១ ពេត្រុស 4:17 - អាល់គីតាប17 ពេលកំណត់ ដែលអុលឡោះចាប់ផ្តើមវិនិច្ឆ័យទោសមនុស្សលោកមកដល់ហើយ គឺទ្រង់វិនិច្ឆ័យទោសប្រជារាស្ដ្ររបស់ទ្រង់មុនគេ។ ប្រសិនបើទ្រង់ចាប់ផ្ដើមវិនិច្ឆ័យទោសពីយើងទៅហើយ ចុះទំរាំបើអស់អ្នកដែលពុំព្រមជឿដំណឹងល្អរបស់អុលឡោះវិញ តើនឹងធ្លាក់ទៅដល់កំរិតណា!។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល17 ដ្បិតពេលកំណត់មកដល់ហើយ ដើម្បីឲ្យការជំនុំជម្រះចាប់ផ្ដើមពីដំណាក់របស់ព្រះ ហើយប្រសិនបើចាប់ផ្ដើមពីយើង ចុះចុងបញ្ចប់របស់ពួកអ្នកដែលមិនព្រមជឿដំណឹងល្អរបស់ព្រះ តើនឹងទៅជាយ៉ាងណា? សូមមើលជំពូកKhmer Christian Bible17 ដ្បិតពេលវេលាជំនុំជម្រះត្រូវចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ហើយបើការជំនុំជម្រះចាប់ផ្ដើមពីយើងមុនគេនោះ តើទីបញ្ចប់របស់ពួកអ្នកមិនជឿដំណឹងល្អរបស់ព្រះជាម្ចាស់ទៅជាយ៉ាងណាវិញ? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦17 ដ្បិតនេះជាពេលវេលាជំនុំជម្រះ ដែលត្រូវចាប់ផ្តើមពីដំណាក់របស់ព្រះ ហើយប្រសិនបើការនេះចាប់ផ្តើមពីយើងទៅហើយ នោះតើចុងបំផុតរបស់អស់អ្នកដែលមិនស្តាប់បង្គាប់តាមដំណឹងល្អរបស់ព្រះ នោះនឹងទៅជាយ៉ាងណា? សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥17 ពេលកំណត់ដែលព្រះជាម្ចាស់ចាប់ផ្តើមវិនិច្ឆ័យទោសមនុស្សលោកមកដល់ហើយ គឺព្រះអង្គវិនិច្ឆ័យទោសប្រជារាស្ដ្ររបស់ព្រះអង្គមុនគេ។ ប្រសិនបើព្រះអង្គចាប់ផ្ដើមវិនិច្ឆ័យទោសពីយើងទៅហើយ ចុះទម្រាំបើអស់អ្នកដែលពុំព្រមជឿដំណឹងល្អរបស់ព្រះជាម្ចាស់វិញ តើនឹងធ្លាក់ទៅដល់កម្រិតណា!។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤17 ដ្បិតពេលវេលាដែលសេចក្ដីជំនុំជំរះត្រូវចាប់ផ្តើមពីដំណាក់នៃព្រះទៅ នោះបានមកដល់ហើយ បើសិនជាចាប់តាំងពីយើងរាល់គ្នាជាមុនដូច្នេះ នោះតើចុងបំផុតរបស់ពួកអ្នក ដែលមិនជឿតាមដំណឹងល្អនៃព្រះ នឹងបានជាយ៉ាងដូចម្តេចទៅ សូមមើលជំពូក |
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា៖ «យើងនឹងមករកអ្នករាល់គ្នា ដើម្បីវិនិច្ឆ័យទោស។ យើងនឹងប្រញាប់ប្រញាល់ចោទប្រកាន់ ពួកគ្រូធ្មប់ និងពួកក្បត់ចិត្តយើង ពួកស្បថបំពាន ពួកសង្កត់សង្កិនកម្មករ ស្ត្រីមេម៉ាយ និងក្មេងកំព្រា ពួកធ្វើបាបជនបរទេស ហើយមិនគោរពកោតខ្លាចយើង»។