Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 17:14 - អាល់គីតាប

14 ខ្ញុំ​ហៅ​រណ្ដៅ​ថា​ជា​ឪពុក​របស់​ខ្ញុំ ហៅ​ដង្កូវ​ថា​ជា​ម្ដាយ និង​បង​ស្រី​របស់​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 បើ​ខ្ញុំ​ពោល​ដល់​ផ្នូរ​ថា "ឯង​ជា​ឪពុក​ខ្ញុំ" ហើយ​ពោល​ទៅ​ដង្កូវ​ថា "ឯង​ជា​ម្តាយ ឬ​ជា​បង‌ប្អូន​ស្រី​របស់​ខ្ញុំ"

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ខ្ញុំ​ហៅ​រណ្ដៅ​ថា​ជា​ឪពុក​របស់​ខ្ញុំ ហៅ​ដង្កូវ​ថា​ជា​ម្ដាយ និង​បង​ស្រី​របស់​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 បើ​ខ្ញុំ​ពោល​ដល់​ផ្នូរ​ថា ឯង​ជា​ឪពុក​អញ ហើយ​ដល់​ដង្កូវ​ថា ឯង​ជា​ម្តាយ ឬ​ជា​បង​ប្អូន​ស្រី​អញ

សូមមើលជំពូក ចម្លង




យ៉ូប 17:14
15 ការដាក់ឲ្យឆ្លើយតបគ្នា  

រូប​កាយ​ខ្ញុំ​ប្រៀប​បាន​នឹង​ឈើ​ពុក ឬ​ដូច​សម្លៀក‌បំពាក់​ដែល​ត្រូវ​កណ្ដៀរ​ស៊ី។


ក្រោយ​ពេល​រូប​កាយ​របស់​ខ្ញុំ​រលាយ​បាត់​ទៅ នោះ​ខ្ញុំ​ផ្ទាល់​នឹង​ឃើញ​អុលឡោះ


ប៉ុន្តែ សព​របស់​អ្នក​ទាំង​ពីរ​ត្រូវ​គេ​យក​ទៅ​កប់ ហើយ​មាន​ដង្កូវ​ចោះ​ដូច​គ្នា។


ម្ដាយ​បង្កើត​របស់​គេ​នឹង​ភ្លេច​គេ ដង្កូវ​នឹង​ស៊ី​សព​គេ ទុក​ជា​អាហារ​យ៉ាង​ឆ្ងាញ់ គ្មាន​នរណា​នឹក​ដល់​គេ​ទៀត​ទេ។ អំពើ​អាក្រក់​នឹង​ត្រូវ​គេ​កាប់​រំលំ​ដូច​ដើម​ឈើ!”។


ចុះ​ចំណង់​បើ​មនុស្ស​ដែល​មិន​ខុស​ពី​ដង្កូវ ហើយ​កូន​មនុស្ស​ដែល​មិន​ខុស​ពី​ជន្លេន តើ​គេ​រឹត​តែ​អន់​យ៉ាង​ណា​ទៅ​ទៀត!»។


ស្បែក​របស់​ខ្ញុំ​ឡើង​ខ្មៅ គ្រុន​ក្ដៅ​ឆាប‌ឆេះ​រហូត​ដល់​ឆ្អឹង​របស់​ខ្ញុំ។


រូប​កាយ​របស់​ខ្ញុំ​មាន​សុទ្ធ​តែ​ដង្កូវ និង​ក្រមរ ស្បែក​របស់​ខ្ញុំ​ប្រេះ ហើយ​រលួយ។


ដ្បិត​ទ្រង់​នឹង​មិន​បោះ​បង់​ព្រលឹង ខ្ញុំ​ចោល​នៅ​ក្នុង​ផ្នូរ​ខ្មោច​ឡើយ ហើយ​ទ្រង់​មិន​បណ្តោយ​ឲ្យ​សព​អ្នក​បម្រើ​ដ៏​វិសុទ្ធ​របស់​ទ្រង់ រលួយ​ឡើយ​ ។


តើ​មនុស្ស​អាច​រស់​រហូត ហើយ​គេច​ផុត​ពី​រណ្ដៅ​មច្ចុរាជ​បាន​ឬ?។


ភាព​ថ្កុំ‌ថ្កើង​របស់​អ្នក​បាន​ធ្លាក់​ទៅ​ក្នុង នរ៉កា ដោយ​មាន​សំឡេង​ពិណ​កំដរ​ផង ដង្កូវ​នឹង​ធ្វើ​ជា​ពូក ជា​ភួយ​របស់​អ្នក”។


ចំណែក​មនុស្ស​ស្លាប់ ដែល​រស់​ឡើង​វិញ ក៏​ដូច្នោះ​ដែរ រូប​កាយ​ដែល​គេ​កប់​ក្នុង​ដី​តែងតែ​រលួយ រីឯ​រូប​កាយ​ដែល​រស់​ឡើង​វិញ មិន​ចេះ​រលួយ​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម