Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហាបាគុក 2:20 - អាល់គីតាប

20 ផ្ទុយ​ទៅ​វិញ អុលឡោះ‌តាអាឡា​នៅ​ក្នុង​ម៉ាស្ជិទ ដ៏‌វិសុទ្ធ​របស់​ទ្រង់ ចូរ​ឲ្យ​ផែនដី​ទាំង​មូល​ស្ងៀម​ស្ងាត់​នៅ ចំពោះ​ទ្រង់!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ឯ​ព្រះ‌យេហូវ៉ា ព្រះ‌អង្គគង់​នៅ​ក្នុង​ព្រះ‌វិហារបរិសុទ្ធ​របស់​ព្រះ‌អង្គ​វិញ ចូរ​ឲ្យ​ផែនដី​ទាំង​មូល​ស្ងៀម​នៅ​ចំពោះព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ផ្ទុយ​ទៅ​វិញ ព្រះ‌អម្ចាស់​គង់​នៅ​ក្នុង​ព្រះ‌វិហារ ដ៏វិសុទ្ធ​របស់​ព្រះអង្គ ចូរ​ឲ្យ​ផែនដី​ទាំង​មូល​ស្ងៀម​ស្ងាត់ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ឯ​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​ក្នុង​ព្រះ‌វិហារ​បរិសុទ្ធ​របស់​ទ្រង់​វិញ ចូរ​ឲ្យ​ផែនដី​ទាំង​មូល​ស្ងៀម​នៅ​ចំពោះ​ទ្រង់​ចុះ។

សូមមើលជំពូក ចម្លង




ហាបាគុក 2:20
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​មិន​ចង់​និយាយ​ទៅ​កាន់​ទ្រង់​ទេ ដ្បិត​ខ្ញុំ​មិន​ចង់​ហុច​ឱកាស​ឲ្យ​ទ្រង់​បំផ្លាញ​ខ្ញុំ។


-អុលឡោះ‌តាអាឡា​នៅ​ក្នុង​ម៉ាស្ជិទ​ដ៏‌វិសុទ្ធ របស់​ទ្រង់ បល្ល័ង្ក​របស់​ទ្រង់​ស្ថិត​នៅ​ក្នុង​សូរ៉កា ទ្រង់​មើល ហើយ​ឈ្វេង​យល់​អ្វីៗ​ទាំង​អស់ ដែល​មនុស្ស​លោក​ធ្វើ។


អុលឡោះ​ជា​ម្ចាស់​របស់​យើង​ខ្ញុំ​នៅ​សូរ៉កា ទ្រង់​ធ្វើ​អ្វីៗ​ក៏​បាន តាម​តែ​ចិត្ត​របស់​ទ្រង់។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា «ចូរ​ឈប់​ច្បាំង ចូរ​ដឹង​ថា យើង​នេះ​ហើយ​ជា​អុលឡោះ យើង​គ្រប់‌គ្រង​លើ​ប្រជា‌ជាតិ​នានា ហើយ​គ្រប់‌គ្រង​លើ​ផែនដី​ទាំង​មូល»។


មនុស្ស‌ម្នា​នៅ​តាម​កោះ ទាំង‌ឡាយ​អើយ ចូរ​នៅ​ស្ងៀម‌ស្ងាត់​ស្ដាប់​ខ្ញុំ​និយាយ! ប្រជា‌រាស្ត្រ​ទាំង‌ឡាយ​អើយ ចូរ​មាន​កម្លាំង​ឡើង​វិញ ចូរ​នាំ​គ្នា​បោះ​ជំហាន​ចូល​មក រួច​សឹម​និយាយ! យើង​ឡើង​មក ដើម្បី​រក​ខុស​ត្រូវ​ជា​មួយ​គ្នា។


នៅ​ឆ្នាំ​ដែល​ស្តេច​អ៊ូសៀស​ស្លាប់ ខ្ញុំ​បាន​ឃើញ​អុលឡោះ​ជា​អម្ចាស់​នៅ​លើ​បល្ល័ង្ក​ដ៏​ខ្ពស់​បំផុត ជាយ​អាវ​វែង​របស់​ទ្រង់​លាត​ពេញ​ក្នុង​ម៉ាស្ជិទ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: ផ្ទៃ​មេឃ​ជា​បល្ល័ង្ក​របស់​យើង ហើយ​ផែនដី​ក៏​ជា​កំណល់​ទ្រ​ជើង​យើង​ដែរ តើ​អ្នក​រាល់​គ្នា​នឹង​សង់​ដំណាក់​បែប​ណា ឲ្យ​យើង​បាន? តើ​កន្លែង​ដែល​យើង​នឹង​សម្រាក​នោះ​នៅ​ឯ​ណា?


មាន​សំឡេង​លាន់​ឮ​រំពង​ពី​ទីក្រុង មាន​សំឡេង​លាន់​ឮ​ពី​ម៉ាស្ជិទ គឺ​ជា​សំឡេង​របស់អុលឡោះ‌តាអាឡា ដែល​កំពុង​តែ​ដាក់​ទោស​ខ្មាំង​សត្រូវ​របស់ ទ្រង់ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត។


ទ្រង់​បោះ​ខ្ញុំ​មក​ក្នុង​បាត​សមុទ្រ ដ៏​សែន​ជ្រៅ ទឹក​មក​រួប‌រឹត​ជុំ‌វិញ​ខ្លួន​ប្រាណ​ខ្ញុំ។ ទ្រង់​ក៏​បញ្ជា​ឲ្យ​ទឹក​រលក​ហូរ​បក់​បោក មក​លើ​ខ្ញុំ​ដែរ។


ឱអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ ខ្ញុំ​បាន​ចុះ​ទៅ​ដល់​គ្រឹះ​នៃ​ភ្នំ​ទាំង‌ឡាយ ខ្ញុំ​ជាប់​ឃុំ​ក្នុង​ផ្នូរ​រហូត តែ​ទ្រង់​បាន​លើក​ខ្ញុំ​ឡើង​ពី​រណ្ដៅ ហើយ​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ជីវិត។


ជាតិ​សាសន៍​ទាំង​អស់​អើយ ចូរ​នាំ​គ្នា​ស្ដាប់! ផែនដី និង​អ្វីៗ​ដែល​រស់​នៅ​លើ​ផែនដី​អើយ ចូរ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់! អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ចោទ​ប្រកាន់​អ្នក​រាល់​គ្នា ពី​ទី‌សក្ការៈ​ដ៏‌វិសុទ្ធ​របស់​ទ្រង់។


ពាក្យ​ទូរអា​របស់​ហាបា‌គូក​ជា​ណាពី​នៃ​អុលឡោះ​ ច្រៀង​ជា​ទំនុក​សោក​សង្រេង:


ចូរ​ស្ងៀម​ស្ងាត់​ចំពោះអុលឡោះ‌តាអាឡា​ជា​ម្ចាស់ ដ្បិត​ថ្ងៃ​របស់អុលឡោះ‌តាអាឡា​នៅ​ជិត​បង្កើយ​ហើយ។ អុលឡោះ‌តាអាឡា​បាន​រៀប‌ចំ​គូរបាន ទ្រង់​ជម្រះ​ភ្ញៀវ​ដែល​ត្រូវ​ចូល​រួម​ជប់‌លៀង ឲ្យ​បាន​បរិសុទ្ធ​ហើយ។


សត្វ​លោក​ទាំង‌ឡាយ​ត្រូវ​ស្ងៀម‌ស្ងាត់ ចំពោះអុលឡោះ‌តាអាឡា ដ្បិត​ទ្រង់​ក្រោក​ឡើង ហើយ​ចេញ​ពី ដំណាក់​ដ៏‌វិសុទ្ធ​របស់​ទ្រង់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម