកិច្ចការរបស់ព្រះអង្គ ដែលជាកិច្ចការខុសប្លែកពីធម្មតា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤21 ពីព្រោះព្រះយេហូវ៉ាទ្រង់នឹងក្រោកឈរឡើង ដូចជានៅត្រង់ភ្នំពេរ៉ាស៊ីម ទ្រង់នឹងមានសេចក្ដីក្រោធ ដូចជានៅក្នុងច្រកភ្នំគីបៀន ដើម្បីឲ្យទ្រង់បានធ្វើការរបស់ទ្រង់ គឺជាការយ៉ាងប្លែក ហើយនឹងសំរេចកិច្ចរបស់ទ្រង់ គឺជាកិច្ចយ៉ាងប្លែក សូមមើលជំពូក |
អុលឡោះតាអាឡាមានបន្ទូលថា: យើងកត់ត្រាទុកនូវកំហុសរបស់អ្នករាល់គ្នា និងកំហុសដូនតារបស់អ្នករាល់គ្នា ដែលបានអុជធូបបន់ព្រះក្លែងក្លាយ នៅតាមភ្នំទាំងឡាយ ហើយបានបំបាក់មុខយើងនៅតាមភ្នំនានា។ យើងនឹងដាក់ទោសយ៉ាងធ្ងន់ ចំពោះកំហុសទាំងប៉ុន្មានដែល អ្នករាល់គ្នាបានប្រព្រឹត្តកាលពីអតីតកាល។
ពេលជនជាតិអាម៉ូរីបាក់ទ័ព រត់នៅមុខជនជាតិអ៊ីស្រអែល ហើយនៅពេលដែលគេកំពុងតែចុះពីភូមិបេតហូរ៉ូនទៅនោះ អុលឡោះតាអាឡាបានធ្វើឲ្យមានគ្រាប់ព្រឹលធំៗធ្លាក់ពីលើមេឃមកលើពួកគេ រហូតទៅដល់ភូមិអាសេកា អ្នកដែលស្លាប់ដោយសារគ្រាប់ព្រឹល មានចំនួនច្រើនជាងអ្នកដែលស្លាប់ដោយមុខដាវរបស់ជនជាតិអ៊ីស្រអែលទៅទៀត។