ប្រហែលជាអុលឡោះតាអាឡាឃើញទុក្ខវេទនារបស់យើង ហើយធ្វើឲ្យពាក្យបណ្តាសានៅថ្ងៃនេះ ក្លាយទៅជាពាក្យជូនពរទៅវិញ»។
បរិទេវ 1:9 - អាល់គីតាប ភាពស្មោកគ្រោកស្ថិតនៅជាប់នឹង សំពត់របស់នាង នាងពុំបានគិតដល់ហេតុការណ៍ ដែលនឹងកើតមានចំពោះនាង នាងផុងខ្លួនជ្រៅពេក គ្មាននរណាអាចសំរាលទុក្ខនាងឡើយ។ «ឱអុលឡោះតាអាឡាអើយ សូមមើលមកទុក្ខវេទនា របស់ខ្ញុំផង សត្រូវមានជ័យជំនះលើខ្ញុំហើយ!» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សេចក្ដីស្មោកគ្រោករបស់នាងនៅត្រង់ជាយសំពត់ នាងមិននឹកពីចុងបំផុតរបស់ខ្លួនសោះ ហេតុនោះបានជានាងត្រូវចុះមកយ៉ាងអស្ចារ្យ ឥតមានអ្នកណានឹងជួយដោះទុក្ខឡើយ ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គទតសេចក្ដីវេទនា របស់ខ្ញុំម្ចាស់ចុះ ដ្បិតខ្មាំងសត្រូវមានសេចក្ដីឆ្មើងឆ្មៃ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ភាពស្មោកគ្រោកស្ថិតនៅជាប់នឹង សំពត់របស់នាង នាងពុំបានគិតដល់ហេតុការណ៍ ដែលនឹងកើតមានចំពោះនាង នាងផុងខ្លួនជ្រៅពេក គ្មាននរណាអាចសម្រាលទុក្ខនាងឡើយ។ «ឱព្រះអម្ចាស់អើយ សូមទតមកទុក្ខវេទនា របស់ខ្ញុំម្ចាស់ផង សត្រូវមានជ័យជម្នះលើខ្ញុំម្ចាស់ហើយ!» ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សេចក្ដីស្មោកគ្រោករបស់នាងនៅត្រង់ជាយសំពត់ នាងមិននឹកពីចុងបំផុតរបស់ខ្លួនសោះ ហេតុនោះបានជានាងត្រូវចុះមកយ៉ាងអស្ចារ្យ ឥតមានអ្នកណានឹងជួយដោះទុក្ខឡើយ ឱព្រះយេហូវ៉ាអើយ សូមទ្រង់ទតសេចក្ដីវេទនារបស់ខ្ញុំម្ចាស់ចុះ ដ្បិតខ្មាំងសត្រូវមានសេចក្ដីឆ្មើងឆ្មៃ |
ប្រហែលជាអុលឡោះតាអាឡាឃើញទុក្ខវេទនារបស់យើង ហើយធ្វើឲ្យពាក្យបណ្តាសានៅថ្ងៃនេះ ក្លាយទៅជាពាក្យជូនពរទៅវិញ»។
អុលឡោះតាអាឡាឃើញអ៊ីស្រអែលរងនូវភាពអាម៉ាស់យ៉ាងធ្ងន់ធ្ងរ គឺទាំងអ្នកជា ទាំងអ្នកងារ ហើយគ្មាននរណាម្នាក់សង្គ្រោះពួកគេឡើយ។
ឱអុលឡោះជាម្ចាស់នៃយើងខ្ញុំអើយ ទ្រង់ជាម្ចាស់ដ៏ឧត្ដម ប្រកបដោយអំណាចគួរឲ្យស្ញែងខ្លាច ទ្រង់តែងតែរក្សាសម្ពន្ធមេត្រី ហើយមានចិត្តមេត្តាករុណាជានិច្ច។ ឥឡូវនេះ សូមទ្រង់មេត្តាមើលមកយើងខ្ញុំ ដែលកំពុងរងទុក្ខលំបាក គឺស្ដេចរបស់យើងខ្ញុំ មន្ត្រីរបស់យើងខ្ញុំ អ៊ីមុាំរបស់យើងខ្ញុំ ណាពីរបស់យើងខ្ញុំ ដូនតារបស់យើងខ្ញុំ និងប្រជាជនទាំងមូលរបស់ទ្រង់ ចាប់ពីជំនាន់ស្ដេចស្រុកអាស្ស៊ីរី រហូតដល់សព្វថ្ងៃនេះ។
សូមមើលទុក្ខវេទនារបស់ខ្ញុំ សូមរំដោះខ្ញុំផង! ដ្បិតខ្ញុំមិនភ្លេចហ៊ូកុំរបស់ទ្រង់ទេ។
ឱអុលឡោះតាអាឡាអើយ សូមកុំឲ្យចិត្តប៉ងប្រាថ្នារបស់មនុស្ស អាក្រក់បានសម្រេចឡើយ ហើយកុំបណ្ដោយឲ្យផែនការ របស់គេបានជោគជ័យឲ្យសោះ។ - សម្រាក
សូមមើលមកទុក្ខវេទនា និងការនឿយព្រួយរបស់ខ្ញុំ សូមអត់ទោសឲ្យខ្ញុំ បានរួចពីអំពើបាបទាំងប៉ុន្មានផង។
ពួកគេដាក់ថ្នាំបំពុលនៅក្នុងម្ហូបអាហាររបស់ខ្ញុំ ហើយនៅពេលខ្ញុំស្រេកទឹក គេបែរជាយកទឹកខ្មេះ មកឲ្យខ្ញុំទៅវិញ។
យើងនឹងនាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ជាកន្លែងដែលអ្នករាល់គ្នារងទុក្ខ ឆ្ពោះទៅកាន់ស្រុករបស់ជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស ជាស្រុកដែលមានភោគទ្រព្យសម្បូណ៌ហូរហៀរហើយ”។
អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងបានឃើញទុក្ខលំបាករបស់ប្រជារាស្ត្រយើងនៅស្រុកអេស៊ីប យើងក៏បានឮសំរែករបស់គេ ព្រោះតែមេត្រួតត្រាវាយដំដែរ។ យើងដឹងអំពីទុក្ខវេទនារបស់ពួកគេហើយ។
ប្រជាជននាំគ្នាជឿ ហើយយល់ថា អុលឡោះតាអាឡាបានឃើញទុក្ខវេទនារបស់ជនជាតិអ៊ីស្រអែល ហើយទ្រង់មកសង្គ្រោះពួកគេ។ ពួកគេក៏អោនកាយ ក្រាបថ្វាយបង្គំទ្រង់។
មួយវិញទៀត ខ្ញុំបានឃើញការសង្កត់សង្កិនគ្រប់យ៉ាង ដែលមនុស្សប្រព្រឹត្តចំពោះគ្នាទៅវិញទៅមក នៅលើផែនដីនេះ។ ខ្ញុំឃើញទឹកភ្នែករបស់មនុស្សដែលត្រូវគេសង្កត់សង្កិន តែគ្មាននរណាម្នាក់សំរាលទុក្ខពួកគេទេ ដ្បិតអំណាចស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អ្នកសង្កត់សង្កិន ដូច្នេះ គ្មាននរណាម្នាក់សំរាលទុក្ខពួកគេឡើយ។
ពិតមែនហើយ យេរូសាឡឹមជាក្រុងដែល កំពុងតែរលំ ហើយយូដាជាស្រុកកំពុងតែហិនហោច ដ្បិតប្រជាជននាំគ្នាប្រឆាំងនឹងអុលឡោះតាអាឡា ដើម្បីបន្ថោកសិរីរុងរឿងរបស់ទ្រង់ ដោយពាក្យសំដី និងដោយអំពើផ្សេងៗដែលពួកគេប្រព្រឹត្ត។
អុលឡោះតាអាឡាជាម្ចាស់អើយ សូមស្ដាប់ខ្ញុំ! អុលឡោះតាអាឡាជាម្ចាស់អើយ សូមមើលផង! សូមទ្រង់ស្តាប់សេចក្ដីទាំងប៉ុន្មានដែលស្ដេចសានហេរីបបានផ្ញើមកជេរប្រមាថ អុលឡោះដ៏នៅអស់កល្ប!
តើអ្នកបានជេរ និងត្មះតិះដៀលនរណា? តើអ្នកស្រែកក្ដែងៗប្រឆាំងនឹងនរណា? គឺអ្នកហ៊ានព្រហើនដាក់អុលឡោះដ៏វិសុទ្ធ ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល។
អ្នកច្រឡោតខឹងនឹងយើង យើងបានឮពាក្យសំដីព្រហើនៗរបស់អ្នក ហេតុនេះហើយបានជាយើងយកកន្លុះ មកដាក់ច្រមុះអ្នក និងយកបង្ហៀរមកដាក់មាត់អ្នក ហើយដឹកអ្នកវិលត្រឡប់ទៅស្រុករបស់អ្នកវិញ តាមផ្លូវដែលអ្នកបានធ្វើដំណើរមក។
ស្ដេចស្រុកអាស្ស៊ីរីបានចាត់មេទ័ពឲ្យមកជេរប្រមាថអុលឡោះតាអាឡា ជាម្ចាស់ដែលនៅអស់កល្ប។ ប្រហែលជាអុលឡោះតាអាឡាជាម្ចាស់របស់អ្នក ឮពាក្យរបស់មេទ័ពនោះដែរ ហើយទ្រង់មុខជាដាក់ទោសគេ ព្រោះតែពាក្យដែលទ្រង់បានឮ។ ហេតុនេះ សូមទូរអាអង្វរអុលឡោះតាអាឡាជាម្ចាស់របស់អ្មក សូមទ្រង់មេត្តាប្រណីដល់ប្រជាជនដែលនៅសេសសល់នេះផង»។
ចូរលើកទឹកចិត្តអ្នកក្រុងយេរូសាឡឹម ហើយប្រកាសប្រាប់គេថា ពេលវេលាដែលខ្មាំងបង្ខំឲ្យគេធ្វើការ យ៉ាងធ្ងន់នោះ បានចប់សព្វគ្រប់ហើយ! គេរងទុក្ខទោសគ្រប់គ្រាន់ហើយ! អុលឡោះតាអាឡាបានដាក់ទោសគេ ព្រោះតែអំពើបាបដែលគេបានប្រព្រឹត្ត ហើយគេក៏បានរងទុក្ខទោសនោះ មួយទ្វេជាពីរដែរ!»។
អ្នកពោលថា “យើងជាម្ចាស់គ្រប់គ្រងជាអង្វែងតរៀងទៅ” អ្នកពុំបានរិះគិតអំពីព្រឹត្តិការណ៍ទាំងនេះ ឲ្យដិតដល់ទេ គឺអ្នកពុំបានចងចាំថាព្រឹត្តិការណ៍នេះ នឹងមានទីបញ្ចប់ឡើយ។
ទុក្ខវេទនាពីរយ៉ាងបានកើតមាន ចំពោះអ្នកផ្ទួនៗគ្នា គឺអ្នកត្រូវហិនហោច និងខ្ទេចខ្ទី ទុរ្ភិក្ស និងសង្គ្រាម តែគ្មាននរណាអាណិតអាសូរអ្នក គ្មាននរណាសំរាលទុក្ខអ្នកសោះ។
ក្រុងដ៏សែនវេទនាអើយ! អ្នកត្រូវខ្យល់ព្យុះបក់បោក តែគ្មានអ្នកណាសំរាលទុក្ខអ្នកទេ។ ឥឡូវនេះ យើងយកថ្មដ៏ល្អប្រណីត មកសង់អ្នកឡើងវិញ យើងយកត្បូងកណ្ដៀងចាក់ជាគ្រឹះ
យើងបានឃើញការផិតក្បត់ តំរេកតណ្ហា និងអំពើពេស្យាចារដ៏ថោកទាបរបស់អ្នក នៅតាមកំពូលភ្នំ និងនៅតាមទីវាល យើងបានឃើញព្រះនានាដែលគួរស្អប់ខ្ពើម របស់អ្នក! យេរូសាឡឹមអើយ អ្នកត្រូវវេទនាជាពុំខាន ព្រោះអ្នកមិនព្រមជម្រះខ្លួនឲ្យបានបរិសុទ្ធទេ តើនៅដូច្នេះដល់កាលណាទៀត?»។
គ្មាននរណាកាច់នំបុ័ងចែកដល់គ្រួសារដែលកាន់ទុក្ខ ហើយក៏គ្មាននរណាលើកពែងជូនគេ ដើម្បីជួយរំលែកទុក្ខអ្នកដែលបាត់បង់ឪពុកម្ដាយដែរ។
អាវរបស់អ្នកប្រឡាក់ទៅដោយឈាម របស់ជនក្រីក្រ គឺឈាមមនុស្សស្លូតត្រង់ដែលពុំបានទម្លុះ ទ្វារប្លន់យកទ្រព្យសម្បត្តិរបស់អ្នកឡើយ។
ចូរបង្អកម៉ូអាប់ឲ្យស្រវឹងទៅ ព្រោះគេបានបះបោរប្រឆាំងនឹងអុលឡោះតាអាឡា ម៉ូអាប់កំពុងននៀលក្នុងកំអួតរបស់ខ្លួន ហើយត្រូវមនុស្សម្នាសើចចំអកឲ្យ។
គឺពួកណាពីនាំគ្នាថ្លែងពាក្យក្លែងក្លាយ ក្នុងនាមអុលឡោះ ក្រុមអ៊ីមុាំគិតតែរកប្រយោជន៍ផ្ទាល់ខ្លួន ហើយប្រជារាស្ត្ររបស់យើងពេញចិត្តនឹង អំពើទាំងនោះណាស់! ទៅអនាគត តើអ្នករាល់គ្នានឹងធ្វើ យ៉ាងណាទៀត?»។
ចូរកោះហៅអ្នកបាញ់ព្រួញ គឺអ្នកបាញ់ព្រួញ ដ៏ពូកែទាំងប៉ុន្មាន មកវាយលុកបាប៊ីឡូន ចូរបោះទ័ពជុំវិញក្រុងនេះ កុំឲ្យនរណាម្នាក់រត់រួចឡើយ។ ចូរសងពួកបាប៊ីឡូនវិញ តាមអំពើរបស់ពួកគេ ពួកគេធ្លាប់ប្រព្រឹត្តយ៉ាងណា ចូរប្រព្រឹត្តចំពោះពួកគេវិញយ៉ាងនោះដែរ ដ្បិតពួកគេវាយឫកព្រហើនដាក់អុលឡោះតាអាឡា ជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល។
ក្រុងស៊ីយ៉ូនលើកដៃហៅគេជួយ តែគ្មាននរណាមកសំរាលទុក្ខនាងទេ អុលឡោះតាអាឡាបញ្ជាឲ្យសត្រូវដែលនៅជុំវិញ មកវាយប្រហារពូជពង្សរបស់យ៉ាកកូប យេរូសាឡឹមក្លាយទៅជាមិនបរិសុទ្ធ នៅក្នុងចំណោមពួកគេ។
គេបានឮខ្ញុំយំថ្ងូរ ក៏ប៉ុន្តែ គ្មាននរណាម្នាក់សំរាលទុក្ខខ្ញុំទេ សត្រូវទាំងប៉ុន្មានបានឮថា ខ្ញុំរងទុក្ខវេទនា គេនាំគ្នាសប្បាយចិត្ត ដោយឃើញទ្រង់ធ្វើទោសខ្ញុំ ទ្រង់ធ្វើឲ្យថ្ងៃដែលទ្រង់កំណត់ទុក បានមកដល់។ សូមឲ្យពួកគេរងទុក្ខដូចខ្ញុំដែរ!
ក្រុងស៊ីយ៉ូនអើយ តើខ្ញុំមានពាក្យអ្វីនឹងថ្លែងទៀត នាងក្រមុំស៊ីយ៉ូនអើយ តើខ្ញុំអាចយកអ្វីមកប្រៀបផ្ទឹម ដើម្បីសំរាលទុក្ខនាងបាន? ដ្បិតមហន្តរាយរបស់នាងធំដូចមហាសាគរ តើនរណាអាចព្យាបាលនាងបាន?
ម្ដេចក៏មាសប្រែជាស្រអាប់ ហើយមាសដ៏សុទ្ធប្រែជាបាត់រស្មីដូច្នេះ! ថ្មម៉ាស្ជិទនៅរប៉ាត់រប៉ាយគ្រប់ទីកន្លែង តាមដងផ្លូវទាំងអស់!
អុលឡោះតាអាឡាអើយ សូមនឹកដល់ ហេតុការណ៍ដែលកើតមានចំពោះយើងខ្ញុំ សូមមើលចុះ តើគេត្មះតិះដៀលយើងខ្ញុំដល់កំរិតណា!
ហេតុនេះយើងនឹងទាក់ទាញចិត្តនាង ដោយនាំនាងទៅវាលរហោស្ថាន យើងនឹងនិយាយលួងលោមចិត្តនាង។
ហេតុការណ៍កើតមានដូច្នេះ បណ្ដាលមកពី ពួកគេមានអំនួត ពួកគេត្មះតិះដៀល ប្រជារាស្ត្ររបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ព្រមទាំងឈ្លានពានទឹកដីរបស់គេទៀតផង។
មានជនជាតិយូដាជាច្រើននាំគ្នាមកជួយរំលែកទុក្ខនាងម៉ាថា និងនាងម៉ារីក្នុងពេលប្អូនស្លាប់។
យើងខ្ញុំក៏ស្រែកអង្វរអុលឡោះតាអាឡា ជាម្ចាស់នៃបុព្វបុរសរបស់យើងខ្ញុំ អុលឡោះតាអាឡាទ្រង់ឮពាក្យរបស់យើងខ្ញុំ ទ្រង់មើលឃើញគេសង្កត់សង្កិនយើងខ្ញុំ ធ្វើឲ្យយើងខ្ញុំរងទុក្ខលំបាក និងវេទនាជាខ្លាំង។
ប៉ុន្តែ យើងនឹងបារម្ភ ក្រែងលោខ្មាំងសត្រូវយល់ច្រឡំ ហើយចំអក និងប្រមាថមើលងាយយើង ដោយពោលថា “ពួកយើងជាមនុស្សខ្លាំងពូកែ គឺមិនមែនអុលឡោះតាអាឡាទេដែលសម្រេចការនេះ”។
ប្រសិនបើពួកគេមានប្រាជ្ញា នោះពួកគេមុខជាពិចារណា ហើយយល់ថា នៅអនាគត តើពួកគេនឹងទៅជាយ៉ាងណា។
ពេលកំណត់ ដែលអុលឡោះចាប់ផ្តើមវិនិច្ឆ័យទោសមនុស្សលោកមកដល់ហើយ គឺទ្រង់វិនិច្ឆ័យទោសប្រជារាស្ដ្ររបស់ទ្រង់មុនគេ។ ប្រសិនបើទ្រង់ចាប់ផ្ដើមវិនិច្ឆ័យទោសពីយើងទៅហើយ ចុះទំរាំបើអស់អ្នកដែលពុំព្រមជឿដំណឹងល្អរបស់អុលឡោះវិញ តើនឹងធ្លាក់ទៅដល់កំរិតណា!។
នាងទូរអាអង្វរអុលឡោះដោយសច្ចាថា៖ «ឱ! អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលអើយ! សូមមើលមកខ្ញុំ ដែលកំពុងតែមានទុក្ខព្រួយ សូមនឹកដល់ខ្ញុំ ហើយកុំបំភ្លេចខ្ញុំឡើយ។ ប្រសិនបើទ្រង់ប្រោសប្រទានឲ្យខ្ញុំមានកូនប្រុសមួយ ខ្ញុំនឹងយកកូននោះមកជូនទ្រង់ ដើម្បីឲ្យនៅបម្រើទ្រង់អស់មួយជីវិត ហើយសក់របស់វានឹងមិនត្រូវកោរ ឬកាត់ឡើយ»។