Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 55:1 - អាល់គីតាប

1 អុលឡោះ​អើយ! សូម​ស្តាប់​ពាក្យ ទូរអា‌អង្វរ​របស់​ខ្ញុំ សូម​កុំ​លាក់​មុខ នៅ​ពេល​ខ្ញុំ​ទទូច​អង្វរ​ទ្រង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 ឱ​ព្រះ​អើយ សូម​ផ្ទៀងព្រះកាណ៌​នឹង​ពាក្យអធិស្ឋាន​របស់ទូលបង្គំ​ផង សូម​កុំ​លាក់​អង្គទ្រង់​ពី​ពាក្យទូលអង្វរ​របស់ទូលបង្គំ​ឡើយ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ឱ​ព្រះ​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌ ស្តាប់​សេចក្ដី​ដែល​ទូល‌បង្គំ​អធិស្ឋាន សូម​កុំ​ពួន​ព្រះ​កាយ​នឹង​ពាក្យ ដែល​ទូល‌បង្គំ​ទូល‌អង្វរ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ព្រះ‌ជាម្ចាស់​អើយ! សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ ទូល‌អង្វរ​របស់​ទូលបង្គំ សូម​កុំ​លាក់​ព្រះ‌ភ័ក្ត្រ នៅ​ពេល​ទូលបង្គំ​ទទូច​អង្វរ​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឱ​ព្រះ‌អង្គ​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌ ស្តាប់​សេចក្ដី​ដែល​ទូលបង្គំ​អធិស្ឋាន សូម​កុំ​លាក់​ព្រះ‌អង្គ​នឹង​ពាក្យ​ដែល​ទូលបង្គំ​ទូល‌អង្វរ​ឡើយ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 55:1
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​អុលឡោះ‌តាអាឡា​អើយ សូម​ឆ្លើយ​តប​មក​ខ្ញុំ​ជា​ប្រញាប់ ដ្បិត​ខ្ញុំ​ពុំ​អាច​ទ្រាំ​ត​ទៅ​ទៀត​បាន​ទេ! សូម​កុំ​លាក់​មុខ​នឹង​ខ្ញុំ​ឡើយ ដ្បិត​ខ្ញុំ​ដូច​ជា​មនុស្ស​ធ្លាក់​ក្នុង​រណ្ដៅ។


ឱ​អុលឡោះ‌តាអាឡា​អើយ! សូម​ទ្រង់​ស្តាប់​សំណូម​ពរ ដ៏​ត្រឹម​ត្រូវ​របស់​ខ្ញុំ សូម​យក​ចិត្ត​ទុក​ដាក់​នឹង សំរែក​របស់​ខ្ញុំ សូម​ស្តាប់​ពាក្យ​ទូរអា‌អង្វរ​របស់ ខ្ញុំ​ដែល​ហូរ​ចេញ​ពី​ដួង​ចិត្ត​ដ៏​ស្មោះ​ត្រង់។


សូម​កុំ​លាក់​នឹង​ខ្ញុំ សូម​កុំ​ខឹង ហើយ​បណ្តេញ​អ្នក​បម្រើ​របស់​ទ្រង់! ទ្រង់​បាន​សង្គ្រោះ​ខ្ញុំ សូម​កុំ​លះ‌បង់​ខ្ញុំ! ឱ​ម្ចាស់‌សង្គ្រោះ​ខ្ញុំ​អើយ សូម​កុំ​បោះ​បង់​ចោល​ខ្ញុំ​ឡើយ!។


ឱ​អុលឡោះ‌តាអាឡា​អើយ! ខ្ញុំ​ស្រែក​អង្វរ​រក​ទ្រង់ ឱ​អុលឡោះ​ជា​ថ្ម‌ដា​នៃ​ខ្ញុំ​អើយ សូម​ស្តាប់​សំរែក​របស់​ខ្ញុំ​ផង! ប្រសិន​បើ​ទ្រង់​នៅ​ស្ងៀម មិន​ឆ្លើយ​នឹង​ខ្ញុំ​ទេ​នោះ ខ្ញុំ​មុខ​ជា​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​មិន​ខាន!


ឱ​អុលឡោះ‌តាអាឡា​អើយ សូម​ស្ដាប់​ពាក្យ​របស់​ខ្ញុំ! សូម​ទ្រង់​ស្តាប់​សំរែក​ឈឺ​ចាប់ របស់​ខ្ញុំ​ផង។


ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ទោះ​បី​ទ្រង់ ខឹង​នឹង​ខ្ញុំ​ក្តី សូម​កុំ​ដាក់​ទោស​ខ្ញុំ​ឡើយ ទោះ​បី​ទ្រង់​ខឹង​នឹង​ខ្ញុំ​ក្តី ក៏​សូម​កុំ​ធ្វើ​ទោស​ខ្ញុំ​ដែរ!


អុលឡោះ​អើយ! សូម​ទ្រង់​ស្តាប់​សំរែក សូម‌អង្វរ​របស់​ខ្ញុំ សូម​យក​ចិត្ត​ទុក​ដាក់ នឹង​ពាក្យ​ទូរអា​របស់​ខ្ញុំ​ផង!។


ឱ​អុលឡោះ​អើយ សូម​ទ្រង់​ស្តាប់​ទំនួញ របស់​ខ្ញុំ! ខ្ញុំ​ភ័យ​ខ្លាច​ខ្មាំង​សត្រូវ​ណាស់ សូម​ការពារ​ជីវិត​ខ្ញុំ​ផង!។


ឱ​អុលឡោះ​ដែល​ជា​អ្នក​គង្វាល នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​អើយ សូម​ស្តាប់​យើង​ខ្ញុំ ទ្រង់​ដឹក​នាំ​ពូជ‌ពង្ស​របស់​យូសុះ ដូច​អ្នក​គង្វាល​ដឹក​នាំ​ហ្វូង​ចៀម ឱ​អុលឡោះ​ដែល​នៅ​លើ​ពួក​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​អើយ សូម​សំដែង​អំណាច​ដ៏​រុង‌រឿង​របស់​ទ្រង់


ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ តើ​ទ្រង់​ខឹង មិន​ស្ដាប់​ពាក្យ​ទូរអា‌អង្វរ​របស់​ប្រជា‌រាស្ត្រ​ទ្រង់ ដល់​កាល​ណា​ទៀត?


ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ សូម​ស្ដាប់​ពាក្យ​សូម‌អង្វរ​របស់​ខ្ញុំ! ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​យ៉ាកកូប​អើយ សូម​ស្តាប់​ខ្ញុំ​ផង!។ - សម្រាក


ឱ​អុលឡោះ‌តាអាឡា​អើយ សូម​មេត្តា ស្ដាប់​ពាក្យ​ទូរអា​របស់​ខ្ញុំ សូម​យក​ចិត្ត​ទុក​ដាក់ នឹង​ពាក្យ​សូម‌អង្វរ​របស់​ខ្ញុំ​ផង។


ទ្រង់​ស្តាប់​ឮ​សំឡេង​ដែល​ខ្ញុំ ស្រែក​អង្វរ​ថា: “សូម​កុំ​បែរ​ចេញ​ពី​ខ្ញុំ​ឡើយ សូម​ស្ដាប់​សំរែក​អង្វរ​របស់​ខ្ញុំ សូម​ជួយ​ខ្ញុំ​ផង!”។


ខ្ញុំ​ខំ​ប្រឹង​ស្រែក​អង្វរ​ឲ្យ​គេ​ជួយ តែ​ទ្រង់​ឃាត់​ឃាំង​គេ មិន​ឲ្យ​ឮ​ពាក្យ​អង្វរ​របស់​ខ្ញុំ​ទេ។


ដ្បិត​អុលឡោះ‌ជាអម្ចាស់​មើល​មក​មនុស្ស​សុចរិត ហើយ​ទ្រង់​ស្តាប់​ពាក្យ​អង្វរ​របស់​គេ ប៉ុន្ដែ ទ្រង់​ជំទាស់​នឹង​អស់​អ្នក​ដែល​ប្រព្រឹត្ដ អំពើ​អាក្រក់»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម