Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 73:12 - អាល់គីតាប

12 នេះ​ហើយ​មនុស្ស​ពាល! ពួក​គេ​បាន​សុខ​ជា‌និច្ច ពួក​គេ​បាន​ចំរុង‌ចំរើន​រហូត!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 មើល៍! មនុស្ស​អាក្រក់​គឺ​ដូច្នេះ​ឯង ពួកគេ​រស់នៅយ៉ាងសុខស្រួល​ជានិច្ច ទាំង​ចម្រើន​ទ្រព្យសម្បត្តិ​ឡើង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 មើល៍ នេះ​ហើយ​មនុស្ស​អាក្រក់ គេ​ចេះ​តែ​សុខ​ស្រួល​ជានិច្ច ទ្រព្យ‌សម្បត្តិ​គេ​ចេះ​តែ​ចម្រើន​ឡើង​រហូត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 នេះ​ហើយ​មនុស្ស​ពាល! ពួក​គេ​បាន​សុខ​ជានិច្ច ពួក​គេ​បាន​ចម្រុង‌ចម្រើន​រហូត!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 នេះ​ហើយ​ដែល​ហៅ​ថា​មនុស្ស​អាក្រក់ ហើយ​ដោយ​ព្រោះ​គេ​ចេះ​តែ​នៅ​ដោយ​សុខ​ស្រួល បាន​ជា​ទ្រព្យ​សម្បត្តិ​គេ​ចំរើន​ឡើង

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 73:12
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​អុលឡោះ‌តាអាឡា​អើយ សូម​ដេញ​ពួក​គេ​ចេញ​ពី​ចំណោម មនុស្ស​លោក ដោយ​អំណាច​របស់​ទ្រង់ សូម​ដាក់​ទោស​ពួក​គេ ឲ្យ​ជីវិត​ពួក​គេ រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង តាំង​ពី​កូន​រហូត​ដល់​ចៅ។


ខ្ញុំ​ធ្លាប់​ឃើញ​មនុស្ស​អាក្រក់​ប្រើ​អំណាច​ផ្ដាច់​ការ គេ​រីក​ចំរើន​ឡើង ដូច​ដើម​ឈើ​មាន​ស្លឹក​ខៀវ​ខ្ចី​បែក​មែក​សាខា។


មនុស្ស​អាក្រក់​តែងតែ​ទុក​ចិត្ត​លើ​ទ្រព្យ​របស់​ខ្លួន គេ​អួត‌អាង ព្រោះ​មាន​សម្បត្តិ​ស្ដុក‌ស្ដម្ភ។


«មើល​អ្នក​នុ៎ះ! គាត់​ពុំ​បាន​យក​អុលឡោះ​ជា​ទី​ពឹង​ទេ គាត់​ទុក​ចិត្ត​លើ​ទ្រព្យ‌សម្បត្តិ​ស្តុក‌ស្តម្ភ​របស់​ខ្លួន ហើយ​ស្មាន​ថា​ខ្លួន​ខ្លាំង​ពូកែ មក​ពី​មាន​ល្បិច»។


មិន​ត្រូវ​ទុក​ចិត្ត​លើ​អំពើ​ហិង្សា​ឡើយ ហើយ​កុំ​សង្ឃឹម​លើ​ការ​លួច​ប្លន់​ដែរ។ ប្រសិន​បើ​ទ្រព្យ‌សម្បត្តិ​អ្នក​រាល់​គ្នា​កើន​ចំនួន ច្រើន​ឡើង មិន​ត្រូវ​ជំពាក់​ចិត្ត​ឡើយ។


ពួក​គេ​នឹង​បំផ្លាញ​ស្រូវ បំផ្លាញ​អាហារ របស់​អ្នក​រាល់​គ្នា ពួក​គេ​សម្លាប់​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា ពួក​គេ​សម្លាប់​ហ្វូង​ចៀម និង​ហ្វូង​គោ របស់​អ្នក​រាល់​គ្នា ពួក​គេ​កំទេច​ចម្ការ​ទំពាំង‌បាយជូរ និង​ចម្ការ​ឧទុម្ពរ​របស់​អ្នក​រាល់​គ្នា ហើយ​រំលាយ​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ ជា​ក្រុង​ដែល​អ្នក​រាល់​គ្នា​ពឹង​ផ្អែក។


ពួក​គេ​ដុះ​ក្បាល​ពោះ មុខ​ឡើង​ខ្លាញ់ ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​ហួស​កំរិត ពួក​គេ​មិន​គិត​ពី​យុត្តិធម៌​ទេ ហើយ​ក៏​មិន​គោរព​សិទ្ធិ​របស់​ក្មេង​កំព្រា​ដែរ។ ពួក​គេ​ចេះ​តែ​ចំរើន​ឡើង ពួក​គេ​មិន​រក​យុត្តិធម៌​ឲ្យ​ជន​ក្រីក្រ​ឡើយ។


«មាន​បុរស​ម្នាក់​ជា​អ្នក​មាន គាត់​ប្រើ​សុទ្ធ​តែ​សម្លៀក‌បំពាក់​ល្អ​ៗ ធ្វើ​ពី​ក្រណាត់​សំពត់​ថ្លៃ​ៗ។ គាត់​រស់​នៅ​ដោយ​សប្បាយមាន​ម្ហូប​អាហារ​ឆ្ងាញ់​ៗ​បរិបូណ៌​រាល់​ថ្ងៃ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម