គាត់ទប់ចិត្ត ហើយវិលត្រឡប់ទៅផ្ទះវិញ។ គាត់បានឲ្យគេហៅមិត្តភក្ដិជិតស្និទ្ធ និងលោកស្រីសេរែស ជាភរិយាមកជួប។
ម៉ាឡាគី 3:15 - អាល់គីតាប ពួកយើងសង្កេតឃើញថា ឥឡូវនេះ មានតែមនុស្សព្រហើនទេ ដែលមានសុភមង្គល ហើយមនុស្សប្រព្រឹត្តអំពើអាក្រក់ បែរជាបានចំរុងចំរើនទៅវិញ។ ទោះបីពួកគេល្បងលមើលអុលឡោះក្តី ក៏ពួកគេគេចផុតពីទុក្ខទោសជានិច្ច”»។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះឥឡូវនេះ ពួកយើងនឹងហៅមនុស្សក្អេងក្អាងថាមានពរ។ មនុស្សធ្វើអាក្រក់មិនត្រឹមតែរីកចម្រើនប៉ុណ្ណោះទេ គឺពួកគេល្បងលព្រះ ហើយរួចខ្លួនផង’”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឥឡូវនេះ យើងរាប់មនុស្សឆ្មើងឆ្មៃ ទុកជាសប្បាយហើយ ពួកអ្នកដែលប្រព្រឹត្តការអាក្រក់បានតាំងឡើង គេល្បងលព្រះ ហើយក៏រួចខ្លួន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកយើងសង្កេតឃើញថា ឥឡូវនេះ មានតែមនុស្សព្រហើនទេ ដែលមានសុភមង្គល ហើយមនុស្សប្រព្រឹត្តអំពើអាក្រក់ បែរជាបានចម្រុងចម្រើនទៅវិញ។ ទោះបីពួកគេល្បងលមើលព្រះជាម្ចាស់ក្ដី ក៏ពួកគេគេចផុតពីទុក្ខទោសជានិច្ច”»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឥឡូវនេះ យើងរាប់មនុស្សឆ្មើងឆ្មៃ ទុកជាសប្បាយហើយ អើ ពួកអ្នកដែលប្រព្រឹត្តការអាក្រក់បានតាំងឡើង អើ គេល្បងលព្រះ ហើយក៏រួចផង។ |
គាត់ទប់ចិត្ត ហើយវិលត្រឡប់ទៅផ្ទះវិញ។ គាត់បានឲ្យគេហៅមិត្តភក្ដិជិតស្និទ្ធ និងលោកស្រីសេរែស ជាភរិយាមកជួប។
ក្នុងស្ថានភាពទាំងនេះ អៃយ៉ូបពុំបានប្រព្រឹត្តអំពើបាប ឬពោលពាក្យចោទប្រកាន់អុលឡោះដែរ។
មនុស្សប្លន់គេ តែងតែរស់នៅក្នុងផ្ទះរបស់ខ្លួន ដោយឥតកង្វល់ អស់អ្នកដែលប្រឆាំងនឹងអុលឡោះ ហើយចាត់ទុកកម្លាំងខ្លួនឯងជាព្រះ តែងតែរស់នៅដោយឥតបារម្ភ។
ប្រសិនបើអ្នកវិលមករក ទ្រង់ដ៏មានអំណាចដ៏ខ្ពង់ខ្ពស់បំផុត នោះទ្រង់នឹងលើកលោកឡើងវិញ។ សូមដកអំពើទុច្ចរិតចេញឆ្ងាយ ពីទីលំនៅរបស់អ្នក។
មនុស្សពាលតែងតែនិយាយអួត អំពីការលោភលន់របស់ខ្លួន ហើយមនុស្សកេងប្រវ័ញ្ចនាំគ្នានិយាយចំអក និងប្រមាថអុលឡោះតាអាឡា។
នៅវាលរហោស្ថានពួកគេមានចិត្តលោភលន់ ហើយនាំគ្នាល្បងលទ្រង់ នៅវាលដ៏ហួតហែងនោះ។
សូមកុំបណ្តោយឲ្យចិត្តខ្ញុំ មានលំអៀងទៅរកអំពើអាក្រក់ ហើយប្រព្រឹត្តអំពើអាក្រក់ រួមជាមួយមនុស្សទុច្ចរិត សូមកុំឲ្យខ្ញុំចូលរួមជប់លៀង ជាមួយពួកគេឡើយ។
ទោះបីគេយល់ថា ខ្លួនមានសុភមង្គលក្នុងជីវិតនេះ ហើយទោះបីមានអ្នកដទៃកោតសរសើរ ដោយឃើញគេបានចំរុងចំរើនក៏ដោយ
ទេ! ផ្ទុយទៅវិញ អ្នករាល់គ្នា ប្រព្រឹត្តអំពើទុច្ចរិត ដោយចេតនា អ្នករាល់គ្នាបានប្រព្រឹត្តអំពើឃោរឃៅ រាលដាលនៅលើផែនដីនេះ។
ព្រោះខ្ញុំមានចិត្តច្រណែននឹងមនុស្សព្រហើន ដោយឃើញជនពាលទាំងនោះបានចំរុងចំរើន ។
ពួកគេហ៊ានល្បងលមើលអុលឡោះ ដោយសូមឲ្យទ្រង់ប្រទានម្ហូបអាហារ តាមទំនើងចិត្តរបស់ខ្លួន។
ពួកគេចេះតែល្បងលមើលអុលឡោះជានិច្ច ពួកគេនាំគ្នាធ្វើឲ្យអុលឡោះជាម្ចាស់ដ៏វិសុទ្ធ របស់ជនជាតិអ៊ីស្រអែលទាស់ចិត្ត។
ក៏ប៉ុន្តែ ពួកគេបានល្បងលអុលឡោះ ជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត ពួកគេបានបះបោរប្រឆាំងនឹងទ្រង់ ដោយមិនព្រមធ្វើតាមដំបូន្មានរបស់ ទ្រង់ឡើយ។
គឺបុព្វបុរសរបស់អ្នករាល់គ្នាបានល្បងលយើង គេសាកមើលយើង ទោះបីគេបានឃើញកិច្ចការ ដែលយើងធ្វើក៏ដោយ។
មនុស្សពាលតែងតែលោភចង់បានទ្រព្យសម្បត្តិរបស់មនុស្សអាក្រក់ រីឯអ្វីៗដែលមនុស្សសុចរិតធ្វើ រមែងចំរើនឡើង។
មានការឥតប្រយោជន៍មួយទៀត នៅលើផែនដី គឺមនុស្សសុចរិតទទួលផលវិបាកដែលបម្រុងទុកសម្រាប់មនុស្សទុច្ចរិត ហើយមនុស្សទុច្ចរិតទទួលរង្វាន់ដែលបម្រុងទុកសម្រាប់មនុស្សសុចរិត។ ដូចខ្ញុំបានពោលរួចមកហើយថា ត្រង់នេះក៏ឥតបានការដែរ។
ចូរឈប់ពឹងផ្អែកលើមនុស្សទៀតទៅ ដ្បិតជីវិតរបស់គេប្រៀបបាននឹង មួយដង្ហើមប៉ុណ្ណោះ ហើយគេគ្មានតម្លៃអ្វីទេ!
រួចហើយនាំគ្នាចូលមកថ្វាយបង្គំយើងក្នុងម៉ាស្ជិទនេះ ដែលជាដំណាក់របស់យើង។ អ្នករាល់គ្នាហ៊ានប្រកាសថា “នៅកន្លែងនេះ យើងរួចខ្លួន!”។ អ្នករាល់គ្នាពោលដូច្នេះ ហើយប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើមតទៅទៀត។
ស្តេចមានប្រសាសន៍ថា៖ «ដោយសារឫទ្ធិអំណាចរបស់យើង យើងសង់ក្រុងបាប៊ីឡូនមហានគរនេះឡើង ជាដំណាក់របស់យើង ដើម្បីបង្ហាញកិត្តិយស និងសិរីរុងរឿងរបស់យើង»។
ឥឡូវនេះ យើងនេប៊ូក្នេសា សូមសរសើរ កោតស្ញប់ស្ញែង និងលើកតម្កើងសិរីរុងរឿងម្ចាស់នៃសូរ៉កា ដ្បិតស្នាដៃរបស់ទ្រង់សុទ្ធតែត្រឹមត្រូវ មាគ៌ារបស់ទ្រង់សុទ្ធតែសុចរិត ហើយទ្រង់អាចបន្ទាបអស់អ្នកដែលវាយឫកខ្ពស់»។
ស្តេចបញ្ជាឲ្យគេនាំដានីយ៉ែលទៅបោះនៅក្នុងរូងតោ ទាំងមានប្រសាសន៍ទៅគាត់ថា៖ «អុលឡោះជាម្ចាស់របស់អ្នកនឹងសង្គ្រោះជីវិតអ្នកជាមិនខាន ព្រោះអ្នកបានគោរពបម្រើទ្រង់ដោយចិត្តព្យាយាម»។
អ្នករាល់គ្នាធ្វើឲ្យអុលឡោះតាអាឡានឿយណាយ ព្រោះតែពាក្យសំដីរបស់អ្នករាល់គ្នា តែអ្នករាល់គ្នាបែរជាពោលថា “តើពួកយើង មានធ្វើអ្វីឲ្យទ្រង់នឿយហត់?” គឺមកពីអ្នករាល់គ្នាពោលថា: “អ្នកណាប្រព្រឹត្តអំពើអាក្រក់ អ្នកនោះជាមនុស្សល្អនៅចំពោះ អុលឡោះតាអាឡា ដ្បិតទ្រង់ពេញចិត្តនឹងមនុស្ស បែបនេះ!” ហើយអ្នករាល់គ្នាពោលទៀតថា: “តើម្ចាស់ដែលវិនិច្ឆ័យដោយយុត្តិធម៌ នៅឯណា?”។
ដ្បិតថ្ងៃដែលយើងវិនិច្ឆ័យទោស ជិតមកដល់ហើយ ថ្ងៃនោះ ប្រៀបបាននឹងភ្លើងដ៏សន្ធោសន្ធៅ។ មនុស្សព្រហើន មនុស្សប្រព្រឹត្តអំពើអាក្រក់ នឹងប្រៀបដូចជាចំបើង។ ថ្ងៃនោះនឹងឆេះកំទេចពួកគេ ឥតទុកឲ្យនៅសេសសល់អ្វីឡើយ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។
លុះដល់ថ្ងៃកំណត់ ស្តេចហេរ៉ូដឡើងទៅអង្គុយលើបល្ល័ង្ក ហើយមានប្រសាសន៍ឲ្យប្រជាជនស្ដាប់។
ពេត្រុសក៏មានប្រសាសន៍ទៅនាងទៀតថា៖ «ហេតុដូចម្ដេចបានជាអ្នកសមគំនិតគ្នាល្បងលរសរបស់អុលឡោះជាអម្ចាស់ដូច្នេះ? មើល៍ហ្ន៎! ពួកអ្នកដែលបានបញ្ចុះសពប្ដីនាង មកដល់នៅមាត់ទ្វារហើយ គេនឹងសែងនាងយកទៅដែរ»។
យើងមិនត្រូវល្បងលមើលឫទ្ធិបារមីរបស់អុលឡោះជាអម្ចាស់ ដូចបុព្វបុរសខ្លះបានល្បង ហើយត្រូវស្លាប់ ដោយពស់ចឹកនោះឲ្យសោះ។
បុព្វបុរសរបស់អ្នករាល់គ្នាបានល្បងលយើង ដើម្បីសាកមើលយើង ហើយគេឃើញកិច្ចការដែលយើងបានធ្វើ ក្នុងអំឡុងពេលសែសិបឆ្នាំ។
រីឯពួកយុវជនវិញក៏ដូច្នោះដែរ ត្រូវគោរពចុះចូលនឹងអះលីជំអះ។ ចូរទាក់ទងគ្នាទៅវិញទៅមក ដោយសុភាពរាបសា ដ្បិត«អុលឡោះប្រឆាំងនឹងអស់អ្នកដែលអួតខ្លួន តែទ្រង់ប្រណីសន្ដោសអស់អ្នកដែលដាក់ខ្លួនវិញ»។