ស្តេចទត និងពលទាហានដែលនៅជាមួយ ក្រោកឡើងចេញដំណើរទៅដង្ហែហិបរបស់អុលឡោះពីក្រុងបាលេ ក្នុងស្រុកយូដា។ ហិបនេះជូនដល់នាមអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ដែលនៅកណ្តាលពួកម៉ាឡាអ៊ីកាត់មានស្លាប។
ទំនុកតម្កើង 80:1 - អាល់គីតាប ឱអុលឡោះដែលជាអ្នកគង្វាល នៃជនជាតិអ៊ីស្រអែលអើយ សូមស្តាប់យើងខ្ញុំ ទ្រង់ដឹកនាំពូជពង្សរបស់យូសុះ ដូចអ្នកគង្វាលដឹកនាំហ្វូងចៀម ឱអុលឡោះដែលនៅលើពួកម៉ាឡាអ៊ីកាត់មានស្លាបអើយ សូមសំដែងអំណាចដ៏រុងរឿងរបស់ទ្រង់ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គដែលជាអ្នកគង្វាលនៃអ៊ីស្រាអែលអើយ ព្រះអង្គដែលដឹកនាំយ៉ូសែបដូចជាដឹកនាំចៀមអើយ សូមផ្ទៀងព្រះកាណ៌ផង! ព្រះអង្គដែលគង់លើចេរ៉ូប៊ីនអើយ សូមបញ្ចេញពន្លឺផង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះដែលជាគង្វាលសាសន៍អ៊ីស្រាអែលអើយ ជាព្រះដែលនាំមុខពួកយ៉ូសែប ដូចជា នាំហ្វូងចៀមអើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ ឱព្រះដែលគង់នៅកណ្ដាលចេរូប៊ីមអើយ សូមភ្លឺមក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះជាម្ចាស់ដែលជាគង្វាល នៃជនជាតិអ៊ីស្រាអែលអើយ សូមផ្ទៀងព្រះកាណ៌ស្ដាប់យើងខ្ញុំ ព្រះអង្គដឹកនាំពូជពង្សរបស់លោកយ៉ូសែប ដូចគង្វាលដឹកនាំហ្វូងចៀម ឱព្រះអង្គដែលគង់នៅលើពួកចេរូប៊ីន*អើយ សូមសម្តែងព្រះបារមីដ៏រុងរឿងរបស់ព្រះអង្គ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះដ៏ឃ្វាលសាសន៍អ៊ីស្រាអែល ជាព្រះដែលនាំមុខពួកយ៉ូសែប ដូចជា នាំហ្វូងចៀមអើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ ឱព្រះដែលគង់នៅកណ្តាលចេរូប៊ីនអើយ សូមភ្លឺមក |
ស្តេចទត និងពលទាហានដែលនៅជាមួយ ក្រោកឡើងចេញដំណើរទៅដង្ហែហិបរបស់អុលឡោះពីក្រុងបាលេ ក្នុងស្រុកយូដា។ ហិបនេះជូនដល់នាមអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ដែលនៅកណ្តាលពួកម៉ាឡាអ៊ីកាត់មានស្លាប។
ស្តេចហេសេគាទូរអាអង្វរអុលឡោះតាអាឡាថា៖ «ឱអុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល ដែលនៅលើពួកម៉ាឡាអ៊ីកាត់មានស្លាបអើយ! មានតែទ្រង់មួយគត់ ដែលជាម្ចាស់របស់នគរទាំងប៉ុន្មាននៅលើផែនដី ទ្រង់បានបង្កើតផ្ទៃមេឃ និងផែនដី។
តើមានប្រយោជន៍អ្វី បានជាទ្រង់សង្កត់សង្កិនខ្ញុំ ហើយបោះបង់ចោលស្នាដៃរបស់ទ្រង់ រួចបែរជាជួយជ្រោមជ្រែងផែនការ របស់មនុស្សអាក្រក់ទៅវិញ?
ចិត្តរបស់ខ្ញុំពោរពេញ ទៅដោយពាក្យពេចន៍ដ៏សែនពីរោះ ខ្ញុំតែងបទចំរៀងនេះជូនស្តេច ។ សូមឲ្យសំដីខ្ញុំចាប់ចុងជួន ដូចបទកំណាព្យរបស់កវីនិពន្ធមួយនាក់ដ៏ចំណាន។
ឱអុលឡោះតាអាឡាអើយ សូមស្ដាប់ពាក្យរបស់ខ្ញុំ! សូមទ្រង់ស្តាប់សំរែកឈឺចាប់ របស់ខ្ញុំផង។
អុលឡោះតាអាឡាជាម្ចាស់លើអ្វីៗទាំងអស់ ទ្រង់មានបន្ទូលកោះហៅ ផែនដីទាំងមូល ចាប់តាំងពីទិសខាងកើត រហូតដល់ទិសខាងលិច
អុលឡោះអើយ! សូមស្តាប់ពាក្យ ទូរអាអង្វររបស់ខ្ញុំ សូមកុំលាក់មុខ នៅពេលខ្ញុំទទូចអង្វរទ្រង់។
ឱអុលឡោះអើយ ទ្រង់បានបោះបង់ចោលយើងខ្ញុំ ទ្រង់បានធ្វើឲ្យយើងខ្ញុំបាក់ទ័ព ទោះបីទ្រង់ខឹងនឹងយើងខ្ញុំក៏ដោយ ទ្រង់អើយ សូមស្រោចស្រង់យើងខ្ញុំឡើងវិញផង។
ទ្រង់ដឹកនាំប្រជារាស្ត្ររបស់ទ្រង់ តាមរយៈម៉ូសា និងហារូន ដូចអ្នកគង្វាលដឹកនាំហ្វូងចៀមដែរ។
ទ្រង់បាននាំប្រជារាស្ត្ររបស់ទ្រង់ ចេញពីស្រុកនោះដូចហ្វូងចៀមចេញពីក្រោល ទ្រង់ដឹកនាំពួកគេនៅវាលរហោស្ថាន ដូចអ្នកគង្វាលឃ្វាលហ្វូងចៀមរបស់ខ្លួន។
ទ្រង់មិនរវីរវល់នឹងពូជពង្សរបស់យូសុះ ទ្រង់ពុំបានជ្រើសរើសកុលសម្ព័ន្ធអេប្រាអ៊ីមទេ
ឱអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលអើយ សូមនាំយើងខ្ញុំមកវិញ សូមមើលមកយើងខ្ញុំដោយចិត្ត សប្បុរសផង នោះយើងខ្ញុំនឹងបានរួចជីវិត!
ឱអុលឡោះអើយ សូមនាំយើងខ្ញុំមកវិញ សូមមើលមកយើងខ្ញុំដោយចិត្ត សប្បុរសផង នោះយើងខ្ញុំនឹងបានរួចជីវិត!
ឱអុលឡោះជាម្ចាស់នៃពិភពទាំងមូលអើយ សូមនាំយើងខ្ញុំមកវិញ សូមមើលមកយើងខ្ញុំដោយ ចិត្តសប្បុរសផង នោះយើងខ្ញុំនឹងបានរួចជីវិត!
អុលឡោះតាអាឡាគ្រងរាជ្យ ប្រជាជនទាំងឡាយត្រូវញ័ររន្ធត់។ ទ្រង់នៅពីលើពួកម៉ាឡាអ៊ីកាត់មានស្លាប ហើយផែនដីកក្រើកញាប់ញ័រ។
ទ្រង់នឹងថែរក្សាប្រជារាស្ត្ររបស់ទ្រង់ ដូចអ្នកគង្វាលថែរក្សាហ្វូងចៀមរបស់ខ្លួន។ ទ្រង់លើកដៃឡើងប្រមូលកូនចៀម ទ្រង់បីកូនតូចៗជាប់នឹងទ្រូង ហើយទ្រង់ថែទាំមេចៀម ដែលកំពុងបំបៅកូនផងដែរ។
យេរូសាឡឹមអើយ! ចូរក្រោកឡើង បញ្ចាំងពន្លឺ ដ្បិតពន្លឺរបស់អ្នកមកដល់ហើយ! សិរីរុងរឿងរបស់អុលឡោះតាអាឡាភ្លឺមកលើអ្នកដូចថ្ងៃរះ។
ពេលនោះ ប្រជារាស្ត្ររបស់ទ្រង់នឹកដល់ ជំនាន់ម៉ូសា។ តើទ្រង់ដែលបាននាំពួកគេឡើងពីសមុទ្រ ជាមួយមេដឹកនាំរបស់ពួកគេ ទ្រង់នៅឯណា? តើទ្រង់ដែលប្រទានរសដ៏វិសុទ្ធ ឲ្យនៅជាមួយពួកគេ ទ្រង់នៅឯណា?
នៅចន្លោះសត្វទាំងបួនមានទ្រង់ទ្រាយដូចជាគប់ភ្លើង ហើយភ្លើងនោះធ្វើចលនាពីសត្វមួយទៅសត្វមួយ ទាំងបញ្ចេញពន្លឺរស្មីភ្លឺផ្លេក។
សិរីរុងរឿងរបស់អុលឡោះតាអាឡាអណ្ដែតឡើងពីលើពួកម៉ាឡាអ៊ីកាត់មានស្លាប ឆ្ពោះកាន់មាត់ទ្វារដំណាក់របស់អុលឡោះ។ មានពពកនៅពេញហើយទីលានក៏ពេញទៅដោយរស្មីនៃសិរីរុងរឿងរបស់អុលឡោះតាអាឡា។
យើងនឹងធ្វើឲ្យមានគង្វាលតែមួយគត់ងើបឡើង ដើម្បីមើលថែទាំពួកគេ គឺទតជាអ្នកបម្រើរបស់យើងនឹងធ្វើជាអ្នកគង្វាលមើលថែទាំពួកគេ។
ពេលនោះ សិរីរុងរឿងរបស់អុលឡោះជាម្ចាស់នៃជនជាតិអ៊ីស្រអែលអណ្ដែតមកពីទិសខាងកើត មានសន្ធឹកដូចមហាសាគរ ហើយផែនដីភ្លឺដោយសិរីរុងរឿងរបស់ទ្រង់។
ឱអុលឡោះជាម្ចាស់នៃយើងខ្ញុំអើយ ឥឡូវនេះ សូមទ្រង់ស្តាប់ពាក្យទូរអា និងពាក្យសូមអង្វររបស់ខ្ញុំដែលជាអ្នកបម្រើទ្រង់ផង។ ដោយយល់ដល់នាមទ្រង់ សូមសំដែងចិត្តប្រណីមេត្តាចំពោះទីសក្ការៈរបស់ទ្រង់ ដែលត្រូវគេបំផ្លាញនេះផង។
«អុលឡោះតាអាឡាមកពីភ្នំស៊ីណៃ ទ្រង់ក្រោកឡើងពីភ្នំសៀរ ដូចថ្ងៃរះ ទ្រង់បំភ្លឺប្រជារាស្ត្ររបស់ទ្រង់ពីភ្នំប៉ារ៉ាន ទ្រង់មកជាមួយម៉ាឡាអ៊ីកាត់យ៉ាងច្រើនអនេកអនន្ត ទ្រង់កាន់ហ៊ូកុំដែលមានពន្លឺដូចភ្លើង មកប្រគល់ឲ្យប្រជារាស្ត្ររបស់ទ្រង់។
អុលឡោះជាប្រភពនៃសេចក្ដីសុខសាន្ដ បានប្រោសអ៊ីសាជាអម្ចាស់នៃយើងឲ្យរស់ឡើងវិញ។ អាល់ម៉ាហ្សៀសជាអ្នកគង្វាលដ៏ប្រសើរឧត្ដមរបស់ហ្វូងចៀម ព្រោះគាត់បានចងសម្ពន្ធមេត្រីមួយថ្មី ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច ដោយសារឈាមរបស់គាត់។
ដ្បិតបងប្អូនប្រៀបដូចជាចៀមដែលវង្វេង តែឥឡូវនេះ បងប្អូនបានវិលត្រឡប់មករក គង្វាល និងអ្នកថែរក្សាព្រលឹង របស់បងប្អូនវិញហើយ។
ពេលអ្នកគង្វាលដ៏ឧត្ដមមកដល់ បងប្អូននឹងទទួលមកុដដ៏រុងរឿងដែលមិនចេះអាប់រស្មី។
ក្រុងនោះមិនត្រូវការពន្លឺព្រះអាទិត្យ ឬព្រះច័ន្ទឡើយ ដ្បិតសិរីរុងរឿងរបស់អុលឡោះបំភ្លឺក្រុង ហើយកូនចៀមក៏ជាចង្កៀងរបស់ក្រុងដែរ។
គេក៏ចាត់មនុស្សឲ្យទៅស៊ីឡូ ហើយនាំយកហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់ដែលនៅលើពួកម៉ាឡាអ៊ីកាត់មានស្លាប។ កូនប្រុសទាំងពីររបស់លោកអេលី គឺហូបនី និងភីនេហាស មកជាមួយហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះដែរ។