Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




បរិទេវ 1:8 - អាល់គីតាប

8 យេរូ‌សាឡឹម​ប្រព្រឹត្ត​អំពើ​បាប​ជា​ច្រើន ហេតុ​នេះ​ហើយ​បាន​ជា​នាង​ក្លាយ​ទៅ ជា​មិន​បរិសុទ្ធ អស់​អ្នក​ដែល​ធ្លាប់​តែ​សរសើរ​នាង​កាល​ពី​មុន បែរ​ជា​នាំ​គ្នា​មើល‌ងាយ​នាង ដោយ​ឃើញ​នាង​នៅ​ខ្លួន​ទទេ នាង​យំ​ថ្ងូរ ហើយ​ដក​ខ្លួន​ថយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ក្រុង​យេរូ‌សាឡិម​បាន​ធ្វើ​បាប​យ៉ាង​ធ្ងន់ ហេតុ​នោះ​បាន​ជា​ត្រូវ​ត្រឡប់​ដូច​ជា​របស់​ស្មោក‌គ្រោក អស់​អ្នក​ដែល​ធ្លាប់​លើក​មុខ​នាង ឥឡូវ​គេ​មើល​ងាយ​វិញ ពី​ព្រោះ​គេ​បាន​ឃើញ​កេរ‌ខ្មាស​នាង​ហើយ នាង​កំពុង​តែ​ថ្ងូរ ហើយ​បែរ​ថយ​ក្រោយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 យេរូ‌សាឡឹម​ប្រព្រឹត្ត​អំពើ​បាប​ជា​ច្រើន ហេតុ​នេះ​ហើយ​បាន​ជា​នាង​ក្លាយ​ទៅ ជា​មិន​បរិសុទ្ធ* អស់​អ្នក​ដែល​ធ្លាប់​តែ​សរសើរ​នាង​កាល​ពី​មុន បែរ​ជា​នាំ​គ្នា​មើល‌ងាយ​នាង ដោយ​ឃើញ​នាង​នៅ​ខ្លួន​ទទេ នាង​យំ​ថ្ងូរ ហើយ​ដក​ខ្លួន​ថយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ក្រុង​យេរូ‌សាឡិម​បាន​ធ្វើ​បាប​យ៉ាង​ធ្ងន់ ហេតុ​នោះ​បាន​ជា​ត្រូវ​ត្រឡប់​ដូច​ជា​របស់​ស្មោក‌គ្រោក អស់​អ្នក​ដែល​ធ្លាប់​លើក​មុខ​នាង ឥឡូវ​គេ​មើល‌ងាយ​វិញ ពី​ព្រោះ​គេ​បាន​ឃើញ​កេរ‌ខ្មាស​នាង​ហើយ អើ នាង​កំពុង​តែ​ថ្ងូរ ហើយ​បែរ​ថយ​ក្រោយ

សូមមើលជំពូក ចម្លង




បរិទេវ 1:8
33 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ស្រាប់​តែ​ភ្នែក​របស់​អ្នក​ទាំង​ពីរ​បាន​ភ្លឺ​ឡើង ហើយ​ដឹង​ថា គេ​នៅ​ខ្លួន​ទទេ។ អ្នក​ទាំង​ពីរ​ក៏​បេះ​ស្លឹក​ល្វា មក​ខ្ទាស់​ធ្វើ​ជា​ប៉ឹង បិទ​បាំង​កាយ។


ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា និង​ពូជ‌ពង្ស​របស់​អ្នក​រាល់​គ្នា បែក​ចិត្ត​ចេញ​ពី​យើង ហើយ​មិន​កាន់​តាម​បទ​បញ្ជា និង​ហ៊ូកុំ​ដែល​យើង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​ទេ ឬ​ប្រសិន​បើ​អ្នក​ទៅ​គោរព និង​ថ្វាយ‌បង្គំ​ព្រះ​ដទៃ


យើង​នឹង​ដក​ជន‌ជាតិ​អ៊ីស្រ‌អែល​ចេញ​ពី​ទឹក​ដី​ដែល​យើង​បាន​ប្រគល់​ឲ្យ​ពួក​គេ ហើយ​យើង​ក៏​បោះ‌បង់​ចោល​ដំណាក់ ដែល​យើង​បាន​ញែក​ទុក​ជា​កន្លែង​ដ៏​សក្ការៈ សម្រាប់​នាម​យើង​នោះ ឲ្យ​ឆ្ងាយ​ពី​មុខ​យើង។ អ៊ីស្រ‌អែល​នឹង​ត្រូវ​ជាតិ​សាសន៍​ទាំង​អស់​មាក់‌ងាយ ចំអក​ឲ្យ។


គេ​នឹង​ឆ្លើយ​ប្រាប់​អ្នក​ទាំង​នោះ​ថា “ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​បោះ‌បង់​ចោលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ពួក​គេ គឺ​ម្ចាស់​ដែល​បាន​នាំ​ដូន‌តា​របស់​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប។ ពួក​គេ​ជំពាក់​ចិត្ត​នឹង​ព្រះ​ដទៃ ហើយ​គោរព​បម្រើ និង​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ។ ហេតុ​នេះ​ហើយ​បាន​ជាអុលឡោះ‌តាអាឡា​ធ្វើ​ឲ្យ​ពួក​គេ​រង​ទុក្ខ​វេទនា”»។


មនុស្ស‌ម្នា​នឹង​ឃើញ​កេរ‌ខ្មាស​របស់​អ្នក គេ​នឹង​ឃើញ​ភាព​អាម៉ាស់​របស់​អ្នក យើង​នឹង​សង‌សឹក​អ្នក យើង​នឹង​ប្រហារ​អ្នក ឥត​មាន​នរណា​ឃាត់​យើង​បាន​ឡើយ។


ប្រសិន​បើ​អ្នក​នឹក​គិត​ថា “ហេតុ​អ្វី​បាន​ជា ព្រឹត្តិ‌ការណ៍​នេះ​កើត​មាន​ចំពោះ​ខ្ញុំ?” នោះ​តោង​ដឹង​ថា ខ្មាំង​សត្រូវ​បក​កេរ‌ខ្មាស​របស់​អ្នក និង​រំលោភ​លើ​អ្នក​ដូច្នេះ ព្រោះ​តែ​អ្នក​មាន​កំហុស​ដ៏​ច្រើន​ឥត​គណនា។


យើង​នឹង​លាត់​សំពត់​របស់​អ្នក​ឡើង រហូត​ដល់​ក្បាល ដើម្បី​ឲ្យ​គេ​ឃើញ​កេរ‌ខ្មាស​របស់​អ្នក។


ពេល​ឃើញ​គ្រោះ​កាច​ទាំង​នេះ នគរ​ទាំង​ប៉ុន្មាន​នៅ​ផែនដី​នឹង​ញ័រ​រន្ធត់។ ហេតុ‌ការណ៍​នេះ​កើត​ឡើង ព្រោះ​តែ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​ម៉ាណា‌សេ បុត្រ​របស់​ហេសេ‌គា ជា​ស្ដេច​ស្រុក​យូដា បាន​ប្រព្រឹត្ត​នៅ​ក្រុង​យេរូ‌សាឡឹម។


យើង​នឹង​ធ្វើ​ឲ្យ​នគរ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​ភ័យ​តក់‌ស្លុត ដោយ​ឃើញ​ពួក​គេ​វេទនា​បែប​នេះ។ គ្រប់​ទី​កន្លែង​ដែល​យើង​កំចាត់‌កំចាយ​ពួក​គេ​ឲ្យ​ទៅ​នៅ មនុស្ស‌ម្នា​នឹង​មាក់‌ងាយ ចំអក​ឲ្យ​ពួក​គេ ព្រម​ទាំង​យក​ឈ្មោះ​ពួក​គេ​ទៅ​ជេរ​ប្រមាថ និង​ដាក់​បណ្ដាសា​គ្នា​ទៀត​ផង។


ពួក​គេ​បាន​ចូល​មក​កាន់​កាប់​ទឹក​ដី​នេះ ប៉ុន្តែ ពួក​គេ​ពុំ​ព្រម​ស្ដាប់​បន្ទូល​របស់​ទ្រង់​ទេ ពួក​គេ​ពុំ​បាន​រស់​នៅ​តាម​ហ៊ូកុំ​របស់​ទ្រង់ និង​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បង្គាប់​ឲ្យ​ធ្វើ​នោះ​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​ទ្រង់​ឲ្យ​គ្រោះ​កាច​ទាំង​នេះ កើត​មាន​ដល់​ពួក​គេ។


ហេតុ​នេះ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ដោយ​អ្នក​រាល់​គ្នា​ពុំ​បាន​ស្ដាប់​បង្គាប់​យើង ក្នុង​ការ​ដោះ​លែង​បង​ប្អូន​ដែល​ជា​សាច់​ឈាម​របស់​ខ្លួន​ទេ​នោះ យើង​ក៏​នឹង​បណ្ដោយ​ឲ្យ​សង្គ្រាម ជំងឺ​អាសន្ន‌រោគ និង​ទុរ្ភិក្ស​កើត​មាន​ដល់​អ្នក​រាល់​គ្នា​ដែរ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។ ពេល​នគរ​ទាំង​ប៉ុន្មាន​នៅ​ផែនដី​ឃើញ​អ្នក​រាល់​គ្នា គេ​នឹង​តក់‌ស្លុត​យ៉ាង​ខ្លាំង។


យើង​ឮ​សំឡេង​ថ្ងូរ​ដូច​សំឡេង​របស់​ស្ត្រី ដែល​ហៀប​នឹង​សំរាល​កូន ជា​សំឡេង​ឈឺ​ចុក​ចាប់​ដូច​ស្ត្រី​កូន​ដំបូង គឺ​សំឡេង​ថ្ងូរ​របស់​ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន ដែល​លើក​ដៃ​ប្រណម្យ​រក​គេ​ជួយ ដោយ​ពោល​ថា “ខ្ញុំ​វេទនា​ណាស់! ខ្ញុំ​មុខ​ជា​ស្លាប់​ក្នុង​កណ្ដាប់​ដៃ​ពេជ្ឈ‌ឃាត!”»។


«ពួក​គេ​ចូល​ចិត្ត​និយាយ​មួល​បង្កាច់ មាន​ចិត្ត​រឹង‌រូស ដូច​លង្ហិន និង​ដែក‌ថែប ដែល​ពុំ​អាច​ពត់​បាន​ឡើយ គឺ​ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​គ្រប់ៗ​គ្នា!


ប្រជា‌ជន​ទាំង​អស់​នាំ​គ្នា​យំ​ថ្ងូរ គេ​ចង់​បាន​អាហារ​បរិភោគ គេ​យក​អ្វីៗ​ដ៏​មាន​តម្លៃ​ទៅ​ដូរ​អាហារ​បរិភោគ ដើម្បី​ឲ្យ​បាន​រស់​រាន​មាន​ជីវិត។ អុលឡោះ‌តាអាឡា​អើយ សូម​មើល​មក​ខ្ញុំ​ផង ខ្ញុំ​អាម៉ាស់​មុខ​ខ្លាំង​ណាស់!


ក្រុង​ស៊ីយ៉ូន​លើក​ដៃ​ហៅ​គេ​ជួយ តែ​គ្មាន​នរណា​មក​សំរាល​ទុក្ខ​នាង​ទេ អុលឡោះ‌តាអាឡា​បញ្ជា​ឲ្យ​សត្រូវ​ដែល​នៅ​ជុំ‌វិញ មក​វាយ​ប្រហារ​ពូជ‌ពង្ស​របស់​យ៉ាកកូប យេរូ‌សាឡឹម​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ នៅ​ក្នុង​ចំណោម​ពួក​គេ។


អះលី‌ជំអះ​របស់​ក្រុង​ស៊ីយ៉ូន នាំ​គ្នា​អង្គុយ​ផ្ទាល់​នឹង​ដី និយាយ​ស្ដី​លែង​កើត ពួក​គេ​រោយ​ធូលី​ដី​លើ​ក្បាល ហើយ​ស្លៀក​បាវ​កាន់​ទុក្ខ។ ស្រី​ក្រមុំ​នៅ​ក្រុង​យេរូ‌សាឡឹម នាំ​គ្នា​ដើរ​អោន​មុខ​យ៉ាង​អាម៉ាស់។


ប្រជា‌ជន​ស្រុក​អេដុម ប្រជា‌ជន​ស្រុក​អ៊ូស​អើយ ចូរ​សប្បាយ​ចិត្ត ចូរ​រីក‌រាយ​ទៅ! ដ្បិត​អ្នក​ត្រូវ​ទទួល​ពែង​នៃ​ទុក្ខ​លំបាក​នេះ​ដែរ អ្នក​នឹង​ស្រវឹង ហើយ​នៅ​ខ្លួន​ទទេ។


ពួក​គេ​នឹង​ប្រព្រឹត្ត​ចំពោះ​នាង​ដោយ​ចិត្ត​ស្អប់ ពួក​គេ​នឹង​រឹប​អូស​យក​អ្វីៗ​ទាំង​អស់​ដែល​នាង​ខំ​ប្រឹង​រក ហើយ​ទុក​ឲ្យ​នាង​នៅ​ខ្លួន​ទទេ។ មនុស្ស‌ម្នា​នឹង​ឃើញ​កេរ‌ខ្មាស​របស់​នាង គេ​នឹង​ដឹង​ថា​នាង​ជា​ស្រី​ពេស្យា។


ហេតុ​នេះ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ថា៖ «ចូរ​កោះ​ហៅ​មនុស្ស‌ម្នា​ឲ្យ​មក​ជួប‌ជុំ​គ្នា​ប្រឆាំង​នឹង​នាង​ទាំង​ពីរ។ យើង​នឹង​ធ្វើ​ឲ្យ​នាង​ភ័យ​តក់‌ស្លុត ហើយ​ឲ្យ​គេ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​នាង។


ប្រជា‌ជាតិ​ទាំង‌ឡាយ​នឹង​ទទួល​ស្គាល់​ថា កូន​ចៅ​អ៊ីស្រ‌អែល​ត្រូវ​ខ្មាំង​កៀរ​ទៅ​ជា​ឈ្លើយ​ដូច្នេះ ព្រោះ​តែ​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​បាប និង​ក្បត់​ចិត្ត​យើង។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​លែង​រវី‌រវល់​នឹង​ពួក​គេ យើង​បាន​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​បច្ចា‌មិត្ត ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​ប្រហារ​ជីវិត​ពួក​គេ​ទាំង​អស់ ដោយ​មុខ​ដាវ។


ឥឡូវ​នេះ យើង​បើក​កេរ‌ខ្មាស​នាង នៅ​ចំពោះ​មុខ​គូ​ស្នេហ៍​របស់​នាង គ្មាន​នរណា​អាច​រំដោះ​នាង​ពី​ដៃ​យើង​បាន​ទេ។


បើ​មិន​ដូច្នោះ​ទេ យើង​នឹង​យក​សម្លៀក‌បំពាក់​ចេញ​ពី​នាង ទុក​ឲ្យ​ខ្លួន​នៅ​ទទេ ដូច​ថ្ងៃ​ដែល​នាង​ទើប​នឹង​កើត យើង​ធ្វើ​ឲ្យ​នាង​ប្រៀប​បាន​នឹង វាល​រហោ‌ស្ថាន។ យើង​ធ្វើ​ឲ្យ​នាង​ក្លាយ​ដូច​ជា​ដី​ហួត‌ហែង យើង​ធ្វើ​ឲ្យ​នាង​ស្លាប់​ដោយ​ស្រេក​ទឹក។


យើង​សុំ​ទូន្មាន​អ្នក​ឲ្យ​មក​រក​ទិញ​មាស​ពី​យើង ជា​មាស​ដែល​សម្រាំង​នៅ​ក្នុង​ភ្លើង ដើម្បី​ឲ្យ​បាន​ទៅ​ជា​អ្នក​មាន ហើយ​ទិញ​សម្លៀក‌បំពាក់​ពណ៌​ស មក​ស្លៀក​ពាក់​បិទ‌បាំង​កេរ្ដិ៍​ខ្មាស​របស់​អ្នក កុំ​ឲ្យ​នៅ​ខ្លួន​ទទេ​ដូច្នេះ។ ចូរ​មក​រក​ទិញ​ថ្នាំ​ដាក់​ភ្នែក​ពី​យើង​ផង​ដែរ ដើម្បី​ឲ្យ​អ្នក​មើល​ឃើញ​ច្បាស់។


ហេតុ​នេះ អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​មាន​បន្ទូល​ដូច​ត​ទៅ: “យើង​ធ្លាប់​សន្យា​ពី​មុន​មក​ថា ពូជ‌ពង្ស​នៃ​បុព្វ‌បុរស​របស់​អ្នក គឺ​ពូជ‌ពង្ស​របស់​អ្នក នឹង​បម្រើ​យើង​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ ក៏​ប៉ុន្តែ ឥឡូវ​នេះ យើង​សូម​ប្រកាស​យ៉ាង​ឱឡា‌រឹក​ថា យើង​លុប​បំបាត់​ចោល​នូវ​ពាក្យ​សន្យា​នោះ​ហើយ! ដ្បិត​យើង​ផ្តល់​កិត្តិយស​ដល់​អស់​អ្នក​ដែល​លើក​កិត្តិយស​យើង តែ​បើ​អ្នក​ណា​មើល​ងាយ​យើង យើង​ក៏​លែង​រាប់​រក​អ្នក​នោះ​វិញ​ដែរ!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម