Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 10:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 សូម​ព្រះ‌អង្គ​នឹក​ចាំ​ថា ព្រះ‌អង្គ​បាន​សូន​រូប​ទូល‌បង្គំ ដូច​ជា​គេ​សូន​ដី​ឥដ្ឋ ចុះ​តើ​ព្រះ‌អង្គ​គិត​ឲ្យ​ទូល‌បង្គំ ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 សូម​នឹក​ចាំ​ផង​ថា ព្រះអង្គ​បាន​បង្កើត​ទូលបង្គំ ដូច​គេ​សូន​ដី​ឥដ្ឋ​ធ្វើ​ភាជន៍។ តើ​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ទូលបង្គំ ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 សូម​ទ្រង់​នឹក​ចាំ​ថា ទ្រង់​បាន​សូន​រូប​ទូលបង្គំ ដូច​ជា​គេ​សូន​ដី​ឥដ្ឋ ចុះ​តើ​ទ្រង់​គិត​ឲ្យ​ទូលបង្គំ​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ​ឬ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 សូម​នឹក​ចាំ​ផង​ថា ទ្រង់​បាន​បង្កើត​ខ្ញុំ ដូច​គេ​សូន​ដី​ឥដ្ឋ​ធ្វើ​ភាជន៍។ តើ​ទ្រង់​ពេញ​ចិត្ត​ឲ្យ​ខ្ញុំ ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ​ឬ?

សូមមើលជំពូក ចម្លង




យ៉ូប 10:9
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​បាន​យក​ធូលី​ដី មក​សូន​ធ្វើ​ជា​មនុស្ស ហើយ​ព្រះ‌អង្គ​ផ្លុំ​ខ្យល់​ដង្ហើម​ជីវិត​បញ្ចូល​ទៅ​ក្នុង​រន្ធ​ច្រមុះ​គេ នោះ​មនុស្ស​ក៏​មាន​ជីវិត​រស់​ឡើង។


អ្នក​នឹងបាន​អាហារ​បរិ‌ភោគ​ដោយ​ការ​បែក​ញើស រហូត​ដល់​អ្នក​ត្រឡប់​ទៅ​ជា​ដី​វិញ ដ្បិត​យើង​បាន​យក​អ្នក​ពី​ដី​មក អ្នក​ជា​ធូលី​ដី ហើយ​អ្នកនឹង​ត្រឡប់ ទៅ​ជា​ធូលី​ដី​វិញ»។


តើ​ព្រះ‌អង្គ​មិន​បាន​ចាក់​ទូល‌បង្គំ​ចេញ​ដូច​ជា​ទឹក​ដោះ ហើយ​ឲ្យ​ទូល‌បង្គំ​កក​ខន់ ដូច​ជា​ផែន​ទឹក​ដោះ​ទេ​ឬ?


បើ​ខ្ញុំ​ពោល​ដល់​ផ្នូរ​ថា "ឯង​ជា​ឪពុក​ខ្ញុំ" ហើយ​ពោល​ទៅ​ដង្កូវ​ថា "ឯង​ជា​ម្តាយ ឬ​ជា​បង‌ប្អូន​ស្រី​របស់​ខ្ញុំ"


មើល៍ លោក និង​ខ្ញុំ​ក៏​ដូច​គ្នា​នៅ​ចំពោះ​ព្រះ ខ្ញុំ​បាន​កើត​ពី​ដី​មក​ដែរ។


គ្រប់​ទាំង​សាច់​នឹង​ត្រូវ​វិនាស​ទាំង​អស់ ហើយ​មនុស្ស​នឹង​ត្រូវ​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ។


តើ​នឹង​ទៅ​ជា​យ៉ាង​ណា ចំពោះ​មនុស្ស​ដែល​នៅ​ក្នុង​ភាជនៈ​ដី ដែល​មាន​កំណើត​មក​ពី​ធូលី​ដី ហើយ​ដែល​ត្រូវ​ឈ្លី​ទៅ​ដូច​ជា​ដង្កូវ។


ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​មិន​អត់​ទោស ចំពោះ​អំពើ​រំលង​របស់​ទូល‌បង្គំ ហើយ​ដោះ​អំពើ​ទុច្ចរិត​របស់​ទូល‌បង្គំ​ចេញ? ដ្បិត​បន្តិច​ទៀត​ទូល‌បង្គំ​នឹង​ដេក​នៅ​ក្នុង​ដី ព្រះ‌អង្គ​នឹង​ស្វែង​រក​ទូល‌បង្គំ តែ​មិន​មាន​ទូល‌បង្គំ​ទៀត​ទេ»។


ឱ​ព្រះ​អើយ សូម​នឹក​ចាំ​ថា ជីវិត​ទូល‌បង្គំ​ជា​ខ្យល់​ទទេ ភ្នែក​ទូល‌បង្គំ​នឹង​មិន​ដែល​ឃើញ សេចក្ដី​ល្អ​ទៀត​ឡើយ។


ដ្បិត​ព្រះ‌អង្គ​ស្គាល់​រាង​កាយ​របស់​យើង ក៏​នឹក​ចាំ​ថា យើង​គ្រាន់​តែ​ជា​ធូលី​ដី​ប៉ុណ្ណោះ។


កាល​ព្រះ‌អង្គ​លាក់​ព្រះ‌ភក្ត្រ វា​ក៏​ថប់​ព្រួយ កាល​ព្រះ‌អង្គ​ដក​យក​ដង្ហើម​របស់​វា​ចេញ វា​ក៏​ស្លាប់ ហើយ​ត្រឡប់​ទៅ​ជា​ធូលី​ដី។


៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ពេល​ព្រះ‌អង្គ​សម្ដែង​ព្រះ‌ហឫ‌ទ័យ ប្រោស​ប្រណី​ដល់ប្រជា‌រាស្ត្រ​ព្រះ‌អង្គ សូម​នឹក​ចាំ​ពី​ទូល‌បង្គំផង! ពេល​ព្រះ‌អង្គ​សង្គ្រោះ​គេ សូម​ជួយ​ទូល‌បង្គំ


កម្លាំង​ទូល‌បង្គំ​ស្ងួត ដូច​អំបែង​ឆ្នាំង អណ្ដាត​ទូល‌បង្គំ​ជាប់​នៅ​ក្រអូម​មាត់ ព្រះ‌អង្គ​ដាក់​ទូល‌បង្គំ ចុះ​ទៅ​ក្នុង​ធូលី​នៃ​សេចក្ដី​ស្លាប់។


សូម​ទត​មើល​ទុក្ខ​វេទនា និង​ការ​នឿយ​ព្រួយ​របស់​ទូល‌បង្គំ ហើយ​សូម​អត់​ទោសអំពើ​បាប​ទាំង​ប៉ុន្មាន របស់​ទូល‌បង្គំផង។


ព្រះ‌អង្គ​បាន​នឹក​ចាំ​ថា គេ​គ្រាន់​តែ​ជា​សាច់​ឈាម​ប៉ុណ្ណោះ គឺ​ជា​ខ្យល់​ដែល​បក់​កន្លង​ហួស​ទៅ ឥត​វិល​មក​វិញ​ឡើយ។


សូម​នឹក​ចាំ​ថា អាយុ​ជីវិត​ទូល‌បង្គំ​ខ្លី​ណាស់! ដ្បិត​ជីវិត​របស់​មនុស្ស​ជាតិ​ទាំង​អស់ ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក ឥត​ប្រយោជន៍ទេ​ដឹង!


ព្រះ‌អង្គ​ធ្វើ​ឲ្យ​មនុស្ស ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ ហើយ​មាន​ព្រះ‌បន្ទូល​ថា «ឱ​ពួក​កូន​មនុស្ស​អើយ ចូរ​វិល​ត្រឡប់​ទៅ​វិញ​ទៅ»។


ហើយ​ធូលី​ត្រឡប់​ជា​ដី​ដូច​ដើម​វិញ ហើយ​វិញ្ញាណ ត្រឡប់​ទៅ​ឯ​ព្រះ ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​នោះ


វេទនា​ដល់​អ្នក​ណា​ដែល​ត​តាំង​នឹង​ព្រះ ដែល​បាន​បង្កើត​ខ្លួន​មក គេ​ជា​ភាជនៈ​មួយ​ក្នុង​ចំណោម​ភាជនៈ​ដែល​ធ្វើ​ពី​ដី។ តើ​ដី​ឥដ្ឋ​ពោល​ទៅ​កាន់​ជាង​ស្មូន​ថា តើ​អ្នក​កំពុង​ធ្វើ​អ្វី​ហ្នឹង? ឬ​ថា ថ្វី​ដៃ​របស់​អ្នកគ្មាន​បាន​ការ​អ្វី​ទេ ដែរ​ឬ?


គ្មាន​អ្នក​ណា​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ឬ​ដាស់‌តឿន​ខ្លួន​អ្នក​ឲ្យ​ចាប់​តោង​ព្រះ‌អង្គ​ឡើង ដ្បិត​ព្រះ‌អង្គ​បាន​គេច​ព្រះ‌ភក្ត្រ​ចេញ​ពី​យើង​ខ្ញុំ​ហើយ ក៏​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​រលាយ​ទៅ ដោយ‌សារ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​ផង។


ប៉ុន្តែ ឥឡូវ​នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជា​ព្រះ‌វរ‌បិតា​នៃ​យើង​ខ្ញុំ យើង​ខ្ញុំ​រាល់​គ្នា​ជា​ដី​ឥដ្ឋ ហើយ​ព្រះ‌អង្គ​ជា​ជាង​ស្មូន យើង​ខ្ញុំ​ជា​ស្នាដៃ​នៃ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​ទាំង​អស់​គ្នា។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​សួរ​ដូច្នេះ​ថា៖ ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ តើ​យើង​គ្មាន​អំណាច​នឹង​ធ្វើ​ដល់​អ្នក​រាល់​គ្នា ដូច​ជា​ជាង​ស្មូន​នេះ​បាន​ធ្វើ​ដែរ​ទេ​ឬ? មើល៍! ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ ដី​ឥដ្ឋ​នៅ​ក្នុង​ដៃ​របស់​ជាង​ស្មូន​យ៉ាង​ណា អ្នក​រាល់​គ្នា​ក៏​នៅ​ក្នុង​ដៃ​យើង​យ៉ាង​នោះ​ដែរ។


តើ​ជាង​ស្មូន​គ្មាន​សិទ្ធិ​លើ​ដី​ឥដ្ឋ ដើម្បី​យក​ដុំ​ដី​ដដែល​ទៅ​សូន មួយ​ធ្វើ​ជា​វត្ថុ​ថ្លៃ​ថ្នូរ ហើយ​មួយ​ទៀត​ជា​វត្ថុ​ធម្មតា​ទេ​ឬ?


ប៉ុន្ដែ យើង​មាន​ទ្រព្យ‌សម្បត្តិ​នេះនៅ​ក្នុង​ភាជនៈ​ដី ដើម្បី​បញ្ជាក់​ថា ព្រះ​ចេស្ដា​ដ៏​លើស​លុប​នេះ​ជា​របស់​ព្រះ មិន​មែន​ជា​របស់​យើង​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម