Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 7:7 - អាល់គីតាប

7 សូម​ទ្រង់​នឹក​ចាំ​ផង​ថា ជីវិត​របស់​ខ្ញុំ ប្រៀប​បាន​នឹង​មួយ​ដង្ហើម​ប៉ុណ្ណោះ ខ្ញុំ​ពុំ​អាច​ឃើញ​សុភ‌មង្គល​ទៀត​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ឱ​ព្រះ​អើយ សូម​នឹក​ចាំ​ថា ជីវិត​ទូល‌បង្គំ​ជា​ខ្យល់​ទទេ ភ្នែក​ទូល‌បង្គំ​នឹង​មិន​ដែល​ឃើញ សេចក្ដី​ល្អ​ទៀត​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 សូម​ព្រះអង្គ​នឹក​ចាំ​ផង​ថា ជីវិត​របស់​ទូលបង្គំ ប្រៀប​បាន​នឹង​មួយ​ដង្ហើម​ប៉ុណ្ណោះ ទូលបង្គំ​ពុំ​អាច​ឃើញ​សុភមង្គល​ទៀត​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ឱ​ព្រះ​អើយ សូម​នឹក​ចាំ​ថា ជីវិត​ទូលបង្គំ​ជា​ខ្យល់​ទទេ ភ្នែក​ទូលបង្គំ​នឹង​មិន​ដែល​ឃើញ​សេចក្ដី​ល្អ​ទៀត

សូមមើលជំពូក ចម្លង




យ៉ូប 7:7
16 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាកកូប ជា​ឪពុក​និយាយ​ថា៖ «ឯង​រាល់​គ្នា​ធ្វើ​ឲ្យ​ពុក​បាត់​កូន​ទាំង​អស់​ហើយ គឺ​យូសុះ​ក៏​បាត់ ស៊ីម្មាន​ក៏​បាត់ ឥឡូវ​នេះ ឯង​រាល់​គ្នា​ចង់​យក​ពុន‌យ៉ាម៉ីន​ទៅ​ទៀត! ការ​ទាំង​នេះ​ធ្វើ​ឲ្យ​ពុក​ខ្លោច​ផ្សា​ខ្លាំង​ណាស់»។


សូម​នឹក​ចាំ​ពី​បន្ទូល​ដែល​ទ្រង់​បាន​បង្គាប់​មក​ម៉ូសា ជា​អ្នក​បម្រើ​របស់​ទ្រង់​ថា: “បើ​អ្នក​រាល់​គ្នា​មិន​ស្មោះ​ត្រង់​នឹង​យើង​ទេ​នោះ យើង​នឹង​កំចាត់‌កំចាយ​អ្នក​រាល់​គ្នា​ទៅ​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង‌ឡាយ។


អាយុ​ជីវិត​របស់​ខ្ញុំ​ជិត​ផុត​ហើយ សូម​ឈប់​វាយ​ប្រហារ​ខ្ញុំ សូម​ចាក​ចេញ​ពី​ខ្ញុំ​ទៅ ដើម្បី​ឲ្យ​ខ្ញុំ​មាន​ពេល​ល្ហែ​បន្តិច


សូម​នឹក​ចាំ​ផង​ថា ទ្រង់​បាន​បង្កើត​ខ្ញុំ ដូច​គេ​សូន​ដី​ឥដ្ឋ​ធ្វើ​ភាជន៍។ តើ​ទ្រង់​ពេញ​ចិត្ត​ឲ្យ​ខ្ញុំ ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ​ឬ?


ខ្ញុំ​ឆ្អែត​ចិត្ត​ណាស់ ខ្ញុំ​មិន​ចង់​រស់​រហូត​ទេ សូម​ទុក​ខ្ញុំ​ឲ្យ​នៅ​តែ​ឯង ដ្បិត​ជីវិត​របស់​ខ្ញុំ​គ្មាន​ន័យ​អ្វី​សោះ។


ពេល​វេលា​របស់​ខ្ញុំ​ខិត​ទៅ​មុខ លឿន​ជាង​អ្នក​ដែល​រត់​ទៅ​ទៀត គឺ​ពេល​វេលា​នេះ​ចេះ​តែ​រត់​ទៅ​មុខ ដោយ​ខ្ញុំ​មិន​បាន​ឃើញ​សុភ‌មង្គល​ឡើយ។


ជីវិត​មនុស្ស​រសាត់​បាត់​ទៅ​ប្រៀប​បី​ដូច ជា​ស្រមោល អ្វីៗ​ដែល​គេ​ខិត‌ខំ​ធ្វើ សុទ្ធ​តែ​ឥត​បាន​ការ គេ​ប្រមូល​ទ្រព្យ‌សម្បត្តិ​ទុក តែ​គេ​ពុំ​ដឹង​ថា​ទ្រព្យ‌សម្បត្តិ​នោះ នឹង​បាន​ទៅ​លើ​នរណា​ឡើយ។


មនុស្ស​ជា​ច្រើន​ពោល​ថា: តើ​នរណា​នាំ​សុភ‌មង្គល​មក​ឲ្យ​យើង​ខ្ញុំ? អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​មើល​មក​យើង​ខ្ញុំ ដោយ​ចិត្ត​សប្បុរស​ផង!


ឱ​អុលឡោះ‌តាអាឡា​អើយ សូម​កុំ​ភ្លេច​ឲ្យ​សោះ​ថា បច្ចា‌មិត្ត​បាន​ត្មះ‌តិះ‌ដៀល​ទ្រង់ សាសន៍​ល្ងី‌ល្ងើ​នោះ​បាន​ជេរ ប្រមាថ​នាម​ទ្រង់!។


អុលឡោះ​អើយ សូម​ក្រោក​ឡើង ការពារ​កិត្តិនាម​របស់​ទ្រង់ សូម​កុំ​បំភ្លេច​ពាក្យ​ដែល​ជន​ល្ងី‌ល្ងើ​ទាំង​នេះ បាន​ត្មះ‌តិះ‌ដៀល​ទ្រង់​ជា​រៀង​រាល់​ថ្ងៃ។


ទ្រង់​នឹក​ចាំ​ថា ពួក​គេ​គ្រាន់​តែ​ជា​មនុស្ស​លោកីយ៍​ប៉ុណ្ណោះ ជីវិត​របស់​ពួក​គេ​ប្រៀប​បាន​នឹង​ដង្ហើម ដែល​រសាត់​បាត់​ទៅ​ឥត​វិល​មក​វិញ​ឡើយ។


សូម​ទ្រង់​កុំ​ភ្លេច​ថា អាយុ​ជីវិត​ខ្ញុំ​ខ្លី​ណាស់! ទ្រង់​បង្កើត​មនុស្ស​លោក​ទាំង​អស់​មក ដើម្បី​ឲ្យ​រលាយ​សូន្យ​ទៅ​វិញ​ទេ​ដឹង!


អុលឡោះ‌តាអាឡា​អើយ សូម​កុំ​ភ្លេច​អ្នក​បម្រើ របស់​ទ្រង់​ដែល​កំពុង​តែ​បាក់​មុខ សូម​ទ្រង់​កុំ​ភ្លេច​ថា ប្រជា‌រាស្ត្រ​ដ៏​ច្រើន​នេះ ស្ថិត​នៅ​ក្នុង​បន្ទុក​របស់​ខ្ញុំ។


ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ទ្រង់​ជ្រាប​អ្វីៗ​ទាំង​អស់ សូម​នឹក​ដល់​ខ្ញុំ​ផង សូម​មក​ជួយ​ខ្ញុំ និង​សង‌សឹក​ពួក​អ្នក​ដែល​បៀត‌បៀន​ខ្ញុំ! សូម​កុំ​ឲ្យ​ខ្ញុំ​ត្រូវ​រង​គ្រោះ ដោយ​ទ្រង់​មាន​ចិត្ត​អត់‌ធ្មត់ ចំពោះ​ខ្មាំង​សត្រូវ​នោះ​ឡើយ។ សូម​ជ្រាប​ថា ព្រោះ​តែ​ទ្រង់ ខ្ញុំ​ស៊ូ‌ទ្រាំ​ឲ្យ​គេ​ជេរ​ប្រមាថ។


បង​ប្អូន​ពុំ​ដឹង​ថា​ថ្ងៃ​ស្អែក ជីវិត​បង​ប្អូន​នឹង​ទៅ​ជា​យ៉ាង​ណា​ឡើយ! បង​ប្អូន​ប្រៀប​បី​ដូច​ជា​ចំហាយ​ទឹក​ដែល​មាន​តែ​មួយ​ភ្លែត រួច​ក៏​រសាត់​បាត់​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម