អុលឡោះតាអាឡាជាម្ចាស់បានយកធូលីដីមកសូនធ្វើជាមនុស្ស រួចទ្រង់ផ្លុំដង្ហើមជីវិតតាមរន្ធច្រមុះគេ មនុស្សក៏មានជីវិតរស់ឡើង។
យ៉ូប 10:9 - អាល់គីតាប សូមនឹកចាំផងថា ទ្រង់បានបង្កើតខ្ញុំ ដូចគេសូនដីឥដ្ឋធ្វើភាជន៍។ តើទ្រង់ពេញចិត្តឲ្យខ្ញុំ ត្រឡប់ទៅជាធូលីដីវិញឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមព្រះអង្គនឹកចាំថា ព្រះអង្គបានសូនរូបទូលបង្គំ ដូចជាគេសូនដីឥដ្ឋ ចុះតើព្រះអង្គគិតឲ្យទូលបង្គំ ត្រឡប់ទៅជាធូលីដីវិញឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមនឹកចាំផងថា ព្រះអង្គបានបង្កើតទូលបង្គំ ដូចគេសូនដីឥដ្ឋធ្វើភាជន៍។ តើព្រះអង្គសព្វព្រះហឫទ័យឲ្យទូលបង្គំ ត្រឡប់ទៅជាធូលីដីវិញឬ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមទ្រង់នឹកចាំថា ទ្រង់បានសូនរូបទូលបង្គំ ដូចជាគេសូនដីឥដ្ឋ ចុះតើទ្រង់គិតឲ្យទូលបង្គំត្រឡប់ទៅជាធូលីដីវិញឬ |
អុលឡោះតាអាឡាជាម្ចាស់បានយកធូលីដីមកសូនធ្វើជាមនុស្ស រួចទ្រង់ផ្លុំដង្ហើមជីវិតតាមរន្ធច្រមុះគេ មនុស្សក៏មានជីវិតរស់ឡើង។
អ្នកត្រូវរកស៊ីចិញ្ចឹមជីវិត ទាំងបង្ហូរញើស រហូតដល់ថ្ងៃដែលអ្នកត្រឡប់ទៅជាដីវិញ ដ្បិតអ្នកមានកំណើតមកពីដី។ អ្នកកើតពីធូលីដី អ្នកត្រូវតែត្រឡប់ទៅជាធូលីដីវិញ»។
នោះចំណង់បើមនុស្សដែលមានធាតុជាដីឥដ្ឋ កើតមកពីធូលីដី ហើយដែលគេអាចជាន់កំទេចដូចដង្កូវនេះ តើឲ្យទ្រង់ទុកចិត្តដូចម្ដេចបាន?
តើទ្រង់លើកលែងទោសឲ្យខ្ញុំ និងលុបលាងកំហុសរបស់ខ្ញុំបានឬទេ? ដ្បិតបន្តិចទៀត ខ្ញុំនឹងទៅនៅក្នុងផ្នូរ ទ្រង់នឹងរកខ្ញុំ តែខ្ញុំវិនាសសូន្យបាត់ទៅហើយ»។
សូមទ្រង់នឹកចាំផងថា ជីវិតរបស់ខ្ញុំ ប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ ខ្ញុំពុំអាចឃើញសុភមង្គលទៀតឡើយ។
ដ្បិតទ្រង់ជ្រាបថាយើងមានដើមកំណើតពីអ្វី គឺទ្រង់ឥតភ្លេចទេថា មនុស្សយើងមានកំណើតមកពីធូលីដី។
ប៉ុន្តែ បើទ្រង់មិនរវីរវល់ទេនោះ វាមុខជាភ័យញាប់ញ័រ ហើយបើទ្រង់ដកខ្យល់ដង្ហើមចេញពីវា វានឹងផុតដង្ហើម វិលត្រឡប់ទៅជាធូលីដី។
ឱអុលឡោះតាអាឡាអើយ ពេលណាទ្រង់ ពេញចិត្តនឹងប្រជារាស្ដ្ររបស់ទ្រង់ សូមនឹកដល់ខ្ញុំផង! ពេលណាទ្រង់សង្គ្រោះពួកគេ សូមជួយខ្ញុំ
បំពង់ករបស់ខ្ញុំស្ងួតដូចដីបែកក្រហែង អណ្ដាតខ្ញុំស្អិតជាប់នឹងកន្លើត ទ្រង់បានទុកឲ្យខ្ញុំស្លាប់ក្នុងធូលីដី។
សូមមើលមកទុក្ខវេទនា និងការនឿយព្រួយរបស់ខ្ញុំ សូមអត់ទោសឲ្យខ្ញុំ បានរួចពីអំពើបាបទាំងប៉ុន្មានផង។
ទ្រង់នឹកចាំថា ពួកគេគ្រាន់តែជាមនុស្សលោកីយ៍ប៉ុណ្ណោះ ជីវិតរបស់ពួកគេប្រៀបបាននឹងដង្ហើម ដែលរសាត់បាត់ទៅឥតវិលមកវិញឡើយ។
សូមទ្រង់កុំភ្លេចថា អាយុជីវិតខ្ញុំខ្លីណាស់! ទ្រង់បង្កើតមនុស្សលោកទាំងអស់មក ដើម្បីឲ្យរលាយសូន្យទៅវិញទេដឹង!
ទ្រង់បានធ្វើឲ្យមនុស្សលោក វិលត្រឡប់ទៅជាធូលីដីវិញ គឺទ្រង់មានបន្ទូលថា «ពូជពង្សរបស់អាដាមអើយ ចូរវិលទៅវិញទៅ!»
ពេលនោះ រូបកាយដែលជាធូលីដីនឹងវិលទៅជាដីដូចដើមវិញ រីឯវិញ្ញាណ ដែលអុលឡោះប្រទានឲ្យ ក៏នឹងវិលទៅកាន់ទ្រង់វិញដែរ។
អ្នកណាប្រឆាំងនឹងម្ចាស់ដែលបានបង្កើតខ្លួន អ្នកនោះមុខជាវេទនាពុំខាន! អ្នកនោះកើតពីដី មិនខុសពីអ្នកឯទៀតៗទេ។ មិនដែលមានដីឥដ្ឋណាពោលទៅកាន់ជាងស្មូន ដែលកំពុងតែសូនខ្លួនថា តើអ្នកធ្វើអ្វីហ្នឹង! ថ្វីដៃរបស់អ្នកគ្មានបានការអ្វីទេ!
ក៏ប៉ុន្តែ អុលឡោះតាអាឡាអើយ ទ្រង់ជាបិតារបស់យើងខ្ញុំ។ យើងខ្ញុំទាំងអស់គ្នាប្រៀបបាននឹងដីឥដ្ឋ ហើយទ្រង់ដូចជាជាងស្មូន។ យើងខ្ញុំទាំងអស់គ្នាសុទ្ធតែជាស្នាដៃ របស់ទ្រង់។
ឱអុលឡោះតាអាឡាអើយ សូមកុំខឹង នឹងយើងខ្ញុំខ្លាំងពេក សូមកុំចងចាំអំពើអាក្រក់របស់យើងខ្ញុំ រហូតតទៅឡើយ សូមមើលចុះ យើងខ្ញុំទាំងអស់គ្នា សុទ្ធតែជាប្រជារាស្ត្ររបស់ទ្រង់។
«កូនចៅអ៊ីស្រអែលអើយ! យើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នាដូចជាងស្មូននេះដែរ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា - អ្នករាល់គ្នានៅក្នុងដៃយើង ដូចដីឥដ្ឋនៅក្នុងដៃរបស់ជាងស្មូន។
ជាងស្មូនយកដីទៅសូនធ្វើអ្វីក៏បាន គឺដីឥដ្ឋដដែល គាត់អាចយកទៅសូនធ្វើជារបស់ថ្លៃថ្នូរផង ហើយសូនធ្វើជារបស់ធម្មតាផង។
យើងមានមុខងារដ៏ប្រសើរនេះ ប្រៀបបីដូចជាឆ្នាំងដីដែលមានកំណប់នៅខាងក្នុង ដើម្បីឲ្យមនុស្សលោកឃើញថា អំណាចដ៏ប្រសើរខ្ពង់ខ្ពស់នេះជាអំណាចរបស់អុលឡោះ មិនមែនជារបស់យើងទេ។