Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 38:8 - អាល់គីតាប

8 គឺ​ទ្រង់​នឹង​ធ្វើ​ឲ្យ​ស្រមោល​ថ្ងៃ ដែល​ជះ​ទៅ​លើ​រង្វាស់​ម៉ោង​របស់​ស្តេច​អហាស ដើរ​ថយ​ក្រោយ​ដប់​កាំ»។ ពេល​នោះ ស្រមោល​ដែល​ជ្រេ​ទៅ​ហើយ​ក៏​ថយ​ក្រោយ​វិញ​ដប់​កាំ​មែន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 “មើល៍! យើង​នឹង​ធ្វើឲ្យ​ស្រមោល​ពី​ព្រះអាទិត្យ​ដែល​ជ្រេទៅ​លើ​នាឡិកាថ្ងៃ​របស់​អ័ហាស​ត្រឡប់ទៅវិញ គឺ​ថយក្រោយ​ដប់​ចំណុច”’”។ នោះ​ស្រមោលពី​ព្រះអាទិត្យ​ក៏​ត្រឡប់ទៅវិញ​ដប់​ចំណុច លើ​នាឡិកាថ្ងៃ​ដែល​វា​បាន​ជ្រេទៅ​ហើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 គឺ​យើង​នឹង​ធ្វើ​ឲ្យ​ស្រមោល ដែល​បាន​ជ្រេ​ទៅ​នៅ​នាឡិការ ថ្ងៃ​របស់​ស្តេច​អ័ហាស បាន​ថយ​មក​វិញ»។ ដូច្នេះ ស្រមោល​ក៏​ថយ​មក​វិញ​ដប់​ចុច តាម​ដែល​បាន​ជ្រេ​ទៅ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 គឺ​ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​ស្រមោល​ថ្ងៃ ដែល​ជះ​ទៅ​លើ​រង្វាស់​ម៉ោង​របស់​ព្រះ‌បាទ​អហាស ដើរ​ថយ​ក្រោយ​ដប់​កាំ»។ ពេល​នោះ ស្រមោល​ដែល​ជ្រេ​ទៅ​ហើយ​ក៏​ថយ​ក្រោយ​វិញ​ដប់​កាំ​មែន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 គឺ​អញ​នឹង​ធ្វើ​ឲ្យ​ស្រមោល ដែល​បាន​ជ្រេ​ទៅ​នៅ​នាឡិកា​ថ្ងៃ​របស់​ស្តេច​អ័ហាស បាន​ថយ​មក​វិញ ដូច្នេះ ស្រមោល​ក៏​ថយ​មក​វិញ​១០​ចុច តាម​ដែល​បាន​ជ្រេ​ទៅ​ហើយ។

សូមមើលជំពូក ចម្លង




អេសាយ 38:8
8 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ​ស្តេច​ហេសេ‌គា​ឈឺ​ជា​ទម្ងន់ ហៀប​នឹង​ស្លាប់។ ស្តេច​បាន​ទូរអា‌អង្វរអុលឡោះ‌តាអាឡា ហើយអុលឡោះ‌តាអាឡា​តប​មក​វិញ ដោយ​ប្រទាន​ទី​សំគាល់​ដ៏​អស្ចារ្យ​មួយ។


ប៉ុន្តែ នៅ​គ្រា​ដែល​ស្តេច​ស្រុក​បាប៊ី‌ឡូន​ចាត់​ទូត​ឲ្យ​មក ដើម្បី​សួរ​ដំណឹង​អំពី​ការ​អស្ចារ្យ ដែល​កើត​មាន​នៅ​ក្នុង​ស្រុក អុលឡោះ​បាន​បោះ​បង់​ចោល​ស្តេច​ហេសេ‌គា​ដើម្បី​ល្បង‌ល​មើល​ថា តើ​ស្តេច​មាន​ចិត្ត​យ៉ាង​ណា។


ក្រោយ​ពេល​ស្តេច​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា​បាន​ជា​សះ‌ស្បើយ​ពី​ជំងឺ​វិញ ស្តេច​ក៏​លើក​ទំនុក​‌តម្កើង​អុលឡោះ‌តាអាឡា​ដូច​ត​ទៅ:


«ស្តេច​ត្រូវ​សុំអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ស្តេច សំដែង​នូវ​ទី​សំគាល់​មួយ ទោះ​បី​នៅ​លើ​ភ្នំ​ដ៏​ខ្ពស់​ក្ដី ឬ​ក្នុង​ទី​ដ៏​ជ្រៅ​ក្ដី ដើម្បី​បញ្ជាក់​ថា ទ្រង់​ពិត​ជា​នៅ​ជា​មួយ​ស្តេច»។


ពេល​នោះ ពួក​ខាង​គណៈ​ផារីស៊ី និង​ពួក​ខាង​គណៈ​សាឌូ‌ស៊ី នាំ​គ្នា​ចូល​មក​ជួប​អ៊ីសា ក្នុង​គោល​បំណង​ចាប់​កំហុស​គាត់។ គេ​សុំ​ឲ្យ​អ៊ីសា​សំដែង​ទី​សំគាល់​មួយ​បញ្ជាក់​ថា អ៊ីសា​បាន​ទទួល​អំណាច​ពី​អុលឡោះ​មក។


លោក​គេឌាន​ឆ្លើយ​តប​ថា៖ «ប្រសិន​បើ​ទ្រង់​ពេញ​ចិត្ត​ខ្ញុំ​មែន សូម​ផ្តល់​ទី​សំគាល់​មួយ​ឲ្យ​ខ្ញុំ​បាន​ដឹង​ថា ទ្រង់​ពិត​ជាអុលឡោះ‌តាអាឡា​ដែល​កំពុង​តែ​មាន​បន្ទូល​មក​ខ្ញុំ​មែន!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម